backup og meta

៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 29, 2023

    ៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

    មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​វីរុស HPV ដែល​ស្ត្រី​ខ្មែរ​​ប្រឈម​ខ្ពស់​បំផុត តែ​យើង​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង និង​តាម​ដាន ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។

    ​ខាង​ក្រោម​នេះ​ជា​សំណួរ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​មាត់​ស្បូន រួមទាំង​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រីៗ​ចង់​ដឹង​បំផុត។

    សំណួរ ទី១៖ ត្រូវ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ពេល​ណា?

    តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា កុមារី​អាយុ​ពី ៩ឆ្នាំ​ទៅ​អាច​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ប្រសិន​បើ​មាន​កាយ​សម្បទារ​មាំទាំ សុខភាព​ល្អ ដោយ​ចាក់​ចំនួន ៣ដង លើកទី១ លើកទី២ ១ខែក្រោយ​ចាក់​លើកទី១ និង​លើក​ទី៣ ៦ខែ​ក្រោយ​ចាក់​លើក​ទី១។ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារការកើត​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ ៩០%។

    សំណួរ ទី២៖ រួមភេទ​ហើយ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​បាន​អត់?

    ចម្លើយ! ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​អាច​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព ១០០% ដូច​យើង​ចាក់​ពី​នៅ​ក្មេង​នោះ​ទេ។ ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​រួមភេទ​ហើយ​មាន​ត្រឹម ៧០% ប៉ុណ្ណោះ ដែល​អាយុ​អាច​ចាក់​បាន​ត្រឹម ២០ឆ្នាំ​ជាង រហូត​ដល់​អាយុ​ជាង​៤០ឆ្នាំ ហើយ​តម្រូវ​ឲ្យ​ស្ត្រី​ពិនិត្យ​កោសិកា​មាត់​ស្បូន ទឹក​រម្អិល​នៅ​ទ្វារមាស បើ​សិន​មិន​មាន​មេរោគ HVP ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក​ទេ នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​មហា​រីក​មាត់​ស្បូន​បាន។

    រួមភេទ

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    សំណួរ ទី៣៖ ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ចាំបាច់​ប៉ុន​ណា? ចាក់​វ៉ាក់សាំង​ហើយ ត្រូវ​ពិនិត្យ​ទៀត​អត់?

    ត្បិត​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​​បង្ការ​ក៏​ពិត​មែន តែ​មិន​អាច​ជំនួសឲ្យ​ការ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​នោះ​ទេ។ កាលណា​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​លើកទី១ ហើយ ១ឆ្នាំ​ក្រោយ​ ត្រូវ​តែ​ពិនិត្យ​កោសិកា​មាត់ស្បូន។ បើ​នៅ​ក្មេង ២ឆ្នាំ​អាច​ទៅ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង ហើយ​ដល់​អាយុ ៤៥ឆ្នាំ ១​ឆ្នាំ​ត្រូវ​ទៅ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង រហូត​ដល់​អាយុ ៧០ឆ្នាំ។

    សំណួរ ទី៤៖ មាន​ម្តាយ ឬ​សាច់​ញាតិ​កើត​មហា​រីក​មាត់​ស្បូន យើង​អាច​ប្រឈម​ខ្លាំង​ទេ?

    បើ​យើង​ម្តាយ មីង ឬបងប្អូនស្រី ធ្លាប់​មាន​ប្រវត្តិ​កើត​មហារីក​មាត់​ស្បូន អត្រា​ប្រឈម​កើត​ជំងឺ​អាច​ខ្ពស់​ជាងស្រី​ធម្មតា​ពី ២-៣ ដង។

    សំណួរទី ៥៖ កើត​ជំងឺ​មហារីក​ស្បូន​ហើយ ភាគរយ​ព្យាបាល​ជា​ប៉ុន្មាន?

    មហារីក​មាត់​ស្បូន​កើត​ទៅ​បាន​មាន​ការ​ប្រែប្រួល​ពី​កោសិកា​ធម្មតា ទៅ​ដល់​កោសិកា​មហារីក​ត្រូវ​ការ​ពេល ១៥-២០ឆ្នាំ ឯណោះ ដូច​នេះ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ជា​ប្រចាំ ទោះ​គ្មាន​ជំងឺ​អ្វី​ក៏​ដោយ អាច​ទប់​ស្កាត់​បាន​មុន ភាគរយ​អាច​ព្យាបាល​ជា​បាន ១០០%។ ជំងឺ​មហារីក​មាត់​ស្បូន​មាន​ឱកាស​ព្យាបាល​ជា​សះស្បើយ​បាន​ច្រើន​គួរសម អត្រា​ស្លាប់​មាន​ប្រមាណ​ជា ៦០%។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម