backup og meta

ទម្លាប់ងាយៗប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2022

    ទម្លាប់ងាយៗប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

    ការរួមភេទគឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិត​បង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី

    ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ?

    ប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំ​មួយ​ចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។

    ១.ស្វែងយល់ពីអារម្មណ៍

    ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួម​សម​រភូមិជាមួយយើងហើយឬនៅ។ បើភាគីខាង​ស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការ​បានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។

    អត្ថបទគួរអាន៖

    ២.បង្កើតអារម្មណ៍

    ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងក៏ដឹងស្រាប់ហើយថាមនុស្សស្រីចង់ឲ្យយើងជាបុរស ស្វែងយល់ពីខ្លួនប្រាណរបស់គាត់ឲ្យបានច្រើន យើងអាចជារងើកភ្លើងបញ្ជេះកម្ដៅក្នុងខ្លួនដែរ ដែល​អាច​បង្កើតបានជាអារម្មណ៍​ពុះ​កញ្ជ្រោររោលរាល មុនឈានទៅដល់ការរួមភេទ។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ឯកទេសសុខភាពផ្លូវភេទ នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រីបានបន្ថែមទៀតថា មានចំណុចខ្លះមានភាពកខ្វក់បន្ដិចដែលប្រុសៗត្រូវធ្វើ ដូចជាការប្រើប្រាស់មាត់ អណ្ដាត ច្រមុះ ម្រាមដៃ ទៅប៉ះដងខ្លួន និងចំណុចពិសេសរបស់ដៃគូ។ កាលណាដែលកាយវិការរបស់យើងអាចធ្វើឲ្យខាងស្រី​មានអារម្មណ៍បានយូរ យើងនឹងក្លាយជាតួឯករបស់ដៃគូគ្រប់ពេល។

    គុណប្រយោជន៍រួមភេទ

    ៣.ការផ្ដល់អតិ្ថភាពឲ្យដៃគូមុន

    មនុស្សស្រីអាចនឹងប្រើពេលវេលាយូរដើម្បីជោគជ័យឈានទៅដល់ចំណុចកំពូល។ ចំណែកមនុស្សប្រុសវិញ ភ្លេចខ្លួនតែមួយភ្លែតគឺរួចស្រេចបាត់ហើយ ដូច្នេះប្រុសៗត្រូវគិតដល់ចំណុចនេះ។ ការធ្វើឲ្យដៃគូដល់ចំណុចកំពូលបាន មិនមែនទាល់តែរួមភេទនោះទេ ពោលសកម្មភាព កាយវិការ ប៉ះស្ទាបអង្អែល ថើប ក៏អាចធ្វើឲ្យខាងស្រី​មាន​អារម្មណ៍ ហើយឈានដល់ចំណុចកំពូលបានដែរ។ អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ក៏បានបញ្ជាក់ទៀតថា ការណ៍ដែលអាចធ្វើឲ្យមនុស្សស្រីឆាប់ទៅដល់ចំណុចកំពូលបានលឿនគឺ ការធ្វើរំញោចលើតំបន់ គ្លីតូរីស (clitoris) ដែល៧០%អាចនឹងធ្វើឲ្យស្រីៗ​ឆាប់ដល់ចំណុចកំពូលបានលឿន។ កាលណាដែលបុរសអាចធ្វើឲ្យដៃគូទៅដល់ គោលដៅបានមុន នោះមានន័យថាយើង​អាចទាញបានទំនុកចិត្តយ៉ាងកក់ក្ដៅពីដៃគូ ហើយភាពទៅដល់ចំណុចកំពូលរបស់មនុស្សស្រីអាចមានរយៈពេលយូរជាងបុរស ដូច្នេះក៏ជាពេលដែលអ្នកទាំងពីរត្រូវចាប់ផ្ដើមធ្វើដំណើរទៅជាមួយគ្នាបាន។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៤.ការយកចិត្ដទុកដាក់

    ក្ដីសុខផ្លូវភេទ មិនមែនមានត្រឹមតែការរួមភេទប៉ុណ្ណោះទេ តែត្រូវយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ទាំងមុនពេល និងក្រោយពេលរួមភេទ។ ចំណុចមួយនេះភាគច្រើនបុរសៗតែងភ្លេច ខ្លួនបន្ទាប់ពីរួមភេទហើយ និង​តែងសោះ​អង្គើយ​ផ្សេងៗរៀងខ្លួន ក៏ជាហេតុធ្វើឲ្យដៃគូឆាប់អស់អារម្មណ៍។ សកម្មភាពមួយចំនួនអាចមានប្រយោជន៍​សម្រាប់ដៃគូដែលត្រូវចាប់ផ្ដើមពីខាងប្រុសជាមុន ដូចជាកាយវិការប្រលែងថ្នាក់ថ្នម ពាក្យសម្ដី ស្នាមញញឹម ទាំងនេះនឹងធ្វើឲ្យដៃគូ រឹតតែមានភាពស្និទ្ធស្នាលទ្វេដង។ អ្នកស្រី Pella Weisman បានបន្ថែមទៀតថា កាលដែលបុរសទុកដៃគូចោល ក្រោយពេលរួមភេទ នោះភាគីខាង​ស្រី​នឹងមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់​ចោល ហើយមានតម្លៃពេលដែលគេត្រូវការ។ មនុស្សស្រីចង់បានការយកចិត្ដទុកដាក់ ទាំងពាក្យសម្ដី កាយវិការប្រលែងថ្នាក់ថ្នម ទាំងមុននឹងក្រោយពេលរួមភេទ ធ្វើបែបនោះទើបអាចបំពេញក្ដីស្រលាញ់ឲ្យគាត់បានពេញលេញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម