backup og meta

តិចនិកសម្អាតលិង្គ ជួយការពារប្រុសៗកុំឲ្យ​ឆ្លងមេរោគផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 20

    តិចនិកសម្អាតលិង្គ ជួយការពារប្រុសៗកុំឲ្យ​ឆ្លងមេរោគផ្សេងៗ

    ការ​យល់​ដឹង​បាន​ត្រឹម​ត្រូវ​ទាក់​ទង​នឹង​ការ​សម្អាត​ប្រដាប់​ភេទ​នឹង​ជួយ​ប្រុសៗ​យើង​រក្សា​លិង្គ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ លិង្គ​មាន​អនាម័យ​ល្អ ជួយ​កាត់​បន្ថយ​ឱកាស​​កើត​មាន​បញ្ហា​​រំខាន​លើ​លិង្គ ​និង​ការ​ឆ្លង​រោគ​ផ្សេងៗ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​។

    ដើម្បី​​រក្សា​អនាម័យ​លិង្គ​បាន​ល្អ គឺ​​សម្អាត​លិង្គ​​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ទៀង​ទាត់​។ ​ជា​ការ​ល្អ ការ​លាង​សម្អាត​លិង្គ​មិន​ចាំ​បាច់​ប្រើ​សាប៊ូ​នោះ​ទេ តែ​បើ​យើង​ចង់​ប្រើ​ គួរ​ចៀស​វាង​សាប៊ូ​មាន​ក្លិន​ក្រអូប​ខ្លាំង​​។

    ថែលិង្គ

    ១. វិធី​សម្អាត​លិង្គ​

    • ទាញ​ស្បែក​គ្រប​​លិង្គ​ថ្នមៗ​ចេញ​ពី​ចុង​​លិង្គ​
    • លាង​សម្អាត​លិង្គ ក្រលៀន និង​ស្បែក​គ្រប​លិង្គ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​
    • ​​ត្រូវ​ពិនិត្យ​ឲ្យ​ប្រាកដ​ថា​ស្បែក​​លិង្គ​ជ្រះ​ស្អាត​មិន​ប្រឡាក់ ដែល​ការ​ធ្វើ​ដូច​នេះ​នឹង​ការពារ​មិន​ឲ្យ​កោសិកា​ងាប់​ប្រមូល​ផ្ដុំ​នៅ​ស្បែក​គ្រប​លិង្គ។
    • ប្រុសៗ​យើង​អាច​ប្រើ​សាប៊ូ​មាន​ក្លិន​ស្រាល​ដើម្បី​សម្អាត​លិង្គ​បាន​ដែរ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្ងួត​ ឬ​របកស្បែក​លិង្គ និង​ស្បែក​គ្រប់​លិង្គ។
    • ប្រើ​កន្សែង​ទន់​ស្ងួត​ល្អ ជូត​សម្អាត​លិង្គ និង​ក្បាល​លិង្គ​ថ្នម​
    • ចំណាំ៖ កុំ​ប្រឹង​ទាញ​ស្បែក​គ្រប​លិង្គ​ពី​ចុង​លិង្គ​ខ្លាំង​ៗ​ពេក​​​ ព្រោះ​អាច​ធ្វើ​ឲ្យ​ចេញ​ឈាម​បាន​។

    លាងសម្អាតលិង្គ២​. តិចនិក​ផ្សេង​ទៀត

    • ចៀស​វា​ប្រើ​ម្សៅ​ហុយ​លើ​លិង្គ តាម​ដែល​អា​ច​ធ្វើ​ទៅ​បាន​។ ម្សៅ​ហុយ​អាច​​ប្រមូល​ផ្ដុំ​នៅ​ក្រោម​ស្បែក​គ្រប​លិង្គ​បាន និង​អាច​បង្ក​ការ​រំខាន និង​ឈឺ​ចាប់​។ មួយ​វិញ​ទៀត​បើ​សិន​ជា​យើង​ចង់​ប្រើ​ម្សៅ​ហុយ ត្រូវ​ប្រយ័ត្ន​ម្សៅ​ចូល​​រន្ធ​នោម បើ​មិន​អ៊ីចឹង​យើង​នឹង​​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ចុង​លិង្គ​មិន​ខាន​។​
    • ​សម្អាត​ដៃ​ជា​និច្ច​​មុន​ពេល និង​ក្រោយ​ពេល​ប៉ះពាល់​លិង្គ ដើម្បី​ការពារ​មេរោគ​ផ្សេងៗ​តោង​ជាប់​នៅ​លិង្គ និង​ដៃ​។
    • ត្រូវ​ស្លៀក​ខោ​ក្នុង​ដែល​ស្អាត​ជានិច្ច ខោ​ក្នុង​មិន​ស្អាត​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​លិង្គ​។
    • លាង​សម្អាត​លិង្គ​ក្រោយ​រួម​ភេទ​​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​សាប៊ូ​មាន​ក្លិន​ស្រាល ដើម្បី​ការពារ​​កុំ​ឲ្យ​​ទឹក​រម្អិល​ឬ​ប្រេង​ ប្រមូល​ផ្ដុំ​នៅ​លើ​លិង្គ។ នោម​បន្ទាប់​ពី​រួម​ភេទ​រួច អាច​សម្អាត​រន្ធ​នោម និង​កម្ចាត់​បាក់​តេរី​ចង្រៃ​ចេញ​ពី​​ផ្លូវ​ទឹក​នោម​បាន​ដែរ និង​មិន​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​នៅ​ផ្លូវទឹក​នោម​។​

    ការ​រក្សា​អនាម័យ​ប្រដាប់​ភេទ​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ឲ្យ​លិង្គ​មាន​សុខ​ភាព​ល្អ​នោះ​ទេ​ តែ​ក៏​ជួយ​ឲ្យ​ដៃគូ​រួម​ភេទ​របស់​យើង​មាន​សុវត្ថិ​ភាព​ផង​ដែរ​។ អនុវត្ត​តាម​និចនិក​ខាង​លើ ដើម្បី​ឲ្យ​លិង្គ​មាន​អនាម័យ​ល្អ ហើយ​បើ​យើង​មាន​បញ្ហា​ណា​មួយ​កើត​មាន​ចំពោះ​សុខ​ភាព​បន្ត​ពូជ ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 20

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម