backup og meta

៥ ចំណុច គួរចៀសវាង បើចង់ឲ្យ​ការរួមភេទ​ដល់ចំណុចកំពូល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 17, 2020

    ៥ ចំណុច គួរចៀសវាង បើចង់ឲ្យ​ការរួមភេទ​ដល់ចំណុចកំពូល

    ដូច​ដឹង​ស្រាប់ ប្រតិបត្តិការ​លើ​គ្រែ​ ជា​ផ្នែក​មួយ​បំពេញ​សេចក្តីសុខ​ជីវិត​របស់​យើង​។ ប៉ុន្តែ បើ​រួមភេទ​គ្មាន​ផាសុកភាព អត់ស្រួល​អត់​ឡើង​ដល់​ឋាន​សួគ៌​ទេ នឹង​ធ្វើ​ឲ្យ​បាត់​កម្លាំង​ស្ទើរ​អស់​ពី​ខ្លួន មិន​ស្កប់ស្កល់​ស្រណុក​ក្នុង​ចិត្ត។ តើ​យើង​មាន​វីធី​អ្វី​អាច​ជួយ​ឲ្យ​​គ្នា​យើង​ឡើង​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ?​

    ១- កុំញ៉ាំច្រើនពេក

    ញ៉ាំ​ច្រើន ធ្វើឲ្យយើង​ទន់​ដៃ​ជើង និង​ងងុយ​គេង ពិសេស​អាហារ​មាន​ជាតិ​ស្ករ និង​កាក​សរសៃ។ ទោះ​ម្ហូប​បួស​សម្បូរ​បន្លែ ក៏​មិន​គួរ​ញ៉ាំ​ច្រើន​ដែរ អាច​ញ៉ាំ ២-៣ ម៉ោង មុន​ប្រតិបត្តិការ។

    គួរ​ញ៉ាំ​សូកូឡា​ជំនួស​វិញ ព្រោះ​វា​អាច​បង្កើន​អារម្មណ៍​បាន បើ​មិន​ចូល​ចិត្ត​ផ្អែម អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​សណ្តែក​ដី និង​ទឹក​ឲ្យច្រើន ក៏​អាច​ផ្តល់​ថាមពល​កាន់​តែ​ខ្លាំង។

    ក្បាច់​​រួមភេទ​ដែល​អ្នកយល់​ថា​មិន​ធ្វើឲ្យ​មាន​កូនHello_គ្រូពេទ្យ

    ២- កុំញ៉ាំជីរអង្កាម

    អ្នក​ណា​មិន​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប ខ្យល់​ដង្ហើម​ប្រហើរ ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ​ជាមួយ​ដៃគូ! ជីរអង្កាម​មាន​សារធាតុ​ម៉ង់តុល (Menthol) អាច​ជួយ​ឲ្យ​ក្លិន​មាត់​ល្អ ប៉ុន្តែ​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រុសៗ​ថយ​ចុះ។ គ្រាន់​តែ​ខ្ពុរមាត់ ឬ​ដុស​ធ្មេញ​គ្រប់​គ្រាន់​ហើយ។

    ៣- កុំជក់បារី ផឹកស្រា

    ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរ​ឈាម​ថយ​ចុះ ទោះ​បី​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ តែ​ផលវិបាក​ដោយសារ​បារី និង​ស្រា មិន​អាច​គេច​ផុត​បាន​ទេ។

    ៤- កុំប្រើក្បាច់ដដែលៗ

    បើ​ប្រើ​តែ​មួយ​ក្បាច់ មិន​អាច​បង្កើត​បរិយាកាស​អស្ចារ្យ​ទេ។ ក្បាច់​ដដែលៗ​អាច​ងាយ​ស្រួល​សម្រាប់​ដៃ​គូ​មែន ប៉ុន្តែ​យូរ​ទៅៗ នឹង​ធ្វើ​ឲ្​យមាន​អារម្មណ៍​ធុញ លែង​ចង់​គេង​ជាមួយ​គ្នា​ទៀត​ផង​ក៏​មាន។ ធ្វើយ៉ាង​ណា​ឲ្យ​ប្រតិបត្តិ​លើ​គ្រែ​ពោរ​ពេញ​ដោយ​ភ្លើង​រោល​រាល តាម​រយៈ​ការ​ផ្លាស់​ប្តូរ​កន្លែង ប្ដូរ​ក្បាច់ ស្លៀក​ពាក់​ទាក់​ទាញ ដើម្បី​ដុត​កម្ដៅ​ស្នេហ៍​ឲ្យ​កាន់​តែ​ខ្លាំង។

    ៥- កុំខ្វល់ពីរូបរាងពេក

    គ្រប់​គ្នា​កើត​មក​មាន​រូបរាង​ខុសៗ​គ្នា គ្មាន​ទេ​ជើង​ស្រលន រាង​ស្វែល ឬ​ស្បែក​ម៉ដ្ឋ។ អ៊ីចឹង លើក​ឡើង​ពី​ចំណុច​ល្អ​ស្រស់​ស្អាត​របស់​យើង មុន​ចេញ​ប្រតិបត្តិការ អាច​ជួយ​ឲ្យកាន់​តែ​រលូន។ គួរ​ស្វែង​យល់​ពី​ចំណុច​ពិសេស​លើ​រាងកាយ​យើង និង​ដៃគូ ពី​កន្លែង​មាន​អារម្មណ៍​រោលរាល​ខ្លាំង និង​កន្លែង​គួរ​ប្រុងប្រយ័ត្ន។ សូម​គិត​ពី​ចំណុច​វិជ្ជមាន​របស់​យើង​ឲ្យ​បាន​ច្រើន ទើប​អាច​រីករាយ និង​ប្រតិបត្តិការ​ឈាន​ដល់ចំណុច​កំពូល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Nov 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម