backup og meta

ទម្លាប់ល្អៗ ការពារសុខភាពផ្លូវភេទបុរសក្រោយពេលរួមភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2023

    ទម្លាប់ល្អៗ ការពារសុខភាពផ្លូវភេទបុរសក្រោយពេលរួមភេទ

    បន្ទាប់ពីទទួលបានក្ដីសុខយ៉ាងពេញលេញជាមួយដៃគូរួចមក ភាគច្រើនបុរសៗ តែងតែអស់កម្លាំង ហត់ហេវក្នុងខ្លួន ដែលជាហេតុធ្វើឲ្យភ្លេចធ្វើរឿងមួយចំនួនដើម្បីការពារ និងរក្សាគុណភាព អាអូនតូចរបស់ខ្លួន​ឲ្យ​មានសុខភាពល្អ ថែមទាំងអាចការពារ ពីជំងឺសើស្បែកទៀតផង។ ដូច្នេះ ជារឿង​ដែល​សំខាន់បំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទ។

    ១. សម្អាតប្រដាប់ភេទ

    ការលាងសម្អាត ត្រូវតែធ្វើឡើងភ្លាមៗ​ និង​មិនគួរ​ទុក​ឲ្យលើសពី ២នាទី បន្ទាប់ពីចប់​ប្រតិបត្តិការ ព្រោះពេល ទឹករម្អិល ដែលជាប់នឹងប្រដាប់ភេទ ប៉ះជាមួយបរិយាកាសខាងក្រៅ អាច​ងាយនឹង​ក្រៀមស្វិត ស្អិតស្ងួត ជាប់នឹងកោសិកាខាង​ក្រៅ នៃលិង្គ​ បង្កបានជាជំងឺសើស្បែក ឬមេរោគផ្សិត​ផ្សេងៗ។ ការលាងសម្អាត​ ជាក់ស្ដែង ត្រូវមើលស្ថានភាព បើមានទឹកក្ដៅឧណ្ហៗ គឺល្អប្រសើរ តែបើមិន​មាន​​ទេ ក៏អាច ប្រើប្រាស់សាប៊ូដុំ ដែលមានជាតិកាត់តិចបំផុត ហើយលាងថ្នមៗផ្នែកខាងក្រៅ តាម​គន្លាក់​ៗ ជុំវិញ​ប្រដាប់ភេទ។ ប្រសិនបើ បុរសដែលមានស្បែកគ្របលិង្គ​ ត្រូវប្រ​លាត់ស្បែកមកក្រោយ ហើយធ្វើការ​លាង​ថ្នមៗដែរ ព្រោះស្បែកលិង្គ​មានភាពស្ដើង ងាយ នឹងរលាក។ ចំពោះការប្រើប្រាស់​ស្រោម​អនាម័យ ក៏ត្រូវប្រញាប់ ដកចេញពីលិង្គដែរបន្ទាប់ពីប្រតិបត្ដិការរួច ព្រោះស្រោម​អនាម័យ ក៏មាន​ជាតិប្រេង​នៅជាប់ ដូច្នេះរឿង​សំខាន់បំផុត ត្រូវប្រញាប់លាង​សម្អាតចេញ​ឲ្យលឿនតាមដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​ការ​ធ្វើបែបនេះ ទើបធានាបាន លិង្គ​មាន​សុខភាពល្អ។

    ២. លាងសម្អាតដៃ

    មិនអាចធានាបានទេថា ដៃមិនត្រូវបានប្រើប្រាស់​ក្នុងកំលុងពេល​រួមភេទ។ ដូច្នេះរឿងដែលចាំបាច់ ដៃ​ក៏​ត្រូវលាងសម្អាត ជាមួយនឹងសាប៊ូដុំ ឲ្យបានស្អាតល្អ ដើម្បីធានាបានថាមិនមានជាប់ពពួក​បាក់​តេរី ដែល​អាចបង្កជាមេរោគឆ្លង។ យើងក៏អាចលាងសម្អាតជាមួយនឹង ជែលក្រអូប ដើម្បីទទួល​បាន​ភាព​ស្រស់​ស្រាយផ្នែកស្មារតីដើម្បីកាត់បន្ថយភាពហើយហត់អស់កម្លាំង​។

    លាងដៃ

    អត្ថបទគួរអាន៖

    ការងូតទឹកមិនចាំបាច់ ធ្វើឡើងលឿនពេកទេ អាចងូត​ចន្លោះពី ៥ ទៅ ១០នាទីក្រោយ​រួម​ភេទ​ក៏បាន ជាក់ស្ដែងត្រូវមើល ថា ក្រោយពេលដែលប្រតិបត្ដិការ​រួច ខ្លួនប្រាណអាចស្ងួតញើសហើយឬនៅ។ ម្យ៉ាងវិញទៀត ការងូតទឹក បើ​​មានជម្រើសទឹកក្ដៅគឺល្អ សម្រាប់សុខភាពជាងទឹកត្រជាក់ ព្រោះថា ទឹកក្ដៅអាចជ្រះមេរោគ​ បាក់​តេរី​បានស្អាតល្អ ​ម្យ៉ាងវិញទៀត បន្ទាប់ពីការរួមភេទ សម្ពាធ​ឈាម និងចង្វាក់​បេះដូងអាច​លោត​ញាប់​ខុសពីប្រក្រតី ជាមូលហេតុដែលមិនគួរងូតទឹកត្រជាក់​ភ្លាមៗ។ យើងអាចតាមដាន ពីចង្វាក់​បេះដូង ចរន្ដសម្ពាធឈាម ដំណើរការ បើអាចមានសភាព ស្រួល​ធម្មតាវិញហើយ នោះ​ក៏អាចងូតទឹកត្រជាក់​បាន​ដែរ។ ដោយ​ឡែក​រឿងមួយវិញទៀត ចំពោះការងូតទឹក​ក្ដៅ ក៏អាច​សម្រួលឲ្យអារម្មណ៍ស្រស់ស្រាយ ជួយ​សម្រួល​ដល់ចរន្ដឈាម បង្កើនថាម​ពល​​ភេទឡើង​វិញ​បានឆាប់រហ័ស នោះអាចសមប្រកប សម្រាប់ដៃគូរ​ដែល​ចូលចិត្ដសិចច្រើនដង។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ៤.ស្លៀកពាក់

    ក្រោយពីសម្អាតខ្លួនប្រាណរួចហើយ ដៃគូសងខាង គួរតែរក្សាការស្លៀកពាក់ជាមួយនឹងសម្លៀកបំពាក់ធូរ​រលុង(មិនត្រូវស្លៀក​ខោ​ក្នុង) ហើយទន់។ ការស្លៀកពាក់ធូររ​លុងហើយទន់ ​មានន័យថា យើង​អាច​រក្សា​សីតុណ្ហភាព ថេរ​ស្មើ​នឹង​​សីតុណ្ហភាពខាងក្រៅ។ ចំពោះបុរសវិធីមួយនេះអាចល្អខ្លាំង ព្រោះអាចជៀសផុតពីការ​ក្ដៅថប់បែកញើស និងបញ្ហាកកិត។

    ៥. ញ៉ាំទឹក​

    បន្ទាប់ពីការរួមភេទ ការញ៉ាំទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗមួយកែវ ក៏ជារូបមន្ដបង្កើនថាមពល មួយកម្រិត​ទៀត​​ដែរ ព្រោះថា ក្នុងកំលុងពេលប្រតិបត្ដិការជាមួយដៃគូ ខ្លួនប្រាណរបស់បុរស​ត្រូវបែកញើស ថយចុះ​ជាតិ​​ទឹក ចន្លោះពី​ ៥ ទៅ ១០% ពីក្នុងខ្លួន នោះអាស្រ័យទៅលើសកម្មភាពប្រតិបត្ដិការ និងរយៈពេល​។ ដូច្នេះហើយ ជាវិធី​សាស្ដ្រ​ល្អ អាចរក្សាសុខភាពឲ្យបានល្អ គួតែកុំភ្លេចនឹកឃើញញ៉ាំទឹក បើបានទឹក​ក្ដៅ​ឧណ្ហៗ​​ក៏រឹតតែល្អ ​ក្រោយ​ពេល​រួមភេទ។

    ចំណុចសំខាន់

    រឿង​ដែល​សំខាន់ៗបំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទមានដូចជា៖
    • លាងសម្អាតប្រដាប់ភេទ
    • លាងសម្អាតដៃ
    • ងូតទឺក
    • ស្លៀកពាក់សំលៀកពាក់រលុងៗ
    • ការញ៉ាំទឹក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម