backup og meta

មូលហេតុទាំង៤ អាចបណ្ដាលឲ្យស្បែកលិង្គស្ងួតដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 24

    មូលហេតុទាំង៤ អាចបណ្ដាលឲ្យស្បែកលិង្គស្ងួតដោយមិនដឹងខ្លួន

    សុខភាពស្បែកលើរាងកាយ មិនថាស្បែកមុខ ស្បែកក្បាល ស្បែកដៃ ឬស្បែកលិង្គនោះទេ តែងមានសំណើមគ្រប់ពេលវេលាទើបធ្វើឲ្យស្បែកមានសភាពស្រស់ថ្លា និងជួយឲ្យកោសិកាលូតលាស់បានល្អ។ ប៉ុន្ដែប្រសិនបើស្បែកប្រែទៅជាស្ងួត​ ស្រអាប់ នោះមានន័យថា សុខភាពស្បែកកំពុងតែមានបញ្ហាហើយ តួយ៉ាងដូចជាស្បែកលិង្គជាដើម។ បុរសៗអាចប្រឈមនឹងបញ្ហាស្បែកលិង្គប្រែជាស្ងួត ប្រសិនបើមិនបានថែទាំឲ្យបានល្អ។ ដូច្នេះខាងក្រោមគឺជាមូលហេតុសំខាន់ៗដែលបណ្ដាលឲ្យស្បែកលិង្គប្រែជាស្ងួត​។

    ផលិតផលសាប៊ូដុំមួយចំនួនដែលមានជាតិកាត់ខ្លាំងអាចប៉ះពាល់ដល់ស្បែកលិង្គបង្កទៅជាស្ងួតបាន ពីព្រោះថាស្បែកលិង្គមានសភាពស្ដើងមិនខុសអ្វីនឹងស្បែកទារកនោះទេ​ ទើបងាយប៉ះពាល់ជាងស្បែកលើដងខ្លួន។ បុរសៗគួរប្រុងប្រយ័ត្ននឹងចំណុចនេះ មិនអាចប្រើប្រាស់ផលិតដោយមិនដឹងពីគុណភាពរបស់វាបានទេ ក្នុងករណីចាំបាច់ត្រូវដឹងពីការណែរនាំឲ្យបានច្បាស់មុនពេលប្រើ។

    ២. អាលែកហ្ស៊ី

    ស្បែកលិង្គដែលមានបញ្ហាអាលែកហ្ស៊ី ក៏ប្រឈមនឹងការស្ងួតខុសធម្មតាផងដែរ ពិសេសការអាលែកហ្ស៊ីនឹងជាតិជ័រដូចជាការប្រើប្រាស់ស្រោមអនាម័យ ឬមេរោគដែលតោងជាប់សម្លៀកបំពាក់មិនទាន់សម្អាតបានល្អ។ រោគសញ្ញាអាលែកហ្ស៊ី ក្រៅពីស្បែកស្ងួត មានឡើងកន្ទួលក្រហម រមាស់តិចៗ ឬមានពងបែកក៏មាន។

    ៣.ការរួមភេទ

    មិនថាការរួមភេទជាមួយដៃគូ ឬ ការសម្រេចកាមដោយខ្លួនឯង ប្រសិនបើមិនមានទឹករម្អិលគ្រប់គ្រាន់ ក៏អាចធ្វើឲ្យស្បែកស្ងួត ប្រឈមការរលាកបានដែរ។ ការរួមភេទដោយមានទឹករម្អិលគ្រប់គ្រាន់អាចជួយកាត់បន្ថយការដាច់រលាត់កោសិកាស្បែក និងមិនធ្វើឲ្យស្បែកប្រឈមការរលាក។ ដូច្នេះបុរសៗត្រូវដឹងប្រសិនបើដៃគូរបស់យើងមិនអាចបញ្ចេញទឹករម្អិលគ្រប់គ្រាន់នោះទេ គឺអាចប្រើទឹករម្អិលជំនួយពីខាងក្រៅបាន។

    ៤.ការបង្ករោគ

    ការបង្ករោគសើរស្បែកក៏ងាយប្រឈមបញ្ហាស្បែកលិង្គឡើងស្ងួតបានដែរ ពិសេសការរួមភេទមិនបានការពារ និងមិនបានសម្អាតឲ្យបានស្អាតល្អក្រោយពេលរួមភេទ។ ការបង្ករោគសើរស្បែកដូចជាពពួកស្រែង ឬរោគផ្សិតជាដើម ដែលចំណុចនេះត្រូវប្រុងប្រយ័ត្នខ្លាំងលើបុរសៗដែលមានដៃគូច្រើន បើដឹងថាមានដៃគូប្លែកៗ ត្រូវការពារ និងសម្អាតឲ្យបានល្អ។

    រមាស់លិង្គ

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ស្បែកលិង្គស្ងួត អាចបណ្តាលមកពីមូលហេតុទាំង ៤ យ៉ាង​នេះ៖
    • ប្រើប្រាស់​សាប៊ូ​ដុំ
    • អាលែកហ្ស៊ី
    • ការរួម​ភេទ
    • ការ​បង្ក​រោគ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 24

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម