backup og meta

ស្រីៗរួមភេទលើកដំបូង អាច​មាន​ការ​ប្រែ​ប្រួល​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 19, 2023

    ស្រីៗរួមភេទលើកដំបូង អាច​មាន​ការ​ប្រែ​ប្រួល​ទាំងនេះ

    ​ស្រីដែល​ទើប​តែ​​ចាប់​ផ្ដើម​រួម​ភេទ​លើកដំបូង អាច​នឹង​​មាន​ជួប​​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន។​ យ៉ាងណាក៏ដោយ ​ការ​ប្រែ​ប្រួល​នេះ អាច​មាន​ភាព​ប្លែកៗគ្នា ពី​មនុស្ស​ស្រី​ម្នាក់ ទៅ​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ ជា​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​អាច​កើត​មាន​ជាទូទៅ​លើ​ស្រីៗ​បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​រួម​ភេទ​ដំបូង​។

    . មានការ​ឈឺចាប់

    ការ​ឈឺ​ចាប់​ពេល​រួម​ភេទ គឺជា​រឿង​ពិត ហើយ​អាច​កើត​មាន​​ដោយ​មូល​ហេតុ​ផ្សេងៗ​គ្នា។ យ៉ាងណា ការ​ឈឺ​ចាប់​នេះ ជា​រឿង​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។

    ការ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​ដោយ​សារ​សន្ទះ​ព្រហ្មចារីយ៍​ដាច់​រហែក ឬ​ក៏អាច​មក​ពី​ទ្វារ​មាស​ស្ងួត មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​។

    ពេល​ខ្លះ​ទៀង បើសិនជា​ស្រីៗ​យើង​បាន​ឈាន​ដល់​ចំណុចកំពូល​ពេល​កំពុង​រួម​ភេទ​ ក៏អាច​ធ្វើឲ្យ​មាន​អាការៈ​រមួល​នៅត្រង់​ស្បូន​ផង​ដែរ​។ ការណ៍​នេះ ដោយ​សារ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ក្នុង​រាង​កាយ នាំឲ្យ​មាន​ការ​កន្រ្តាក់​ស្បូន និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    . អាច​មាន​ឈាម​តិចៗ​

    ស្រីៗ​យើង​ខ្លះ​អាច​នឹង​មាន​ចេញ​​ឈាម​ក្រោយ​រួម​ភេទ តែអ្នក​ខ្លះ​ក៏​អាច​អត់​ផង​ដែរ​។ ទោះ​បីជា​មាន​ឈាម ឬ​អត់ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។​ គ្នា​យើង​អាច​នឹង​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ពេល​យើង​រួម​ភេទ​ដោយ​ការ​ស៊ក​លិង្គ​បញ្ចូល​តាម​ទ្វារ​មាស​ ជា​លើក​ដំបូង ហើយ​ក៏​អាច​មក​ពី​ការ​រហែក​ដាច់​សន្ទះ​ព្រហ្មចារីយ៍​ដែរ​។ សន្ទះ​ព្រហ្មចារីយ៍ ជា​ស្បែក​ស្តើង​​គ្រប​លើ​រន្ធ​ចូល​ក្នុង​ទ្វារ​មាស ហើយ​សន្ទះ​នេះ​អាច​នឹង​ដាច់​រហែក​បាន​ដោយ​ងាយ ទោះ​ជា​មិន​ដោយ​សារ​ការ​រួម​ភេទ​ក៏​ដោយ​។

    ក្រៅ​ពី​នេះ​ បើ​យើង​មាន​ចេញ​ឈាម​តិច​តួច​ អាច​ដោយ​សារ​ការ​រលាក​នៅ​មាត់​ស្បូន ដែល​កន្ត្រាក់​អំឡុង​ពេល​រួមភេទ ឬ​ក៏​ដោយ​សារតែ​ការ​ដាច់​ទ្វារ​មាស បើ​សិន​ជា​យើង​រួម​ភេទ​ប្រើ​កម្លាំង​ខ្លាំងៗ​។ ឈាម​កើត​ចេញ​ពី​ការ​រលាក​មាត់​ស្បូន​ ឬ​រហែកទ្វារ​មាស​ មាន​ពណ៌​ក្រហម​ថ្លា​ធម្មតា​។

    ក្រោយរួមភេទ

    . មាន​អារម្មណ៍​ឈឺផ្សា

    វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ បើ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ផ្សា​ពេល​ទៅ​បន្ទប់ទឹក​ក្រោយ​រួម​ភេទ។ ការ​ដាច់​រហែក​ទ្វារ​មាស​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ផ្សា​នេះ​កើត​ឡើង។ ប៉ុន្តែ​ បើការ​ឈឺ​ផ្សា​នេះ​កើត​ឡើង​មិន​បាត់ទៅ​វិញ​ច្រើន​ថ្ងៃ អាច​ថា​មាន​បញ្ហា​អ្វី​ផ្សេង​លើស​ពី​នេះ គ្នា​យើង​គូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​

    . ចុង​សុដន់​ប្រែ​ប្រួល

    ចុង​សុដន់​ជា​បណ្ដុំ​នៃ​ប្រព័ន្ធ​ប្រសាទ ដែល​អាច​នឹង​ប៉ោង​ឡើង​ពេល​មាន​អារម្មណ៍​ស្រើប​ស្រាល​ ដោយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​ ហើយ​ជា​លិកា​សុដន់​ឡើង​ហើម។​ អារម្មណ៍​ស្រើប​ស្រាល​ពេល​រួម​ភេទ ក៏​អាច​ធ្វើ​ឲ្យ​ចុង​សុដន់​ឡើង​រឹង​ផង​ដែរ​។

    . ភាព​រលាស់​នៃ​ទ្វារ​មាស​ប្រែប្រួល​

    ទ្វារមាស​អាច​​សម្រប​ខ្លួន​ទៅ​នឹង​ភាព​រលាស់​របស់​ខ្លួន​បាន​។ ទ្វារ​មាស​នឹង​ចាប់​ផ្ដើម​បើក​បន្តិច​ម្ដងៗ​នៅ​ពេល​មាន​អារម្មណ៍​ស្រើប​ស្រាល​កើត​ឡើង។ ការណ៍​នេះ កើត​ឡើង​ដោយ​សារ​ទ្វារ​មាស​ពង្រីក​ខ្លួន ដើម្បី​ត្រៀម​យក​ការ​រួម​ភេទ​។

    គួរស្វែងយល់បន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម