– មានហូរឈាម និងធ្លាក់សខុសធម្មតាចេញពីទ្វារមាស
– ហូរឈាមបន្ទាប់ពីរួមភេទ
– ឈឺត្រគាក
បើស្រីៗគ្នាយើងជួបប្រទះរោគសញ្ញាអស់ទាំងនេះ កុំអែរអង់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលបានពិនិត្យព្យាបាលឆាប់រហ័ស ដើម្បីរក្សាជីវិត។
៣- #គួរធ្វើដូចម្ដេច?
បើវេជ្ជបណ្ឌិតប្រាប់ថា យើងមានមហារីកមាត់ស្បូន ត្រូវសុំឲ្យគាត់ណែនាំយើងទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសមហារីកផ្នែករោគស្រ្ដីធ្លាប់ទទួលធ្វើការបណ្ដុះបណ្ដាលព្យាបាលមហារីកនៃប្រព័ន្ធបន្តពូជស្រ្ដី ដើម្បីឲ្យគាត់អាចស្វែងយល់ និងរៀបផែនការព្យាបាល។
ការរីករាលដាលនៃជំងឺនេះ តាមរយៈទំហំកោសិកាមហារីក និងកម្រិតរីករាលដាល ទើបអាចកំណត់ដំណាក់កាលមហារីកយើងបាន ហើយព័ត៌មានទាំងអស់ គឺសំខាន់ណាស់សម្រាប់រៀបចំផែនការព្យាបាល និងពិនិត្យតាមដានការវិវត្តជំងឺ ខណៈជម្រើសព្យាបាលមានតិចតួច អាស្រ័យទៅលើលក្ខណៈមហារីក និងកម្រិតរីករាលដាលរបស់វា មានដូចជា៖
– វិធីវះកាត់៖ ត្រូវកាត់ជាលិកាមហារីកចេញ
– ព្យាបាលគីមី៖ ប្រើថ្នាំពិសេសដើម្បីបង្រួញ និងសម្លាប់មេរោគមហារីក។ ថ្នាំអាចមានជាថ្នាំលេប ឬថ្នាំចាក់តាមសរសៃវ៉ែន ឬអនុវត្តវិធីទាំងពីរតែម្តង។
– ព្យាបាលដោយវិទ្យុសកម្ម៖ ប្រើកាំរស្មីមានថាមពលខ្លាំងក្លា (ស្រដៀងនឹងកាំរស្មីអ៊ិច) ដើម្បីសម្លាប់មេរោគមហារីក។
៣- #ពេលណាគួរព្យាបាល?
កុំរង់ចាំទាល់តែមានអការៈ និងរោគសញ្ញាចម្លែក ទើបទៅជួបគ្រូពេទ្យឲ្យសោះ ត្រូវពិនិត្យសុខភាពរៀងរាល់មួយឆ្នាំម្ដង។ ពេលដល់ដំណាក់កាលបង្កឲ្យមានហូរឈាម និងធ្លាក់ស ចេញពីទ្វារមាស មានលក្ខណៈខុសប្រក្រតី ដូចជា ហូរឈាមបន្ទាប់ពីរួមភេទ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
៤- #វិធីបង្ការមហារីកមាត់ស្បូន
ដើម្បីគេចផុតមហារីកមាត់ស្បូន ស្រីៗគ្នាយើងត្រូវពិចារណាទៅពិនិត្យស្បូន អំឡុងពេលពិនិត្យសុខភាពរាល់មួយឆ្នាំម្ដង ហើយការធ្វើតេស្តពិនិត្យកោសិកាមាត់ស្បូនមាន ២ វិធី អាចជួយបង្ការមហារីកបាន៖
– តេស្ត Pap៖ ស្វែងរកកោសិកាមានទំនោរទៅជាកោសិកាមហារីក ព្រោះកោសិកាដែលប្រែប្រួលនៅលើ កស្បូន អាចក្លាយជាមហារីក ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ខណៈអាយុស័ក្ដិសមបំផុតសម្រាប់តេស្តនេះ គឺនៅវ័យ ២១ ឆ្នាំ។
– តេស្ត HPV៖ ដើម្បីរកមើលមេរោគអាចធ្វើឲ្យកោសិកាទាំងនោះប្រែប្រួល។
កត្តាសំខាន់បំផុត អាចបង្ការមហារីកមាត់ស្បូន គឺតេស្តពិនិត្យស្បូនចាប់ផ្ដើមពីអាយុ ២១ ឆ្នាំ។
បើការពិនិត្យកោសិកាមាត់ស្បូន ចេញលទ្ធផលមកធម្មតា គ្នាយើងអាចនឹងមានឱកាសតិចតួចបំផុត កើតជំងឺកាចសាហាវនេះរយៈពេលប៉ុន្មានឆ្នាំខាងមុខ ក៏ជាហេតុផល វេជ្ជបណ្ឌិតមិនទាមទារពិនិត្យកោសិកាម្តងទៀតឡើយ អំឡុងពេល ៣ ឆ្នាំ។ បើគ្នាយើងមានអាយុ៣០ ឆ្នាំ ឬចាស់ជាងនេះ ប្រហែលជាត្រូវជ្រើសរើសធ្វើតេស្ត HPV រួមទាំងតេស្ត Pap ផងដែរ។ នៅពេលលទ្ធផលទាំងពីរចេញមកធម្មតា វេជ្ជបណ្ឌិតអាចណែនាំយើងរង់ចាំរយៈពេល ៥ ឆ្នាំ ដើម្បីពិនិត្យម្ដងទៀត ប៉ុន្ដែយើងនៅត្រូវតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពឲ្យបានទៀងទាត់។
ស្រីៗមានអាយុចាប់ពី ២១-៦៥ ឆ្នាំ ត្រូវតែបន្តធ្វើតេស្ត Pap ដោយផ្ទាល់ពីវេជ្ជបណ្ឌិត ព្រោះវាសំខាន់ខ្លាំងណាស់ ទោះបីគ្នាយើងគិតថាវ័យចំណាស់ហួសពេលមានកូន ឬឈប់រួមភេទក្ដី។ យ៉ាងណា បើវ័យចាស់ជាងអាយុ ៦៥ ឆ្នាំ និងធ្លាប់មានលទ្ធផលធម្មតាពីការធ្វើតេស្ត Pap ឬក៏អ្នកធ្លាប់ធ្វើការវះកាត់ស្បូនចេញ ដោយសារលក្ខខណ្ឌណាមួយមិនមែនមហារីក ដូចជា ករណីដុំសាច់ fibroids គឺមិនតម្រូវពិនិត្យតទៅទៀតឡើយ។
– បង្ការដោយចាក់វ៉ាក់សាំង៖ ជាវិធីបង្ការមួយផ្សេងទៀតដើម្បីកុំឲ្យមហារីកមាត់ស្បូន តាមរយៈវ៉ាក់សាំង HPV មាន ២ប្រភេទ អាចរកបាន សម្រាប់ចាក់ការពារពីមេរោគ HPV ដែលជាមូលហេតុចម្បងមួយ បង្កទៅជាមហារីកមាត់ស្បូន មហារីកយោនី និងមហារីកស្បូន។
វ៉ាក់សាំងទាំង ២ ប្រភេទនេះ ត្រូវបានណែនាំសម្រាប់អាយុពី ១១-២៦ ឆ្នាំ ដែលមិនធ្លាប់ចាក់វ៉ាក់សាំងនេះទាល់តែសោះ ពេលនៅក្មេង ខណៈអាយុទាបបំផុតអាចទទួលវ៉ាក់សាំងនេះគឺនៅវ័យ ៩ ឆ្នាំ។ វេជ្ជបណ្ឌិតណែនាំស្រីគ្នាយើងគួរទទួលការចាក់វ៉ាក់សាំងមានយីហោដូចគ្នា ៣ ដង តាមអាចទៅរួច។ ចាំថា ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV នៅតែត្រូវការពិនិត្យកោសិកាមាត់ស្បូនដើម្បីពិនិត្យរកមហារីកមាត់ស្បូនដដែល។
– វិធីបន្ថយហានិភ័យមហារីកស្បូន៖ ហាមជក់បារី ត្រូវប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ និងកំណត់ចំនួនដៃគូរួមភេទ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕