backup og meta

ស្រីៗប៉ុន្មានក្រុមនេះ អាចប្រឈមខ្ពស់ជំងឺមហារីកមាត់ស្បូន តម្រូវឲ្យធ្វើតេស្ត១ឆ្នាំម្តង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 08, 2019

    ស្រីៗប៉ុន្មានក្រុមនេះ អាចប្រឈមខ្ពស់ជំងឺមហារីកមាត់ស្បូន តម្រូវឲ្យធ្វើតេស្ត១ឆ្នាំម្តង

    ស្រី​ដែល​អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​រួម​មាន ស្ត្រី​ដែល​ក្រុម​គ្រួសារ​មាន​ជំងឺ​មហារីក ​​រួមភេទ​នៅ​​វ័យ​ក្មេង​​ពេក មាន​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ ដូចជា​មាន​ជំងឺ​អេដស៍ ជំងឺ​ថ្លើម ជំងឺ​ទឹក​នោម​ផ្អែម និង​ស្ត្រី​មាន​ដៃគូ​រួមភេទ​ច្រើន តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​មហា​រីក​មាត់​ស្បូន ១ឆ្នាំ/ម្តង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​ការ​ប្រឈម​មុខ​ខ្ពស់​បែប​នេះ តម្រូវ​ឲ្យ​កៀរ​កោសិកា​មាត់​ស្បូន​មក​ធ្វើ​តេស្ត ១ ឆ្នាំ/ម្តង ទោះ​ជា​លទ្ធផល​ឃើញ​ថា​ មិន​មាន​បញ្ហា​ក៏​ដោយ។

    ចំពោះ​ស្រីៗ​ដែល​ធ្លាប់​រួមភេទ​វិញ មាន​ន័យ​ថា​ស្ត្រី​ទាំង​នោះ​ធ្លាប់​ប្រឈម​ហើយ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា ថា ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើងមាន​ការ​ប្រឈម​ឬ​អត់ គប្បី​ធ្វើ​តេស្ត​មុន​សិន គឺ​តេស្ត​ស្រាវជ្រាវ​រក​មេរោគ​មហារីក​មាត់​ស្បូន។

    អត្ថបទពាក់ព័ន្ធ៖ 

    វេជ្ជបណ្ឌិត ពឹង ជុតិមា
    វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិករ៉ាក់

    ចំពោះ​ការ​ធ្វើ​តេស្ត​នេះ​ទៀត​សោត ​វេជ្ជបណ្ឌិត​ដដែល​រូប​នេះ​បញ្ជាក់​ថា មាន​២​ប្រភេទ ទី១ តេស្ត​ស្រាវជ្រាវ​រក​មើល​មេរោគ​តែ​ម្តង និង​ទី២ តេស្ត​រក​មើល​ការ​ប្រែប្រួល​កោសិកា​មហារីក។ “ប្រសិន​បើ​យើង​ធ្វើ​តេស្ត​ហ្នឹង​ទៅ រក​ឃើញ​ថា មិន​មាន​មេរោគ​ទេ ឬ​មិន​មាន​ការ​ប្រែប្រួល​កោសិកា ដែល​នាំ​ឲ្យ​ទៅ​មហារីក​ទេ ស្ត្រី​អាច​ចាក់​វ៉ាក់​សាំង​បាន’

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម