យោងតាមការសិក្សារដែលបានបោះពុម្ភផ្សាយដោយ Journal Cancer Epidemiology, Biomarkers and Prevention បានបង្ហាញថា ស្ត្រីដែលមានចំណុចពងបែកលើស្បែករលាកដោយសារកម្ដៅថ្ងៃចាប់ពី៥ចំណុចឡើងទៅ អាយុចន្លោះពី១៥ទៅ២០ឆ្នាំ គឺងាយនឹងប្រឈមនឹងជំងឺមហារីកស្បែក Melanoma ដែលជាជំងឺមហារីកស្បែកដ៏កាចសាហាវមួយ រហូត ៨០%។ ទោះបីបញ្ហានេះកើតមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែការរលាកស្បែកដោយកំដៅថ្ងៃអាចបង្កឲ្យមានការខូចខាតស្បែករយៈពេលវែងបានដោយបង្កឲ្យកើនឡើងការប្រឈមកើតជំងឺមហារីកស្បែក ស្បែកជ្រីវជ្រួញ និងចំណុចរលាកដោយកម្ដៅថ្ងៃកាន់តែខ្ពស់។