backup og meta

ស្រីៗកុំប្រហែស ត្រូវដឹងវិធីការពារជំងឺមហារីកមាត់ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2023

    ស្រីៗកុំប្រហែស ត្រូវដឹងវិធីការពារជំងឺមហារីកមាត់ស្បូន

    មហារីក​មាត់​ស្បូន​ជា​ប្រភេទ​​ជំងឺ​មួយ​​ងាយ​កើត​ឡើង​ណាស់​ដែរ​ និង​ភាគ​ច្រើន​រក​ឃើញ​កើត​លើ​ស្រ្តី​មាន​វ័យ​ចន្លោះ​ពី​៣៥​ទៅ​៤៤​​ឆ្នាំ និង​កម្រ​មាន​ស្រ្តី​វ័យ​ក្រោម​២០​ឆ្នាំ​កើត​ជំងឺ​នេះ​ណាស់​។ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ជំងឺ​នេះ​​​អាច​មាន​វិធី​ការពារ​ គ្រប់គ្រង និង​កាត់​បន្ថយ​​ហានិភ័យ​​បាន។​

    ១. អ្វី​ជា​ជំងឺ​មហារីក​មាត់ស្បូន?

    មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោម​ស្បូន​ ​​ដោយ​កោសិកា​មហារីក​ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រង​បាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំ​សាច់​នៅ​ក្នុង​មាត់ស្បូន។

    ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ទម្លាប់ ធ្វើ​តេស្ត Pap អាច​ជួយ​យើង​រក​ឃើញ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។

    មហារីក​មាត់ស្បូន ភាគច្រើន​​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណី​មហារីក​មួយ​នេះ​ធ្លាក់​ចុះ។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ២. វិធី​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​

    ជំងឺ​មហារីក​មាត់​ស្បូន​​ជានិច្ចកាល​អាច​ការពារ​បាន ដោយ​ធ្វើការ​ពិនិត្យ​មាត់​ស្បូន(Pap tests) និង​ពិនិត្យ​រក​​វីរុស​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​(HPV)។ ការ​ពិនិត្យ​នេះ​គឺ​​រក​មើល​ថា​អាច​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​កើត​ជំងឺ​មហារីក និង​ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​។ ដូច​គ្នា​ដែរ ស្រីៗ​យើង​អាច​បង្ការ​ជំងឺ​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​HPV។​

    មជ្ឈមណ្ឌលត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក​ហៅ​កាត់​ថា​CDC បាន​បញ្ជាក់​ថា​វ៉ាក់សាំង​បង្ការ​វីរុស​HPV​ អាច​ចាក់​បាន​លើ​ក្មេង​ស្រី​ចាប់​ពី​អាយុ​១១​ឬ១២​ឆ្នាំ​ (ឬ​អាច​ត្រឹម​៩​ឆ្នាំ​ក៏​បាន​)​​ទៅ​ដល់​អាយុ​២៦​ឆ្នាំ។ សម្រាប់​ស្រី​មាន​វ័យ​២៧ ដល់​៤៥​ឆ្នាំ ដែល​មិន​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង​នេះ និង​មាន​ចេតនា​ចង់​ចាក់​វ៉ាក់សាំងHPV ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ថា​អាច​ចាក់​បាន​ឬ​យ៉ាងណា​។ ​​​​

    ក្រៅ​ពី​ចាក់​វ៉ាក់សាំង​បង្ការ នៅ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ស្រីៗ​យើង​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​នេះ​បាន​ដែរ​។​

    • កុំ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក​
    • ​កុំ​មាន​ដៃគូ​រួម​ភេទ​ច្រើន​
    • រួម​ភេទ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​
    • ចៀស​វាង​រួម​ភេទ​ជាមួយ​មនុស្ស​មាន​ដៃគូ​ស្នេហា​ច្រើន
    • កុំ​ជក់ ឬ​ឈប់​ជក់​បារី

    ៣- រោគ​សញ្ញា​ជំងឺ​មហារីក​​មាត់​ស្បូន?

    ដំណាក់កាល​ដំបូង ស្រីៗ​ទើប​កើត​មហារីក​មាត់ស្បូន ឬ​រៀប​នឹង​កើត គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ រហូត​ទាល់​តែ​មាន​ដុំសាច់ (Tumor) កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​នោះ ស្ថានភាព​ដុំ​មហារីក បាន​រីក​រាល​ដាល​ទៅ​លើ​សរីរាង្គ​នៅ​ជិត​ខាង និង​លុកលុយ​លើ​កោសិកា​ល្អៗ​ដទៃ​ទៀត បង្ក​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

    • ឈឺ​ចាប់​ពេល​រួមភេទ
    • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក
    • ធ្លាក់​ស​ខុស​ប្រក្រតី ​
    • ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ មាន​ឈាម​ក្រោយ​
    • ពេល​រួមភេទ អំឡុង​ពេល​រួមភេទ ឬ​ក្រោយ​ពេល​អស់​រដូវ មាន​ឈាម​បន្ទាប់​ពី​បន្ទោបង់។

    ករណី​ផ្សេង​ទៀត មាន​ឆ្លង​រោគ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាំង​នេះ​ដែរ។ យ៉ាង​ណា​បើ​ជួប​បញ្ហា គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រោគសញ្ញា។ បើ​មិន​អើ​ពើ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​​តែ​អាក្រក់​ឡើង ​បាត់បង់​ឱកាស​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

    មហារីកមាត់ស្បូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម