backup og meta

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 08, 2023

    ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

    ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។

    តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។

    ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ

    ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។

    ជំងឺកាមរោគ

    ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​

    ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាច​ផ្ទុក​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​ជា​ច្រើន​ឆ្នាំ។ ក្នុង​ករណី​ដែល​យើង​មិន​ធ្វើការ​ព្យាបាល​ទេ​នោះ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ អាច​បង្កើន​ឱកាស​​នៃ​ការ​កើត​វីរុស​ HIV ក៏​ដូចជា​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ​។ ដើម្បី​ជៀសវាង​ផលវិបាក​នៃ​ប៉ារ៉ាស៊ីត Trichomonas Vaginalis និង​កាត់បន្ថយ​ការ​ចម្លង​រោគ គ្នា​យើង​គួរ​តែ​ធ្វើ​តេស្ដ​រក​ការ​ប៉ារ៉ាស៊ីត​នេះ និង​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សះ​​ឲ្យ​បាន​ទាន់​ពេលវេលា។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 08, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម