backup og meta

ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ខណៈ​ដែល​ចំណង់​ផ្លូវ​ភេទ​ទាប គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​​សម្រាប់​​មនុស្ស​ភាគ​ច្រើន​ ប៉ុន្តែ​គ្នា​យើង​ខ្លះ​ទៀត​បែរ​ជា​មាន​ចម្ងល់​​​ទាក់ទង​នឹង​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ទៅ​វិញ។​ ជា​រួម​ ចំណង់​ផ្លូវ​ភេទ​គឺ​ទាក់ទង​នឹង​អារម្មណ៍​របស់​​បុគ្គល​ម្នាក់​​ៗ​ប៉ុណ្ណោះ​។​ ប្រសិនបើ​​ចំណង់​ផ្លូវ​ភេទ​ប៉ះពាល់​ដល់​សមត្ថភាព​​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ ​វា​អាច​បណ្ដាល​មក​ពី​កត្តា​ចម្បង​មួយ​ចំនួន​​ខាង​ក្រោម​នេះ​។

    ​​​​​​១. អ័រម៉ូន​

    អ័រម៉ូនTestosterone មាន​ការ​ពាក់ព័ន្ធ​នឹង​មុខងារ​ផ្លូវ​ភេទ​ និង​ចំណង់​ផ្លូវ​ភេទ​ទាំង​ចំពោះ​​បុរស​ និង​​ស្ត្រី​ ហើយ​នៅ​ពេល​ដែល​អ័រម៉ូន​នេះ​ខ្ពស់​ ចំណង់​ផ្លូវ​ភេទ​របស់​យើង​ក៏​ខ្ពស់​ដូច​គ្នា។​ ​កត្តា​​បែបបទ​រស់​នៅ​ និង​ដំណើរ​ការ​នៃ​រាងកាយ​ជា​ច្រើន​ បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​នៃ​អ័រម៉ូន​​ Testosterone ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ការ​បញ្ចេញ​ពង​អូវុល​ ​ឬ​ការ​ឈាន​ដល់​វ័យ​ពេញ​ជំទង់​។​ ​លើស​ពី​នេះ​ ទាំង​អ័រម៉ូន​Estrogen និង​Progesterone ក៏​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​។​

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​​ជាក់លាក់​ខ្លះ​​ ​ក៏​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ចំពោះ​មនុស្ស​មួយ​ចំនួន​។​ ​យោង​តាម​អ្នក​ឯក​ទេស​ខាង​រោគ​ស្ត្រី​បាន​បញ្ជាក់​ថា​ ​ទាំង​សូកូឡា​ និង​ឈីស​​ផ្ទុក​សារធាតុ Phenylethylamine ​ជា​ថ្នាំ​Amphetamine​ធម្មជាតិ​ ដែល​​ផលិត​ដោយ​ខួរ​ក្បាល​ ដើម្បី​ឆ្លើយតប​នឹង​អារម្មណ៍​ស្នេហា​។​ ​រី​ឯ​សារធាតុ​ Aphrodisiacs​ទូទៅ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​​អ័យស្ទ័រ ផ្លែ​ប័រ​ និង​ខ្លាញ់​អូមេហ្គា​៣​ ផ្ទុក​វីតាមីន​ និង​សារធាតុ​រ៉ែ​ ដែល​ទ្រទ្រង់​សុខភាព​ទាំង​មូល​ រួម​ទាំង​សុខភាព​អ័រម៉ូន​ និង​សុខភាព​ផ្លូវ​ភេទ​។

    ៣. គ្រឿង​ស្រវឹង​

    ជា​ទូ​ទៅ​ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ជា​ច្រើន​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​​ដូច​គ្នា។​ ការ​ផឹក​គ្រឿង​ស្រវឹង​​អាច​​​​បង្កើន​ភាព​ស្រើបស្រាល​ និង​អារម្មណ៍​រីករាយ​សម្រាប់​ស្ត្រី​ភាគ​ច្រើន។​ កត្តា​នេះ​ អាច​មក​ពី​គ្រឿង​ស្រវឹង​បង្កើន​អ័រម៉ូន​Testosterone​សម្រាប់​មនុស្ស​ស្រី​ ប៉ុន្តែ​​កាត់​បន្ថយ​ប្រតិកម្ម​​នៃ​ប្រដាប់​បន្ត​ពូជ ដែល​ធ្វើ​ឲ្យ​ស្រីៗ​កាន់​តែ​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។​

    ចំណង់ផ្លូវភេទ

    ៤. សម្រេច​កាម​ដោយ​​ខ្លួន​ឯង​ញឹកញាប់​

    ​ចំណែក​ឯ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​​ញឹកញាប់​ ​ក៏​រួម​ចំណែក​ក្នុង​ការ​​បង្កើន​ចំណង់​ផ្លូវ​ភេទ​​។​ នៅ​ពេល​ដែល​យើង​មិន​អើពើ​នឹង​អារម្មណ៍​ស្រើបស្រាល​​​របស់​រាងកាយ​​រយៈពេល​យូរ​​ ដោយ​សារ​តែ​បញ្ហា​ស្រ្តេស​ ​ឬ​ខ្វះ​ដៃ​គូ​ ​​យើង​ក៏​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ​អ្នក​ដែល​កាន់​តែ​សកម្ម​នឹង​សកម្មភាព​ផ្លូវ​ភេទ​​គ្រប់​ប្រភេទ​ រួម​ភេទ ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​​កាន់​តែ​ងាយ​នឹង​ស្រើបស្រាល​​ផ្នែក​រាងកាយ​ជាង​អ្នក​ឯ​ទៀត​​។

    ៥. វដ្ដ​រដូវ​

    ​​​​ប្រសិនបើ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ នៅ​មុន​ ឬ​អំឡុង​ពេល​មាន​រដូវ​ វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែល​កើត​ឡើង​ពេញ​មួយ​វដ្ដ​រដូវ​ អាច​បង្កើន​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ​។​ ទាំង​អ័រម៉ូន​ Testosterone ​និង​ Estrogen ​នឹង​ឡើង​ដល់​ចំណុច​កំពូល​ អំឡុង​ពេល​បញ្ចេញ​ពង​អូវុល​ ហើយ​ការ​ហូរ​ចូល​នៃ​អ័រម៉ូន​ទាំង​២​នេះ​ អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​។

    ​​​៦. ការ​មាន​​ផ្ទៃពោះ​

    ​ទន្ទឹម​នឹង​នេះ​ដែរ​ មាន​កត្តា​​មួយ​ចំនួន​អាច​បង្កើន​ភាព​​ស្រើបស្រាល​​ខាង​ផ្លូវ​ភេទ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ​​​​ពិត​ណាស់​ អ័រម៉ូន​ Estrogen​នៅ​ក្នុង​រាងកាយ​របស់​ស្ត្រី​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​បាន​។​ បន្ថែម​ពី​នេះ​ ដោយ​សារ​តែ​មាន​លំហូរ​ឈាម​កាន់​តែ​ច្រើន​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​ វា​​ក៏​អាច​បង្កើន​ និង​ជំរុញ​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម