backup og meta

ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 06, 2020

    ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់?

    ជាធម្មតា​មនុស្ស​មួយចំនួន​គិត​ថា សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​គឺ​ទំនងជា​កត្តា​មួយ​បំផ្លាញ​ទំនាក់​ទំនង។ ប៉ុន្តែ​សិចតាមអនឡាញ​មាន​ផល​ប្រយោជន៍​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ជា​ច្រើន​មាន​ឱកាស និង​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​ធំ​ៗ​មួយ​ចំនួន​បាន។ វា​ជា​ការ​ពិត​ដែល​ដៃ​គូ​មាន​ភាព​ល្អូក​ល្អឺន​ជាមួយ​គ្នា​ធ្លាប់​សិច​តាម​អន​ឡាញ​ជាមួយ​គ្នា ជា​ជាង​សិច​តាមអន​ឡាញ​ជាមួយ​អ្នក​ប្លែក​មុខ។

    ១-សិចតាមអនឡាញ និងគុណសសម្បត្ដិរបស់វា

    អ្នក​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ញូ​ប៊្រូន​ស្វិក (University of New Brunswick) បាន​រក​ឃើញ​ថា គុណ​សម្បត្ដិ​របស់​សិច​តាម​អន​ឡាញ​គឺ​ខុស​ៗ​គ្នា ទៅ​តាម​មនុស្ស​ម្នាក់​ៗ និង​​ទៅ​​តាម​ច​រិ​ត​​លក្ខណៈ​របស់​អ្នកទាំងនោះ​។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​​បានឲ្យ និយម​ន័យ​របស់​ ​cybersex ថាគឺ​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ​រវាង​មនុស្ស​យ៉ាង​តិច​ពីរ​នាក់ ដែល​ពួក​គេ​ផ្ដោត​តែ​លើ​ទំនាក់​ទំនង​ផ្លូ​វភេទ ​​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​ និងកើត​ឡើង​ក្នុង​ពេល​តែ​មួយ។ បើ​យោង​តាម​កា​របក​ស្រាយ​មួយ​នេះ យើង​អាច​និយាយ​បាន​ថា​សិច​តាម​អន​ឡាញ​ គឺ​មាន​ជា​ច្រើន​ទម្រង់ ដូច​ជា​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីមែល ឬ​ការ​ឆ្លើយ​ឆ្លង​សារ​គ្នា​ជា​ក្រុម ឬ​​កើត​ឡើ​ងដោយ​មាន​ ឬ​គ្មាន​ការ​សម្រេច​កាម​ជាមួយ។

    Cybersex ឬ​សិច​តាម​ប្រព័ន្ធ​អន​ឡាញ អាច​ជួយ​ដល់​មនុស្ស​ដែល​អៀន​ប្រៀន​ក្នុង​សង្គម​ច្រើន អ្នក​ដែល​មិន​មាន​ភាព​ជឿ​ជាក់​លើ​រូប​រាង​ខ្លួន​ឯង និង​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​ដៃ​គូ ដោយថា​​វា​អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​របស់​អ្នកទាំងនោះ​ ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​គេ​វាយ​តម្លៃ​មក​លើ​ពួក​គាត់។ សម្រាប់​ក្រុម​មនុស្ស​មាន​អាយុ​តិច ឬ​ក្រុម​វ័យ​ជំទង់ Cybersex អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​នៃ​​គំនិត​អារម្មណ៍​ផ្លូវ​ភេទ​ និ​ងអារម្មណ៍​របស់​ពួក​គេ​ផ្ទាល់។

    អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ?

    ២- តើសិចតាមអនឡាញអាចជួយបង្កើនទំនាក់ទំនងរបស់អ្នកបានដែរទេ?

    ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ភេទ​មួយ​ចំនួន​បាន​និយាយ​ថា មនុស្ស​យើង​អាច​ប្រើ​វិធី​សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​ ដើម្បី​បង្កើន​ទំនាក់​ទំនងរវាងគ្នា​និង​គ្នា​​បាន។ សិចតាមអនឡាញ​​ជួយ​ឲ្យ​ដៃ​គូ​ស្វែង​យល់​ និង​រក​ដំណោះ​ស្រាយ​ក្នុង​បញ្ហា​ផ្លូវ​ភេទ​ ជា​ពិសេស​គឺ​នៅ​ពេល​ពួក​គាត់​មាន​ភាព​អៀន​ខ្មាស់ មិន​ហ៊ាន​និយាយ​គ្នា​អំពី​បញ្ហា​នោះ​ដោយ​ផ្ទាល់។ Cybersex គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដៃ​គូ​ដែល​ចង់​សាក​ល្បង​បទ​ពិសោធន៍​ដែល​ថ្មី​ និង​ប្លែក។

    វា​ជា​ការ​ពិត​ដែល​ដៃ​គូជិត​ស្និទ្ធ​ប្រើ​ប្រាស់​វិធី​សិច​តាម​អន​ឡាញ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន​ អាច​ជួយ​ឲ្យ​ពួក​គាត់​បំពេញ​បំណង​របស់​គាត់​បាន​ច្រើន​ រាប់​ទាំង​ជីវិត​ផ្លូវ​ភេទ និង​ទំនាក់​ទំនង​របស់​ពួក​គាត់។ លើ​សពី​នេះ​ថែម​ទៀត​នោះ cybersex ក៏​នាំ​មក​នូវ​ទំនាក់​ទំនង​ផ្លូវ​ភេទ​ប្រសើរ​ជាង​មុន ទទួល​បាន​ភាព​សុខ​ស្រួល​ច្រើន​ជាង​មុន និង​មាន​ភាព​ស្និទ្ធ​ស្នាល​នៅ​ខាង​ក្រៅ​បាន​ច្រើន​ជាង​មុន​ដូច​គ្នា។​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា cybersex ​ជាមួយ​ដៃ​គូ​របស់​យើង​​ គឺ​អាច​ជួយ​ពង្រឹង​ទំនាក់​ទំនង និង​នាំ​ភាព​សប្បាយ​រីក​រាយ​ រួម​ទាំង​ភាព​ស្មោះ​ត្រង់ ការ​បើក​ចិត្ដ​ឲ្យ​ទូលាយ យល់​ពី​គ្នា​ និង​យល់​ចិត្ដ​គ្នា​បាន​កាន់​តែ​ប្រសើរ។

    ក្រៅ​ពី​នេះ​ទៀត​នោះ គឺ​សម្រាប់​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​រ៉ាំ​រ៉ៃ​ ឬ​​ជំងឺ​កាម​រោគ​មាន​ដូច​ជា​ HIV នោះ cybersex ដើរ​តួនាទី​យ៉ាង​សំខាន់ ដែល​អាច​ឲ្យ​អ្នក​ទាំង​នោះ អាច​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ពួក​គាត់​បាន​​ ដោយ​មិន​មាន​ផល​អវិជ្ជមាន​ទៅ​កាន់​ដៃ​គូរបស់​គាត់​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល

    ៣- Cybersex មានអត្ថប្រយោជន៍សម្រាប់អ្នកមានដៃគូររស់នៅឆ្ងាយពីគ្នា

    សម្រាប់​ដៃគូ​ដែល​រស់​នៅ​ឆ្ងាយ​ពី​គ្នា Cybersex គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដាស់​អារម្មណ៍​របស់​ពួក​គេ។ វា​ជួយ​ឲ្យើងហ និង​ដៃគូនៅ​ទាក់​ទង​គ្នា​បាន​ល្អ។ សារ​បែប​ផ្អែម​ល្ហែម កាដូមាន​អត្ថន័យ និង​ការ​សន្ទនា​មាន​រយៈ​ពេល​យូរ​គឺ​ជា​រឿង​ដែល​ល្អ ប៉ុន្តែ​ផ្នែក​សំខាន់​មួយ​សម្រាប់​ទំនាក់​ទំនង​បែប​រ៉ូមែន​ទិក​នោះ​គឺ សិច។ សម្រាប់​ករណី​នេះ Cybersex ចូល​រួម​ជា​ផ្នែក​សំខាន់​មួយ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង ដោយ​​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​ស្និទ្ធ​ស្នាល​នឹង​គ្នា។ ក្រៅ​ពី​នេះ​ទៀត​នោះ សិច​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ក៏​អាច​ជួយ​ឲ្យ​អ្នក​គេច​ផុត​ពី​អារម្មណ៍​តាន​តឹង និង​ផ្ដល់​ឱកាស​ល្អ​សម្រាប់​សាក​ល្បង​ជីវិត​ផ្លូវ​ភេទ​បែប​ថ្មី និង​ប្លែក​មួយ​បែប​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Feb 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម