សុខភាពស្បែកលើរាងកាយ មិនថាស្បែកមុខ ស្បែកក្បាល ស្បែកដៃ ឬស្បែកលិង្គនោះទេ តែងមានសំណើមគ្រប់ពេលវេលាទើបធ្វើឲ្យស្បែកមានសភាពស្រស់ថ្លា និងជួយឲ្យកោសិកាលូតលាស់បានល្អ។ ប៉ុន្ដែប្រសិនបើស្បែកប្រែទៅជាស្ងួត ស្រអាប់ នោះមានន័យថា សុខភាពស្បែកកំពុងតែមានបញ្ហាហើយ តួយ៉ាងដូចជាស្បែកលិង្គជាដើម។ បុរសៗអាចប្រឈមនឹងបញ្ហាស្បែកលិង្គប្រែជាស្ងួត ប្រសិនបើមិនបានថែទាំឲ្យបានល្អ។ ដូច្នេះខាងក្រោមគឺជាមូលហេតុសំខាន់ៗដែលបណ្ដាលឲ្យស្បែកលិង្គប្រែជាស្ងួត។