brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន

របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន? អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទទួលទានអាហារមួយចំនួនជាប្រចាំ ជាពិសេសផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា សារធាតុ Carotenoids សារជាតិ Flavonoids និង Folate អាចផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីក មាត់ស្បូន ព្រោះសារធាតុទាំងនេះអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងវីរុស HPV និងការពារវីរុស HPV ពីការបំប្លែងកោសិកាមាត់ស្បូនទៅជាមហារីក។​ តើសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ហានិភ័យកើតជំងឺមហារីកមាត់ស្បូនមានក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអ្វីខ្លះ?

របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី ៤ ក្នុងចំណោមជំងឺមហារីកដែលកើតញឹកញាប់លើស្រ្តី ហើយនៅឆ្នាំ ២០២២ រកឃើញប្រហែល ៦៦០,០០០ ករណីថ្មី និងប្រហែល ៣៥០,០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។ ជំងឺមហារីកមាត់ស្បូនកើតឡើងនៅលើមាត់ស្បូនរបស់ស្ត្រី ដែលបង្កឡើងដោយការឆ្លងវីរុស HPV តាមរយៈការរួមភេទ។

ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន អ្នកជំនាញជាច្រើនបានណែនាំឱ្យស្រ្តីទទួលទានរបបអាហារដែលសម្បូរទៅដោយសារធាតុអុកស៊ីដកម្មដូចជា៖

  • សារធាតុ Flavonoids៖ សម្បូរនៅក្នុងផ្លែប៉ោម ផ្លែក្រេនបឺរី ទំពាំងបារាំង សណ្តែកខ្មៅ ប្រូខូលី ស្ពៃក្តោប ខ្ទឹមស សាឡាត់ ខ្ទឹមបារាំង សណ្តែកសៀង និងស្ពៃពួយឡេងជាដើម។
  • សារធាតុ Folate៖ គឺជាវីតាមីន B9 ហើយត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីដែលមានផ្ទុកវីរុស HPV ។ សារធាតុ Folate សម្បូរក្នុងផ្លែប័រ ផ្លែ ត្រសក់ស្រូវផ្អែម ផ្លែស្ត្របឺរី សណ្តែក សាឡាដរ៉ូមែន ផ្កាខាត់ណា និងបន្លែបៃតងជាដើម។
  • សារធាតុ Carotenoids៖ ជាប្រភពវីតាមីន A ដ៏មានតម្លៃដែលមាននៅក្នុងបន្លែផ្លែឈើពណ៌ស្រស់ៗ ជាពិសេសបន្លែផ្លែឈើពណ៌ទឹកក្រូច។ សារធាតុ Carotenoids សម្បូរនៅក្នុងប៉េងប៉ោះ ការ៉ុត ម្ទេសហាវៃ ដំឡូងជ្វា ល្ពៅ ផ្លែក្រូច ផ្លែស្វាយ ផ្លែឪឡឹកជាដើម។

ផ្កាខាត់ណា Hello គ្រូពេទ្យ

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

បន្ថែមពីលើរបបអាហារសុខភាព របៀបរស់នៅក៏ចូលរួមយ៉ាងសំខាន់ក្នុងការបង្ការជំងឺមហារីកមាត់ស្បូនដែរ ដូចជាចៀសវាងជក់បារី ចៀសវាងមានដៃគូរួមភេទច្រើន ចាក់វ៉ាក់សាំងបង្ការវីរុស HPV (វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន) និងធ្វើតេស្តរកមហារីកមាត់ស្បូន ឬរកបម្រែបម្រួលកោសិកាមាត់ស្បូន (Pap smears) និងធ្វើតេស្តរកវត្តមានវីរុស HPV ជាទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជាដើម។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន អ្នកជំនាញជាច្រើនបានណែនាំឱ្យស្រ្តី ទទួលទានរបបអាហារដែលសម្បូរទៅដោយសារធាតុអុកស៊ីដកម្មដូចជា៖
  • សារធាតុ Flavonoids៖ សម្បូរនៅក្នុងផ្លែប៉ោម ផ្លែក្រេនបឺរី ទំពាំងបារាំង សណ្តែកខ្មៅ ប្រូខូលី ស្ពៃក្តោប ខ្ទឹមស សាឡាត់ ខ្ទឹមបារាំង សណ្តែកសៀង និងស្ពៃពួយឡេងជាដើម ។
  • សារធាតុ Folate៖ គឺជាវីតាមីន B9 ហើយត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីដែលមានផ្ទុកវីរុស HPV ។ សារធាតុ Folate សម្បូរក្នុងផ្លែប័រ ផ្លែ ត្រសក់ស្រូវផ្អែម ផ្លែស្ត្របឺរី សណ្តែក សាឡាដរ៉ូមែន ផ្កាខាត់ណា និងបន្លែបៃតងជាដើម។
  • សារធាតុ Carotenoids៖ ជាប្រភពវីតាមីន A ដ៏មានតម្លៃដែលមាននៅក្នុងបន្លែផ្លែឈើពណ៌ ស្រស់ៗ ជាពិសេសបន្លែផ្លែឈើពណ៌ទឹកក្រូច។ សារធាតុ Carotenoids សម្បូរនៅក្នុងប៉េងប៉ោះ ម្ទេសហាវៃ ការ៉ុត ដំឡូងជ្វា ល្ពៅ ផ្លែក្រូច ផ្លែស្វាយ ផ្លែឪឡឹកជាដើម។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 22/01/2025