backup og meta

គួរ​ដឹង! រោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ May 26, 2023

    គួរ​ដឹង! រោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ

    ជំងឺ​មហារីក​លិង្គ ជា​ជំងឺ​កម្រ​មួយ​ដែល​កើត​មាន​នៅ​លើ​លិង្គ។ ជំងឺ​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ដូច​ជា​ស្បែក​ចុងលិង្គ​វែង​ខុស​ប្រក្រតី រលាក​ក្បាលលិង្គ ឬ​មាន​ដំបៅ​ជាដើម​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា និង​មូល​ហេតុ​មួយ​ចំនួន​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​លិង្គ​។​

    ១.រោគ​សញ្ញា

    ការ​រក​ឃើញ​បាន​ទាន់​ពេល​ពី​រោគ​សញ្ញា​នៃ​ជំងឺមហារីក​លិង្គ​ អាច​ជួយ​ឲ្យ​ប្រុសៗ​ទទួលបាន​ការព្យាបាល​បាន​លឿន​មាន​លទ្ធភាព​ជោគជ័យ និង​ជាសះស្បើយ​ក្នុង​ការព្យាបាល​។  ជំងឺ​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ប្រសិន​បើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​ពន្យារ​ពេល ហើយ​ជំងឺ​នេះ​អាច​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាលផង​ដែរ​។ ប្រុសៗ​គ្នា​យើង អាច​នឹង​កំណត់​ជំងឺ​នេះ​បាន​ទាន់​ពេល​តាម​រយៈការ​សង្កេត​ពេល​បត់​ជើង​តូច។ ប្រសិន​បើ​ គ្នា​យើង​ជា​ក្រុម​មនស្ស​ដែល​​មិន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ នោះ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​នេះ​បាន ប៉ុន្តែ​គួរ​តែ​ប្រយ័ត្ន​ចំពោះ​ការ​មាន​ដំបៅ​នៅ​ប្រដាប់​ភេទ។ គ្នា​យើង​គួរ​ជួប​ជា​មួយ​និង​ពេទ្យ​ពិនិត្យ​សុខភាព​ប្រសិន​បើ​យើង​សម្គាល់​ឃើញ​ចំណុច​ទាំង​នេះ​នៅ​លើ​ស្បែក​គ្រប​ប្រដាប់​ភេទ ៖

    • ស្បែក​ប្រែ​ជា​ក្រាស់ និង​ផ្លាស់​ប្ដូរ​ពណ៌មាន​ដុំ​សាច់​នៅ​លើ​ប្រដាប់​ភេទ
    • មាន​ដំបៅ ឬ​មាន​ឈាម
    • មាន​កន្ទួល​ក្រហម និង​ក្រហាយ
    • មាន​កន្ទួល​តូចៗ
    • លេច​ចេញ​ពណ៌​ត្នោតលើស្បែក​លិង្គ
    • មាន​ក្លិន​មិន​ល្អ ឬ​សារធាតុ​រាវ នៅ​ក្រោម​ស្បែក​គ្រប​លើ​ប្រដាប់​ភេទ
    • ឡើង​ហើម

    សញ្ញា​ទាំង​នេះ​ភាគ​ច្រើន​អាច​មក​ពី​ការ​បង្ក​រោគ​ដោយ បាក់តេរី ឬ​ផ្សិត ឬ​ប្រតិ​កម្ម​អាលែកហ្ស៊ី។ ការ​ប្រើ​ប្រេង​សម្រាប់​លាប​ស្បែក ឬ​ប្រភេទ​គ្រីម ក៏​ជា​បញ្ហា​ដែល​ឆ្លើយ​តប​នឹងមេរោគ​ផ្សិត ឬ​បាក់តេរី​ដែរ។ ជា​រឿង​អាក្រក់​នោះ ជំងឺ​មហារីក​ប្រដាប់​ភេទ​បុរស​ជា​ញឹក​ញាប់ ច្រើន​សមីខ្លួន​មិន​សូវ​អើ​ពើ​រហូត​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់​កាល​លូត​លាស់​ទៅ​មុខ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២.មូលហេតុ

    ដុំ​សាច់​នៅ​ក្នុង​ប្រដាប់​ភេទ​បុរស អាច​បណ្ដាល​មក​ពី​សារធាតុ​រាវ​ក្នុង​រាងកាយ​​ជាប់​នៅ​ក្នុង​ស្បែក​គ្រប​ក្បាល​នៃ​ប្រដាប់​ភេទ។ ប្រសិន​បើ​គ្នា​យើង​មិន​បាន​លាង​សម្អាត​ជា​ប្រចាំ​ទេ អាច​មាន​ផល​ប៉ះ​ពាល់​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។ បុរស​ដែល​មាន​វ័យ​ចំណាស់ និង​គ្នា​យើង​ដែល​ជក់​បារី អាច​នឹង​ងាយ​កើត​ជំងឺ​មហារីក​ប្រដាប់​ភេទ។ ជំងឺ​អេដស៍​ក៏ អាច​នាំ​ឱ្យ​មាន​ជំងឺ​មហារីក​នេះ​ដែរ។ មូល​ហេតុ​មួយ​ទៀត​អាច​កើត​មាន​ជា​វីរុស papilloma របស់​មនុស្ស HPV ។ វីរុស HPV ជា​មេរោគ​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ អង់ទីករ​ទៅ​នឹង​វីរុស HPV-16 ត្រូវ​បាន​ដឹង​ថា​មាន​នៅ​ក្នុង​អ្នក​ជំងឺ​មហារីក​ប្រដាប់​ភេទ​ជា​ច្រើន។ មេរោគ HPV នេះ​ក៏​មាន​ក្នុង​ជំងឺ​មហារីក​មាត់​ស្បូន​ផង​ដែរ។ គ្នា​យើង​គួរ​តែ​រក្សា​អនាម័យ​លើ​ប្រដាប់​ភេទ ដើម្បី​ជៀស​វាង​ការ​កើត​មាន​ជំងឺ​មហារីក​នេះ។

    ៣.ការ​ធ្វើ​រោគ​វិនិច្ឆ័យ

    មហារីក​លើ​ប្រដាប់​ភេទ​បុរស​ត្រូវ​​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ការ​យក​សំណាក​ជាលិកា​តូច​មួយ​ចេញ​ពី​ប្រដាប់​ភេទ​ទៅ​ពិនិត្យ​នៅ​ក្រោម​មីក្រូទស្សន៍។ ប្រសិន​បើ​កោសិកា​មើល​ទៅ​ដូច​ជា​កោសិកា​មហារីក​ពេទ្យ​នឹង​រៀប​ចំ​ការ​ព្យាបាល។ TNM ជា​ប្រព័ន្ធ​ដែល​ប្រើ​ញឹក​ញាប់​បំផុត ក្នុង​ការ​វាស់​វែង​ពី​របៀប​ដែល​កោសិកា​មើល​ទៅ​មិន​ប្រក្រតី ដោយ​ចាត់​ជា​ថ្នាក់ ចាប់​ពី​លេខ ១ ដល់​លេខ ៤ ហើយ​លេខ​កាន់​តែ​ខ្ពស់​កោសិកា​​នឹង​មិន​ប្រក្រតីខ្លាំងដែរ​។ មហារីក​ថ្នាក់​ខ្ពស់​អាច​កើន​ឡើង និង​រីក​រាល​ដាល​លឿន​ជាង​មហារីក​ថ្នាក់​ទាប។

    ៤.ការ​ព្យាបាល

    ប្រសិន​បើ​ជំងឺ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ ការ​ព្យាបាល​អាច​ជោគ​ជ័យ និង​មាន​ហានិភ័យ​ទាប។ ចំពោះ​ដុំ​សាច់ មាន​នៅ​ពី​លើ​ស្បែក​យើង​អាច​ត្រូវ​ព្យាបាល​ដោយ​ក្រែម​លាប​ស្បែក ដែល​ផល​ប៉ះពាល់​តិច​តួច។ ការ​ប្រើ​ប្រាស់​កាំ​រស្មី​ខាង​ក្រៅ អាច​ជា​វិធី​ព្យាបាល​ដំបៅ ឬ​វះ​កាត់​ប្រសិន​បើ​ដំបៅ​នោះ​ធំ ឬ​ទំហំ​ប៉ុន​សណ្ដែក។ ​អ្នក​ជំងឺ​​ត្រូវ​ធ្វើ​ការ​តាម​ដាន​ដើម្បី​ពិនិត្យ​រក​មើល​ការ​កើត​ឡើង​វិញ។ ចំពោះ​ដំបៅ​តូច​អាច​នឹង​មិន​មែន​ជា​មហារីក​ដែល​រាល​ដាល​ដល់​កូន​កណ្ដុរ​ទេ ដូច្នេះ​ពេទ្យ​អាច​និង​មិន​ចាំ​បាច់​ធ្វើ​ការ​យក​កូន​កណ្ដុរ​នោះ​ចេញ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ជា​ដំបៅ​ធំ ជាលិកា​ជា​ច្រើន​ត្រូវ​ការ​យក​ចេញ។ គ្រូពេទ្យ​នឹង​វះ​កាត់​​យក​ចេញ ឬ​បង្ហូរ​សារធាតុ​ទឹក​ពណ៌​លឿង​នៅ​ក្រលៀន។ ការ​លាយ​បញ្ចូល​គ្នា​នៃ​ការ​វះ​កាត់ ​ប្រើ​កាំ​រស្មី​និង​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ អាច​ត្រូវ​ប្រើរួម​គ្នា​នៅ​ពេល​ខ្លះ​។ ក្នុង​ករណី​ដែល​មហារីក​កាន់​តែ​រាល​ដាល​លឿន​ប្រដាប់​ភេទ​ទាំង​មូល​ប្រហែល​ជា​ត្រូវ​ការ​យក​ចេញ។ ការ​រក​ឃើញ និង​ព្យាបាល​ទាន់​ពេល​វេលា​ពិត​ជា​សំខាន់​ណាស់ ដើម្បី​ធានា​នូវ​លទ្ធ​ផល​ល្អ​ប្រសើរ និង​ជម្រើស​ព្យាបាល​ជា​ច្រើន​ទៀត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ May 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម