២- ចាក់វ៉ាក់សាំង HPV សំខាន់ប៉ុណ្ណា?
ការសិក្សារកឃើញថា ក្នុងមួយឆ្នាំៗ ស្រីៗប្រមាណ ១២ ០០០នាក់ នៅអាមេរិក កើតជំងឺមហារីកមាត់ស្បូន ហើយប្រមាណ ៤ ០០០នាក់ បានស្លាប់ដោយសារមហារីកនេះជារៀងរាល់ឆ្នាំ។
វ៉ាក់សាំងការពារមេរោគ HPV អាចការពារយើងពីមេរោគ HPV សំខាន់ៗ ៤ប្រភេទ ខណៈ ៧០% ស្រីៗមានមហារីកមាត់ស្បូន កើតឡើងដោយសារ មេរោគ HPV ២ប្រភេទ ហើយ៩០% គ្នាយើងកើតជំងឺសិរមាន់លើប្រដាប់ភេទ បង្កដោយមេរោគ HPV ២ ប្រភេទផ្សេងទៀត។
ក្រុមវេជ្ជបណ្ឌិតជឿថា វ៉ាក់សាំងការពារមេរោគ HPV អាចការពារយើងពេញមួយជីវិត ប៉ុន្តែដោយសារវ៉ាក់សាំងមិនអាចការពារពីមេរោគ HPV បានគ្រប់ប្រភេទនោះ ចាំបាច់គួរតែទៅពិនិត្យរកមហារីកមាត់ស្បូន។
អត្ថបទពាក់ព័ន្ធ៖ មហារីកមាត់ស្បូន
៣- អ្នកណាខ្លះអាចចាក់វ៉ាក់សាំង HPV បាន?
ក្រុមវេជ្ជបណ្ឌិត បានណែនាំឲ្យក្មេងស្រីអាយុចាប់ពី ១១-១២ ឆ្នាំគួរតែចាក់វ៉ាក់សាំង HPV។ ក្មេងស្រីអាយុ ៩ ឆ្នាំក៏អាចចាក់វ៉ាក់សាំងនេះបានដែរ។ ក្មេងប្រុសអាយុចាប់ពី ៩-២៦ ឆ្នាំ អាចចាក់វ៉ាក់សាំង HPV ប្រភទេ ៤ ដោយចាក់សរុប ៣ ដង។ វ៉ាក់សាំង HPV ប្រភេទ ៤ ត្រូវបានប្រើជាទូទៅ ដើម្បីការពារក្មេងស្រី ពីជំងឺសិរមាន់លើប្រដាប់ភេទ។

៤- ប្រសិទ្ធភាពវ៉ាក់សាំងចំពោះស្រីៗធ្លាប់រួមភេទច្រើន
ស្រីៗគួរតែចាក់វ៉ាក់សាំង មុនពេលចាប់ផ្ដើមប្រលូកប្រឡាក់រឿងរួមភេទ និងមុនពេលប៉ះពាល់ជាមួយមេរោគ HPV។ ខណៈសំណួរសួរថា ស្រីៗរួមភេទច្រើន ចាក់វ៉ាក់សាំងមានប្រសិទ្ធភាព ដែរឬអត់? ចម្លើយគឺមានប្រសិទ្ធភាព គ្រាន់តែមិនសូវមានប្រសិទ្ធភាពដូចស្រីៗមិនទាន់រួមភេទ ដោយសារយើងអាចប៉ះពាល់ជាមួយមេរោគ HPV មួយចំនួនរួចទៅហើយ។
ការសិក្សារកឃើញថា អត្រាស្រីៗរួមភេទច្រើន និងបានចាក់វ៉ាក់សាំង មានកម្រិតឆ្លងមេរោគ HPV តិចតួចបំផុត។
៥- មានផ្ទៃពោះចាក់វ៉ាក់សាំងបានអត់?
គ្នាយើងមានផ្ទៃពោះ មិនគួរចាក់វ៉ាក់សាំងនេះឡើយ ទោះបីជាការសិក្សារកឃើញថា មិនបណ្ដាលឲ្យប៉ះពាល់ដល់បេប៊ីក្នុងផ្ទៃក៏ដោយ។ បើមិនទាន់សម្រាលអូនៗទេ មិនគួរចាក់វ៉ាក់សាំងនេះដែរ។