backup og meta

មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

    ភាគច្រើនបុរសៗដែលនិយមចូលចិត្ដផឹកស្រា អាចយល់បានខ្លះៗពីឥទ្ធិពលអាក្រក់របស់វាដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សុខភាព មិនថាតែសុខភាពផ្នែកស្មារតីនោះទេ សូម្បីសុខភាពផ្លូវភេទក៏ប៉ះពាល់ខ្លាំងផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ កន្លងមកក៏ធ្លាប់មានមតិលើកឡើង អំពីឥទ្ធិពលសុរានឹងសុខភាពផ្លូវភេទបុរសៗថា ពេលផឹកស្រាអាចធ្វើឲ្យមានអារម្មណ៍ល្អចំពោះផ្លូវភេទ ហើយអាចធ្វើឲ្យទទួលបានលទ្ធផលសមតាមក្ដីបំណងជាមួយនឹងដៃគូ ប៉ុន្ដែប្រុសៗខ្លះគឺទទួលលទ្ធផលផ្ទុយពីនេះទៅវិញ។ ទាំងនេះ គឺព្រោះតែលក្ខខណ្ឌសុខភាពដែលទទួលរងឥទ្ធិពលពីសុរា ដោយផ្អែកលើ ៣ចំណុចខាងក្រោម។

    ១.អារម្មណ៍

    ជាក់ស្ដែងការផឹកស្រាក្នុងកម្រិតតិចសម្រាប់បុរសចន្លោះពី ២ ទៅ ៣កំប៉ុងអាស្រ័យលើសុខភាព វាគឺជារឿងល្អសម្រាប់​សុខភាពទូទៅ។ ប៉ុន្ដែប្រសិនជាការផឹកស្រានោះមានចំនួនច្រើនវិញនឹងបង្កផលប៉ះពាល់ខ្លាំងទៅដល់ផ្នែក​អារម្មណ៍ ពោលអារម្មណ៍ស្រវឹងលែងមានទំនួលខុសត្រូវ បាត់បង់ការគ្រប់គ្រង លែងជាម្ចាស់ការលើខ្លួនឯង។ កត្ដា​នេះអាចបង្កឲ្យបាត់បង់ចំណង់ផ្លូវភេទមួយកម្រិត ពីព្រោះថាប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលកំពុងតែទទួល​រងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជាតិអាល់កុល មិនអាចផ្ដោតសំខាន់ទៅលើអ្វីមួយឲ្យប្រាកដ។ យ៉ាងនេះហើយ កាលដែលញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កផលប៉ះពាល់ទៅដល់ផ្នែកស្មារតី ដែលមិនអាចជៀសផុត។

    អត្ថបទគួរអាន៖

    ២.សុខភាពលិង្គ

    ការផឹកស្រាតិចតួច ក៏រួមចំណែកជួយដល់ដំណើរការបេះដូង និងចរន្ដឈាមឲ្យរត់ស្រួលពេញរាងកាយ។ ប៉ុន្ដែបើផឹកច្រើនវិញនោះវានឹងបង្កផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ព្រោះជាតិស្រវឹងបានកាត់បន្ថយលំហូរឈាមទៅកាន់លិង្គ។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍សម្រើប ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬ ថយចុះ វានឹងពិបាកធ្វើឲ្យលិង្គឡើងរឹង។ បន្ថែមពីនេះទៅទៀត ឥទ្ធិពលនៃគ្រឿងស្រវឹង ក៏បានធ្វើបុរសៗជាច្រើនជួបប្រទះនឹងបញ្ហាការឆាប់ចេញទឹកកាម ឬលិង្គមិនឡើងរឹងម្តងម្កាល ឬ មួយទៀតក៏អាចឈានទៅដល់បញ្ហាងាប់លិង្គតែម្ដង។ ជាតិអាល់កុលក៏អាចជាដើមហេតុ រារាំងចង្វាក់រួមភេទឲ្យឈានទៅដល់ចំណុចកំពូលបាន។

    ៣.រាងកាយ

    បើសុខភាពរាងកាយទ្រុឌទ្រោម នោះសុខភាពផ្លូវភេទក៏ចុះខ្សោយផងដែរ។ ជាការពិតណាស់ ការផឹកស្រាមិនខុសពីការជក់បារីនោះទេ ព្រោះស្រាក៏ជាមេនាំហេតុឲ្យកើតមានជាជំងឹមហារីកបាន។ មានន័យថា ការផឹកស្រាជាប្រចាំនឹងអាចបង្កជាហារនិភ័យវិវត្ដទៅជាជំងឺមហារីកលើសរីរាង្គសំខាន់ៗក្នុងរាងកាយ។ សរីរាង្គទទួលរងគ្រោះធ្ងន់ជាងគេគឺថ្លើម ដែលអាចបង្កជាជំងឺផ្សេងៗដូចជា ក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម។ មានសរីរាង្គសំខាន់ៗ​​​ទៀតដែលកើតជំងឺ​ដូច​ជា បេះ​ដូង ខួរក្បាល តម្រងនោម ជាដើមទាំងនេះគឺបណ្ដាលមកពីគ្រឿងស្រវឹង។ ទន្ទឹមគ្នានេះ ការផឹក​សា្រក៏បង្កផលប៉ះពាល់ទៅដល់ លទ្ធភាពនៃការផលិតកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    នៅពេលដែលយើងផឹកស្រា រាងកាយរបស់យើងនឹងធ្វើការបំប្លែងសារធាតុ អេតាណុល ដែលមាននៅក្នុងជាតិ​អាល់​កុល។ ការបំប្លែងសារធាតុអេតាណុល អាចកាត់បន្ថយបរិមាណ NAD+ ដែលជា អង់ហ្ស៊ីម ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន នៅក្នុងថ្លើម និងពងស្វាស។ ដូច្នេះនៅពេលថ្លើមជួបបញ្ហា ក៏អាចប៉ះពាល់ទៅដល់ សុខភាពផ្លូវភេទបានដែរ។

    ញៀនស្រា

    ចំណុចសំខាន់

    ការញ៉ាំស្រាក្នុងកម្រិតតិច សម្រាប់បុរសអាចត្រឹមចន្លោះពី ២ទៅ ៣កំប៉ុង ក្នុងមួយថ្ងៃ អាចជួយជំនួយដល់សុខភាព។ ប៉ុន្ដែបើញ៉ាំច្រើនជោគជាំ អាចបង្កគ្រោះថ្នាក់ដល់សុខភាពវីញទាំង ផ្នែកស្មារតី និង ផ្លូវភេទ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម