មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។ តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ [embed-health-tool-ovulation] ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។ ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​ ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx […]

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ឬវ៉ាក់សាំង HPV អាចការពារស្រ្តីពីការឆ្លងវីរុស HPV ដែលឆ្លង​តាម​រយៈការរួមភេទ និងជាមូលហេតុចម្បងដែល​​​បង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន។ ក្មេងស្រី​ជំទង់​ដែល​មិន​ទាន់មាន​ដៃគូរួមភេទត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងនេះដើម្បីការពារមហារីកមាត់ស្បូន។ ចុះ​ស្រ្តីដែលមានដៃគូរួមភេទហើយអាចវ៉ាក់សាំងបង្ការមហារីក​​​មាត់ស្បូនបានដែរឬទេ? ទាក់ទងនឹងចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ បានស្រាយ​បំភ្លឺថា ជាទូទៅក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង និងស្រ្តី​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង។ ចំណែកឯស្រ្តីដែលមានដៃគូរួមភេទហើយ មិនថាមានអាយុក្រោម ឬលើ ១៨ ឆ្នាំទេចាំបាច់​ត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដងដែរ ព្រោះ​ស្រ្តីដែលមាន​ដៃគូរួមភេទហើយ​ប្រឈម​នឹង​ការកើត​មហារីកមាត់ស្បូនខ្ពស់ដោយសារអាចឆ្លងវីរុស HPV តាមរយៈការរួមភេទ។ យ៉ាងណាលោក​ថា មុននឹងចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនសម្រាប់​ស្រ្តី​មាន​ដៃគូ​រួមភេទ​ គ្រូពេទ្យត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀស​កោសិកាមាត់ស្បូនដើម្បីរកមហារីកមាត់ស្បូន​ជាមុនសិន។ ប្រសិនបើស្រ្តីដែល​មានដៃ​គូរួម​ភេទ​ហើយឆ្លងវីរុស HPV ឬមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីក គ្រូពេទ្យ​នឹងធ្វើការព្យាបាលជំងឺ HPV ឬកោសិកាមាត់ស្បូនឱ្យជាសះស្បើយសិន ទើបអាចចាក់​​វ៉ាក់សាំង​​បង្ការ​មហារីកមាត់ស្បូនឱ្យបាន​។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


មហារីកមាត់ស្បូន

រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ទូ​ទៅ ជំងឺ​មហារីក​មាត់​ស្បូន​មិន​លេច​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។ ប៉ុន្តែ​​គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ នៅ​ពេល​ដែល​ជំងឺ​មហារីក​មួយ​នេះ​វិវត្ត​ចូល​ដំណាក់កាល​ចុង​ក្រោយ​។ អ្នក​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​។ កត្តា​ហានិភ័យ​មួយ​ចំនួន​​​ រួម​មាន​ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​ ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​ជក់​បារី​ជា​ដើម។​ យ៉ាង​ណា​មិញ យើង​គប្បី​តាមដាន​រោគសញ្ញា​ទាំង​នេះ​ឲ្យ​បាន​ដិតដល់​ មុន​នឹង​យឺត​ពេល​។ ១. ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី បើ​គ្នា​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ដូចជា​ក្រោយ​រួម​ភេទ​រួច​​ ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​អស់​រដូវ​ និង​មក​រដូវ​ច្រើន​ជាង​ធម្មតា ​ព្រម​ទាំង​មាន​រយៈពេល​យូរ​ ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។ ២. ធ្លាក់​​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​​ជា​ច្រើន​ប្រភេទ រួម​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ។ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ អាច​មាន​ពណ៌​ស្លេក​ពណ៌​ត្នោត​ ឬ​ពណ៌​ផ្កា​ឈូក​ ហើយក្រៅពីនេះ ​ក៏​អាច​មើល​​ទៅ​​ដូច​ទឹក​ ឬ​មាន​ឈាម​ ដោយ​មាន​ក្លិន​មិន​ល្អ ឬ​គ្មាន​ក្លិន​តែ​ម្ដង​។ [embed-health-tool-ovulation] ៣. ​មាន​ក្លិន​មិន​ល្អ​នៅទ្វារ​មាស ក្លិន​ឆ្អេះ​ឆ្អាប​ចេញ​ពី​ទ្វារ​មាស​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ ដែល​កើត​ឡើង​ដោយ​សារ​តែ​សំណល់​សេសសល់​ក្នុង​ជញ្ជាំង​ទ្វារ​មាស និង​បង្កើត​បាក់តេរី​ប្រភេទ​ជាក់លាក់​មួយ​។ ៤. ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​ អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា​។ ដូច្នេះ​ហើយ សម្រាប់​ស្រី​ៗ​ដែល​​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. ឈឺ​ពោះ ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឬ​ឈឺ​ពោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មហារីក​មាត់​ស្បូន​​អាច​ជួប​​រោគសញ្ញា​នេះ​នៅ​ដំណាក់កាល​ដំបូង ប៉ុន្តែ​ក៏​អាច​នឹង​មាន​ការ​ភ័ន្តច្រឡំ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ជំងឺ​ដោយ​ខ្លួន​ឯង​។ ៦. ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​បន្ទោបង់ […]


មហារីកមាត់ស្បូន

ស្រីៗកុំប្រហែស ត្រូវដឹងវិធីការពារជំងឺមហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន​ជា​ប្រភេទ​​ជំងឺ​មួយ​​ងាយ​កើត​ឡើង​ណាស់​ដែរ​ និង​ភាគ​ច្រើន​រក​ឃើញ​កើត​លើ​ស្រ្តី​មាន​វ័យ​ចន្លោះ​ពី​៣៥​ទៅ​៤៤​​ឆ្នាំ និង​កម្រ​មាន​ស្រ្តី​វ័យ​ក្រោម​២០​ឆ្នាំ​កើត​ជំងឺ​នេះ​ណាស់​។ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ជំងឺ​នេះ​​​អាច​មាន​វិធី​ការពារ​ គ្រប់គ្រង និង​កាត់​បន្ថយ​​ហានិភ័យ​​បាន។​ ១. អ្វី​ជា​ជំងឺ​មហារីក​មាត់ស្បូន? មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោម​ស្បូន​ ​​ដោយ​កោសិកា​មហារីក​ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រង​បាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំ​សាច់​នៅ​ក្នុង​មាត់ស្បូន។ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ទម្លាប់ ធ្វើ​តេស្ត Pap អាច​ជួយ​យើង​រក​ឃើញ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។ មហារីក​មាត់ស្បូន ភាគច្រើន​​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណី​មហារីក​មួយ​នេះ​ធ្លាក់​ចុះ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. វិធី​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ ជំងឺ​មហារីក​មាត់​ស្បូន​​ជានិច្ចកាល​អាច​ការពារ​បាន ដោយ​ធ្វើការ​ពិនិត្យ​មាត់​ស្បូន(Pap tests) និង​ពិនិត្យ​រក​​វីរុស​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​(HPV)។ ការ​ពិនិត្យ​នេះ​គឺ​​រក​មើល​ថា​អាច​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​កើត​ជំងឺ​មហារីក និង​ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​។ ដូច​គ្នា​ដែរ ស្រីៗ​យើង​អាច​បង្ការ​ជំងឺ​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​HPV។​ មជ្ឈមណ្ឌលត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក​ហៅ​កាត់​ថា​CDC បាន​បញ្ជាក់​ថា​វ៉ាក់សាំង​បង្ការ​វីរុស​HPV​ អាច​ចាក់​បាន​លើ​ក្មេង​ស្រី​ចាប់​ពី​អាយុ​១១​ឬ១២​ឆ្នាំ​ (ឬ​អាច​ត្រឹម​៩​ឆ្នាំ​ក៏​បាន​)​​ទៅ​ដល់​អាយុ​២៦​ឆ្នាំ។ សម្រាប់​ស្រី​មាន​វ័យ​២៧ ដល់​៤៥​ឆ្នាំ ដែល​មិន​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង​នេះ និង​មាន​ចេតនា​ចង់​ចាក់​វ៉ាក់សាំងHPV ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ថា​អាច​ចាក់​បាន​ឬ​យ៉ាងណា​។ ​​​​ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​បង្ការ នៅ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ស្រីៗ​យើង​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​នេះ​បាន​ដែរ​។​ កុំ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក​ ​កុំ​មាន​ដៃគូ​រួម​ភេទ​ច្រើន​ រួម​ភេទ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ ចៀស​វាង​រួម​ភេទ​ជាមួយ​មនុស្ស​មាន​ដៃគូ​ស្នេហា​ច្រើន កុំ​ជក់ ឬ​ឈប់​ជក់​បារី [embed-health-tool-ovulation] ៣- […]


មហារីកមាត់ស្បូន

រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ដែលកើតមាន និងធ្វើឲ្យស្រ្តីស្លាប់ច្រើន

នៅ​កម្ពុជា​តួលេខ​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ច្រើន​ជំងឺ​មហារីក​ដទៃ​ទៀត ជា​ជំងឺ​មហារីកទី១ នៅ​លើ​ស្ត្រី នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ ១. រោគ​សញ្ញា​ជំងឺ​មហារីក​មាត់​ស្បូន - ហូរ​ឈាម​ក្នុង​ពេល​រួមភេទ - ហូរ​ឈាម​ក្រោយ​អស់​រដូវ - ហូរ​ឈាម​ខុស​ប្រក្រតី ក្នុង​ចន្លោះ​រដូវ - ទ្វារមាស​មាន​ក្លិន​មិន​ល្អ - ធ្លាក់ស ឬ​ទឹកថ្លាៗ​ខុស​ប្រក្រតី ២. វិធី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន ទោះ​បីជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក​រូប​នេះថា ជំងឺ​មហារីក​មាត់​ស្បូន ជា​ជំងឺ​មួយ​អាច​ការពារ​បាន ដែល​យើង​ចាំបាច់​ត្រូវ​តែ​ការពារ។ ចំពោះ​វិធី​ការពារ​នោះ ទី១ គឺ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ HPV ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន ទី២ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។ តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា? សំណួរ​នេះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។ ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ […]


មហារីកមាត់ស្បូន

Endometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

និយមន័យ១- ជំងឺមហារីកស្រទាប់ក្នុងស្បូនជាអ្វី? មហារីក​ស្រទាប់​ក្នុងស្បូន ​គឺ​ជា​​មហារីក​ដែល​កើត​ដំបូង​នៅ​ក្នុង​ស្បូន។ ស្បូន​ជា​សរីរាង្គ​ប្រហោង​រាង​ដូច​ផ្លែ​​សណ្ដែក​បាយ​ស្ថិត​ក្នុង​អាង​ត្រគាក​របស់​ស្ដ្រី​ដែល​ជា​កន្លែង​​គភ៌​លូត​លាស់។ ជំងឺ​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ស្រទាប់​កោសិកា​របស់​ស្រទាប់ក្នុង​ស្បូន​ (​endometrium) ពេល​ខ្លះ​គេ​ក៏​អាច​ហៅ​វា​ថា​មហារីក​ស្បូន​ផង​ដែរ។ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ស្បូន​​ក៏​អាច​មាន​មហារីក​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា​មហារីក​សាច់​ដុំ​ស្បូន​ (​uterine sarcoma) ប៉ុន្ដែ​វា​មិន​សូវ​កើត​មាន​ដូច​មហារីក​ស្រទាប់​ក្នុងស្បូន​នោះ​ទេ។ គេ​តែង​រក​ឃើញ​ជំងឺ​មហារីក​ស្រទាប់​ក្នុងស្បូន​បាន​លឿន​​ព្រោះ​វា​តែង​ធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ឆាប់​ទៅ​ជួប​គ្រូពេទ្យ។ ករណី​ដែល​ឆាប់​រក​ឃើញ​មហារីក​បាន​ នោះ​គេ​នឹង​ធ្វើ​ការ​វះកាត់​ស្បូន​ចេញ​ហើយ​អ្នកជំងឺ​នឹង​​បាន​ជា​សះស្បើយ​។ ២- សម្បូរអ្នក​កើត​ដែរ​ឬទេ? មហារីក​ស្រទាប់​ក្នុងស្បូន​តែង​កើត​ទៅ​លើ​តស្ដ្រី​ក្រោយ​អស់​រដូវ​ជា​ពិសេស​ស្ដ្រី​ស្ថិត​ក្នុង​អាយុ​ ៦០​ឆ្នាំ​ ហើយ​វា​មិន​សូវ​កើត​ចំពោះ​ស្ដ្រី​អាយុ​ក្រោម​ ៤៥​ឆ្នាំទេ​។ លើស​ពី​នេះ​ទៀត​គេ​ប្រទះ​ឃើញ​មហារីក​នេះ​ច្រើន​ចំពោះ​ស្រ្ដី​ជន​ជាតិ​ស្បែក​ស ​ប៉ុន្ដែ​បើ​កើត​ទៅ​ស្ដ្រី​ជន​ជាតិ​ស្បែក​ខ្មៅ​ គឺ​ច្រើន​តែ​ស្លាប់។ មាន​ស្ដ្រី​ច្រើន​ជាង​ ៦០ម៉ឺន​​នាក់​បាន​រួច​ផុត​ពី​ជំងឺ​មហារីក​នេះ​ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។ រោគសញ្ញា១- រោគសញ្ញារបស់មហារីកស្រទាប់ក្នុងស្បូនអ្វីខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​ស្រទាប់​ស្បូន​​​មាន​៖ ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​​អស់​រដូវ មាន​ធ្លាក់​ឈាម​ចន្លោះ​វដ្ត​រដូវ ធ្លាក់​ស​ ឬ​ឈាម​ខុស​ធម្មតា​តាម​ទ្វារ​មាស ឈឺ​ត្រគាក អាច​មាន​រោគសញ្ញា​ដ៏ទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ ​ហេតុ​នេះ​បើ​ស្រីៗ​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។​ ២- ពេលណាគួរទៅជួបគ្រូពេទ្យ? បើឃើញ​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ ​ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​របស់យើង​ម្នាក់ៗ​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​ដែល​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​​ពី​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​យើង​។ ​ មូលហេតុ១- មូលហេតុបណ្ដាលឲ្យមានមហារីកស្រទាប់ក្នុងស្បូន? គ្រូពេទ្យ​មិន​ដឹង​ពី​មូល​ហេតុ​ជាក់​ច្បាស់​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ ​ប៉ុន្ដែ​គេ​គ្រាន់​ដឹង​វា​បាន​តាម​រយៈកោសិកា​ដែល​ចែក​ខ្លួន​ក្នុង​ស្រទាប់ក្នុង​ស្បូន​ endometrium​ ដោយ​កោសិកា​ចែក​ខ្លួន​ប្រែ​ទៅ​ជា​កោសិកា​ធម្មតា​ហើយ​កោសិកា​ធម្មតា​ប្រែ​ទៅ​ជា​កោសិកា​មិន​ប្រក្រតី​វិញ។ កោសិកា​ធម្មតា​លូត​លាស់​ និង​ចែក​ខ្លួន​ក្នុង​កម្រិត​មួយ​ហើយ​ក៏​ស្លាប់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ផង​ដែរ​ រីឯ​កោសិកា​មិន​ធម្មតា​ធំធាត់​និង​ចែក​ខ្លួន​ខ្លាំង​លើស​កម្រិត​ ហើយ​វា​ក៏​មិន​ស្លាប់​នោះ​ទេ។ ​កោសិកា​ដែល​ខុស​ប្រក្រតី​នោះ​ទៅ​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​ដុំ​សាច់​ (​tumor) ហើយ​វា​រាល​ដាល​ទៅ​កាន់​ជាលិកា​ដែល​នៅ​ក្បែរ​វា​ហើយ​អាច​ចែក​ខ្លួន​ចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខ្លួន​យើង​ (​metastasize)។ ហានិភ័យ​១- ហានិភ័យ​កើត​មហារីកស្រទាប់ក្នុងស្បូន? កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ស្រទាប់ក្នុង​ស្បូន​​​មាន​ដូច​ជា៖ របស់​ដែល​ប៉ះពាល់​ទៅ​លើ​កម្រិត​អ័រម៉ូន​ដូច​ជា​បាត់​បង់​អ័រម៉ូន​​អឺស្រ្តូហ្សែន​ក្រោយ​អស់​រដូវ​ ថ្នាំ​ពន្យា​កំណើត​ឬ​ tamoxifen មក​រដូវ​ច្រើន ក្នុង​ជីវិត​ មាន​ផ្ទៃ​ពោះ​ ជំងឺ​ធាត់​ ដុំ​នៅ​អូវែ​និង​មាន​ដុំ​គីស​ក្នុង​អូវែ​ (polycystic ovarian syndrome) ដាក់​កង​ក្នុង​ស្បូន អាយុ ចំណី​អាហារ​ […]


មហារីកមាត់ស្បូន

៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​វីរុស HPV ដែល​ស្ត្រី​ខ្មែរ​​ប្រឈម​ខ្ពស់​បំផុត តែ​យើង​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង និង​តាម​ដាន ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ ​ខាង​ក្រោម​នេះ​ជា​សំណួរ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​មាត់​ស្បូន រួមទាំង​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រីៗ​ចង់​ដឹង​បំផុត។ សំណួរ ទី១៖ ត្រូវ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ពេល​ណា? តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា កុមារី​អាយុ​ពី ៩ឆ្នាំ​ទៅ​អាច​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ប្រសិន​បើ​មាន​កាយ​សម្បទារ​មាំទាំ សុខភាព​ល្អ ដោយ​ចាក់​ចំនួន ៣ដង លើកទី១ លើកទី២ ១ខែក្រោយ​ចាក់​លើកទី១ និង​លើក​ទី៣ ៦ខែ​ក្រោយ​ចាក់​លើក​ទី១។ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារការកើត​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ ៩០%។ សំណួរ ទី២៖ រួមភេទ​ហើយ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​បាន​អត់? ចម្លើយ! ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​អាច​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព ១០០% ដូច​យើង​ចាក់​ពី​នៅ​ក្មេង​នោះ​ទេ។ ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​រួមភេទ​ហើយ​មាន​ត្រឹម ៧០% ប៉ុណ្ណោះ ដែល​អាយុ​អាច​ចាក់​បាន​ត្រឹម ២០ឆ្នាំ​ជាង រហូត​ដល់​អាយុ​ជាង​៤០ឆ្នាំ ហើយ​តម្រូវ​ឲ្យ​ស្ត្រី​ពិនិត្យ​កោសិកា​មាត់​ស្បូន ទឹក​រម្អិល​នៅ​ទ្វារមាស បើ​សិន​មិន​មាន​មេរោគ HVP ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក​ទេ នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​មហា​រីក​មាត់​ស្បូន​បាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! សំណួរ […]


មហារីកមាត់ស្បូន

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?

ជំងឺ​មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​មេរោគ HPV ដែល​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​មហារីក​មាត់​ស្បូន​២ប្រភេទ គឺ​វ៉ាក់​សាំង​របស់​អាមេរិក និង​អឺរ៉ុប ដែល​ទាំង​២​មុខ​នេះ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា។ តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា? វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​ឆ្លើយ​ថា ក្មេង​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ​ឡើង​ទៅ អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ដោយ​ត្រូវ​ចាក់​ចំនួន ៣ ដង។ លើកទី១៖ ពេល​ចាក់​ដំបូង លើកទី២៖ ១ ខែ​ក្រោយ​ចាក់​លើក​ទី ២ លើកទី៣៖ ៦ ខែ​ក្រោយ​ចាក់​លើក​ទី ៣ ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ហើយ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៀត? ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន​បាន ១០០% ឬ​ពេញ​មួយ​ជីវិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទី១ ១ឆ្នាំ​ក្រោយ​ត្រូវ​តែ​ពិនិត្យ​កោសិកា​មាត់​ស្បូន ហើយ​បើ​យើង​អាយុ​នៅ​ក្មេង ២ឆ្នាំ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង រហូត​អាយុ ៤៥ឆ្នាំ​ឡើង ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រក​ជំងឺ​មហារីកមាត់​ស្បូន ១ឆ្នាំ/ម្តង រហូត​ដល់​អាយុ ៧០ឆ្នាំ។ នៅ​ពេល​អាយុ ៧០ឆ្នាំ​ហើយ បើ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​មិន​រក​ឃើញ​មេរោគ HVP នោះ​មាន​ន័យ​ថា ១ជីវិត​នេះ ស្ត្រី​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូ​ន​ទេ។ ចុះ​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​ហើយ អាច​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​បាន​អត់? មាន​ប្រសិទ្ធភាព​កម្រិត​ណា? ចម្លើយ អាច​ចាក់​បាន តែ​ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន និង​ទឹក​រម្អិល​នៅ​ក្នុង​ទ្វារមាស​ជា​មុន​សិន បើ​លទ្ធផល​មិនមាន​មេរោគ HPV ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ឯ​ប្រសិទ្ធភាព​បាន​ត្រឹម […]


មហារីកមាត់ស្បូន

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន នៅពេលណាទើបមានប្រសិទ្ធភាព? (វីដេអូ)

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស Human Papillomavirus (HPV) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។


មហារីកមាត់ស្បូន

ស្រីៗមានឆ្ងល់អត់ មាន​ដុំសាច់ក្នុងស្បូន អាចកើតមហារីកឬយ៉ាងណា?

​ស្ត្រី​​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ទៅ​លើ​ស្បូន​ ដូច​ជា គីស ដុំ​ស្បូន ហើយ​ជំងឺ​ដែល​សាហាវ​ជាង​គេ​នោះ​ គឺ​មហារីក​ស្បូន។ ​មាន​ស្ត្រី​មួយ​ចំនួនគិតថា ឲ្យ​តែ​កើត​ដុំ​សាច់​ក្នុង​ស្បូន ដឹង​តែ​កើត​ទៅ​ជា​មហារីក​ហើយ តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​អ៊ីចឹង​ទេ។ “ជាទូទៅ ជំងឺ​ដុំ​សាច់​ស្បូន គឺ​ជា​ដុំ​សាច់​ស្លូត ហើយ​មិន​សូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​ទេ ហើយ​ជំងឺ​ដុំ​ស្បូន​នេះ គឺ​មិន​មែន​ជា​មហារីក​ទេ។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ ជំងឺ​ដុំ​ស្បូន​ភាគ​ច្រើន​កើត​ទៅ​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ ស្ត្រី​គ្មាន​កូន ស្ត្រី​ធាត់​ខ្លាំង និង​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​ហើយ​ដុំ​ស្បូន​អាច​វិវត្ត​ទំហំ​ចាប់​ពី​ប៉ុន​ផ្លែ​ពុទ្រា រហូត​ដល់​ប៉ុន​ផ្លែ​ក្រូច​ថ្លុង។ ជំងឺ​ដុំ​សាច់​ស្បូន ឧស្សាហ៍​កើត​ច្រើន​នៅ​លើ​ទី​តាំង​ចំនួន​៣៖ ទី១.ដុំ​សាច់​នៅ​លើ​សាច់​ស្បូន ទី២.ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន ទី៣.​ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន លោក​វេជ្ជបណ្ឌិត​បន្ត​ថា បច្ចុប្បន្ន​នេះ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ពេទ្យ​បាន​កំណត់​កត្តា​ប្រឈម​ដូច​ជា ភាព​មិន​ប្រក្រតី​នៃ​ហ្សែន កត្តា​អ័រម៉ូន​អេស្ត្រូសែន តំណ​ពូជ និង​ជាតិសាសន៍។ ក្នុង​ករណី​ដែល​ស្ត្រី​កើត​ជំងឺ​ដុំ​សាច់​ស្បូន​នេះ ស្ត្រី​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន​យ៉ាង​រួមមាន៖ - ធ្លាក់​ឈាម​រហូត​ធ្វើ​ឲ្យ​ស្លេក​ស្លាំង - ការ​បង្ក​កំណើត​មាន​ការ​ថយ​ចុះ ដោយ​សារ​ទី​តាំង​របស់​ដុំ​ស្បូន - ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់​ខែ - សង្កត់​ទៅ​លើ​សរីរាង្គ​នៅ​ក្បែរ បើ​ដុំ​នៅ​ខាង​មុខ វា​សង្កត់​លើ​ប្លោក​នោម ធ្វើ​ឲ្យ​រំខាន​ដល់ការ​បត់​ជើង​តូច (នោម​ញឹក) បើ​សង្កត់​ខាង​ក្រោយ ធ្វើ​ឲ្យ​ទល់​លាមក។​

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស