១. មិនមានអារម្មណ៍សុវត្ថិភាព
អារម្មណ៍ភ័យខ្លាច ខុសឆ្គង អាម៉ាស់ ខឹង រងរបួស ឬស្រ្តេសសុទ្ធតែអាចរារាំងយើងក្នុងការទទួលបានអារម្មណ៍រីករាយ និងឈានដល់ចំណុចកំពូល។ ជាក់ស្ដែង ស្រីៗយើងត្រូវការអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីឲ្យប្រតិបត្តិលើគ្រែកាន់តែដំណើរការបានរលូត។ ដូច្នេះហើយ វាមានសារសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសសុវត្ថិភាពនៅរាល់ពេលរួមភេទជាមួយនឹងដៃគូ។
២. ឈឺចាប់នៅពេលរួមភេទ
ទន្ទឹមនឹងអារម្មណ៍សុវត្ថិភាព និងជៀសផុតពីការរំខានផ្សេងៗ ការរួមភេទគួរតែធ្វើឲ្យយើងមានអារម្មណ៍សុខស្រួល។ ប៉ុន្តែ ប្រសិនបើស្រីៗយើងមានអារម្មណ៍ឈឺចាប់ ក្រហាយ ឬរលាក យើងអាចនឹងមានការថប់បារម្ភ ឬលែងចង់រួមភេទតទៅទៀត។ មួយវិញទៀត យើងអាចមានអារម្មណ៍ស្រ្តេស និងតានតឹង ដែលជះឥទ្ធិពលមិនល្អក្នុងការដាស់អារម្មណ៍។ បញ្ហាទាំងនេះក៏អាចកើតឡើងនៅពេលដែលយើងមានវ័យខ្ទង់២០ឆ្នាំ ដោយសារតែអ័រម៉ូនសំខាន់ៗជាច្រើន រួមទាំងDHEAធ្លាក់ចុះ នៅក្នុងវ័យនេះ។
បន្ថែមពីនេះ អាការៈស្ងួតទ្វារមាសក៏អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយpHអាចនឹងរងផលប៉ះពាល់ ដែលបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន។