backup og meta

លិង្គតូចក៏អាចធ្វើឲ្យដៃគូមានក្ដីសុខ បើចេះតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 19

    លិង្គតូចក៏អាចធ្វើឲ្យដៃគូមានក្ដីសុខ បើចេះតិចនិកទាំងនេះ

    សេចក្ដីសុខដៃគូស្នេហា ប្រសិនបើឲ្យតម្លៃទៅលើទំហំលិង្គតែមួយមុខ នោះមិនទាន់ត្រូវគ្រប់គ្រាន់នោះទេ តែក៏ត្រូវយល់ចិត្ដគ្នាទៅវិញទៅមក បង្កើតបរិយាកាស ស្គាល់តំបន់ពិសេសដៃគូ ស្គាល់បច្ចេកទេស និងចុងក្រោយនោះគឺពេលវេលាតែម្ដង ដែលចំណុចនេះអាចធ្វើឲ្យបុរសមានលិង្គតូចក៏អាចធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលបានដែរ។

    យោងតាមការសិក្សារបស់សាកលវិទ្យាល័យ University of Kentucky លើបុរសចំនួន ១៤ ០០០នាក់ អំពីជំនឿចិត្ដចំពោះទំហំលិង្គបាន​រកឃើញ​ថា មានតែ៤៥%ប៉ុណ្ណោះដែលអស់សង្ឃឹមនឹងលិង្គតូច ហើយគាត់ចង់បានទំហំលិង្គធំហើយ​​វែង ព្រោះគិតថាលិង្គតូចមិនអាចផ្ដល់ក្ដីសុខដល់ដៃគូបានល្អ។ របាយ​ការណ៍សិក្សាបង្ហាញទៀតថា ចំពោះមនុស្សស្រីភាគរយច្រើនគឺមិនខ្វល់ទៅលើទំហំលិង្គដៃគូនោះ​ទេ គឺត្រូវការ​តែភាពជាក់ស្ដែងអាចធ្វើឲ្យគាត់សប្បាយចិត្ដក្នុងកំលុងពេលរួមភេទ។

    អត្ថបទគួរអាន៖

    បើផ្អែកតាមការសិក្សា ជាក់ស្ដែងបុរសដែលមានលិង្គធំ ហើយវែង គឺមានភាគរយខ្ពស់ អាចធ្វើឲ្យដៃគូឆាប់មានក្ដីសុខ និង ឈានដល់ចំណុចកំពូលលឿន។ ប៉ុន្ដែមិនមានន័យថា បុរសដែលមានលិង្គតូច មិនអាចធ្វើបាននោះទេ។ យោងតាមការលើកឡើង របស់អ្នកនិពន្ធទស្សនាវដ្ដី Journal of Sexual Medicine បានសរសេររៀបរាប់ថា ក្ដីសុខរបស់មនុស្សស្រីក្នុងកំពុងពេលរួមភេទ គីការសប្បាយរីករាយទាំងកាយ និងស្មារតីរំភើប ជាមួយនឹងទំហំលិង្គជាក់ស្ដែងដៃគូរបស់ខ្លួន។ ប៉ុន្ដែប្រសិនបើស្ដ្រី ចូលចិត្ដការរំញោចទំហំលិង្គចូលជ្រៅក្នុងទ្វារមាស ធ្វើឲ្យគាត់មាន​ក្ដីសុខកំពូល ទំនងជាអាចមានចំណូលចិត្ដផ្សេងគ្នា។ យ៉ាងហោចមានស្ដ្រី ប្រមាណជា ២០%ដែលអាចឈានដល់ចំណុចកំពូលដោយមិនត្រូវការលិង្គធំ។ ពួកគេអាចយល់ដឹងពីគ្នាច្បាស់ពីំសេចក្ដីសុខទំហំលិង្គ និង រូបរាងទ្វារមាស ដែលមានភាពសមាត្រគ្នា គ្មានតូចធំ ឬលើសខ្វះ។

    ការរួមភេទដោយរីករាយមិនមែនសុទ្ធតែត្រូវ​ការលិង្គធំហើយវែង ទើបអាចបំពេញបានគ្រប់គ្រាន់នោះទេ ប៉ុន្ដែត្រូវមានបច្ចេក​ទេស ការបង្កើតបរិយាកាស ស្គាល់តំបន់ពិសេសរបស់ដៃគូ និងពេលវេលាដែលអាចផ្ដល់ឲ្យដៃគូបាន។ បុរសដែលមានលិង្គតូចត្រូវតែយល់ច្បាស់ពីដៃគូ ការបង្កើតអារម្មណ៍ឲ្យគាត់សប្បាយចិត្ដ អារម្មណ៍រំភើប ត្រេក​ត្រអាល ពុះកញ្រោលតាមរបៀបផ្សេងៗដែលអាចធ្វើបានដូចជាការថើប អង្អែលប៉ះពាល់ដោយប្រើដៃ គឺជារឿង​ត្រូវធ្វើ។

    ក្ដីសុខនៃការរួមភេទផ្ដោតសំខាន់ដំបូងអង្អស់គឺការទាញបានអារម្មណ៍ពីដៃគូ ខណៈពេលនេះ អ្នកជំនាញបានណែ​នាំការធ្វើម៉ាស្សាឲ្យគ្នាទៅវិញទៅមកបែបស៊ីអារម្មណ៍ បន្ទាប់មកដំណាក់កាលចូលដល់ការប្រតិ​បត្ដិការ ចំណុច​នេះ ទាម​ទារឲ្យដៃគូត្រូវចេះបច្ចេកទេសរបៀបនៃការរួមភេទផ្សេងៗដែលអាចធ្វើឲ្យដៃគូរំភើប។

    ជារួម បុរសៗដែលមានលិង្គតូច កុំទាន់អស់សង្ឃឹមឲ្យសោះ ត្រូវបង្កើតស្នាមញញឹមថ្មី រក្សាសុខភាពឲ្យបានល្អ មានកម្លាំងពេញលេញ ដឹងពីបច្ចេកទេសច្រើន ធ្វើឲ្យដៃគូសប្បាយចិត្ដ និងពេលវេលាអាចផ្ដល់ឲ្យដៃគូបានយូ នោះគឺអ្វីដែលស្ដ្រី ត្រូវការពិតប្រាកដ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 19

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម