backup og meta

ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Feb 27, 2023

    ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​

    ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ចឹង ស្រីៗ​គ្នា​យើង មិនងាយ​ស្រួល​ដូច​ប្រុសៗ​ទេ ហើយ​ពួក​ប្រុសៗ​ ក៏​មិន​យល់​អារម្មណ៍​នេះ​យើង​ក្រៅ​ពី​គ្នា​យើង​ផ្ទាល់​ដែរ។ សុខភាព​ទន់​ខ្សោយ ការងារ​ច្រើន បើ​ប្រហែស​បន្តិច ច្បាស់​ជា​មាន​ជំងឺ​កាច​សាហាវ​ភ្លាម ពិសេស​មហារីក​មាត់​ស្បូនតែម្តង។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ “Hello គ្រូពេទ្យ” នៅ​គាំទ្រ​គ្នា​យើង ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវកាយ ហើយ​នឹងផ្តល់​ចំណេះ​ដឹងល្អ​ៗ​ជាច្រើន ​ដើម្បី​ការពារ​គ្នាយើង​រហូត បើ​មិន​ចង់​កើត​មហារីក​មាត់​ស្បូន អាន​អត្ថបទ​នេះ​សិន​ទៅ។

    តាម​របាយ​ការណ៍​​អង្គការ​ជំងឺ​មហារីក​អាមេរិក American Cancer Society ឆ្នាំ ២០១៦ ករណី​កើត​ថ្មី​នៃ​មហារីក​មាត់​ស្បូន មាន​ដល់​ទៅ​ជិត ១៣ម៉ឺន​នាក់ ក្នុង​នោះ​ប្រមាណ ៤១២០នាក់ បាន​ស្លាប់។ ដូច្នេះ​ទើប​ស្រីៗ​គ្នា​យើង ត្រូវ​តែ​​ដឹង​ច្បាស់​ពី​ជំងឺ​នេះ និង​វិធី​ការពារ​កុំ​ឲ្យ​កើត ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​គ្នា​យើង​ចង់​ដឹង​បំផុត។

    ១- ត្រូវធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា

    គ្រូពេទ្យ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​គ្នា​យើង ធ្វើ​តាម​គោល​ការណ៍​នេះ​ ដើម្បី​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូន​ទាន់​ពេល​វេលា។ ព្រោះ​បើ​រក​ឃើញ​តាំង​ពី​ចាប់​ផ្តើម​កកើត​ដំបូង​ ​មាន​ឱកាស​អាច​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​បាន៖

    – គួរ​ពិនិត្យ​រក​មហារីក​មាត់ស្បូន​នៅ​អាយុ ​២១​ឆ្នាំ ចំពោះ​​ស្រី​អាយុ​ចន្លោះ​ពី ២១-២៩ ឆ្នាំ គួរ​ពិនិត្យ​កោសិកា​មាត់​ស្បូន ​(Pap test) រៀងរាល់ ៣ ឆ្នាំ​ម្តង។ ការ​ធ្វើ​តេស្ត​រក​មេរោគ HPV អាចជា​ចំណែក​តាម​ដាន​ភាព​មិន​ប្រក្រតី​កោសិកា​មាត់​ស្បូន។

    – ក្នុង​ករណី​កាត់​ស្បូន​ទាំងអស់ នឹង​ត្រូវ​បញ្ឈប់​ការ​ពិនិត្យ រហូត​ដល់​ការ​ព្យាបាល កកើត​មហារីក​ត្រូវ​បញ្ចប់។ ស្រីៗ​កាត់​ស្បូន​ តែនៅ​ទុក​មាត់​ស្បូន គួរ​បន្ត​ការ​ពិនិត្យ​រក​មើល​មេរោគ HPV។

    – ចាប់​ពី​អាយុ​ ៣០ ឆ្នាំ​ឡើង​ទៅ គួរ​ធ្វើ​តេស្ត​បៀក​មាត់​ស្បូន និង​តេស្ត HPV រៀងរាល់ ៥ ឆ្នាំ​ម្តង ហៅថា​តេស្ត​រួម​គ្នា គួរ​តាម​ដាន​រហូត​ដល់​អាយុ ៦៥ ឆ្នាំ។

    – អាយុ​លើស ៦៥​ឆ្នាំ ធ្លាប់​តាម​ដាន​ជា​ប្រចាំ​រយៈពេល​ ១០​ ឆ្នាំ​ជាប់​គ្នា ឬ​មិន​ធ្លាប់​កើត​មហារីក​នេះ រយៈ​ពេល ២០ ឆ្នាំ​ចុង​ក្រោយ គួរ​តែ​បញ្ឈប់​ការ​តាមដាន។ ស្រី​មាន​ប្រវត្តិ​កើត​មហារីក​កម្រិត ២ ឬ​កម្រិត ៣ គួរ​ពិនិត្យ​តាម​ដាន​យ៉ាង​តិច ២០ ឆ្នាំ​បន្ទាប់​ពី​រក​ឃើញ។

    – ជម្រើស​ផ្សេង​ទៀត​សម្រាប់​ស្រីៗ​អាយុ ៣០​-៦៥ ឆ្នាំ អាច​ពិនិត្យ​តាមដាន​រៀងរាល់​ ៣ឆ្នាំ ជាមួយ​តេស្ត​បៀក​មាត់​ស្បូន​តែ​មួយ​មុខ។

    – ស្រីៗ​គ្នា​យើង មាន​កត្តា​ប្រឈម​ខ្ពស់​ជាមួយ​មហារីក​ ពី​ព្រោះ​ប្រព័ន្ធ​ការពារ​ DES នៅក្នុង​ស្បូន​ចុះ​ខ្សោយ ​ត្រូវ​តាមដាន​ឲ្យ​បាន​ញឹកញាប់ និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

    – ទោះ​បាន​ចាក់​វ៉ាក់​សាំង​ក៏​ដោយ ​ត្រូវតែ​គោរព​តាម​គោលការណ៍​ទាំង​នេះ។

    មហារីកមាត់ស្បូន

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២- សារៈសំខាន់នៃការ​ធ្វើ​តេស្ត

    ពិនិត្យ​បាន​ទៀង​ទាត់ ​អាច​ការពារ​មហារីក​មាត់ស្បូន​បាន​ ក៏​ដូច​ជា​បង្ការ​ករណី​កកើត​ក្រោយ​ព្យាលបាល​ជោគជ័យ​ផង​ដែរ។ ធ្វើ​តេស្ត​អាច​រក​កោសិកា​មិន​ប្រក្រតី អាច​ព្យាបាល​មុន​ពេល​វា​ក្លាយ​ជា​កោសិកា​មហារីក ​រក​ឃើញ​កាន់​តែ​លឿន មហារីក​មាត់​ស្បូន​អាច​ព្យាបាល​បាន​ជោគជ័យ។ ៣០ ឆ្នាំ​ចុង​ក្រោយ​ នៅ​អាមេរិក អត្រា​ស្លាប់​ដោយ​មហារីក​មាត់ស្បូន​ធ្លាក់ចុះ​ ៥០ភាគរយ ដោយ​សារ​ការ​តាម​ដាន និង​ធ្វើ​តេស្ត​បៀក​មាត់ស្បូន​ជា​ប្រចាំ។

    ករណី​ស្លាប់​ដោយ​សារ​មហារីក​មាត់ស្បូន​ គឺ​ច្រើន​ជាង​ជំងឺ​ផ្សេងៗ​ទាំងអស់​លើ​ពិភព​លោក​ពី​ព្រោះ ស្រីៗ​មិន​បាន​តាម​ដាន​ទៀង​ទាត់ ​ជា​មូលហេតុ​នាំ​ឲ្យ​ការ​កើត​ជំងឺ​នេះ ពិសេស​ស្រីៗ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដូច​ជា​ស្រុក ខ្មែរ ហើយ​​ភាគ​ច្រើន​បាន​ដឹង​នៅ​ដំណាក់​កាល​ចុង​ក្រោយ។ ទោះ​មហារីក​នេះ​អាច​បណ្តាល​ឲ្យ​ស្លាប់ តែក៏​អាច​ព្យាបាល​ជា​សះស្បើយ​ ​បើ​គ្រូពេទ្យ​រកឃើញ​នៅ​ដំណាក់​ដំបូង ហើយ​បាន​ព្យាបាល​មុន​ពេល​វិវត្តទៅ​​ជា​មហារីក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Feb 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម