
៣.មហារីកស្បែក
មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។
៤.ការករកិត
អាការៈរមាស់មួយប្រភេទទៀតកើតឡើងក្រោយពេលកោររួច ចន្លោះពី២ ទៅ ៣ម៉ោង នោះបណ្ដាលមកពីការកកិតជាមួយនឹងសម្លៀកបំពាក់។ ការកកិតសំលៀកបំពាក់ជាមួយនឹងស្បែកផ្ទាល់អាចបណ្ដាលឲ្យយើងរមាស់បាន ហើយភាគរយកើតឡើងច្រើនលើអ្នកទើបតែចាប់ផ្ដើមកោរលើកដំបូង។ ដើម្បីជៀសវាងពីបញ្ហានេះ បន្ទាប់ពីកោរហើយគួរតែមានក្រែមលាបលើស្បែក ដើម្បីរក្សាសំណើមស្បែក និងកាត់បន្ថយផលប៉ះពាល់ពីការកកិតនោះ។
៥.ការដុះរោមថ្មី
ការដុះចេញរោមថ្មីក៏អាចធ្វើឲ្យយើងរមាស់បានដែរ ពិសេសក្នុងដំណាក់កាលលូតលាស់របស់រោមតែម្ដង។ អាការៈនេះកើតឡើងច្រើន ប៉ុន្ដែមិនប៉ះពាល់ដល់សុខភាពស្បែកនោះទេ យើងអាចប្រើប្រាស់ផលិតផលសំណើមស្បែក និងកាត់បន្ថការរមាស់បាន ក្នុងលក្ខខណ្ឌមិនចាំបាច់ មិនត្រូវអេះដោយក្រចកឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពស្បែកបាន។