ការពិនិត្យរកឃើញជំងឺមហារីកមាត់ស្បូនទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតរបស់ស្រីៗយើងបាន ប៉ុន្តែតើយើងគួរពិនិត្យរកមហារីកមាត់ស្បូននៅអាយុប៉ុន្មានទើបល្អ? ហើយធ្វើម៉េច ដើម្បីអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដ៏គ្រោះថ្នាក់មួយនេះបាន?
ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap test) គួរចាប់ផ្តើមនៅវ័យ២១ឆ្នាំ ហើយក្រោយធ្វើតេស្តលើកទី១រួច៖
- ស្រ្តីដែលមានវ័យ២១ឆ្នាំ ដល់២៩ឆ្នាំ ដែលមានហានិភ័យខ្ពស់ គួរតែធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តង។ ស្រ្តីក្នុងវ័យនេះ មិនត្រូវបានណែនាំឲ្យធ្វើតេស្តពិនិត្យរកវីរុស HPV (តេស្តរកប្រភេទ HPV ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន) ឡើយ។
- ចំពោះស្រ្តីដែលមានវ័យចាប់ពី៣០ឆ្នាំ ដល់៦៥ឆ្នាំ គួរធ្វើតេស្តពិនិត្យរកវីរុស HPV ជារៀងរាល់៥ឆ្នាំម្តង
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី២១ ដល់២៩ឆ្នាំ គួរធ្វើតេស្ត Pap testជារៀងរាល់ឆ្នាំ។ ក្រោយធ្វើតេស្តចំនួន៣ដង គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី៣០ ឬលើសពីនេះ គួរធ្វើតេស្តពិនិត្យរកវីរុស HPV និងពិនិត្យរកកោសិកាមហារីកមាត់ស្បូន(Pap test) ឬតែតេស្ត Pap test ជារៀងរាល់ឆ្នាំ។
- ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ប្រសិនបើគ្នាយើងមានដៃគូរួមភេទច្រើន គួរតែធ្វើតេស្តពិនិត្យ រកកោសិកាមហារីកមាត់ស្បូន (Pap test) ជារៀងរាល់៣ឆ្នាំម្តង។























