ការពិត ៥ យ៉ាងពីវីរុស HPV បង្កជាមហារីកមាត់ស្បូន និងមហារីកច្រើនទៀត
ជារៀងរាល់ ២ នាទី មានស្រ្តីម្នាក់បាត់បង់ជីវិតដោយសារតែជំងឺមហា រីកមាត់ស្បូន ហើយនៅជុំវិញពិភពលោក មានករណីជំងឺមហារីកមាត់ស្បូនកើនឡើងគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី គ្នាយើងអាចការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងពិនិត្យសុខភាពមាត់ស្បូនជាទៀងទាត់។ ខាងក្រោមនេះជាការពិត ៥ យ៉ាងពីវីរុស HPV ដែលបង្កជាជំងឺមហារីកមាត់ស្បូន និងមហារីកជាច្រើនទៀត ១. ជំងឺមហារីកមាត់ស្បូនជាមហារីកកើតឡើងញឹកញាប់បំផុតទី ៤ ចំពោះស្រ្តីទូទាំងពិភពលោក កាលពីឆ្នាំ ២០២២ ស្រ្តីប្រមាណ ៣៥០ ០០០នាក់បានបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូន ហើយតួលេខអ្នកកើតថ្មីមានចំនួន៦៦០ ០០០នាក់។ ក្នុងចំណោមអ្នកជំងឺមហារីកមាត់ស្បូន នៅអាហ្វ្រិក អាមេរិកកណ្តាល និងអាស៊ីអាគ្នេយ៍យើង មានអត្រាស្លាប់ដោយសារជំងឺមហារីកមាត់ស្បូនខ្ពស់បំផុត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ទើរតែគ្រប់ករណីជំងឺមហារីកមាត់ស្បូនសុទ្ធតែមានទំនាក់ទំនងនឹងវីរុសHPV ច្រើនជាង ៩៥% នៃជំងឺមហារីកមាត់ស្បូន បង្កឡើងដោយវីរុសHPV ហើយវីរុសនេះមានច្រើនជាង ២០០ ប្រភេទ និងភាគច្រើនមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ យ៉ាងណាមិញ ប្រភេទវីរុស HPV ដែលមានហានិភ័យខ្ពស់ អាចបណ្តាលឲ្យមានការបង្ករោគរ៉ាំរ៉ៃ និងការលូតលាស់នៃជំងឺមហារីក។ ៣. វ៉ាក់ស៊ាំង HPV អាចបង្កជំងឺមហារីកមាត់ស្បូនរហូតដល់៩០% ការចាក់វ៉ាក់ស៊ាំង HPV ជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីបញ្ចៀសការឆ្លងវីរុស […]