សំណួរ ទី២៖ រួមភេទហើយអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?
ចម្លើយ! ស្ត្រីឆ្លងកាត់ការរួមភេទអាចចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបាន ប៉ុន្តែមិនមានប្រសិទ្ធភាព ១០០% ដូចយើងចាក់ពីនៅក្មេងនោះទេ។ ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនលើស្ត្រីដែលឆ្លងកាត់ការរួមភេទហើយមានត្រឹម ៧០% ប៉ុណ្ណោះ ដែលអាយុអាចចាក់បានត្រឹម ២០ឆ្នាំជាង រហូតដល់អាយុជាង៤០ឆ្នាំ ហើយតម្រូវឲ្យស្ត្រីពិនិត្យកោសិកាមាត់ស្បូន ទឹករម្អិលនៅទ្វារមាស បើសិនមិនមានមេរោគ HVP ឯកោសិកាមាត់ស្បូនមិនមានកោសិកាមហារីកទេ នោះទើបអាចចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនបាន។
សំណួរ ទី៣៖ ការពិនិត្យកោសិកាមាត់ស្បូនចាំបាច់ប៉ុនណា? ចាក់វ៉ាក់សាំងហើយ ត្រូវពិនិត្យទៀតអត់?
ត្បិតវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការក៏ពិតមែន តែមិនអាចជំនួសឲ្យការតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំនោះទេ។ កាលណាស្ត្រីឆ្លងកាត់ការរួមភេទលើកទី១ ហើយ ១ឆ្នាំក្រោយ ត្រូវតែពិនិត្យកោសិកាមាត់ស្បូន។ បើនៅក្មេង ២ឆ្នាំអាចទៅពិនិត្យកោសិកាមាត់ស្បូនម្តង ហើយដល់អាយុ ៤៥ឆ្នាំ ១ឆ្នាំត្រូវទៅពិនិត្យកោសិកាមាត់ស្បូនម្តង រហូតដល់អាយុ ៧០ឆ្នាំ។