គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

គួរត្រៀមខ្លួនបែបណា ដើម្បីឲ្យ​រឿង​លើគ្រែ​ប្រព្រឹត្តិទៅដោយរលូន?​

ការួមភេទដោយតក់ក្រហល់ អាចធ្វើឲ្យឆាប់បញ្ចប់ ហើយក្ដីសុខក៏អាចមិនមាន​ដល់​ដៃគូនោះដែរ។ ដូច្នេះប្រសិនជាដៃគូដែល​ចូលចិត្ដការសប្បាយច្រើន បែបស្រើបស្រាល ពុះកញ្រ្ជោលខ្លាំង ហើយបានយូរ នោះការចំណាយពេលវេលាត្រៀមខ្លួន មុនពេលចាប់ផ្ដើមប្រតិបត្តិការ គឺជារឿងត្រូវគិតពិចារណា។ អ្នកស្រាវជ្រាវផ្នែកសុខភាព​ផ្លូវភេទបានណែនាំថា ជាមធ្យម​ដៃគូអាចចំណាយពេល១៥នាទី​សម្រាប់​ចំណាយ​ពេល​ត្រៀម​ខ្លួន តែ​បើ​លើសពី​២០​នាទី អារម្មណ៍អាចប្រែប្រួលទៅជាធុញវិញ គឺអាស្រ័យលើចំណូលចិត្ដដៃគូដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ដៃគូដែលមាន​ទំនាក់ទំនង ស្អិតរមួតខ្លាំងអាចមិនសូវចំណាយពេលយូនោះទេ មានពេលខ្លះ ពួកគេអាចចំណាយពេល មិនដល់៥នាទីផងក៏ចាប់ផ្ដើមរួមភេទតែម្ដង។ ប៉ុន្ដែក៏មានដៃគូខ្លះអាចចំណាយពេលវេលាយូរលើសពី ១៥​នាទីទៅទៀត ប្រ​សិនបើពួកគេមិនអាចសម្រេចជំហ៊ានដំបូង ជួយឲ្យដៃគូឲ្យកើតមានអារម្មណ៍ខ្លាំងបាន។ អ្នកស្រីវេជ្ជបណ្ឌិត Debra Herbenick នាយកមជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវភេទនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ការចំណាយពេលបង្កើនអារម្មណ៍ផ្លូវភេទ គឺសំខាន់សម្រាប់ដៃគូ ព្រោះវាធ្វើឲ្យជីវិតផ្លូវភេទកាន់តែរស់រវើក និងកាន់តែមានន័យ។ ភាគច្រើនការបង្កើតអារម្មណ៍បែបនេះ ធ្វើឡើងសម្រាប់តែមនុស្សស្រីច្រើនជាងបុរស ព្រោះមនុស្ស​ស្រី​ពិបាកឈានដល់ក្ដីសុខកំពូលជាងបុរស។ ក្នុងដំណើររួមភេទដែលរីករាយបំផុត គឺខាងប្រុសមានសមត្ថភាពជួយឲ្យ​ដៃគូរបស់ខ្លួន​កើតអារម្មណ៍ស្រើបស្រាល ពុះកញ្ជ្រោកខ្លាំងចាប់ពីនាទីដំបូង​។ មនុស្សស្រីកើតអារម្មណ៍អាចសម្គាល់ដឹងលើប្រដាប់ភេទមានទឹករម្អិល តិចឬច្រើនអាស្រ័យលើចំណង់ ហើយការចំណាយពេលវេលាយូរ ឬឆាប់នោះគឺត្រូវផ្អែកលើភាពប៉ិនប្រសព្វរបស់ដៃគូដែរ។ ការចំណាយពេលធ្វើឲ្យភាគគីខាងស្រីអាចមាន​ទឹក​រម្អិល​បាន ជួយដល់សកម្មភាព​ផ្លូវភេទ​ដែរ​ ព្រោះនៅពេលដែលខាងស្រី​កើតអារម្មណ៍ស្រើប​ស្រាល ពេលនោះសាច់ដុំទ្វារមាសក៏រំញោចឡើង ធ្វើឲ្យដំណើរការរួមភេទកាន់តែមានភាពរីករាយ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង […]


គន្លឹះសុខភាពផ្លូវភេទ

៥ ចំណុចស្រីៗតែងតែចង់ឲ្យដៃគូដឹង ពេលចាប់ផ្ដើមរឿងលើគ្រែ

យើង​អាច​និយាយ​បាន​ថា​មាន​ចំណុច​ចំនួន​ប្រាំ ដែល​​ស្រីៗ​តែ​ងតែ​ខ្មាសអៀន ពិបាកហារមាត់និយាយទៅ​ដៃគូ ក្នុងកំលុងរួមភេទ។ អ្នកស្រី Robin Milhausen សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកផ្លូវភេទនៅសាកលវិទ្យាល័យ Guelph ប្រទេសកាណាដា មានប្រសាសន៍ថា ស្រីៗបានបាត់បងឱកាសទទួល​ក្ដីសុខជាច្រើនដង ដោយការលាក់បាំងអារម្មណ៍ និងភាពខ្មាសអៀន ចំពោះដៃគូ ម្យ៉ាងវិញទៀត ដៃគូក៏មិនបានយល់ពីអ្វីដែលខាងស្រី​ចង់បាននោះដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! អ្នកស្រី​សាស្ដ្រាចារ្យបានណែនាំចំណុចសាមញ្ញៗទាំង៥នេះ ដែលស្រីៗចង់បានពីដៃគូរបស់់ខ្លួន​ក្នុងកំលុងពេលរួមភេទ៖ ១. បង្កើតអារម្មណ៍ បុរសៗអាចមានអារម្មណ៍ផ្លូវភេទកើតឡើងគ្រប់ពេលវេលា ប៉ុន្ដែសម្រាប់ស្ដ្រីវិញ មិនងាយនោះទេ។ គ្រប់ពេលនៅជាមួយគ្នាក្ដីបំណងរបស់ស្រីៗមុនពេលចាប់ផ្ដើម ចង់ឲ្យដៃគូជួយបង្កើតអារម្មណ៍ជាមុនសិន មុន​ឈានដល់រួមភេទ។ អារម្មណ៍មួយនេះស្រីៗមានការអៀនខ្មាស មិនហ៊ាននិយាយនោះទេ ប៉ុន្ដែពិត​ជា​ចង់ឲ្យដៃគូរបស់ខ្លួនដឹងខ្លាំងណាស់។ ស្រីៗអាចយល់ច្បាស់ថា អារម្មណ៍ប្រុសៗអាចកើតមានភ្លាមៗ ហើយក៏អាចឆាប់អស់ទៅវិញភ្លាមៗបានដែរ នៅពេលដល់ចំណុចកំពូល។ ដូច្នេះអ្វីដែលស្រីៗ​រំពឹងទុក គឺដៃគូរបស់ខ្លួន​អាចបង្កើតអារម្មណ៍ឲ្យខ្លួន​បាន មិនថាតាមបែបណានោះទេ គឺជាក្ដីសុខ ដែលអាចរួមដំណើរជាមួយគ្នា។ ២.ភាពស្និទ្ធស្នាល ការរួមភេទមិនគួរបញ្ចប់ភ្លាមៗក្រោយពេលដៃគូដល់ចំណុចកំពូលនោះទេ។ ស្រីៗគាត់ចង់បានភាពកក់ក្ដៅ ដោយ​ការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និង ការបរបោសអង្អែល ពីដៃគូខ្លាំងណាស់ក្រោយពេលរួមភេទ។ ភាគីខាងស្រី​មិនចង់ចាប់ផ្ដើម និង បញ្ចប់ដោយភាពតក់ក្រហល់ភ្លាមៗ ដោយទុកខ្លួនចោលនោះទេ។ ទោះបីដៃគូរបស់ខ្លួន មិនអាចបំពេញក្ដីបំណងឈានដល់ចំណុចកំពូល ស្រីៗ​នៅតែរីករាយប្រសិនបើដៃគូអាច រក្សាភាពស្និទ្ធស្នាលមួយនេះបានយូរ។ ៣.ភាពស្ងៀមស្ងាត់ បុរសៗភាគច្រើនអាចយល់ថា ការដែលដៃគូរបស់ខ្លួនស្ងប់ស្ងាត់ […]


គន្លឹះសុខភាពផ្លូវភេទ

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល

ការម៉ាស្សាបែបស្រើបស្រាល គឺជារបៀបម៉ាស្សាមួយ​បែបដែលពេញនិយមធ្វើសម្រាប់ដៃគូដែលចង់បង្កើនអារម្មណ៍ផ្លូវភេទ ឲ្យកាន់តែពុះកញ្ជ្រោកខ្លាំង មុនពេលចាប់ផ្ដើមរួម​ភេទ​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា បង្កើនកម្ដៅរាងកាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ក៏បានណែនាំដល់អ្នកជំងឺ អនុវត្ដវិធី​ម៉ាហ្សានេះជាមួយដៃគូ ដើម្បីបង្កើនអារម្មណ៍ និង​​​ឲ្យជីវិតផ្លូវភេទរស់រវើកឡើងវិញផង​ដែរ​។ មួយវិញទៀត បើដៃគូមានចំណូលចិត្ដ ប្រើប្រាស់អារម្មណ៍ខ្លាំងក្នុងនាទីនោះ វិធីនេះគឺមានប្រយោជន៍ខ្លាំងណាស់ ពិសេសសម្រាប់ភាគីខាងស្រី ដែលចង់ទទួលបានក្ដីរំភើបពីដៃគូរបស់ខ្លួន។ ដូច្នេះអត្ថប្រយោជន៍នៃការម៉ាស្សានេះ មានដូចជា៖ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ បង្កើនអារម្មណ៍ដៃគូ៖ បើដៃគូអារម្មណ៍មិនសូវមូល ខ្វះការយកចិត្ដទុកដាក់រឿងលើគ្រែជាមួយគ្នា ឬដៃគូមិនសូវមានសកម្មភាពក្នុងទំនាក់ទំនងផ្លូវភេទ អាចសាកល្បងប្រើប្រាស់វិធីម៉ាស្សានេះបាន ដើម្បីបង្កើនភាពរីករាយ សម្រួល​​អារម្មណ៍ កាត់បន្ថយភាពតានតឹង​ និងកាន់តែធ្វើឲ្យដៃគូកាន់តែយល់ចិត្ដគ្នាទ្វេដង។ [embed-health-tool-pregnancy-weight-gain] បង្កើនភាពស្និទ្ធស្នាល៖ ការបង្កើតទំនាក់ទំនងផ្ដោតលើគ្នាទៅវិញទៅមក អាចជួយឲ្យដៃគូ មានអារម្មណ៍កាន់តែស្និទ្ធស្នាល បង្កើតអារម្មណ៍ស្រើបស្រាល ពន្យារពេលស៊ីអារម្មណ៍កាន់តែយូ។ មួយវិញទៀត ការម៉ាស្សាមួយនេះ ក៏កាន់​តែធ្វើឲ្យដៃគូមានភាពកក់ក្ដៅ […]


គន្លឹះសុខភាពផ្លូវភេទ

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?

ចំណង់ផ្លូវភេទអាចកើតឡើងបានគ្រប់ពេលវេលា ប៉ុន្ដែរឿងដែលគួរបារម្ភគឺលក្ខខណ្ឌសុខភាព ក្នុងខណៈដែលមានអាការៈ មិនសូវស្រួលខ្លួន ឈឺក្បាល អស់កម្លាំង ឬកើតស្រេ្ដសបង្កការគេងមិនលក់ជា​ដើម។ ក្នុងស្ថានភាពបែបនេះ បើដឹងខ្លួនថា មិនមានជំងឺអ្វីធ្ងន់ធ្ងរ គ្រាន់តែជាជំងឺធម្មតា នោះមិនមែនជាឧបសគ្គរារាំងចំណង់បានឡើយ អាចប្រព្រឹត្ដទៅតាមធម្មតា។ ដោយឡែកក្នុងករណីខ្លះប្រសិនជា​អាការៈនោះជាជំងឺផ្ដាសាយធំ គួរតែជារឿងមួយគិតឡើងវិញ មិនថាតែជាដៃគូ ឬខ្លួនយើងផ្ទាល់នោះទេ គួរតែជៀសវាងកុំរួមភេទឲ្យសោះ។ ព្បើ​រួម​ភេទ​ពេល​នេះ អាចនាំ​ឲ្យ​ជំងឺនេះឆ្លងទៅកាន់ដៃគូម្ខាងទៀត បង្កការលំបាកទាំងសងខាង។ មួយវិញទៀត អាការៈជំងឺផ្ដាសាយធំ តែងធ្វើអ្នកជំងឺអស់កម្លាំងខ្លាំង បាត់បង់អារម្មណ៍ចំណង់ផ្លូវភេទ ហើយក៏ជារឿងដែលពិបាកធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលផងដែរ។ ករណីខ្លះបើមានអាការៈត្រឹមតែក្ដៅខ្លួនបន្ដិចបន្ដួច មិនស្រួលខ្លួនដោយបញ្ហាគេងមិនលក់ កើតស្ដ្រេស ផ្ដាសាយធម្មតា គឺជារឿងល្អវិញប្រសិនមានអារម្មណ៍រួមភេទ ព្រោះការរួមភេទអាចជាជំរើសមួយជួយដល់សុខភាព។ ការរួម​ភេទអាច​ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ អាចចំណាយពេល ១០ ទៅ១៥ នាទីរួមភេទនឹងធ្វើឲ្យអារម្មណ៍ស្រាយពីជំងឺបាន។ ការរួម​ភេទ​អាចធ្វើឲ្យសរសៃឈាមដើរបានល្អ រំញោចដល់បេះដូង និងខួរក្បាលដំណើរការស្រួល រំសាយអារម្មណ៍គេងលក់ស្កប់ស្កល់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! គួរចាប់ផ្ដើមបែបណា ប្រសិនបើដៃគូមានអាការៈមិនសូវស្រួលខ្លួន ឬ មានអាការៈផ្ដាសាយធម្មតា? ប្រសិនបើដៃគូ មានអាការៈមិនសូវស្រួលខ្លួន ឬជាសញ្ញាជំងឺផ្ដាសាយ​ធ​ម្មតា នោះអាចសាកល្បងវិធីទាំងនេះបាន៖ ជៀសវាងការថើបគ្នា៖ ត្រូវរក្សាគម្លាតផ្ទៃមុខឲ្យនៅដាច់ពីគ្នា យ៉ាងហោចកន្លះម៉ែត្រ ដើម្បីបញ្ជៀស សារធាតុរាវដែល​ខ្ទាត​ចេញពីមាត់ ឬច្រមុះអ្នកជំងឺ មកលើយើង […]


គន្លឹះសុខភាពផ្លូវភេទ

នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

បើឈឺនោមហើយ គឺត្រូវតែទៅនោម កុំខ្វល់ថាមុនពេល ឬក្រោយពេលរួមភេទ។ សំខាន់គឺស្រីៗតែម្ដង មិនត្រូវលាក់បាំងភាពអៀនខ្មាស់ក្នុងកំលុងជួបជាមួយដៃគូ ខណៈដែលឈឺនោមហើយ បែជារអាក់រអួលមិនហ៊ានទៅ។ ជាក់​ស្ដែងណាស់ការមានអារម្មណ៍ឈឺនោមក្នុងកំលុងពេលរួមភេទ តែងកើតមាន អាចមុនពេលចាប់ផ្ដើម ឬក្រោយ​ពេលតែប៉ុណ្ណោះ។ ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទស្ដ្រី អ្នកស្រីវេជ្ជបណ្ឌិត Dr. Hilda Hutcherson បានលើកយកអត្ថប្រយោជន៍ទាំងពីរ មកបង្ហាញថា៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការឈឺនោមក្រោយពេលរួមភេទ អាចកើតមានញឹកញាប់សម្រាប់ស្រ្ដី។ វាជាទម្លាប់ល្អមួយបែប ព្រោះវាអាចជួយកាត់បន្ថយ ហានិភ័យឆ្លងជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងបាក់តេរី។ ដូច្នេះស្ដ្រីដែល ឆ្លងកាត់រួមភេទហើយ ឈឺនោមគួរតែទៅឲ្យបានឆាប់មិនត្រូវបង្អង់យូ។ ម្យ៉ាងបើរួមភេទដោយមិនបានកាពារ រឹតតែត្រូវទៅប្រ​ញាប់។ ក្នុងចំណុចនេះស្ដ្រីបានសង្កត់ធ្ងន់ តែករណីដែលស្រី្ដឈឺនោមក្រោយពេលរួមភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបើស្រ្ដីគាត់មាន អារម្មណ៍ឈឺនោមចាប់ពី មុនពេលចាប់ផ្ដើម គឺមិនអាចទ្រាំរហូតដល់ចប់នោះទេ។ ឈឺនោមមុនពេលរួមភេទ គឺជារឿងល្អ ហើយត្រូវតែទៅនោមឲ្យបានមុន ពេលប្រតិបត្ដិការជាមួយដៃគូ។ យើងមិនអាចទ្រាំរួមភេទដោយឈឺនោមបានទេ ដោយគិតថាចាំរួចរួលហើយ ទៅនោមម្ដងជាការស្រេច ហើយអាចទម្លាក់បាក់តេរីបានផង នោះមិនមែនជាជម្រើសល្អនោះទេ។ [embed-health-tool-pregnancy-weight-gain] អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើម ទាំងដែលឈឺនោមគឺអាចបង្កការរំខានដល់ក្ដីសុខ សំខាន់គឺពេលដែលជិតឈាទៅដល់ចំណុចកំពូលតែម្ដង តែយើងមានអារម្មណ៍ថាឈឺនោម ហើយមិនអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍ពេញលេញជាមួយដៃគូ។ វាជាឧបសគ្គនៃក្ដីសុខមួយនេះ។ សម្រាប់បទពិសោធន៍ផ្ទាល់ អ្នកស្រីបានបង្ហើបថា អ្នកស្រីចូលចិត្ដការដែលឈឺនោមមុនពេលរួមភេទ ព្រោះកាលដែលរួមភេទក្នុងកំលុងពេលប្លោកនោមមិនអ្វីទាំងអស់ […]


គន្លឹះសុខភាពផ្លូវភេទ

ដឹងអត់ថា ដៃគូគួរផ្ដល់ក្ដីសុខឲ្យគ្នាប៉ុន្មានដងក្នុង១សប្ដាហ៍?

គិតទៅដល់ទំនាក់ទំនងផ្លូវភេទ ដៃគូនីមួយៗមិនអាចកំណត់ពីចំនួនពេលវេលានៅជាមួយគ្នា ឲ្យបានច្បាស់លាស់នោះទេ ហើយក៏មិនជាថ្វីនោះដែរប្រសិនជាដៃគូនៅជាមួយគ្នាញឹក អាចបីដងក្នុងមួយសប្ដាហ៍ ឬមិនសូវញឹកពេកអាច២សប្ដាហ៍ម្ដងក៏បាន។ ជាក់ស្ដែងអាស្រ័យលើការប្រែប្រួល នៃចំណូលចិត្ដដៃគូប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវរបស់សាកវិទ្យាល័យ Havard បានបង្ហាញថា ដៃគូដែលមានចំណង់រួមភេទញឹកញាប់ បង្ហាញពីភាពស្និទ្ធិស្នាល ភាពរីករាយកាន់តែខ្លាំង។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការបំពេញតម្រូវការ និងចំណង់ឲ្យគ្នាទៅវិញទៅមកទើបជារឿងចាំបាច់សម្រាប់ចំណងស្នេហ៍​រវាងដៃគូ។ ការកើតឡើងចំណង់​ដៃគូខ្លះគឺមិនដូចគ្នានោះទេ អាស្រ័យទៅលើជីវភាពរស់នៅ លក្ខខណ្ឌសុខភាព និងវ័យជាដើម។ ដៃគូខ្លះអាចជ្រើសរើសការរួមភេទ យ៉ាងហោច២ទៅ៣ដង ឬលើសពីនោះក្នុងមួយសប្ដាហ៍ ខ្លះ​ទៀត​ម្ដង​ក្នុងមួយសប្ដាហ៍ និងខ្លះទៀតអាច១ទៅ២ដងក្នុងមួយខែក៏មាន។ បើយោងតាមការណែរនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត Peter Kanaris ផ្នែកសុខភាពផ្លូវភេទនៅទីក្រុងញូវយ៉កមានប្រសាន៍ថា ជាមធ្យមដៃគូមានវ័យចន្លោះពី២០ទៅ២៩ឆ្នាំគួរតែមានពេលរួមភេទ ម្ដងទៅ ២ដងក្នុងមួយសប្ដាហ៍ទើបជាការល្អ។ ការជ្រើសរើសវិធីបែបនេះ គឺមានប្រយោជន៍ទាំងសុខភាពដៃគូស្នេហា និង សុខភាពរាងកាយ។ បុរសៗដែលជ្រើសរើសការរួមភេទច្រើនពេកវាមិនអាចបង្កការឈឺចាប់អ្វីនោះទេ គ្រាន់តែអាចប្រឈមនឹងការថយចុះថាមពល និង ចុះខ្សោយគុណភាពមេជីវិតប៉ុណ្ណោះ។ ថ្វីដ្បិតការរួមភេទ​ច្រើនដង ក្នុងមួយសប្ដាហ៍ អាចសម្រួលដល់ស្មារតី កាត់បន្ថយស្ដ្រេស និងបង្កើនអារម្មណ៍រីករាយមែន ប៉ុន្ដែក៏មិនអាចឈានដល់កម្រិត ចន្លោះពី១២ ទៅ១៤ដង ក្នុងមួយសប្ដាហ៍នោះដែរ។ ក្នុងពេលវេលាពិសេស ដៃគូដើរតួសំខាន់ជាងគេ​គឺភាគីខាងប្រុស ដែល​ត្រូវប្រើប្រាស់ថាមពលច្រើនជាងខាងស្រី រាប់ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ ដូច្នេះការផ្ដល់ពេលវេលាយ៉ាងហោចសម្រាប់ដៃគូ […]


គន្លឹះសុខភាពផ្លូវភេទ

ការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ។ ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ គឺជារឿងសំខាន់បំផុត និងផ្ដល់​អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ ជាពិសេសមិត្ដភាពដៃគូតែម្ដង។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ​ដែលទទួលបានដោយក្ដីរីករាយ។ បំបាត់ស្រេ្ដស៖ ការរួមភេទប្រកបដោយភាពរីករាយ និង ក្ដីស្រលាញ់ពីដៃគូ មិនត្រឹមតែផ្ដល់ក្ដីសុខដល់រាងកាយ​តែប៉ុណ្ណោះទេ តែក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកស្មារតីផងដែរ។ ការរួមភេទដោយក្ដីរីករាយ បង្ហាញចេញ​ដោយស្នាមញញឹម គឺជាក្ដីប្រាថ្នារបស់ដៃគូគ្រប់រូបត្រូវការខ្លាំងបំផុត។ ភាពស្និទ្ធស្នាល៖ គ្មានអ្វីដែលត្រូវឆ្ងល់ទៀតនោះទេ អំពីភាពរីករាយនៃទំនាក់ទំនងផ្លូវភេទ គឺជាគន្លឺះយ៉ាងសំខាន់បង្ហាញពីការពង្រឹងទំនាក់ទំនងប្រចាំថ្ងៃរវាងដៃគូកាន់តែមានក្ដីសុខ មិនត្រឹមតែប៉ុណ្ណោះក៏លើកកម្ពស់ទាំងការ​ជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។ ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការរួមភេទដល់ចំណុចកំពូលជាប្រចាំ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដោយក្ដីរីករាយ ផ្ដល់អត្ថប្រយោជន៍​ជួយពង្រឹងប្រព័ន្ធភាពសាំងក្នុងរាងកាយ។ ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចបញ្ជៀសខ្លួនយើងចេញ​ពីជំងឺផ្សេងៗបាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! សុខភាពបេះដូង៖ ក្ដីស្រលាញ់មិនមែនគិតត្រឹមតែភាពរីករាយផ្លូវចិត្ដនោះទេ តែជាក្ដីសុខផ្នែកសុខភាពរាងកាយផងដែរ។ ការរួមភេទដោយរីករាយ ប្រៀបដូចជាការហាត់ប្រាណរយៈពេលខ្លី មានអត្ថប្រយោជន៍អាចគ្រប់គ្រងតុល្យ​ភាពអ័រម៉ូន Estrogen (ស្ត្រី) និងអ័រម៉ូន Testosterone (បុរស) ដែលអ័រម៉ូនទាំងពីរមានសារៈសំខាន់ចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ការរួមភេទប្រកបដោយភាពរីករាយ ក៏រួមចំណែកកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។ សុខភាពបន្ដពូជ៖  ការរួមភេទឲ្យបានទៀងទាត់ និងរីករាយ អាចជំរុញឲ្យដៃគូសងខាង ងាយឈានទៅដល់ចំណុចកំពូល។ សុខភាពបន្ដពូជរបស់មនុស្សប្រុស កាលដែលបញ្ចេញទឹកកាមបានល្អ យ៉ាងហោច២១ដងក្នុងមួយ​ខែអាចជៀសផុតពីហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត […]


គន្លឹះសុខភាពផ្លូវភេទ

ចង់​បង្កើនក្ដី​សុខដល់ដៃគូ ​ប្រុសៗគួដឹងរឿងទាំងនេះ

ហេតុអ្វីបានជាប្រុសៗត្រូវតែដឹងពីចំណូលចិត្ដដៃគូ មុនឈានដល់ការរួមភេទ? នេះ​ក៏​ព្រោះថា ការរួមភេទប្រកបដោយភាពរីករាយ និងជោគជ័យ គឺជាក្ដីប្រាថ្នាដៃគូគ្រប់រូប ជាពិសេស ចំពោះដៃគូខាងស្រីតែម្ដង។ ស្រីៗក៏ចង់ទទួលបានក្ដីសុខពេញលេញ រាប់ពីចំណុចចាប់ផ្ដើម ដល់ចំណុចបញ្ចប់។ ប៉ុន្ដែភាគច្រើនស្រីៗ​តែងតែសល់អារម្មណ៍ក្រោយពេលប្រត្ដិបត្ដិការបានបញ្ចប់ នេះក៏ព្រោះតែដៃគូ មិនយល់ពីអារម្មណ៍ខាងស្រីច្បាស់មុនពេលចាប់ផ្ដើម។ ការសិក្សាមួយធ្វើឡើងដោយ អ្នកស្រាវជា្រវផ្នែកសុខភាពផ្លូវភេទជនជាតិ ព័រទុយហ្គាល់ អ្នកស្រី Ana Carvalheira លើស្រី្ដចូលរួមសរុប ៣ ៦៨៧នាក់ បង្ហាញថា មនុស្សស្រីដែលរួមភេទមុនពេលមានអារម្មណ៍ផ្លូវភេទ មានចំនួនច្រើនជាងពីរដង បើធៀបទៅនឹងមនុស្សស្រីដែលរួមភេទពេលមានអារម្មណ៍ផ្លូវ​ភេទ​។ ចំណុចនេះបានធ្វើឲ្យអ្នកវាយតម្លៃផ្នែកសុខភាពផ្លូវភេទជាច្រើនទទួលស្គាល់ថា ក្ដីសុខចំណុចកំពូលមនុស្សស្រីមានចំនួនតិចជាងមនុស្សប្រុសគ្រប់ពេលរួមភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការដឹងច្បាស់ពីចំំំណូលចិត្ដ ផ្ដល់​ភាពរីករាយ រំភើប និង បង្កើតអារម្មណ៍មុនឈានដល់ការរួមភេទគឺជាចំណុចសំខាន់បំផុតអាចធ្វើឲ្យខាងស្រី​ឈានដល់ចំណុចកំពូល។ ម្យ៉ាងទៀត វាក៏ជារឿងល្អសម្រាប់ចំណងគូស្នេហ៍ដ៏ផ្អែមល្ហែមមិនអាចកាត់ផ្ដាច់បាន។ ដូច្នេះប្រុសៗបើចង់ឲ្យដៃគូ រួមដំណើរប្រកបដោយជោគជ័យជាមួយគ្នាអាចសាកល្បងវិធីសាស្ដ្រខាងក្រោមបាន៖ ១.បង្កើតបរិយាកាសរីករាយ ជារឿងដែលចាំបាច់ប្រុសៗគួរតែចំណាយពេលយ៉ាងហោច ១០នាទី ដើម្បីអូសទាញចិត្ដមនុស្សស្រី ឲ្យត្រូវទៅតាមតម្រូវការចំណង់ភេទ តាមរយៈវិធីសាស្ដ្រដូចជា ការងូតទឹករួមគ្នា ការថ្នាក់ថ្នម ថើបអង្អែល ធ្វើម៉ាស្សា ឬការចាក់ភ្លេងរ៉ូមេនទិក ជាដើម។ នៅ​មានវិធីសាស្ដ្រជាច្រើនផ្សេងទៀតអាចប្រើប្រាស់​​​បាន អាស្រ័យលើដៃគូយល់ពីគ្នាច្បាស់លាស់។ ២.ការពន្យារពេល ពេលដែលយើងអាចធ្វើឲ្យដៃគូមានអារម្មណ៍ហើយ មិនចាំបាច់ប្រញាប់ពេកនោះទេ អាចអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្ដិចក៏មិនអីនោះដែរ ព្រោះចំណង់កំពូលមនុស្សស្រីមានរយៈពេលយូរជាងមនុស្សប្រុស។ […]


គន្លឹះសុខភាពផ្លូវភេទ

ផឹកស្រាច្រើនមុនពេលរួមភេទ អាចជារឿងល្អអត់?

ការរួមភេទពេលស្រវឹង បទពិសោធន៍មនុស្សប្រុសភាគច្រើន យល់ថាធ្វើឲ្យខ្លួនមានអារម្មណ៍ផ្លូវភេទ​ខ្លាំងជាងពេលធម្មតា ហើយពេលស្រវឹងអាច​យរួមភេទបានយូមុនឈានដល់ចំណុចកំពូល និងអាចសម្រេចបំណងចុងក្រោយរបស់ដៃគូថែមទៀត។ រហូតមានពេលខ្លះមានការលើកឡើងថា គ្រឿងស្រវឹងជាថ្នាំសម្រើប​ទៀតផង។ តើទាំងនេះគឺជាការពិតដែរទេ? ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ឆ្លើយតបទៅនឹងការលើកឡើងនេះចង់បញ្ជាក់ថា គ្រឿងស្រវឹងមិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាក្ដីសុខលើគ្រែទាំងស្រុងនោះទេ។ ប្រសិនបើផឹកវាច្រើន លើសពីសមត្ថភាពរាងកាយទទួលយក នោះវានឹងបង្កការរំខានចំពោះ​យើងវិញ តួយ៉ាងពេលដែលផឹកស្រវឹងខ្លាំងនឹងមិនមានអារម្មណ៍សិចទៀតនោះទេ មានតែឈឺក្បាល វិលមុខ ក្អួត និង ងុយគេងគឺជាអាការៈមើលឃើញ​ជាក់ស្ដែងភាគច្រើន។ ដូច្នេះ មកដឹងពីមូលហេតុសំខាន់ៗមួយចំនួនសិន មុន​ពេល​ឈានដល់ការ​សម្រេចចិត្ដជ្រើសរើសគ្រឿងស្រវឹងមកធ្វើជាអ្នកសម្របសម្រួលក្ដីសុខដៃគូស្នេហា៖​ ១.គ្រឿងស្រវឹងគឺជាអ្នកផ្ដាច់ទំនាក់ទំនងប្រព័ន្ធប្រសាទ គ្រឿងស្រវឹងបង្កការរំខានដល់ប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ការគិត ពោលគឺធ្វើឲ្យថយសមត្ថភាពខួរក្បាលស្ទើតែទាំងស្រុង។ ការប៉ះពាល់ប្រព័ន្ធប្រសាទជាក់ស្ដែងណាស់ ក៏ជះឥទ្ធិពលមិនល្អ​ទៅដល់​ក្ដីសុខពេលរួមភេទផងដែរ។ ការរួមភេទដែលល្អ ហើយរលូនគឺផ្ដោតសំខាន់រួមទៅលើប្រព័ន្ធស្មារតីដៃគូមានភាពល្អប្រសើរ អាចបែងចែកនិង វិនិឆ្ឆ័យបានច្បាស់ៗលើការសម្រេចក្ដី​សុខ​។ ការស្រវឹងស្រា អាចនឹងធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ន ការការពារ នឹង​ឈានដល់បង្កកំហុសក្រោយពេលស្រវឹង។ ២.ជាតិអាល់កុលធ្វើឲ្យរាងកាយខ្សោះជាតិទឹក ការផឹកគ្រឿងស្រវឹងអាចបង្កឲ្យខ្លួនប្រាណរបស់យើង ត្រូវខ្សោះជាតិទឹក។ បញ្ហានេះអាច​ធ្វើ​ឲ្យរាងកាយ​របស់យើងមិនអាច​ធ្វើ​សកម្មភាពបានល្អដូចធម្មតាបានទេ។ ខ្វះជាតិទឹកក្នុងរាងកាយ យើង​តែង​មានអារម្មណ៍ថា វិលមុខ អស់កម្លាំង ឈឺក្បាល ហើយការខ្វះជាតិទឹកនេះទៀតសោធ ក៏មិនអាចធ្វើឲ្យចរន្ដឈាម​ក្នុងរាងកាយរបស់យើងដឹកនាំយកអុកស៊ីសែនជួយបំពេញដល់ម្រូវការសាច់ដុំលិង្គបានពេញលេញលេញនោះដែរ។ ៣.​ជាតិអាល់កុលធ្វើឲ្យប្រដាប់ភេទមិនងាយឡើងរឹង ការផឹកគ្រឿងស្រវឹងច្រើនជាប្រចាំ ក៏បង្កឲ្យជួបបញ្ហាធ្វើឲ្យលិង្គខ្សោយបាន។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍ស្រើប​ស្រាល ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន […]


គន្លឹះសុខភាពផ្លូវភេទ

លិង្គតូចក៏អាចធ្វើឲ្យដៃគូមានក្ដីសុខ បើចេះតិចនិកទាំងនេះ

សេចក្ដីសុខដៃគូស្នេហា ប្រសិនបើឲ្យតម្លៃទៅលើទំហំលិង្គតែមួយមុខ នោះមិនទាន់ត្រូវគ្រប់គ្រាន់នោះទេ តែក៏ត្រូវយល់ចិត្ដគ្នាទៅវិញទៅមក បង្កើតបរិយាកាស ស្គាល់តំបន់ពិសេសដៃគូ ស្គាល់បច្ចេកទេស និងចុងក្រោយនោះគឺពេលវេលាតែម្ដង ដែលចំណុចនេះអាចធ្វើឲ្យបុរសមានលិង្គតូចក៏អាចធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលបានដែរ។ [embed-health-tool-bmr] យោងតាមការសិក្សារបស់សាកលវិទ្យាល័យ University of Kentucky លើបុរសចំនួន ១៤ ០០០នាក់ អំពីជំនឿចិត្ដចំពោះទំហំលិង្គបាន​រកឃើញ​ថា មានតែ៤៥%ប៉ុណ្ណោះដែលអស់សង្ឃឹមនឹងលិង្គតូច ហើយគាត់ចង់បានទំហំលិង្គធំហើយ​​វែង ព្រោះគិតថាលិង្គតូចមិនអាចផ្ដល់ក្ដីសុខដល់ដៃគូបានល្អ។ របាយ​ការណ៍សិក្សាបង្ហាញទៀតថា ចំពោះមនុស្សស្រីភាគរយច្រើនគឺមិនខ្វល់ទៅលើទំហំលិង្គដៃគូនោះ​ទេ គឺត្រូវការ​តែភាពជាក់ស្ដែងអាចធ្វើឲ្យគាត់សប្បាយចិត្ដក្នុងកំលុងពេលរួមភេទ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ បើផ្អែកតាមការសិក្សា ជាក់ស្ដែងបុរសដែលមានលិង្គធំ ហើយវែង គឺមានភាគរយខ្ពស់ អាចធ្វើឲ្យដៃគូឆាប់មានក្ដីសុខ និង ឈានដល់ចំណុចកំពូលលឿន។ ប៉ុន្ដែមិនមានន័យថា បុរសដែលមានលិង្គតូច មិនអាចធ្វើបាននោះទេ។ យោងតាមការលើកឡើង របស់អ្នកនិពន្ធទស្សនាវដ្ដី Journal of Sexual Medicine បានសរសេររៀបរាប់ថា ក្ដីសុខរបស់មនុស្សស្រីក្នុងកំពុងពេលរួមភេទ គីការសប្បាយរីករាយទាំងកាយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស