៣.ងូតទឹក
ការងូតទឹកមិនចាំបាច់ ធ្វើឡើងលឿនពេកទេ អាចងូតចន្លោះពី ៥ ទៅ ១០នាទីក្រោយរួមភេទក៏បាន ជាក់ស្ដែងត្រូវមើល ថា ក្រោយពេលដែលប្រតិបត្ដិការរួច ខ្លួនប្រាណអាចស្ងួតញើសហើយឬនៅ។ ម្យ៉ាងវិញទៀត ការងូតទឹក បើមានជម្រើសទឹកក្ដៅគឺល្អ សម្រាប់សុខភាពជាងទឹកត្រជាក់ ព្រោះថា ទឹកក្ដៅអាចជ្រះមេរោគ បាក់តេរីបានស្អាតល្អ ម្យ៉ាងវិញទៀត បន្ទាប់ពីការរួមភេទ សម្ពាធឈាម និងចង្វាក់បេះដូងអាចលោតញាប់ខុសពីប្រក្រតី ជាមូលហេតុដែលមិនគួរងូតទឹកត្រជាក់ភ្លាមៗ។ យើងអាចតាមដាន ពីចង្វាក់បេះដូង ចរន្ដសម្ពាធឈាម ដំណើរការ បើអាចមានសភាព ស្រួលធម្មតាវិញហើយ នោះក៏អាចងូតទឹកត្រជាក់បានដែរ។ ដោយឡែករឿងមួយវិញទៀត ចំពោះការងូតទឹកក្ដៅ ក៏អាចសម្រួលឲ្យអារម្មណ៍ស្រស់ស្រាយ ជួយសម្រួលដល់ចរន្ដឈាម បង្កើនថាមពលភេទឡើងវិញបានឆាប់រហ័ស នោះអាចសមប្រកប សម្រាប់ដៃគូរដែលចូលចិត្ដសិចច្រើនដង។
៤.ស្លៀកពាក់
ក្រោយពីសម្អាតខ្លួនប្រាណរួចហើយ ដៃគូសងខាង គួរតែរក្សាការស្លៀកពាក់ជាមួយនឹងសម្លៀកបំពាក់ធូររលុង(មិនត្រូវស្លៀកខោក្នុង) ហើយទន់។ ការស្លៀកពាក់ធូររលុងហើយទន់ មានន័យថា យើងអាចរក្សាសីតុណ្ហភាព ថេរស្មើនឹងសីតុណ្ហភាពខាងក្រៅ។ ចំពោះបុរសវិធីមួយនេះអាចល្អខ្លាំង ព្រោះអាចជៀសផុតពីការក្ដៅថប់បែកញើស និងបញ្ហាកកិត។
៥. ញ៉ាំទឹក
បន្ទាប់ពីការរួមភេទ ការញ៉ាំទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗមួយកែវ ក៏ជារូបមន្ដបង្កើនថាមពល មួយកម្រិតទៀតដែរ ព្រោះថា ក្នុងកំលុងពេលប្រតិបត្ដិការជាមួយដៃគូ ខ្លួនប្រាណរបស់បុរសត្រូវបែកញើស ថយចុះជាតិទឹក ចន្លោះពី ៥ ទៅ ១០% ពីក្នុងខ្លួន នោះអាស្រ័យទៅលើសកម្មភាពប្រតិបត្ដិការ និងរយៈពេល។ ដូច្នេះហើយ ជាវិធីសាស្ដ្រល្អ អាចរក្សាសុខភាពឲ្យបានល្អ គួតែកុំភ្លេចនឹកឃើញញ៉ាំទឹក បើបានទឹកក្ដៅឧណ្ហៗក៏រឹតតែល្អ ក្រោយពេលរួមភេទ។
ចំណុចសំខាន់
រឿងដែលសំខាន់ៗបំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទមានដូចជា៖
- លាងសម្អាតប្រដាប់ភេទ
- លាងសម្អាតដៃ
- ងូតទឺក
- ស្លៀកពាក់សំលៀកពាក់រលុងៗ
- ការញ៉ាំទឹក