គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ជំងឺថប់អារម្ភប៉ះពាល់ដល់ជីវិតលើគ្រែយ៉ាងម៉េចខ្លះ? គ្រប់គ្រងដោយវិធីណា?

ជំងឺថប់​បារម្ភ អាច​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង​ រួម​ទាំង​ជីវិត​ផ្លូវ​ភេទ​ផង​ដែរ។ ជាក់ស្តែង ជំងឺនេះ​ អាច​បង្ក​ជា​​អារម្មណ៍​ភិតភ័យ មិន​ស្រណុក​ក្នុង​ខ្លួន និង​តានតឹង ដែល​ចំណុច​នេះ​ ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹង​​ដៃគូ ក៏​ដូចជា​បង្អាក់​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​ប្រតិបត្តិការ​​លើ​គ្រែ។ សញ្ញា​បង្ហាញ​ថា​ការ​ថប់​បារម្ភ​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ ១. ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​ដែល​មាន​អាការៈ​ថប់​បារម្ភ អាច​បាត់បង់​ទំនុក​ចិត្ត​​មក​លើ​ខ្លួន​ឯង​ ជា​ពិសេស​ចំពោះ​រូបរាង​កាយ​ និង​សម្រស់​ ដែល​កត្តា​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ២. គេច​វេច​ការ​រួម​ភេទ គ្នា​យើង​ណា​ខ្លះ​​ដែល​​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​ពេល​ដែល​នៅ​ជិត​ដៃគូ? ជាក់ស្តែង ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ជា​ពិសេស​ប្រសិនបើ​យើង​ធ្លាប់​ឆ្លងកាត់​​រឿងរ៉ាវ​តក់ស្លុត​នៅ​អតីតកាល។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ ក្នុង​ករណី​ដែល​យើង​ជួប​បទពិសោធន៍​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. មិន​សូវ​ទំនាក់ទំនង​ជាមួយ​ដៃគូ ការ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ជីវិត​គូស្នេហ៍​។ ដូច​នេះ​ យើង​គួរ​ពិភាក្សា​ជាមួយ​ដៃគូ​ប្រសិនបើ​យើង​មាន​អារម្មណ៍​តានតឹង អន្ទះអន្ទែង ឬ​​មិន​មាន​ផាសុកភាព​អំឡុង​ពេល​នៅ​ជាមួយ​គ្នា។ ៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​ថប់​បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល ពីព្រោះ​​តែ​បញ្ហា​មួយ​នេះ ​ធ្វើ​ឲ្យ​យើង​គិត​ផ្តេសផ្តាស​ច្រើន​ ព្រម​ទាំង​បង្អាក់​អារម្មណ៍​ស្រើបស្រាល។ [embed-health-tool-bmi] ៥. ប្រើប្រាស់​ថ្នាំ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ថ្នាំ​ជាក់លាក់​ដើម្បី​គ្រប់គ្រង​ជំងឺ​​ថប់បារម្ភ ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ប្រភេទ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត (Antidepressants) អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ […]


គន្លឹះសុខភាពផ្លូវភេទ

សម្រេចកាមដោយខ្លួនឯង ប៉ះពាល់សុខភាពដែរអត់?

សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើចំណូលចិត្ដមនុស្សយើងម្នាក់ៗ។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំណួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។ តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា? មកទល់ពេលនេះ ក៏មិនទាន់មានចំនួនណាបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាព​នេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។ ចំណុចគួរកត់សម្គាល់មួយទៀត ប្រសិនបើការសម្រេចកាម បង្កើតជាទម្លាប់ ធ្វើឲ្យយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាគួរទៅជួបជាមួយគ្រូពេទ្យហើយ។ អត្ថប្រយោជន៍នៃការសម្រេចកាមដោយខ្លួនឯង ការសម្រេចកាមដោយខ្លួនឯង ថ្វីដ្បិតគេមិនទាន់បានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្ដែវាក៏អាចផ្ដល់អត្ថប្រយោជន៍ខ្លះមកយើងវិញដែរដូចជា៖ ជួយកាត់បន្ថយស្ដ្រេស មិនបារម្ភរឿងមានផ្ទៃពោះ មិនប្រឈមជំងឺឆ្លង ជួយឲ្យគេងលក់ស្រួល និង ក៏ជំនួយដល់សុខភាពខួរក្បាលផងដែរ។ ចំណុចសំខាន់ សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង […]


គន្លឹះសុខភាពផ្លូវភេទ

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ

ទឹកឃ្មុំត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ជួយព្យាបាលជំងឺច្រើនមុខ ជំនួយដល់សុខភាពរាងកាយ មិនតែប៉ុណ្ណោះក៏មានចំណែកជួយដល់សុខភាពផ្លូវភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍៤យ៉ាងសំខាន់ៗដល់សុខភាពផ្លូវភេទបុរស ដូចជា៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បង្កើនថាមពលផ្លូវភេទ ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ជំនួយឆ្អឹង បង្កើនម៉ាសសាច់ដុំ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក ការពារពីការគាំងបេះដូង មិនតែប៉ុណ្ណោះក៏ជួយ បង្កើនថាមពលផ្លូវភេទឲ្យខ្លាំងរឹងមាំ។ ព្រោះនៅក្នុងទឹកឃ្មុំសម្បូរសារជាតិចិញ្ចឹមច្រើន មានពពួកវីតាមីនB ជាតិរ៉ែ និង ប្រូតេអ៊ីន។ ដូច្នេះបុរសៗបើចង់បានសុខភាពផ្លូវភេទរឹងមាំ អាចសាកល្បងញ៉ាំទឹកឃ្មុំ យ៉ាងហោចមួយស្លាបព្រារកាហ្វេរាល់ថ្ងៃ ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកតែ ដើម្បីជំនួយថាមពលផ្លូវភេទ។ ២.ជំនួយសរសៃឈាម ទឹកឃ្មុំមានរសជាតិផ្អែមពីធម្មជាតិ ក៏សម្បូរទៅដោយ វីតាមីន B និង Nitric oxide ដែលសារធាតុទាំងនេះមានមុខងារជំនួយដល់ចរន្ដឈាមក្នុងរាងកាយទាំងមូល បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធ​បន្ដ​ពូជ។ កាលណាចរន្ដឈាមដំណើរការល្អ ក្នុងនោះក៏ជួយធ្វើសុខភាពផ្លូវភេទ ដំណើរការល្អប្រសើរដូចគ្នា។ អត្ថប្រយោជន៍នេះ មិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវភេទបុរសនោះទេ តែក៏ល្អសម្រាប់ស្ដ្រីផងដែរ។ ៣.ជំនួយអ័រម៉ូនតេស្ដូស្ដេរ៉ូន ទឹកឃ្មុំក៏មានចំណែកជួយបង្កើនដល់ការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនក្នុងប្រព័ន្ធបន្ដពូជរបស់បុរស ហើយក៏ជាអ័រម៉ូនសំខាន់ខ្លាំងផងដែរ។ អ័រម៉ូនតេស្ដូស្ដេរ៉ូន អាចជួយឲ្យបុរស មានចំណង់ផ្លូវភេទ លិង្គរឹងមាំ និង ជួយឲ្យរួមភេទទៅដល់គោលដៅ ដូច្នេះអ័រម៉ូននេះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទបុរស។ ការសិក្សាបានបង្ហាញថា គ្រាន់តែបង្កើតទម្លាប់ញ៉ាំទឹកឃ្មុំ ជាមួយទឹកក្ដៅឧណ្ហៗរាល់ពេលព្រឹកមួយកែវ […]


គន្លឹះសុខភាពផ្លូវភេទ

៥សំណួរសំខាន់ៗ អំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន!

១.តើការលេបទឹកកាមអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដែរទេ? ដោយសារតែទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម ដូច្នេះការលេបទឹកកាមមិនបង្កផលប៉ះពាល់សុខភាពនោះទេ។ ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២.តើវិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ? វិធីពន្យារកំណើតបន្ទាន់ (ថ្នាំ៧២ម៉ោង) អាចបង្កការរំខាន និងប៉ះពាល់ដល់ការមករដូវប្រចាំខែបានដែរ។ ថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ វា​នឹងបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងអំឡុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។ ៣.តើការរមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគដែរទេ? ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមានដូចជា ជំងឺប្រមេះទឹកថ្លា ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ជំងឺពងបែកលើប្រដាប់ភេទ និង ជំងឺដុះសាច់លើប្រដាប់ភេទជាដើម។ ដូច្នេះប្រសិនបើមានរោគរមាស់គួរឲ្យកត់សម្គាល់ ពិសេសក្រោយពេលរួមភេទ គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង តាមដានអាការៈ។ [embed-health-tool-heart-rate] ៤.តើការម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ អាចជួយបង្កើនអារម្មណ៍ដៃគូដែរទេ? ការម៉ាស្សា ពិសេសម៉ាស្សាបែបស្រើបស្រាលមុនពេលចាប់ផ្ដើមរួម​ភេទ គឺអាចជួយបង្កើនអារម្មណ៍ផ្លូវភេទដៃគូឲ្យកាន់​តែពុះកញ្ជ្រោកខ្លាំងបាន​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា ដើម្បីបង្កើនកម្ដៅរាង​កាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ ៥.តើការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ? ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ […]


គន្លឹះសុខភាពផ្លូវភេទ

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

របបអាហារមានតួនាទីសំខាន់ជួយទ្រទ្រង់រាងកាយមានសុខភាពល្អ មិនតែប៉ុណ្ណោះក៏មានចំណែកជួយបង្កើនអារម្មណ៍ចំណង់ផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ យើងធ្លាប់បានដឹងខ្លះមកហើយ ថាសុខភាពផ្លូវភេទស្ដ្រីមានការលំបាកថែទាំជាងបុរស បូករួមទាំងការបង្កើតចំណង់ និង សេចក្ដីសុខកំលុងរួមភេទ ក៏ពិបាកទទួលបានពេញលេញខ្លាំងណាស់ដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទអាហារដែលអាចជួយ រំញោចអារម្មណ៍ផ្លូវភេទងើបឡើងវិញ និង ធ្វើឲ្យការរួមភេទឆាប់ទៅដល់គោលដៅ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ស្លឹក Ginkgo Biloba Ginkgo Biloba ជាស្លឹកឈើមួយប្រភេទដែលមានកំណើតនៅប្រទេសចិន។ ស្លឹកឈើនេះ ត្រូវបានច្នៃជា ឱសថ និង តែសម្រាប់ឆុងញ៉ាំ ប៉ុន្ដែមិនអាចញ៉ាំស្រស់ ឬ ដុតនោះទេ។ វាមានមុខងារជួយ​សម្រួល​អារម្មណ៍ ពង្រឹងប្រព័ន្ធប្រសាទ និងធ្វើឲ្យចរន្ដឈាមដំណើរការល្អ ពាសពេញរាងកាយ បូករួមទាំងសរីរាង្គរាងភេទផងដែរ។ ការណ៍នេះធ្វើឲ្យសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ និង ធ្វើការរួមភេទឆាប់ដល់គោលដៅ។ ស្លឹក​ឈើ​​នេះ មាន​អត្ថប្រយោជន៍ស្រដៀងគ្នា​នឹង​ យិនសិន ដែលមានប្រភពចេញពីប្រទេសចិនដូចគ្នា។ ២. ស្រាក្រហម ស្រាក្រហម ក៏ជាចំណែកមួយជួយបង្កើនចំណង់ផ្លូវភេទបានដែរ។ ញ៉ាំស្រាក្រហមត្រឹមមួយកែវ អាចជួយសម្រួលដល់សរសៃឈាមដំណើរការល្អ និង បង្កើនកម្ដៅក្នុងរាងកាយ។ ការសិក្សាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ការញ៉ាំស្រាក្រហមត្រឹមមួយកែវ ជួយបង្កើនអារម្មណ៍ និងបំពេញមុខងារផ្លូវភេទបានល្អ។ ៣.ផ្លែប៉ោម ញ៉ាំផ្លែប៉ោមត្រឹមមួយផ្លែរាល់ថ្ងៃ ក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ តាមការសិក្សាបានបង្ហាញថា ផ្លែប៉ោមអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ជំនួយសរសៃឈាម […]


គន្លឹះសុខភាពផ្លូវភេទ

រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលរួមភេទជាមួយដៃគូ

មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ១.ទៅនោម ការរួមភេទដែលមិនបានការពារ អាចបណ្ដាលឲ្យពពួកបាក់តេរី ឬ មេរោគតោងជាប់ក្នុងប្រដាប់ភេទ ក៏អាចបង្កទៅជាជំងឺរលាកផ្លូវបង្ហួរនោម ករណីនេះកើតឡើងញឹកញាប់ចំពោះស្ដ្រី។ ការនោមក្រោយពេលរួមភេទ អាចជួយបញ្ចេញពពួកបាក់តេរី ហើយក៏ជួយការពារពីមេរោគផងដែរ។ ២.ញ៉ាំទឹក ការរួមភេទគឺស្រដៀងគ្នាទៅនឹងការហាត់ប្រាណ ដែលរាងកាយយើងប្រើប្រាស់ថាមពល ច្រើន ពិសេសការប្រឈមថយចុះជាតិទឹកក្នុងរាងកាយនៅពេលយើងបញ្ចេញញើស។ វិធីល្អបំផុត ក្រោយពេលរួមភេទត្រូវញ៉ាំទឹកឲ្យបាន ១កែវចំណុះ២០០ ទៅ ២២០មិល្លីលីត្រ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយបានល្អ។ ៣.លាងសម្អាត ដៃគូទាំងសងខាង ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានស្អាតល្អក្រោយពេលរួមភេទហើយ។ ការលាងសម្អាតប្រដាប់ភេទបានល្អ អាចជួយកម្ចាត់ពពួកបាក់តេរី ដែលតោងជាប់ប្រដាប់ភេទ ដែលងាយបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗ ប៉ះពាល់សុខភាពផ្លូវភេទ។ ត្រូវលាងសម្អាតនៅបរិវេណប្រដាប់ភេទផ្នែកខាងក្រៅ បន្ថែមពីនេះ ដៃ ក៏គួរតែលាងសម្អាតជាមួយគ្នាផងដែរ។ ៤.ស្លៀកសំលៀកបំពាក់ធូរលុង បន្ទាប់ពីរួមភេទ យើងអាចស្លៀកសម្លៀកបំពាក់ដែលមាន ភាពស្ដើង និង ធូរលុង អាចឲ្យមានខ្យល់ចេញចូលបានល្អ ឬក៏អាចគេងដោយគ្មានខោអាវក៏បានដែរ។ តើបន្ទាប់ពីរួមភេទហើយអាចទៅងូតទឹកបានទេ? ការសិក្សាបានបង្ហាញថា បន្ទាប់ពីរួមភេទហើយគឺអាចងូតទឹកបានធម្មតា មិនចាំបាច់ងូតទឹកក្ដៅ ឬ ត្រាំក្នុងអាងទឹកក្ដៅនោះទេ ព្រោះការងូតទឹកក្ដៅអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្បែកពិសេសក្រោយពេលបញ្ចេញញើសហើយ។ យើងអាចងូតទឹកផ្កាឈូកក្នុងស៊ីតុណ្ហភាពល្មម ត្រឹមលាងសម្អាតរាងកាយ ថែមទាំងជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ [embed-health-tool-ovulation] ចំណុចសំខាន់ ខាងក្រោមជាគន្លឹះផ្សេងៗ […]


គន្លឹះសុខភាពផ្លូវភេទ

ចុកសាច់ដុំពេលកំពុងរួមភេទ អាចបំផ្លាញជីវិតស្នេហា ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ​កើត​ឡើង​ជា​ទូទៅ។ ជួនកាល​ យើង​អាច​ជួប​បញ្ហា​ចុក​ប្រអប់​ជើង ឬ​ជើង ក៏​ដូចជា​ចុក​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​។ តើ​បញ្ហា​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ ហើយ​គួរ​ដោះស្រាយ​បែប​ណា? ហេតុអ្វី​បាន​ជា​បញ្ហា​ចុក​សាច់ដុំ​​កើត​ឡើង​នៅ​ពេល​រួម​ភេទ? ការ​ឈាន​ដល់​ចំណុច​កំពូល អាច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ចុក​សាច់ដុំ​។ ជាមួយ​គ្នា​នេះ​ដែរ កត្តា​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ក៏​រួម​ចំណែក​ផង​ដែរ។ មូលហេតុ​ទូទៅ​មួយ​ចំនួន​ទៀត រួម​មាន​៖ កង្វះ​ជាតិ​ទឹក​ បែក​ញើស​ច្រើន​ជ្រុល នឿយ​ហត់​សាច់ដុំ គន្លឹះ​កាត់បន្ថយ​បញ្ហា​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ ១. ផ្លាស់ប្ដូរ​​ឥរិយាបថ​ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​អំឡុង​ពេល​រួម​ភេទ អាច​ជួយ​ដោះស្រាយ​បញ្ហា​ចុក​សាច់ដុំ​នេះ​បាន។ គ្នា​យើង​គួរ​ជ្រើសរើស​ឥរិយាបថ​ណា ដែល​មិន​ចាំបាច់​ប្រើ​សម្ពាធ​ ឬ​កម្លាំង​ខ្លាំង​ជ្រុល ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ផ្លាស់ប្ដូរ​របប​អាហារ របប​អាហារ​មាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ​ទាំង​មូល។ គ្នា​យើង​ដឹង​អត់​ថា កង្វះ​​ប៉ូតាស្យូម​អាច​នាំ​ឲ្យ​សាច់ដុំ​រឹង? អ៊ីចឹង​ហើយ យើង​មិន​គួរ​រំលង​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដូចជា​​ចេក ក្រូច ដំឡូង​បារាំង ប៉េងប៉ោះ និង​ម្នាស់​ ដែល​អាច​ជួយ​សម្រួល​ចរន្ត​ឈាម​ កាត់បន្ថយ​ឱកាស​នៃ​ការ​​ចុក​រួយ​សាច់ដុំ​ឡើយ។ [embed-health-tool-bmi] ៣. វីតាមីន​E ទន្ទឹម​នឹង​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​មួយ​ទៀត ដែល​អាច​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់បន្ថយ​បញ្ហា​ចុក​​សាច់ដុំ។ សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ផ្លែឈើ ​ល្ង សណ្តែក​សៀង និង​ប្រេង​អូលីវ។ បន្ថែម​ពី​នេះ បន្លែ​ស្លឹក​បៃតង​ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ពួយ​ឡេង ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​Eដូច​គ្នា។ ​៤. […]


គន្លឹះសុខភាពផ្លូវភេទ

សញ្ញាទាំងនេះបង្ហាញថាដៃគូកំពុងធ្លាក់ចុះចំណង់ផ្លូវភេទ

ការបាត់បង់ចំណង់ផ្លូវភេទតែងតែកើតមានជាធម្មតា មិនថាបុរសឬស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។ តាមការបង្ហាញរបស់មន្ទីរពេទ្យ mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការថយចុះចំណង់ផ្លូវភេទសម្រាប់ស្ដ្រីអាចមាន​សញ្ញាដូចជា៖ ការមិនខ្វាយខ្វល់នឹងសកម្មភាពដៃគូ ដូចជា ការឱប ថើប ការបង្កើតភាពស្និទ្ធស្នាលផ្សេងៗ គ្មានអារម្មណ៍នឹកឃើញទៅដល់ការរីករាយ និងការរួមភេទជាមួយដៃគូ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! តើបញ្ហានេះបណ្ដាមកពីកត្ដាអ្វីខ្លះ? ១.កត្ដារាងកាយ បញ្ហាការរួមភេទ៖ ការរួមភេទដែលប្រព្រឹត្ដទៅមិនបានរលូនក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។ តួយ៉ាងការរួមភេទមានការឈឺចាប់ ទ្វារមាសស្ងួត ការរួមភេទមិនអាចដល់ចំណុចកំពូល ទាំងនេះជាបញ្ហាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ បញ្ហាជំងឺ៖ ស្ដ្រីដែលមានជំងឺខ្លះក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺបេះដូង និង ផ្នែកប្រព័ន្ធប្រសាទ គឺជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ផលប៉ះពាល់ថ្នាំ៖ ស្ដ្រីដែលឧស្សាហ៍ប្រើប្រាស់ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ដអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ពិសេសពពួកថ្នាំប្រឆាំងការកើនឡើង អ័រម៉ូន serotoninក្នុងខួរក្បាល។ ទម្លាប់ប្រចាំថ្ងៃ៖ ទម្លាប់ផឹកស្រាច្រើនប្រចាំថ្ងៃ ការជក់បារី អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង សរសៃឈាម និងបង្កឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ហត់នឿយប្រចាំថ្ងៃ៖ ស្ដ្រីដែលការហត់នឿយនឹងការងារប្រចាំថ្ងៃ ក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវបានដែរ។ ២.កត្ដាអ័រម៉ូន កត្ដាប្រែប្រួលអ័រម៉ូនអាចកើតមានក្នុងអំឡុងពេលសំខាន់ៗដូចជា៖ អំឡុងពេលអស់រដូវ៖ ស្ដ្រីស្ថិតក្នុងវ័យអស់រដូវ កម្រិតអ័រម៉ូនអ៊ឺស្ដូសែន ត្រូវធ្លាក់ចុះក៏អាចបណ្ដាលប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។ អំឡុងពេលពរពោះ និង បំបៅដោះកូន៖ ក្នុងស្ថានភាពទាំងនេះ អ័រម៉ូនភេទស្រីមានការប្រែប្រួល និង​ថយចុះអាចបណ្ដាលប៉ះពាល់អារម្មណ៍ផ្លូវភេទ។ ៣.កត្ដាផ្លូវចិត្ដ កត្ដាផ្លូវចិត្តគឺជាផ្នែកមួយសំខាន់ខ្លាំងណាស់អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ កត្ដាទាំងនោះមានដូចជា៖ ការថប់បារម្ភ […]


គន្លឹះសុខភាពផ្លូវភេទ

អាហារ ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទ

ហេតុអ្វីយើងត្រូវព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវភេទ? មិនខុសនោះទេ សុខភាពផ្លូវភេទគឺជាចំណែកមួយយ៉ាងសំខាន់នៃចំណងមេត្រីភាពរបស់ដៃគូ។ ប្រសិនបើដៃគូអសមត្ថភាព​មិនអាចបំពេញក្ដីសុខបានល្អ ក៏អាចប៉ះពាល់ដល់ទំនាក់ទង​គូ​ស្នេហ៍​ដូច​គ្នា​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! មានកត្ដាច្រើនយ៉ាងដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទ ដូចជា កត្ដាផ្លូវចិត្ដ កត្ដាសុខភាព របបអាហារ បូករួមទាំងការវិវត្ដទៅតាមវ័យផងដែរ។ បញ្ហានេះមិនមែនកើតឡើងតែខាងបុរសៗនោះទេ សូម្បីស្ដ្រីៗក៏ប្រឈមផងដែរ។ ខាងក្រោមគឺជាប្រភេទអាហាររូបត្ថម្ភសំខាន់ ៥​ប្រភេទ អាចជួយដល់សមត្ថភាពផ្លូវភេទឲ្យ​ល្អ​ប្រសើរឡើងវិញបាន។ យ៉ាង​បើ​បញ្ហា​នេះ​ ធ្វើ់ឲ្យ​ប៉ហពាល់ដល់ជីវិតគូ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។​ ១. L-arginine L-arginine ជាអាស៊ីតអាមីណូមួយប្រភេទមានមុខងារជួយរាងកាយក្នុងការផលិតប្រូតេអ៊ីន និងជួយឲ្យមុខ​ងារសរសៃឈាមឲ្យដំណើរការបានល្អ។ ការសិក្សាបានបង្ហាញថា នៅពេលដែល ចរន្ដឈាមដំណើការបានល្អគ្រប់សរីរាង្គក្នុងរាងកាយ ក៏ជាផ្នែកមួយជួយឲ្យដំណើរការដៃគូរួមភេទ ឆាប់ដល់ចំណុចកំពូលបាន។ ចំពោះបុរសៗក៏អាចកាត់បន្ថយពីបញ្ហាអសមត្ថភាពផ្លូវភេទបាន ២៥%។ យើងអាចស្វែងរកសារធាតុសំខាន់មួយនេះបានក្នុងរបបអាហារដូចជា ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និងអង្ករសម្រូប។ ២.វីតាមីន B3 វីតាមីន B3 ជាសារធាតុសំខាន់មួយដែលជំនួយដល់ថាមពល និងពង្រឹងមុខងាររបស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីនមួយនេះក៏មានចំណែកក្នុងការសម្រួលដល់ចរន្ដឈាមឲ្យដំណើរការបានល្អផងដែរ។ វីតាមីន B3 មាន​​នៅក្នុង ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និង ផ្លែឈើ។ ៣.វីតាមីនD វីតាមីន […]


គន្លឹះសុខភាពផ្លូវភេទ

រឿង៥យ៉ាង ប្រុសៗត្រូវដឹង មុនសម្រេចចិត្ដកោររោមប្រដាប់ភេទ

រោមប្រដាប់ភេទ មានបុរសៗខ្លះក៏រក្សាទុកព្រោះយល់ថាវាក៏មានអត្ថប្រយោជន៍ និងមិនបង្កការរំខានអ្វីនោះដែរ ប៉ុន្ដែក៏មានបុរសៗមួយចំនួនទៀតមិនចូលចិត្ដទុកនោះទេ ពោល​គឺអាស្រ័យលើជំនឿបុគ្គល។ ប៉ុន្ដែយ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្ដកោរ ឬជម្រុះរោមប្រដាប់ភេទ​ចេញ ក៏ត្រូវនឹកឃើញអត្ថប្រយោជន៍ទាំង​៥ចំណុចសំខាន់ៗនេះ​សិនដែរ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. កាត់បន្ថយការកកិត ពេលធ្វើសកម្មភាពផ្សេងៗ មិនថាការលេងកីឡា ហាត់ប្រាណ ដើរ រត់ ឬសកម្មភាពផ្លូវភេទនោះទេ រោមនៅតំបន់នេះ​ក៏មានតួនាទីពិសេសរបស់វា គឺអាចទប់ស្កាត់នឹងការកកិតបាន។ តួយ៉ាងការកកិតដែលអាចកើតមានជា​មួយ​​នឹងខោក្នុងតែម្ដង នៅពេលយើង​ធ្វើកសម្មភាពនានា​។ កាលណាយើងកោររោមចេញ ស្បែកនឹងប្រ​ឈម​ប៉ះពាល់ផ្ទាល់ជាមួយនឹងខោ ករណីខ្លះបង្កទៅជារលាក បង្កជាការឡើងកន្ទួលរមាស់បាន។ [embed-health-tool-heart-rate] ២.រក្សាសីតុណ្ហភាព រោមនៅតំបន់ពិសេសនេះប្រសិនជាទុកអាចជួយរក្សាសីតុណ្ហភាព ពេលយើងស្លៀកខោ។ មិនថាអាការធាតុក្ដៅ ឬត្រជាក់នោះទេ វាអាចជួយរក្សាសីតុណ្ហភាពបានល្អ ពិសេសរក្សាសំណើមស្បែកមិនឲ្យស្ងួត។ ៣.បង្កើនអារម្មណ៍ដៃគូ បុរសៗខ្លះយល់ឃើញថា ការទុករោមគឺគ្មានភាពទាក់ទាញចំពោះដៃគូ ប៉ុន្ដែមិនដូច្នោះទេ ការទុករោមគឺមានគុណប្រយោជន៍ដល់ដៃគូទៅវិញ ព្រោះវាអាចជួយឲ្យភាគីខាងស្រីអាចកើតមានអារម្មណ៍ស្រើបស្រាល និងរំញោចខ្លាំង ពេល​រោមនោះទៅប៉ះមាត់ទ្វារមាស។ ដៃគូអាចនឹងទទួលបានអារម្មណ៍កាន់តែរីករាយ ពេលមានការកកិតជាមួយរោមនោះ។ ដូច្នេះគឺមានប្រយោជន៍ណាស់បើទុកវានោះ។ ៤.ការពារឡើងកន្ទួល បុរសៗត្រូវដឹងថា ការកោររោមនឹងធ្វើឲ្យគល់រោមថ្មីចាប់ផ្ដើមដុះមកវិញលឿន ហើយទំហំក៏ធំជាងមុន មិនត្រឹមតែប៉ុណ្ណោះ រោមដែលដុះឡើងមកវិញអាចធ្វើឲ្យយើងប្រឈមនឹងការរមាស់ ពិបាកទ្រាំ ស្ទើតែមិនអាចទ្រាំមិនអេះមិនបាន។ ពិសេសអ្នកដែលប្រើប្រាស់ក្រេមបន្ទន់ ដែលមានជាតិកាត់ខ្លាំង ធ្វើឲ្យអាលែកហ្ស៊ីស្បែក។ ៥.ប្រឈមនឹងការដាច់រលាត់ ការកោររោមនៅត្រង់បរិវេណប្រដាប់ភេទបើមិនប្រុងប្រយ័ត្នអាចប្រឈមការមុត ឬដាច់រលាត់ស្បែក ព្រោះកោសិកាស្បែកនៅត្រង់ចំណុចនោះមានសភាពស្ដើង ជាមូលហេតុធ្វើឲ្យអ្នកកោរត្រូវប្រុងប្រយ័ត្នបំផុត។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស