backup og meta

ប្រុសៗរួមភេទមិនដល់ចំណុចកំពូល អាចមកពី​បញ្ហា​សុខភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 26, 2023

    ប្រុសៗរួមភេទមិនដល់ចំណុចកំពូល អាចមកពី​បញ្ហា​សុខភាពទាំងនេះ

    ការរួមភេទដោយរីករាយឈានដល់ចំណុចកំពូល សម្រាប់បុរសៗដែលមានសុខភាពល្អទាំងកាយ និងចិត្ដ អាចចំណាយពេលជាមធ្យមចន្លោះពី ៥ ទៅ ១០នាទីក្នុង​មួយដងដំបូង និងលើកទី២ អាចចន្លោះពី ១០ ទៅ ២០នាទី។ ប៉ុន្ដែប្រសិនបើប្រើពេលយូរជាងនេះ អាចលើសពី ៣០នាទី ឬមិនចេញទឹកទឹកទាល់តែសោះ នោះបង្ហាញថាកំពុង​តែមានបញ្ហាសុខភាពផ្លូវភេទហើយ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការរួមភេទដែលអាចឲ្យប្រុសៗចេញទឹកកាមដោយជោគជ័យ គឺជាសញ្ញាបង្ហាញថាបានទទួលបានក្ដីសុខដល់ចំណុចកំពូលពេញលេញ ប៉ុន្ដែប្រសិនជាមិនអាចបញ្ចេញបានទេ ឬប្រើពេលយូរពិបាកបញ្ចេញ ដូច្នេះគ្នា​យើង​ប្រុសៗ​ត្រូវតាម​ដាន​សុខភាពផ្លូវភេទឡើងវិញ ព្រោះបញ្ហានេះអាចជះឥទ្ធិពលអាក្រក់ដល់មិត្ដភាពដៃគូបាន។ បញ្ហា​ទាំង​នោះ​អាច​មាន​ដូច​ជា៖

    • ការថយចុះចំណង់ផ្លូវភេទជាមួយដៃគូ
    • បាត់បង់ទំនុកចិត្ដពីដៃគូ
    • កើតបញ្ហាស្មុគស្មាញ ថប់បារម្ភនឹងការរួមភេទ
    • មិនអាចបង្កកំណើតបាន
    • រស់នៅមិនចុះសម្រុងនឹងគ្នា

    តើកត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យបុរសៗរួមភេទពិបាកឈានដល់ចំណុចកំពូលបាន?

    ការរួមភេទដែលប្រើរយៈពេលយូរ ឬមិនអាចសម្រេចបំណងទាល់តែសោះ គឺបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា៖

    កត្ដាផ្លូវចិត្ដ

    កត្ដាផ្លូវចិត្ដក្នុងពេលនេះសំដៅទៅលើការគ្រប់អារម្មណ៍ដែលបានកើតមានដូចជា៖

    • ការកើតស្ដ្រេស ថប់បារម្ភ
    • ហត់នឿយពីការងារ
    • មិនសប្បាយចិត្ដ ព្រួយបារម្ភច្រើន
    • បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ
    • ការថយចុះភាពស្និទ្ធស្នាលជាមួយដៃគូ។

    កត្ដាបង្កឡើងដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺ

    ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទបានដែរ ដូចជា៖

    • ការប្រើប្រាស់ថ្នាំកាត់បន្ថយស្ដ្រេស
    • ថ្នាំលើសសម្ពាធឈាម
    • ថ្នាំបញ្ចុះទឹកនោម
    • ថ្នាំប្រឆាំងមេរោគ
    • ថ្នាំប្រឆាំងនឹងជំងឺវិកលចរឹក។

    កត្ដារាងកាយ និងវ័យ

    កត្ដាវ័យ និងរាងកាយក៏អាចបណ្ដាលឲ្យបុរសៗជួបបញ្ហាសុខភាពផ្លូវភេទបានដូចជា៖

    • ការរងរបួសប៉ះពាល់ប្រព័ន្ធប្រសាទសាច់ដុំអាងត្រគៀក
    • ការឆ្លងមេរោគបង្កឲ្យរលាកប្រព័ន្ធផ្លូវទឹកនោម
    • ការឆ្លងកាត់ការវះកាត់ជំងឺក្រពេញប្រូស្ដាត
    • អ្នកមានបញ្ហាប្រព័ន្ធប្រសាទដោយជំងឺទឹកនោមផ្អែម
    • ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនដោយសារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម
    • អ្នកមានអាយុច្រើន រាប់ចាប់ពី៥០ឆ្នាំឡើងទៅ ក៏ប្រឈមនឹងការបញ្ចេញទឹកកាមយឺត
    • ការប្រើប្រាស់គ្រឿងស្រវឹងច្រើន។

    ក្នុងចំណោមកត្ដាបញ្ហាប្រឈមខាងលើ បុរសៗដែលជួបប្រទះច្រើនជាងគេ គឺបណ្ដាលមកពីបញ្ហាសុខភាពផ្លូវចិត្ដច្រើនដូចជា ការថប់បារម្ភ ស្ដេ្រស និង បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ ទើបបណ្ដាលឲ្យមិនអាចសម្រេចបំណងដល់ចំណុចកំពូលបាន។

    តើអាចការពារខ្លួនយើងពីបញ្ហានេះបានដែរទេ?

    ជាក់ស្ដែងណាស់​ការការពារខ្លួនប្រាណយើងពីបញ្ហានេះគឺអាស្រ័យទៅលើមូលហេតុបង្កនោះដែរ តួយ៉ាងដូចជាកត្ដាប្រឈមបង្កឡើងដោយការវិវត្ដតាមវ័យ ដែលយើងមិនអាចហាមឃាត់បាននោះទេ។​​ ប៉ុន្ដែប្រសិនបើ កត្ដាប្រឈមមួយចំនួនទៀត ដូចជាបញ្ហា​បណ្ដាលមកពីការផឹកស្រាច្រើន យើងអាចកាត់បន្ថយការផឹកស្រា ការប្រើប្រាស់ថ្នាំព្យាបាលជំងឺ នោះយើងអាចពិភាក្សាជាមួយគ្រូពេទ្យ ការប្រែប្រួលទំនាក់ទំនងជាមួយដៃគូ យើងអាចបង្កើតភាពស្និទ្ធស្នាលឡើងវិញ នោះប្រាកដជាអាច ការពារបានហើយ។

    រួមភេទមិនបានការពារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម