ធ្លាប់ស្គាល់មេរោគ HPV អត់? ឈ្មោះពេញរបស់វា Human papillomavirus មេរោគនេះឧស្សាហ៍ឆ្លងណាស់ មិនរើសភេទ ឬអាយុទេ។ ស្រីៗភាគច្រើន ដឹងហើយ HPV គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ មហារីកមាត់ស្បូន។ “Hello គ្រូពេទ្យ” ធ្លាប់លើកឡើងពាក់ព័ន្ធមេរោគនេះ ក៏ដូចជាវិធីបង្ការ ដោយចាក់វ៉ាក់សាំងការពារ ហើយគ្រប់គ្នាមិនមែនសុទ្ធតែអាចចាក់បានដែរ។ បើអ៊ីចឹង គួរប្រុងប្រយ័ត្ន ហើយត្រូវស្គាល់សញ្ញាឆ្លងមេរោគនេះជាមុន ទើបអាចការពារខ្លួន។