backup og meta

ជម្រុះរោមប្រដាប់ភេទ? ការកោរ ឬកាត់ មួយណាជាជម្រើសល្អ សម្រាប់បុរស?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 19, 2023

    ជម្រុះរោមប្រដាប់ភេទ? ការកោរ ឬកាត់ មួយណាជាជម្រើសល្អ សម្រាប់បុរស?

    ការជម្រុះរោមប្រដាប់ភេទមិនថាការកោរ ឬ ការកាត់នោះទេ វិធីទាំងពីរគឺបុរសៗភាគច្រើននិយមធ្វើជាងគេ បើធៀបទៅនឹងវិធីផ្សេងៗទៀត។ ប៉ុន្ដែបើគិតឲ្យមែនទែនទៅ វិធីទាំងពីរនេះក៏មានភាពងាយស្រួល និង អត្ថប្រយោជន៍ខុសគ្នាបន្ដិចដែរ ដូច្នេះបុរសៗគ្នាយើងអាចស្វែងយល់ និង ជ្រើសរើសបានថាតើវិធីមួយណាស័ក្ដិសមប្រើជាង។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ការកោររោម

    ការកោររោមសម្រាប់បុរសៗដែលចូលចិត្ដភាពស្អាតរលីងគឺអាចសាកល្បងបាន ហើយវិធីនេះមិនខុសពីទម្លាប់ដែលបុរសៗចូលចិត្ដកោរពុកមាត់នោះទេ អាចធ្វើបានដោយខ្លួនឯង ប៉ុន្ដែទាមទារការប្រុងប្រយ័ត្នបន្ដិច ព្រោះការ​កោរ​រោមគឺត្រូវប្រើប្រាស់របស់មុតខ្លាំង ហើយថ្មី ទើបធានាបានសុវត្ថិក្នុងពេលកោរ។

    របៀបកោររោមដោយសុវត្ថិភាព

    ការកោរោមដោយសុវត្ថិភាព ទាមទារឲ្យយើងអនុវត្ដន៍តាមលំដាប់លំដោយដូចខាងក្រោម៖

    • ត្រូវផ្សើមទឹកលើរោមជាមុន
    • ត្រូវប្រើក្រេមបន្ទន់
    • ត្រូវប្រើដងសម្រាប់កោរ
    • ត្រូវកោរពីលើចុះក្រោម
    • ត្រូវកោរយឺតៗថ្នមៗ ស្រាលៗ
    • ត្រូវលាងទឹកឲ្យបានស្អាតក្រោយពេលកោរ
    • ប្រើផលិតផលជំនួយដើម្បីរក្សាសំណើមស្បែក
    • ទុកដាក់ឧបករណ៍ឲ្យបានល្អ

    ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាទំនើបគេអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច កោរបានស្អាត ហើយសុវត្ថិភាព មិនព្រួយបារម្ភការមុតដូចការការដោយឡាមនោះទេ។ ប៉ុន្ដែត្រូវចំណាយថវិការច្រើនបន្ដិចដើម្បីទិញឧបករណ៍នោះ។

    ២.ការកាត់ ឬច្រឹបឲ្យខ្លី

    វីធីនេះក៏ល្អដែរសម្រាប់បុរសៗដែលពុំចង់បានភាពរលីងពេក អាចទុកខ្លះៗក៏ម្យ៉ាង ព្រោះអាចជួយកាត់បន្ថយការកកិតបានខ្លះពេលស្លៀកពាក់។ មិនត្រឹមតែប៉ុណ្ណោះវិធីនេះកាន់តែងាយស្រួលជាង​ការកោរហើយចំណាយក៏តិចជាងដែរ ព្រោះថាចំណាយថវិកាទិញកន្ដ្រៃតែម្ដងអាចប្រើបានច្រើនដង គ្រាន់តែសម្អាតទុកដាក់ឲ្យបានល្អគឺជាការស្រេច។

    វិធី​កាត់ដោយងាយស្រួល ផ្សើមទឹកលើរោមបន្ដិច ហើយច្បូតរោមពីគល់មកដល់ចុង ជ្រើសរើសប្រវែង បន្ទាប់មកប្រើកន្ដ្រៃកាត់ចេញតែម្ដង។ វិធីនេះងាយស្រួល ចំណាយថវិកាក៏តិច សុវត្ថិភាព និង ឆាប់រហ័ស យើងអាចធ្វើបានមួយសប្ដាហ៍ម្ដង ឬ ២ ដង ឬរាល់ថ្ងៃនៅពេលងូតទឹកក៏បានដែរអាស្រ័យលើចំណូលចិត្ដ។

    តើការកោរ និង ការកាត់មួយណា ឆាប់ដុះរោមវិញ​ជាង?

    ជាទូទៅរោមដែលដុះលើរាងកាយគ្រប់កន្លែងទាំងអស់ គឺស្ថិតក្នុង៣ដំណាក់កាល ដំណាក់កាលកំពុងលូតលាស់ ដំណាក់កាលឈប់លូតលាស់ និង ដំណាក់កាលជ្រុះចេញ។ ដូច្នេះមិនថាវិធីកាត់ ឬកោរនោះទេ ប្រសិនបើរោមស្ថិតក្នុងដំណាក់កាលកំពុងលូតលាស់ នោះសន្ទុះនៃការលូតលាស់មកវិញគឺធម្មតា គ្មានយឺត គ្មានលឿន។ ម្យ៉ាងវិញទៀត ក៏មិនទាន់មាន​របាយការណ៍ណាមួយបង្ហាញពីភាពខុសគ្នានៃសន្ទុះលូតលាស់របស់រោមនោះដែរ។

    ជារួមការកោរ និង ការកាត់រោមប្រដាប់ភេទគឺជាវិធីជម្រុះ ដែលប្រុសៗពេញនិយមធ្វើព្រោះងាយស្រួលដូចគ្នា ប៉ុន្ដែមានគុណវិបត្ដិខុសគ្នាបន្ដិចត្រង់ថា ការកោរអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈមនឹងការកកិតពេលស្លៀកសំលៀកបំពាក់ ជាងការកាត់ឬច្រឹបឲ្យខ្លី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម