គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

តន្ដ្រីកំដរអារម្មណ៍ពេលពិសេសជាមួយដៃគូ មានប្រយោជន៍ទាំងនេះ

ចាក់ភ្លេងចម្រៀង ឬលេងភ្លេង កំដរអារម្មណ៍​ពេលជួបគ្នាជាមួយដៃគូ ​ជាការបង្កើតបរិយាកាសយ៉ាងរ៉ូមេន​ទិកស្ទើមិនអាចនឹកស្មានដល់​ ព្រោះតន្ដ្រី​ជាផ្នែកមួយនៃឧបករណ៍ជីវិត ជួយបម្រើដល់សេចក្ដីត្រូវការរបស់អារម្មណ៍ កាត់បន្ថយភាពតានតឹង និងអាចជួយបង្កើនបរិយាកាសឲ្យដៃគូកាន់តែមានភាពស្និទ្ធស្នាលទ្វេរដង។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Rhonda Freeman ផ្នែកចិត្ដសាស្ដ្រសរសៃប្រសាទ បានមានប្រសាសន៍ថា តន្រ្ដីមានឥទ្ធពលខ្លាំងទៅលើផ្នែកអារម្មណ៍ ធ្វើឲ្យមនុស្សសប្បាយ កើតទុក្ខ អណ្ដែតអណ្ដូង កំសត់ ចូលតួ គ្របដណ្ដប់ទៅលើខួរក្បាលទៅតាមរសជាតិនៃតន្ដ្រីដែលគេបានស្ដាប់។ ការប្រើប្រាស់តន្ដ្រីកំដរអារម្មណ៍ពេលពិសេស ឬ​ក្នុងសកម្មភាពផ្លូវ​ភេទ ពិតជាមានប្រសិទ្ធភាពជួយឲ្យដៃគូកាន់តែមានមនោសញ្ចេតនាខ្លាំងដល់កំពូល។ ខាងក្រោមជាហេតុផលដែលតន្ដ្រីពិតជាអាចសម្រេចបំណងគូស្នេហ៍៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! -ចាក់ភ្លេង លេងភ្លេងក្នុងកំលុងពេលវេលារួមភេទអាចកាត់បន្ថយភាពខ្មាស់អៀនរបស់ដៃគូ។ អារម្មណ៍ដៃគូថ្មីថ្មោង​ខ្លះគាត់នៅមានភាពខ្មាស់អៀនច្រើន មិនដូចដៃគូចាស់ៗនោះទេ។ ភាពខ្មាស់អៀនក៏ជាឧបសគ្គមួយរបស់ដៃគូស្នេហាទាំង​ឡាយ​ត្រូវ​ចំណាយពេលដោះស្រាយវាទម្រាំស្គាល់ចិត្ដថ្លើមគ្នា ហើយឈានដល់ការសម្រេចចិត្ដដើរលើផ្លូវមួយនេះ។ មាន​ដៃគូខ្លះបានឆ្លងកាត់បទពិសោធន៍មួយនេះ គាត់អាចជ្រើសរើសយកតន្ដ្រីកំដរបរិយាកាស បណ្ដែតអារម្មណ៍ជាមួយ​បទភ្លេងបែបរ៉ូមេនទិច យ៉ាងកក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមរបស់គូស្នេហ៍គាត់។ លើសពីនេះ តន្ដ្រីក៏អាច​ជួយ​បន្ធូ​អារម្មណ៍តានតឹងរបស់ដៃគូ ដែលជាក់ស្ដែងអារម្មណ៍មួយនេះ គឺជាឧបសគ្គចំបង មិនអាចរុញច្រានដៃគូឲ្យឈានដល់ក្ដីសុខកំពូលនៃសកម្មភាពផ្លូវភេទបានទេ។ -ស្ដាប់ចម្រៀងអាចលុបបំបាត់ស្នាមអាក្រក់ក្នុងចិត្ដបុគ្គល ដែលយល់ថា ខ្លួនប្រាណមិនល្អសាកសមសម្រាប់ដៃគូ ជាពិសេសសមត្ថភាពបំពេញការងារក្នុងកំលុងពេលរួមភេទតែម្ដង។ ដៃគូអាចបង្វែអារម្មណ៍ឲ្យសប្បាយៗ ស្របតាម​​ឥរិយាបថក្នុងកំលុងពេលជាមួយដៃគូ។ ពោលត្រូវគិតពីកាតព្វកិច្ចក្នុងដៃ ដែលជាតម្រូវការរបស់ដៃគូ។ ការប្រើប្រាស់អារម្មណ៍ឲ្យសប្បាយៗក៏ជាចំណែកមួយនៃការយកឈ្នះអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្ដ ថប់បារម្ភ ដែល​កត្ដាទាំងនេះ ក៏ជាមូលចំបងឈានទៅដល់ការកើតជំងឺ […]


គន្លឹះសុខភាពផ្លូវភេទ

បើដៃគូគ្មានអារម្មណ៍ផ្លូវភេទ គួរពិនិត្យលើចំណុចទាំងនេះ

គិតទៅដល់រឿងលើគ្រែគឺជាពេលវេលាដែលមានក្ដីសុខកំពូលរបស់ដៃគូស្នេហា។ ប៉ុន្ដែគួរឲ្យស្ដាយថា គ្រប់ពេលវេលាមិនមែនចេះតែមានអារម្មណ៍ដូចគ្នាទាំងអស់នោះទេ មានពេលខ្លះ ការកើតអារម្មណ៍ចំណង់ភេទអាចមានភាពខុសពេលគ្នា ពេលខ្លះដៃគូម្ខាងចង់ តែម្ខាងទៀតមិនចង់ ទាំងនេះគឺជាឧបសគ្គមិនអាចប្រកែកបាន ហើយត្រូវប្រឈមមុខដោះស្រាយទាំងសងខាង។ មានកត្ដាមួយចំនួនដែលតម្រូវឲ្យខ្លួនយើង ដែលជាអ្នកមានអារម្មណ៍ខ្លាំងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីមូលហេតុដែលបង្កឲ្យដៃគូរបស់យើងជួបករណីនេះ។ ១. គិតពីសកម្មភាពប្រចាំថ្ងៃ សកម្មភាពប្រចាំថ្ងៃគឺចំណុចសំខាន់ដែលត្រូវស្វែងយល់ពីគ្នាមិនថាភាគីខាងប្រុស ឬស្រីនោះទេ។ ការងារប្រចាំថ្ងៃយើងអាចនិយាយបានថា ទាំងបុរស និងស្រ្ដីដែលមានការរវល់ច្រើនពួកគាត់តែងតែហត់នឿយ មិនថាតែអ្នកធ្វើការដោយប្រើកម្លាំង ឬការគិតនោះទេ ទាំងអស់គឺរមែងប៉ះពាល់ទៅដល់ការផ្ដោតអារម្មណ៍លើការបំពេញក្ដីសុខដល់ដៃគូ។ យើងមិនអាចប្រើប្រាស់ការសម្រេចចិត្ដទៅតាមចំណង់មួយពេលដោយភ្លេចគិតទៅដល់ចំណុចនេះបាន​​ទេ ព្រោះពេលខ្លះ វាអាចប៉ះពាល់ទៅដល់មិត្ដភាពបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. គិតពីសុខភាព ក្នុងចំណុចនេះត្រូវផ្ដោតសំខាន់ទៅលើខាងស្ដ្រីច្រើន ព្រោះស្រ្ដីគ្រប់រូបតែងតែមានពេលវេលានៃ​ការ​មករដូវប្រចាំខែ ក៏ជាពេលដែលមិនអាចផ្ដល់ក្ដីសុខដល់ដៃគូបានដែរ។ ក្នុងកំឡុងពេលស្ដ្រីមករដូវ តែងតែមានការផ្លាស់ប្ដូរស្ទើតែ ៧០% ទាំងរាងកាយ និង ស្មារតី។ ស្រ្តីអាចមានអារម្មណ៍ឆាប់ឆេវឆាវ ខឹង អន់ចិត្ដច្រើន និង មានការ​ឈឺចាប់លើរាងកាយ ដែលជាហេតុ មិនអាចផ្ដល់ក្ដីស្រលាញ់មួយនេះដល់ដៃគូបាន។ បើចំពោះបុរសវិញ បញ្ហាសុខ​ភាពក៏អាចកើតមាន ដែលដៃគូមិនបានចាប់អារម្មណ៍។ បញ្ហាបុរសពាក់ព័ន្ធនឹងចំណង់ផ្លូវភេទអាចមានច្រើន​​​​ករណីបុរសៗខ្លះគាត់មានបញ្ហាខ្សោយផ្លូវភេទ ដោយការបង្កពីជំងឺផ្សេងៗដូចជា ការលើសឈាម ជំងឺ​បេះដូង ការ​កើនឡើងជំងឺស្ដ្រេស សុទ្ធសឹងតែជាបញ្ហាចំបងបង្កឲ្យមនុស្សប្រុសត្រូវថយចុះអារម្មណ៍ផ្លូវភេទ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


គន្លឹះសុខភាពផ្លូវភេទ

រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច

ការរួមភេទត្រូវធ្វើឡើងដោយការរីករាយ និងយកចិត្ដទុកដាក់បំផុតចំពោះដៃគូទៅវិញទៅមក ទាំងកាយវិការ និងពាក្យសម្ដីដើម្បីបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្ដមិនអាចខ្វះបាន។ ហេតុដូច្នេះហើយ ការត្រៀមលក្ខណៈរួមភេទជាមួយដៃគូ មិនថាមុនពេល ឬក្រោយពេលនោះទេ ដៃគូតែងតែចង់បានការខ្វល់ខ្វាយ ជាពិសេសភាគីខាងនារីតែម្ដង ក្រោយរួមភេទ ខាងស្រីមានតម្រូវការខ្ពស់ ដែលយើងជាបុរសគួរដឹង ដើម្បីរក្សាទំនាក់ទំនងនេះកាន់តែល្អប្រសើរ។ ១.ការថើបអង្អែល នារីៗភាគច្រើន គាត់ចង់ទទួលបានភាពស្និតស្នាលខ្លាំងដោយការថើបអង្អែលថ្នាក់ថ្មមពីបុរសក្រោយពេលរួម​ភេទ។​ សកម្មភាពបែបនេះអាចធ្វើឲ្យភាគីខាង​ស្រីមានទំនុកចិត្ដ និងការលើកទឹកចិត្ដខ្ពស់ពីបុរសដែលគាត់ស្រលាញ់។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះក៏ជាសារមួយចង់ប្រាប់ថា គ្រប់ពេលវេលា មុនពេលឬក្រោយរួមភេទនោះទេ អារម្មណ៍នៅតែត្រូវការ និង​ស្រលាញ់គាត់ខ្លាំង មិនអាចខ្វះបាន។ យើងអាចថើបគ្រប់ទីកន្លែងលើខ្លួនប្រាណរបស់គាត់​មិនថាដងខ្លួន មុខ ឬក្បាលនោះទេ ដៃគូនឹងទទួលបានភាពកក់ក្ដៅមួយនេះ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ ២.ការឱប ផ្ដល់ក្ដីស្រលាញ់ដោយការឱប ក៏ជាវិធីមួយដែលនារី​ចង់បានក្រោយពេលរួមភេទ។ ជាក់ស្ដែងកំហុសមួយដែលប្រុសៗមិនសូវគិតដល់ក្រោយពេលរួមភេទ​ គឺ​តែងតែធ្វើតាមអារម្មណ៍​អស់កម្លាំងជាក់ស្ដែង ពោលអាច​គេងយកសុខតែម្នាក់ឯង ដោយមិនសូវខ្វល់ពីដៃគូ។ ចំណុច​នេះ​ក៏អាចធ្វើឲ្យដៃគូឆាប់អន់ចិត្ដ ហើយក៏មិន​ចង់ទទួលបានទង្វើរមួយនេះឡើយ។ ការឱបទោះឆាប់ក្ដី យូរក្ដីក៏យើងអាចធ្វើសម្រាប់ដៃគូបានប្រសិនជាមាន​ឱកាសនោះមែន។ ៣.សួរពីអារម្មណ៍ពិត ចំណុចនេះអាចមានភាពខ្មាសអៀនបន្ដិចសម្រាប់ដៃគូថ្មីថ្មោង ឬដៃគូដែលមិនសូវមានពេលវេលាជាមួយគ្នាញឹកញាប់។ ម្យ៉ាងវិញទៀតនារីក៏មានការអៀនខ្មាសនឹងឆ្លើយសំណួរនេះដែរ […]


គន្លឹះសុខភាពផ្លូវភេទ

ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍កុំភ្លេចចំណុចទាំងនេះ

ការផ្លាស់ប្ដូរបរិយាកាសដៃគូដើម្បីបំពេញតម្រូវការរីករាយទំនាក់ទំនងផ្លូវភេទ មិនមែនជារឿងមួយចម្លែកទាំង​ស្រុងនោះទេ ពីព្រោះថាការបង្កើតបរិយាកាសថ្មី ក៏អាចបង្កើតចំំណូលចិត្ដថ្មី អារម្មណ៍ថ្មីជាមួយដៃគូរបស់យើងបានដែរ។ មានដៃគូខ្លះក៏អាច មានចំណូលចិត្ដ បែបដំណើរកម្សាន្ដផ្សងព្រេង ឡើងភ្នំបោះតង់ ពីព្រោះគាត់យល់ថា ការផ្លាស់ប្ដូរបរិកាសបែបនេះ ក៏បង្កើតនូវទិដ្ឋភាពថ្មី ប្លែកបែបរ៉ូមែនទិចច្រើនជាងពេលធម្មតាៗ។ ជាក់​​ស្ដែងណាស់ថា ការរៀបគម្រោងដំណើរកម្សាន្ដលក្ខណៈដៃគូ មិនថាបែបឯកជនភាព ឬជាក្រុមក៏ដោយ កម្រនឹងភ្លេចធ្វើរឿងសប្បាយមួយនេះណាស់ ព្រោះថាវាគឺជាតម្រូវការយ៉ាងចាំបាច់ សម្រាប់ដៃគូស្នេហា។ ហេតុដូច្នេះ យើងគួរ​ដឹងគន្លឹះមួយចំនួនជាទុនជំនួយដល់គូស្នេហ៍ ដើម្បីត្រៀមខ្លួនសម្រាប់​​គម្រោងបោះតង់។ ១.ជ្រើសរើសទំហំតង់ ជ្រើសរើសប្រភេទតង់ សម្រាប់ដៃគូដែលមានបំណងផ្លាស់ប្ដូរបរិយាកាសល្អជាមួយគ្នា គួរតែជ្រើសរើសប្រភេទតង់ទំហំគេងគ្នា៤នាក់ មិនត្រូវជ្រើសរើសតង់ដែលគេងគ្នា២នាក់នោះទេ​ ព្រោះថា ការត្រៀមលក្ខណៈតង់ធំនឹងធ្វើឲ្យដៃគូ អាចប្រតិបត្ដិការបានពេញទំហឹង ងាយស្រួលមិនធ្វើឲ្យមានសញ្ញាផ្សេងៗបង្ហាញចេញក្រៅបានឡើយ។ ដៃគូអាចអនុវត្ដបានច្រើនទម្រង់ ទៅតាមចំណូលចិត្ដ ដោយគ្មានព្រួយបារម្មណ៍នឹងចង្អៀតឡើយ។ ២.ជ្រើសរើសកម្រាលក្រាស់ ការត្រៀមកម្រាលក្រាស់គឺជាការគិតទៅដល់សុខទុក្ខរាងកាយដៃគូ។ ជាក់ស្ដែងការបោះតង់គេងលក្ខណៈធម្មតា មិនបាច់គិតវែងឆ្ងាយច្រើនដូចការបោះតង់គេងបែបដៃគូស្នេហានោះទេ ព្រោះការបោះតង់បែបលក្ខណៈគូស្នេហ៍អាចមានសកម្មភាពច្រើន តួយ៉ាងសកម្មភាពប្រតិបត្ដិការជាមួយដៃគូ អាចជាចលនាសំខាន់ ដោយមិនអាចតម្រូវឲ្យប្រើប្រាស់កម្រាលស្ដើងបានទេ។ មិនដូច្នោះនឹងមានការប៉ះទង្គិចច្រើន ដល់អវយវៈរាងកាយ ដៃ ជើង ធ្វើឲ្យខូចអារម្មណ៍អាចបង្កជាឧបសគ្គរារាំងដំណើរការមួយនេះ។ ដូច្នេះបើមានគម្រោងកុំភ្លេចប្រើប្រាស់កម្រាលណាក្រាស់ៗ ហើយទន់សម្រាប់ក្ដីសុខស្របគ្នាទាំងរាងកាយ និងផ្លូវចិត្ដ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ […]


គន្លឹះសុខភាពផ្លូវភេទ

ទម្លាប់ងាយៗប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

ការរួមភេទគឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិត​បង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី។ ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ? ប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំ​មួយ​ចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។ ១.ស្វែងយល់ពីអារម្មណ៍ ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួម​សម​រភូមិជាមួយយើងហើយឬនៅ។ បើភាគីខាង​ស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការ​បានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ ២.បង្កើតអារម្មណ៍ ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងក៏ដឹងស្រាប់ហើយថាមនុស្សស្រីចង់ឲ្យយើងជាបុរស ស្វែងយល់ពីខ្លួនប្រាណរបស់គាត់ឲ្យបានច្រើន យើងអាចជារងើកភ្លើងបញ្ជេះកម្ដៅក្នុងខ្លួនដែរ ដែល​អាច​បង្កើតបានជាអារម្មណ៍​ពុះ​កញ្ជ្រោររោលរាល មុនឈានទៅដល់ការរួមភេទ។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman […]


គន្លឹះសុខភាពផ្លូវភេទ

វិធីនេះ បុរសៗអាចសាកល្បងបានប្រសិនមានបញ្ហាឆាប់ចេញទឹកកាម

ការឆាប់ចេញទឹកកាមលឿនពេក គឺជាឧបសគ្គដ៏ធំរបស់ដៃគូ ជាពិសេសភាគីខាងបុរសៗតែម្ដង ក្នុងកំលុងពេលដ៏មានក្ដីសុខបំផុត ក៏ត្រូវកាត់ផ្ដាច់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ៤០វិនាទី ទៅ ២នាទីជាងបន្ដិចប៉ុណ្ណោះ។ តើប្រុសៗ​យើង​ចង់បែប​នេះ​ដែរទេ? ចម្លើយ គឺមិនចង់ទទួលបានបែបនេះទេ ប្រើពេលវេលាបានកាន់តែយូរកាន់តែជាតម្រូវការរបស់ប្រុសៗ​។ ដូច្នេះយើងក៏មានវិធីសាស្ដ្រមួយចំនួនចង់បង្ហាញ សម្រាប់ជាជំនួយ ក៏អាចសាកល្បងបាន។ ១.ជំនួយពីដៃគូ ក្នុងចំណុចនេះមិនទាន់ដល់នាទីដែលចាប់ផ្ដើមប្រតិបត្ដិការណ៍ទេ ប៉ុន្ដែជានាទីមុនពេលចាប់ផ្ដើម ដែលយើងជាបុរសត្រូវតែពិភាគ្សាជាមួយដៃគូជាមុនសិន បង្ហាញពីអារម្មណ៍ពិតដែលចង់ ឲ្យដំណើរ​ការ​លើ​គ្រែនេះមានភាពរលូនហើយមានរយៈពេលយូ។ បើដៃគូរបស់យើងយល់ព្រម យើងនឹងប្រាប់គាត់ពីរបៀបផ្សេងៗដែលយើងនឹងប្រើ ក្នុងកំលុងពេល​រួម​ភេទនោះដើម្បីជាការយល់ពីគ្នា។ នេះបើយោងតាមការលើកឡើងរបស់ អ្នកស្រី Vanessa Marin អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ដ និង សុខភាពផ្លូវភេទ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២.ប្រើស្រោម ការប្រើស្រោមក៏ជាវិធីសាស្ដ្រមួយក្នុងចំណោមវិធីសាស្ដ្រពន្យារការចេញទឹកកាម​លឿន​ដែរ​​ ព្រោះការប្រើស្រោមអាចបញ្ជៀសប្រុសៗពីការប្រតិកម្មអាលែកហ្ស៊ីរហ័ស។ ស្រោមអាចការពារ រុំព័ន្ធជុំវិញលិង្គ ជាលទ្ធផលបុរសៗដែលមានជំងឺ​អាលែកហ្ស៊ីស្បែកប្រតិកម្មរហ័ស គឺអាចជួយបានមួយកម្រិត។ ការសិក្សាបានបង្ហាញថា បុរសៗដែលមានជំងឺ​អាលែកហ្ស៊ីស្បែក និងជំងឺសើរស្បែក ក៏ងាយនឹងបង្កឲ្យរួមភេទឆាប់ចេញទឹកកាមបានដែរ។ ៣.បន្ថយល្បឿន ការសម្រុកលឿនៗពេក ក៏ជាកត្ដាជម្រុញឲ្យឆាប់ចេញទឹកបានដែរ ព្រោះកាលដែល យើងខំសម្រុក​ពេក ក៏នឹងធ្វើឲ្យយើងបាត់បង់ការគ្រងអារម្មណ៍។ ក្នុងចំណុចនេះ​អ្នកស្រី Vanessa Marin បានបញ្ជាក់ថា ការរួមភេទដោយសកម្មភាពយឺតៗ ហើយដកដង្ហើមមួយៗ ក្នុងកំលុងពេលចាប់ផ្ដើម​មិនត្រឹមតែធ្វើឲ្យមានរយៈពេលយូរនោះទេ […]


គន្លឹះសុខភាពផ្លូវភេទ

ចង់ឲ្យជីវិតផ្លូវភេទប្រសើរឡើង ទោះមានជំងឺរ៉ាំរ៉ៃ សាកតិចនិកទាំងនេះ

សម្រាប់​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ អាច​គិត​ថា​ការ​រួម​ភេទ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្មុគស្មាញ ​ពីព្រោះ​តែ​​មិន​អាច​ប្រតិបត្តិការ​ជាមួយ​​ដៃ​គូ​បាន​រលូន​ ឬ​មាន​អារម្មណ៍​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​រួម​ភេទ​។ ​យ៉ាង​ណា​មិញ​​ ​អ្នក​ជំងឺ​មួយ​ចំនួន​មិន​ហ៊ាន​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទាក់ទង​នឹង​បញ្ហា​សមត្ថភាព​ផ្លូវ​ភេទ​ថមថយ​​​នេះ​ឡើយ។ ហេតុអ្វី​​ជំងឺ​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​មាន​​បញ្ហា​ផ្លូវ​ភេទ​?​​ ​ពិត​ណាស់​ ការ​រួម​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​ជីវិត​។ ការ​ឈាន​ដល់​ចំណុច​កំពូល​អាច​រារាំង​ ឬ​កាត់​បន្ថយ​កម្រិត​ឈឺ​ចាប់​ចំពោះ​ស្ត្រី និង​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​អាច​ជួយ​សម្រាល​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត និង​ឈឺ​ខ្នង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​កាត់បន្ថយ​ស្រ្តេស​។ ប៉ុន្តែ បើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ វា​អាច​​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត ដោយ​សារ​តែ​​មុខងារ​នៅ​តំបន់​មួយ​ចំនួន​នៃ​រាងកាយ​ថយ​ចុះ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ទោះ​​ជា​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​និយាយ​ពី​អារម្មណ៍​ជុំវិញ​ការ​រួម​ភេទ ដែល​អាច​រួម​មាន​ការ​ព្រួយ​បារម្ភ​ និង​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រតិបត្តិការ​លើ​គ្រែ​ជា​ដើម​​។ ក្នុង​ករណី​ដែល​យើង​មិន​សូវ​មាន​សកម្មភាព​ផ្លូវ​ភេទ​ ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ចំណាប់​អារម្មណ៍​នឹង​រឿង​នេះ​ គួរ​និយាយ​ប្រាប់​ដៃគូ​​ ដើម្បី​កុំ​ឲ្យ​មាន​ការ​​ឈឺចាប់​ខាង​អារម្មណ៍​ ​ឬ​នៅ​ឆ្ងាយ​គ្នា​​ដោយ​ការ​យល់​ច្រឡំ។ [embed-health-tool-ovulation] គន្លឹះ​ជួយ​ឲ្យ​ការ​រួម​ភេទ​ប្រសើរ​ឡើង​ ទោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ ប្រើ​​គំនិត​​ច្នៃ​ប្រឌិត​៖ ការ​ស្ទាប​អង្អែល​ ការ​ថើប ការ​ម៉ាស្សា និង​ឱប​​គ្នា​ អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ និង​ដាស់​អារម្មណ៍​បាន​កាន់​តែ​ប្រសើរ​។ ទទួល​បទពិសោធន៍​ថ្មី​ៗ៖ គួរ​ស្វែង​រក​ឥរិយាបថ​​ណា​ដែល​ស័ក្ដិសម​សម្រាប់​យើង​ ដូចជា​គេង​ផ្អៀង​បែរ​មុខ​រក​គ្នា និង​ឥរិយាបថ​ដទៃ​ទៀត​ដែល​មិន​សូវ​ប្រើ​កម្លាំង​ខ្លាំង​ក្លា។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ប្រើ​ឥរិយាបថ​ជាក់លាក់ណាមួយ ​​​ល្អ​បំផុត​សម្រាប់​បុរស និង​ស្ត្រី​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​។ លើស​ពី​នេះ គួរ​សាកល្បង​ប្រតិបត្តិការ​នៅ​ម៉ោង​​ផ្សេង​ៗ​គ្នា​ ​ដើម្បី​ដឹង​ថា​ពេល​វេលា​ណា​មួយ​ដែល​ល្អ​ចំពោះ​យើង​។ រៀបចំ​ផែនការ​៖ ការ​កំណត់​ពេលវេលា​សម្រាប់​សកម្មភាព​លើ​គ្រែ​​ទុក​ជា​មុន​ មាន​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​យើង​អាច​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណា​មួយ​នៅ​​មុន​ពេល​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​ភាព​ឈឺចាប់​ និង​​ជួយ​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន​។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង […]


គន្លឹះសុខភាពផ្លូវភេទ

ទម្លាប់ល្អៗ ការពារសុខភាពផ្លូវភេទបុរសក្រោយពេលរួមភេទ

បន្ទាប់ពីទទួលបានក្ដីសុខយ៉ាងពេញលេញជាមួយដៃគូរួចមក ភាគច្រើនបុរសៗ តែងតែអស់កម្លាំង ហត់ហេវក្នុងខ្លួន ដែលជាហេតុធ្វើឲ្យភ្លេចធ្វើរឿងមួយចំនួនដើម្បីការពារ និងរក្សាគុណភាព អាអូនតូចរបស់ខ្លួន​ឲ្យ​មានសុខភាពល្អ ថែមទាំងអាចការពារ ពីជំងឺសើស្បែកទៀតផង។ ដូច្នេះ ជារឿង​ដែល​សំខាន់បំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទ។ ១. សម្អាតប្រដាប់ភេទ ការលាងសម្អាត ត្រូវតែធ្វើឡើងភ្លាមៗ​ និង​មិនគួរ​ទុក​ឲ្យលើសពី ២នាទី បន្ទាប់ពីចប់​ប្រតិបត្តិការ ព្រោះពេល ទឹករម្អិល ដែលជាប់នឹងប្រដាប់ភេទ ប៉ះជាមួយបរិយាកាសខាងក្រៅ អាច​ងាយនឹង​ក្រៀមស្វិត ស្អិតស្ងួត ជាប់នឹងកោសិកាខាង​ក្រៅ នៃលិង្គ​ បង្កបានជាជំងឺសើស្បែក ឬមេរោគផ្សិត​ផ្សេងៗ។ ការលាងសម្អាត​ ជាក់ស្ដែង ត្រូវមើលស្ថានភាព បើមានទឹកក្ដៅឧណ្ហៗ គឺល្អប្រសើរ តែបើមិន​មាន​​ទេ ក៏អាច ប្រើប្រាស់សាប៊ូដុំ ដែលមានជាតិកាត់តិចបំផុត ហើយលាងថ្នមៗផ្នែកខាងក្រៅ តាម​គន្លាក់​ៗ ជុំវិញ​ប្រដាប់ភេទ។ ប្រសិនបើ បុរសដែលមានស្បែកគ្របលិង្គ​ ត្រូវប្រ​លាត់ស្បែកមកក្រោយ ហើយធ្វើការ​លាង​ថ្នមៗដែរ ព្រោះស្បែកលិង្គ​មានភាពស្ដើង ងាយ នឹងរលាក។ ចំពោះការប្រើប្រាស់​ស្រោម​អនាម័យ ក៏ត្រូវប្រញាប់ ដកចេញពីលិង្គដែរបន្ទាប់ពីប្រតិបត្ដិការរួច ព្រោះស្រោម​អនាម័យ ក៏មាន​ជាតិប្រេង​នៅជាប់ ដូច្នេះរឿង​សំខាន់បំផុត ត្រូវប្រញាប់លាង​សម្អាតចេញ​ឲ្យលឿនតាមដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​ការ​ធ្វើបែបនេះ ទើបធានាបាន […]


គន្លឹះសុខភាពផ្លូវភេទ

អំឡុងពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាងនេះ

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ដោយ​ការ​ព្រម​ព្រៀង កើត​ពី​ក្ដី​ស្រឡាញ់ បាន​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខ​ភាព មិន​ថា​បុរស ឬ​ស្រ្តី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រីៗក៏​អាច​មាន​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន​ដែរ ក្រោយ​ពី​ប្រឡូក​ក្នុង​រឿង​រួមភេទ​នេះ​។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​សំខាន់ៗ​ចំនួន ៦ យ៉ាង​ដែល​ស្រីៗ​ជួប​ប្រទះ​លើ​រាងកាយ​នៅ​ពេល​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ។ ១. ដើម​ទ្រូង​ឡើង​តឹង​ណែន ការ​រួមភេទធ្វើ​ឲ្យ​រាងកាយ​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ដោយ​ផ្ទាល់ ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​ដែល​ទទួល​បាន​ការ​រំភើប​ នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សុដន់​ឡើង​តឹង។ ក្រោយ​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ ដើមទ្រូង​ពិត​ជា​អាច​ធំ​ជាង​មុន​ដល់​ទៅ ២៥% អំឡុង​ពេល​រួម​ភេទ។ ស្រី​ៗ​គ្នា​យើង​ដឹង​ឬ​អត់​ថា ទំហំ និង​ភាព​តឹង​ណែន​នៃ​ដើម​ទ្រូង ពិត​ជា​អាច​ប្រែប្រួល​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ស្រើប​ស្រាល។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២. ចុង​សុដន់​ឆាប់​ស្រៀវ ឥទ្ធិពលមួយទៀតនៃការរួមភេទ អាច​ធ្វើឲ្យលំហូរឈាមកាន់តែច្រើន និងភាពតានតឹងនៃសាច់ដុំនៅក្នុងតំបន់មួយចំនួន រួមទាំងក្បាលសុដន់។ ដំណើរការនេះហៅថា vasocongestion ដែល​ ធ្វើ​ឲ្យក្បាលសុដន់រឹង មានដុំពក និង​អាច​ឈានទៅដល់ចំណុចកំពូល ដែលស្រីភាគច្រើនកម្រទៅដល់។ ប៉ុន្តែ​ក្បាលសុដន់​ប្រែជា​ស្រៀវ​ជាទូទៅ ដែល​មានន័យ​ថា​ពួកគេ​អាច​ឡើង​រឹង សូម្បីតែ​នៅ​ពេល​ដែល​យើង​គិត​ពី​រឿង​ស្រើប​ស្រាល។ ៣. ភាព​រីក​រាយ​ ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​រីក​រាយ ហើយ Oxytocin ដែល​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​រីករាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ភាព​រីក​រាយ​នេះ។ ជា​ទូទៅ ស្រីៗ​បញ្ចេញ​អ័រម៉ូន​នេះ​ច្រើន​ជាង​ប្រុស​ៗ​អំឡុង​ពេល​រួម​ភេទ ហើយ​ភា្លមៗ​នោះ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អារម្មណ៍​រីករាយ។ ស្រប​គ្នា​នេះ​ដែរ ពេល​ស្រី​ៗ​ចាប់​ផ្ដើម​រួម​ភេទ ក៏​មាន​បញ្ចេញ​សារធាតុ dopamine ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ជឿជាក់។ ៤. Clitoris និងស្បូនចេះឆ្លើយតប ស្រប​ពេល​ដែល​ទ្វារមាស​ហាក់​ដូច​ជា​អសកម្ម​មុន​ពេល​មិន​ទាន់​រួម​ភេទ​លើក​ដំបូង គ្នា​យើង​ស្រីៗ​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​របៀប​ដែល Clitoris […]


គន្លឹះសុខភាពផ្លូវភេទ

អាហារជំនួយថាមពលរាងកាយវិញក្រោយរួមភេទ

ជាក់ស្ដែងការរួមភេទម្ដងជាទូទៅ អាចដុតកំដៅថាមពលនៅក្នុងខ្លួនចន្លោះ ពី៦០ ទៅ ១០០ កាឡូរី ដើម្បីជម្រុញ និង បំពេញតម្រូវការក្នុងរាងកាយបានល្អ តែនោះក៏អាស្រ័យលើ សកម្មភាព និងរយៈពេល​ដែល​ដៃ​គូ​ចំណាយ​ក្នុង​កំលុង​​ពេល​ប្រតិបត្ដិការណ៍ផងដែរ។ ជាលទ្ធផល ទើបបណ្ដាលឲ្យដៃគូសងខាងមាន​អារម្មណ៍​​ថា ហត់ហេវ អស់កម្លាំង ក្រោយពេលរួមភេទ។ ដើម្បីឆ្លើយតប និង បំពេញតម្រូវការចាំបាច់នា​ពេល​​នោះ ដៃគូនីមួយៗត្រូវតែយកចិត្ដទុកដាក់ លើរបបអាហារដែលល្អ ដែលអាចធានាបាននូវ គុណ​ប្រយោជន៍​សម្រាប់​សុខភាព និង អាចស្រោចស្រង់ថាមពលដែលប្រើប្រាស់អស់ពីរាងកាយ។ ខាងក្រោមគឺជា របបអាហារសំខាន់ សម្រាប់ដៃគូក្រោយរួមភេទ មានដូចជា៖ ១. ផ្លែប៊ឺ ការរួមភេទតែងតែ ធ្វើឲ្យដៃគូសងខាងត្រូវតែថយចុះថាមពេល ព្រោះជាហេតុ ប្រព័ន្ធសរសៃឈាម ក្នុង​រាង​កាយ​ត្រូវធ្វើ​ចលនា​មមាញឹក គ្រប់ទីកន្លែង។ យ៉ាងនេះហើយ ការទទួទានផ្លែប៊័ គឺជារបប​អាហារ​យ៉ាង​សាកសមមិនថា ភាគីខាង ប្រុស ឬស្រីនោះទេ។ នៅក្នុងផ្លែប៊ីមានផ្ទុកនូវសារធាតុ ចិញ្ចឹម យ៉ាងសំបូរបែប ដូចជា វីតាមីន E ជាដើម ដែលជាប្រភេទ វីតាមីន អាច​ផ្ដល់នូវសារធាតុប្រឆាំង​អុកស៊ីតកម្មដ៏សំខាន់ដែលជួយ​ពង្រីក​សរសៃ​ឈាមឲ្យមានលំហូរបានល្អ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង ហើយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស