ទន្ទឹមនឹងការយល់ដឹងពីជំងឺដ៏គ្រោះថ្នាក់មួយនេះ យើងក៏គួរតែដឹងពីប្រភេទថ្នាំវ៉ាក់សាំងដែលត្រូវចាក់ផងដែរ ថាតើមានប៉ុន្មានជម្រើស និងមានប្រសិទ្ធភាពខុសគ្នាយ៉ាងដូចម្ដេចខ្លះ? លោកវេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា៖ “នៅលើពិភពលោកមានវ៉ាក់សាំងពីរប្រភេទ មួយរបស់អឺរ៉ុប និងមួយប្រភេទទៀតជារបស់អាមេរិក’។
ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរបស់អឺរ៉ុប និងអាមេរិក មានលក្ខណៈដូចគ្នា ខុសគ្នាត្រង់ថ្នាំអាមេរិក អាចប្រឆាំងទប់ទល់នឹងជំងឺសិរមាន់ ហើយវ៉ាក់សាំងប្រភេទនេះ ប្រើសម្រាប់ប្រទេសណាដែលមានអត្រាកើតជំងឺសិរមាន់នៅលើស្ត្រីខ្ពស់តែប៉ុណ្ណោះ ព្រោះក្នុងថ្នាំអាចការពារជំងឺមហារីកផង និងសិរមាន់ផង។ សម្រាប់ប្រទេសណាដែលគ្មានជំងឺសិរមាន់កម្រិតខ្ពស់ទេ ភាគច្រើនប្រើថ្នាំរបស់អឺរ៉ុប។