៣.រាងកាយ
បើសុខភាពរាងកាយទ្រុឌទ្រោម នោះសុខភាពផ្លូវភេទក៏ចុះខ្សោយផងដែរ។ ជាការពិតណាស់ ការផឹកស្រាមិនខុសពីការជក់បារីនោះទេ ព្រោះស្រាក៏ជាមេនាំហេតុឲ្យកើតមានជាជំងឹមហារីកបាន។ មានន័យថា ការផឹកស្រាជាប្រចាំនឹងអាចបង្កជាហារនិភ័យវិវត្ដទៅជាជំងឺមហារីកលើសរីរាង្គសំខាន់ៗក្នុងរាងកាយ។ សរីរាង្គទទួលរងគ្រោះធ្ងន់ជាងគេគឺថ្លើម ដែលអាចបង្កជាជំងឺផ្សេងៗដូចជា ក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម។ មានសរីរាង្គសំខាន់ៗទៀតដែលកើតជំងឺដូចជា បេះដូង ខួរក្បាល តម្រងនោម ជាដើមទាំងនេះគឺបណ្ដាលមកពីគ្រឿងស្រវឹង។ ទន្ទឹមគ្នានេះ ការផឹកសា្រក៏បង្កផលប៉ះពាល់ទៅដល់ លទ្ធភាពនៃការផលិតកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
នៅពេលដែលយើងផឹកស្រា រាងកាយរបស់យើងនឹងធ្វើការបំប្លែងសារធាតុ អេតាណុល ដែលមាននៅក្នុងជាតិអាល់កុល។ ការបំប្លែងសារធាតុអេតាណុល អាចកាត់បន្ថយបរិមាណ NAD+ ដែលជា អង់ហ្ស៊ីម ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន នៅក្នុងថ្លើម និងពងស្វាស។ ដូច្នេះនៅពេលថ្លើមជួបបញ្ហា ក៏អាចប៉ះពាល់ទៅដល់ សុខភាពផ្លូវភេទបានដែរ។

ចំណុចសំខាន់
ការញ៉ាំស្រាក្នុងកម្រិតតិច សម្រាប់បុរសអាចត្រឹមចន្លោះពី ២ទៅ ៣កំប៉ុង ក្នុងមួយថ្ងៃ អាចជួយជំនួយដល់សុខភាព។ ប៉ុន្ដែបើញ៉ាំច្រើនជោគជាំ អាចបង្កគ្រោះថ្នាក់ដល់សុខភាពវីញទាំង ផ្នែកស្មារតី និង ផ្លូវភេទ។