ជំងឺបង្កដោយវីរុសអេចភីវី

ជំងឺបង្កដោយវីរុស HPV (អេចភីវី) - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ប្រសិន​បើ​មាន​បញ្ហា​ ឬជំងឺបង្កដោយវីរុស អេចភីវី​ ​​កើត​ឡើង​តាមរយៈ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបង្កដោយវីរុសអេចភីវី

ហានិភ័យមួយចំនួនប្រុសៗគួរដឹង រឿងរួមភេទដោយប្រើមាត់

ការរួមភេទដោយប្រើមាត់គឺជាវិធីរួមភេទដែលបម្រើដល់ចំណង់ផ្លូវភេទដៃគូស្នេហា ។ ការអនុវត្ដវិធីបែបនេះ ថ្វីដ្បិតតែអាចជៀសផុតពីការមានផ្ទៃពោះ ប៉ុន្ដែនៅតែស្ថិតក្នុងហានិភ័យនៃការឆ្លងជំងឺផ្សេងៗជាច្រើនបាន។ តួយ៉ាងតាមការសិក្សាបានបង្ហាញថា ភាគរយដៃគូដែលចូលចិត្ដរួមភេទដោយប្រើមាត់ ប្រុសៗ ប្រឈមកើតជំងឺមហារីកមាត់ និងបំពង់ក ច្រើនជាងមនុស្សស្រី។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! អ្នកស្រី Gypsyamber D'Souza សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកជំងឺមហារីក នៅសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា ដៃគូដែលចូលចិត្ដរួមភេទតាមមាត់ ភាគច្រើនបុរសៗប្រឈមនឹងការកើតជំងឺមហារីក មាត់នឹងបំពង់ក ច្រើនជាងស្រី្ដ នោះបណ្ដាលមកពី វីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ដែល​ឈានដល់មហារីក។ ក្នុងចំណោម បុរស៣នាក់ មានចំនួន២នាក់ទៅហើយដែលកើតជំងឺមហារីក តាមរយៈការរួមភេទដោយប្រើមាត់។ [embed-health-tool-bmr] ការសិក្សានេះធ្វើឡើងលើប្រជាជនអាមេរិកកើតជំងឺមហារីកបំពង់ក និង មាត់ ដែលបានរួមភេទតាមមាត់ ដោយលទ្ធផលបង្ហាញថា​អ្នកជំងឺទាំងនោះស្ថិតក្នុងវ័យកណ្ដាលពេញប្រលូកនឹងការរួមភេទ ហើយបុរសច្រើនជាងស្រីចំនួន​២​ដងកើត​ជំងឺ​នេះ។ អ្នកស្រីបានបញ្ជាក់ទៀតថា អត្រានៃការរួមភេទតាមមាត់របស់យុវវ័យមានការកើនឡើង តែអត្រានៃការឆ្លងជំងឺកាមរោគតាមមាត់ លើស្រី្ដមានភាគរយតិចជាងបុរស។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ រឿងមួយដែលគួរកត់សម្គាល់ចំពោះមូលហេតុដែលបុរសៗប្រឈមខ្លាំងនឹងការកើតជំងឺមហារីច្រើនជាមនុស្សស្រីគឺថា បុរសៗដែលធ្លាប់ឆ្លងជំងឺកាមរោគតាមមាត់ មិនបានព្យាបាល ឲ្យបានជាដូចស្រីៗនោះទេ កត្ដានេះអាច​វិវត្ដទៅជាជំងឺមហារីកបាន។ ការឆ្លងជំងឺកាមរោគបានកើតឡើងស្ទើរតែទូទៅ ហើយមនុស្សភាគច្រើន ក៏បានព្យាបាល ម្ដង​ទៅពីរ​ដង ក្នុង១ឆ្នាំ។ ស្រីៗតែងតែចំណាយពេលពីនិត្យ​សុខភាព​ប្រចាំឆ្នាំ ដូច្នោះមានភាគរយតិចដែលអាចកើតឡើងជំងឺមហារីកបាន។ ដូច្នេះចូរប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកាមរោគ […]

ស្វែងរក ជំងឺបង្កដោយវីរុសអេចភីវី

ជំងឺបង្កដោយវីរុសអេចភីវី

ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​អាចការ​ពារ​ខ្លួនពី​មេរោគ HPV បាន

ធ្លាប់​ស្គាល់​មេរោគ HPV អត់? ឈ្មោះ​ពេញ​របស់​វា Human papillomavirus មេរោគ​នេះឧស្សាហ៍​ឆ្លង​ណាស់ មិន​រើស​ភេទ ឬ​អាយុ​ទេ។ ស្រីៗ​ភាគ​ច្រើន ដឹង​ហើយ HPV គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ មហារីក​មាត់​ស្បូន។ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពាក់ព័ន្ធ​មេរោគ​នេះ ក៏​ដូច​ជាវិធី​បង្ការ ដោយ​ចាក់​វ៉ាក់សាំង​ការពារ ហើយ​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​អាច​ចាក់​បាន​ដែរ។ បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ស្គាល់​សញ្ញា​ឆ្លង​មេរោគ​នេះ​ជាមុន ទើប​អាច​ការ​ពារ​ខ្លួន។ ១- ដឹង​អ្វី​ខ្លះ​ពី​មេរោគ HPV ? មេរោគ HPV (Human papillomavirus) ជា​មេរោគ​មួយ​ប្រភេទ​ងាយ​​បង្ក​ជំងឺ​នៅ​តំបន់​ជុំវិញ និង​ក្នុង​ប្រដាប់​ភេទ។ HPV ច្រើន​កើត​ឡើង​នៅលើ​មនុស្ស​ពេញ​វ័យ​ទាំង​ពីរ​ភេទ។ គេ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល ក្នុង​ចំណោម​អ្នក​ធ្លាប់​រួម​ភេទ មាន​ឆ្លង​​មេរោគ HPV យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា បាន​ឆ្លង​មេរោគ​មួយ​នេះ​ឡើយ ដោយ​សារ​តែ​មេរោគ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។ ម្យ៉ាង​ដោយ​សារ​មេរោគ HPV មាន​ច្រើន​ប្រភេទ រោគ​សញ្ញា​ក៏​អាស្រ័យ​លើ​ប្រភេទ​មេរោគ​នីមួយៗ។ គេ​រក​ឃើញ​មាន​មេរោគ HPV ជាង ១០០​ប្រភេទ អាច​បង្ក​ឲ្យ​កើត​​ជំងឺ​សិរមាន់ ទោះ​បី​ជា​ពេល​ខ្លះ​យើង​មិន​អាច​មើល​វា​ឃើញ​ដោយ​ប្រើ​ភ្នែក​ទទេ​ក្ដី។ មាន​មេរោគ […]


ជំងឺបង្កដោយវីរុសអេចភីវី

ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ ​ការពារ​យ៉ាង​ម៉េច?

ជា​មនុស្ស​ស្រី គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ខ្លួន​ឯងកម្សត់​ណាស់ ពិសេស​កម្លាំងក៏​មិន​សូវ​មាំមួន​ដូច​ប្រុសៗ អវយវៈ​ក្នុង​រាង​កាយ​សុទ្ធ​តែ​អាច​បង្ក​ជំងឺ​កាច​សាហាវ។ មាន​តែ​ស្រីៗ​គ្នា​យើង​ទេ​យល់​អារម្មណ៍​នេះ។ ​អាន​ច្រើន​ចេះ​ច្រើន ការពារ​ប្រសើរ​ជាង​ព្យាបាល បើ​ចឹង​ពេល​នេះ “Hello គ្រូពេទ្យ” សូម​លើក​យក​ជំងឺ​កាច​សាហាវ​មួយ​ប្រភេទ​គំរាម​អាយុ​ជីវិត​ស្ត្រី​គ្នា​យើង​រៀង​រាល់​ឆ្នាំ មក​បក​ស្រាយ និង​វិធី​សាស្ត្រ​បង្ការ ​ព្យា​បាល នោះ​គឺ​មហារីក​មាត់ស្បូន។ ១- #អីទៅជាមហារីកមាត់ស្បូន? មហារីក ជាជំងឺ​ម្យ៉ាង​ពេល​កោសិកា​នៅ​ក្នុង​ខ្លួន ​មិន​អាច​គ្រប់​គ្រងការ​រីក​លូត​លាស់​ច្រើន​លើស​លប់ តែង​តែ​មាន​ឈ្មោះ​ទៅ​តាម​ទីតាំង ឬ​អវយៈ​ដែល​កើត។ ពេល​មហារីក​ចាប់​ផ្ដើម​កើត​នៅ​មាត់​ស្បូន ​គឺ​ត្រូវ​គេ​ចាត់​ទុក​ជា​ជំងឺ​មហារីក​មាត់​ស្បូន។ មាត់​ស្បូន​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម ​តូច​ចង្អៀត​ ​ខាង​ចុង​នៃ​ស្បូន​ ​ភ្ជាប់​យោនី​ទៅ​ផ្នែក​ខាង​លើ​នៃ​ស្បូន​ ​ជា​កន្លែង​ទារក​លូតលាស់ ​ពេល​ស្រីៗមាន​ផ្ទៃ​ពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- #អាការៈនិងរោគសញ្ញា ដំណាក់​កាល​ដំបូង ​ មហារីក​មាត់​ស្បូន​អាច​មិន​លេច​ចេញ​អការៈ ​និង​រោគ​សញ្ញាអ្វី​ទេ ​ប៉ុន្ដែ​នៅ​ដំណាក់​កាល​បន្ទាប់ វាអាច​មាន​រោគ​សញ្ញា​មួយចំនួន៖ - មាន​ហូរ​ឈាម​ និង​ធ្លាក់​សខុស​ធម្មតា​ចេញ​ពី​ទ្វារមាស - ហូរ​ឈាម​បន្ទាប់​ពី​រួមភេទ - ឈឺ​ត្រគាក បើ​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​រោគ​សញ្ញា​អស់​ទាំង​នេះ ​កុំ​អែរ​អង់​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ ទទួល​បាន​ពិនិត្យ​ព្យាបាល​ឆាប់​រហ័ស ដើម្បី​រក្សា​ជីវិត។ ៣- #គួរធ្វើដូចម្ដេច? បើ​វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ យើង​មាន​មហារីក​មាត់​ស្បូន​ ត្រូវសុំ​ឲ្យ​គាត់​ណែ​នាំ​យើងទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​ផ្នែក​រោគ​ស្រ្ដី​​ធ្លាប់​ទទួល​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ព្យាបាល​មហារីក​នៃ​ប្រព័ន្ធ​បន្តពូជ​ស្រ្ដី ដើម្បី​ឲ្យ​គាត់​អាច​​ស្វែងយល់ និង​រៀប​ផែន​ការ​ព្យាបាល​។ ការ​រីក​រាលដាល​នៃជំងឺ​នេះ តាម​រយៈ​ទំហំ​​កោសិកា​មហារីក​ និង​កម្រិត​រីក​រាលដាល​ ទើប​អាច​កំណត់​ដំណាក់​កាល​មហារីក​យើង​បាន​ ហើយ​ព័ត៌​មាន​ទាំង​អស់​ គឺ​សំខាន់​ណាស់​សម្រាប់​រៀប​ចំ​ផែន​ការ​ព្យា​បាល ​និងពិនិត្យ​តាម​ដាន​ការ​វិវត្ត​ជំងឺ […]


ជំងឺបង្កដោយវីរុសអេចភីវី

សញ្ញា​សុខភាព​តូចៗ ១៥ យ៉ាង បញ្ជាក់​ថា ប្រុសៗ​អាច​អាយុ​ខ្លី បើ​អត់​តាម​ដាន

មហារីក ​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត បើ​អាច​វិវត្ត​ដល់​ដំណាក់កាល​របស់​វា។ វិធី​​ជោគ​ជ័យ​បំផុត​​ព្យាបាល​​មហា​រីក ​គឺត្រូវ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង។ ភាគរយ​ខ្ពស់​បំផុត គឺ​អាច​ព្យាបាល​ជា​ដាច់ ​បើ​តាមដាន​ដិតដល់ និង​យក​ចិត្ត​ទុកដាក់​ព្យាបាល​ដោយ​ពេទ្យ​ឯកទេស។ "Hello គ្រូពេទ្យ" ចង់​ដាស់​តឿន​ប្រុសៗ ពី​ការ​ថែទាំ​ខ្លួន និង​ចាប់​ផ្ដើម​ស្រលាញ់​សុខភាព កុំ​ចេះ​តែ​គិត​ថា​មិន​អី មិន​ធ្ងន់។ យើង​មាន​បញ្ហាតូចៗ ១៥ ចំណុចដែល​អាច​ជា​សញ្ញាណ​របស់​ "មហារីក"។ សូម​អង្កេត និងតាម​ដានសុខភាព​ខ្លួន​យើងថា​តើ​មាន​អី មិន​ប្រក្រតី​អត់។ បើ​ជា​រោគ​មហារីក​មែន ក្នុង​ដំណាក់កាល​បឋម​នេះ គឺ​អាច​មើល​ជា។ ១- បញ្ហាពេលនោម អ្នក​ណា​ខ្លះ ​នោមញឹក ជា​ពិសេស​ពេលយប់? នោម​ស្រក់​តក់ៗ សើម​មិន​ដឹង​ខ្លួន ឬ​ពិបាក​ទប់​នោម? ឬ​អង្កេត​ឃើញ​ខ្លួន​ឯង នោម​ខ្សោយ ពេល​ចាប់​ផ្ដើម​នោម? បញ្ហា​ទាំង​នេះ​អាច​មក​ពី​ការ​រី​ក ​ឬ​មហារីក​ក្រពេញ​ប្រូ​ស្តាត។ ដូច្នេះ​ កុំ​ព្រងើយ​ វាគ្រោះថ្នាក់​ជាង​ការ​គិត​​ទៅ​ទៀត។ ​គួរ​ពិនិត្យ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ការ​ធ្វើ​តេស្ត​ឈាម​ខ្លះ​ ពេទ្យ​អាច​ស្នើ​សុំ ឬ​ឲ្យ​យោបល់​ថា​គួរ​ពិនិត្យ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ពងស្វាសប្រែប្រួល បើ​មាន​អារម្មណ៍ ឬ​ដឹង​ខ្លួន​ច្បាស់​ថា "ពងស្វាស" ឡើង​ពក ហើម​ប៉ោង ឬបញ្ហា​មិន​ប្រក្រតី​ផ្សេង​ទៀត​ សូម​ប្រញាប់​ទាក់ទង​​​គ្រូ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​អាច​ជា​មហា​រីក​ពង​ស្វាស។ ជំងឺ​នេះ​ វិវត្ត​រាលដាល​​លឿន​ណាស់។ ៣- ឈាមក្នុងទឹកនោម ឬលាមក អាច​ជា​ភាព​មិន​ប្រក្រតី​ចំពោះ​បុរស​ដែល​មាន​ឈាម​នៅ​ត្រង់​នេះ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ