backup og meta

អំឡុងពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 14

    អំឡុងពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាងនេះ

    ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ដោយ​ការ​ព្រម​ព្រៀង កើត​ពី​ក្ដី​ស្រឡាញ់ បាន​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខ​ភាព មិន​ថា​បុរស ឬ​ស្រ្តី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រីៗក៏​អាច​មាន​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន​ដែរ ក្រោយ​ពី​ប្រឡូក​ក្នុង​រឿង​រួមភេទ​នេះ​។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​សំខាន់ៗ​ចំនួន ៦ យ៉ាង​ដែល​ស្រីៗ​ជួប​ប្រទះ​លើ​រាងកាយ​នៅ​ពេល​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ។

    ១. ដើម​ទ្រូង​ឡើង​តឹង​ណែន

    ការ​រួមភេទធ្វើ​ឲ្យ​រាងកាយ​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ដោយ​ផ្ទាល់ ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​ដែល​ទទួល​បាន​ការ​រំភើប​ នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សុដន់​ឡើង​តឹង។ ក្រោយ​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ ដើមទ្រូង​ពិត​ជា​អាច​ធំ​ជាង​មុន​ដល់​ទៅ ២៥% អំឡុង​ពេល​រួម​ភេទ។ ស្រី​ៗ​គ្នា​យើង​ដឹង​ឬ​អត់​ថា ទំហំ និង​ភាព​តឹង​ណែន​នៃ​ដើម​ទ្រូង ពិត​ជា​អាច​ប្រែប្រួល​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ស្រើប​ស្រាល។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនា BMI

    ២. ចុង​សុដន់​ឆាប់​ស្រៀវ

    ឥទ្ធិពលមួយទៀតនៃការរួមភេទ អាច​ធ្វើឲ្យលំហូរឈាមកាន់តែច្រើន និងភាពតានតឹងនៃសាច់ដុំនៅក្នុងតំបន់មួយចំនួន រួមទាំងក្បាលសុដន់។ ដំណើរការនេះហៅថា vasocongestion ដែល​ ធ្វើ​ឲ្យក្បាលសុដន់រឹង មានដុំពក និង​អាច​ឈានទៅដល់ចំណុចកំពូល ដែលស្រីភាគច្រើនកម្រទៅដល់។ ប៉ុន្តែ​ក្បាលសុដន់​ប្រែជា​ស្រៀវ​ជាទូទៅ ដែល​មានន័យ​ថា​ពួកគេ​អាច​ឡើង​រឹង សូម្បីតែ​នៅ​ពេល​ដែល​យើង​គិត​ពី​រឿង​ស្រើប​ស្រាល។

    មហារីកសុដន់

    ៣. ភាព​រីក​រាយ​

    ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​រីក​រាយ ហើយ Oxytocin ដែល​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​រីករាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ភាព​រីក​រាយ​នេះ។ ជា​ទូទៅ ស្រីៗ​បញ្ចេញ​អ័រម៉ូន​នេះ​ច្រើន​ជាង​ប្រុស​ៗ​អំឡុង​ពេល​រួម​ភេទ ហើយ​ភា្លមៗ​នោះ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អារម្មណ៍​រីករាយ។ ស្រប​គ្នា​នេះ​ដែរ ពេល​ស្រី​ៗ​ចាប់​ផ្ដើម​រួម​ភេទ ក៏​មាន​បញ្ចេញ​សារធាតុ dopamine ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ជឿជាក់។

    ​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ

    ៤. Clitoris និងស្បូនចេះឆ្លើយតប

    ស្រប​ពេល​ដែល​ទ្វារមាស​ហាក់​ដូច​ជា​អសកម្ម​មុន​ពេល​មិន​ទាន់​រួម​ភេទ​លើក​ដំបូង គ្នា​យើង​ស្រីៗ​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​របៀប​ដែល Clitoris និង​ស្បូន​រៀន​ដំណើរការ​​ដោយ​ខ្លួន​ឯង។ មុន​ពេល និង​អំឡុង​ពេល​រួម​ភេទ Clitoris​នឹង​រីកប៉ោង ហើយ​ស្បូន​ងើប​ឡើង​បន្តិច ដែលការ​ឆ្លើយ​តប​បែបនេះ​នឹង​កើត​មាន​ជាថ្មី​នៅ​ពេល​រួម​ភេទ​លើក​ក្រោយ។

    ៥. ភាពរលាស់នៃទ្វារមាសផ្លាស់ប្តូរ

    ក្រោយ​រួម​ភេទ​លើក​ដំបូង ទ្វារមាស​សម្រប​តាម​សកម្មភាព​ដោយ​បើក​ទូលាយ​ជាង​មុន ហើយ​ពេល​ក្រោយ​ៗ​ទៀត បើ​គ្នា​យើង​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​គ្រប់​គ្រាន់ នោះ​ទ្វារមាស​នឹង​បើក​ឡើង ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​កើត​ឡើង​បន្ទាប់។

    ៦. ទឹក​រម្អិល​បញ្ចេញ​មក​មិន​ដូច​គ្នា

    ក្រោយ​ពី​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ ទឹក​រម្អិល​បញ្ចេញ​មក​មិន​ដូច​មុន​ទៀត​ទេ ខណៈពេល​ដែល​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អាច​ធ្វើ​ឲ្យ​ស្រីៗ​បញ្ចេញ​ទឹក​រម្អិល​​មាន​អារម្មណ៍​សើម តែ​ភាព​សើម​កើត​ចេញ​ពី​ការ​ស្រើប​ស្រាល​ដោយ​ដៃ​គូ​គឺ​កាន់​តែ​ខ្លាំង។ បន្ទាប់មក ការ​បញ្ចេញ​ទឹក​រម្អិល​ក៏​បន្ត​ប្រែប្រួល​ពេញ​មួយ​ជីវិត​របស់​ស្រី​ៗ​គ្នា​យើង អាស្រ័យ​លើ​ស្ថានភាព​អារម្មណ៍ និង​វដ្ត​រដូវ​ដែរ។

    ចំណុចសំខាន់

    ​ការ​ប្រែ​ប្រួល​សំខាន់ៗ​ចំនួន ៦ យ៉ាង​ដែល​ស្រីៗ​ជួប​ប្រទះ​លើ​រាងកាយ​នៅ​ពេល​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ៖
    1.  ដើម​ទ្រូង​ឡើង​តឹង​ណែន
    2. ចុង​សុដន់​ឆាប់​ស្រៀវ
    3. ភាព​រីក​រាយ
    4. Clitoris និងស្បូនចេះឆ្លើយតប
    5. ភាពរលាស់នៃទ្វារមាសផ្លាស់ប្តូរ
    6. ទឹក​រំអិល​បញ្ចេញ​មក​មិន​ដូច​គ្នា

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 14

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម