១-សិចតាមអនឡាញ និងគុណសសម្បត្ដិរបស់វា
អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ ញូប៊្រូនស្វិក (University of New Brunswick) បានរកឃើញថា គុណសម្បត្ដិរបស់សិចតាមអនឡាញគឺខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ និងទៅតាមចរិតលក្ខណៈរបស់អ្នកទាំងនោះ។ លទ្ធផលនៃការស្រាវជ្រាវបានឲ្យ និយមន័យរបស់ cybersex ថាគឺជាទំនាក់ទំនងផ្លូវភេទរវាងមនុស្សយ៉ាងតិចពីរនាក់ ដែលពួកគេផ្ដោតតែលើទំនាក់ទំនងផ្លូវភេទ តាមប្រព័ន្ធអ៊ីនធឺណែត និងកើតឡើងក្នុងពេលតែមួយ។ បើយោងតាមការបកស្រាយមួយនេះ យើងអាចនិយាយបានថាសិចតាមអនឡាញ គឺមានជាច្រើនទម្រង់ ដូចជាធ្វើឡើងតាមប្រព័ន្ធអ៊ីមែល ឬការឆ្លើយឆ្លងសារគ្នាជាក្រុម ឬកើតឡើងដោយមាន ឬគ្មានការសម្រេចកាមជាមួយ។
Cybersex ឬសិចតាមប្រព័ន្ធអនឡាញ អាចជួយដល់មនុស្សដែលអៀនប្រៀនក្នុងសង្គមច្រើន អ្នកដែលមិនមានភាពជឿជាក់លើរូបរាងខ្លួនឯង និងអ្នកដែលមិនមានទំនាក់ទំនាក់ទំនងផ្លូវភេទជាមួយដៃគូ ដោយថាវាអាចជួយដាស់អារម្មណ៍ផ្លូវភេទរបស់អ្នកទាំងនោះ ដោយមិនចាំបាច់ព្រួយបារម្ភខ្លាចគេវាយតម្លៃមកលើពួកគាត់។ សម្រាប់ក្រុមមនុស្សមានអាយុតិច ឬក្រុមវ័យជំទង់ Cybersex អាចជួយឲ្យពួកគេទទួលបានបទពិសោធន៍នៃគំនិតអារម្មណ៍ផ្លូវភេទ និងអារម្មណ៍របស់ពួកគេផ្ទាល់។