backup og meta

មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជា​ទូទៅ កង្វះ​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​មាត់​ ឬ​បំពង់​ក​ស្ងួត ប៉ុន្តែ​ក៏​មាន​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​​រង​ផល​ប៉ះពាល់​ដូច​គ្នា រួម​ទាំង​ទ្វារ​មាស​ផង​ដែរ​។ ជាក់​ស្ដែង ការ​អស់​រដូវ​មិន​មែន​ជា​​មូលហេតុ​តែ​មួយ​​គត់​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​នោះ​ទេ។ មូលហេតុ​ខាង​ក្រោម​ក៏​អាច​​នាំ​ឲ្យ​ស្ងួត​ទ្វារ​មាស​​ដែរ​ តើ​ស្រី​ៗ​យើង​​គួរ​ដោះស្រាយ​បែប​ណា​?

    ១. ការ​អស់​រដូវ​

    ពិត​ណាស់​ ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​​​ទូទៅ​​ដែល​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​​ធ្លាក់​​ចុះ​នៃ​អ័រម៉ូន​Estrogen ​នៅ​លើ​ជាលិកា​ដែល​​បង្កើត​ជា​ស្រទាប់​​ទ្វារ​មាស ( tissues that line the vagina) ។​ ជា​លទ្ធផល​ ស្រទាប់​នឹង​ស្ដើង​​ទៅ​ៗ ហើយ​ជាលិកា​នឹង​ស្ងួត ព្រម​ទាំង​Glycogenត្រូវ​បាន​បាត់បង់​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ និង​អាច​បង្ក​ជា​រមាស់​ រលាក​ និង​​ធ្លាក់​ឈាម​

    វិធី​ដោះស្រាយ​៖ ស្រី​ៗ​យើង​អាច​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដល់​​ទ្វារ​មាស​ ​ដែល​​មាន​ភាព​ខុស​គ្នា​ពី​ទឹក​រម្អិល​ ​ហើយ​វា​ត្រូវ​បាន​​ប្រើប្រាស់​នៅ​ពេល​រួម​ភេទ​ក្នុង​ការ​បង្កើន​សំណើម​ និង​បង្កើន​ភាព​សុខ​ស្រួល​។

    ២. បំបៅ​ដោះ​

    ជា​មួយ​គ្នា​នេះ​ដែរ អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បំបៅ​ដោះ​ គឺ​អ័រម៉ូន​Prolactin ​អាច​ទប់​ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដូច​គ្នា​ទៅ​នឹង​ការ​អស់​រដូវ​ដែរ​។

    ​វិធី​ដោះស្រាយ​៖ ការ​ប្រើ​ក្រែម​ផ្ដល់​សំណើម​អំឡុង​ពេល​បំបៅ​ដោះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។ ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ដាច់​ដោះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូ​ពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    ៣. ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​

    ចំពោះ​ស្ត្រី​វ័យ​ក្មេង​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ស្ងួត​ទ្វារ​មាស​នេះ​ដែរ​។ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ដូចជា​ការ​ឡើង​ទម្ងន់​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ គ្នា​យើង​ជា​ច្រើន​​ជ្រើសរើស​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ទាប​​ ជំនួស​វិញ។​ ប៉ុន្តែ​ ប្រសិនបើ​អ័រម៉ូន​Estrogen​មាន​កម្រិត​ទាប ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ជាលិកា​​ទ្វារ​មាស​ស្ងួត​នៅ​ពេល​ខ្លះ​។

    ​​​វិធី​ដោះស្រាយ​៖ នៅ​ក្នុង​ករណី​នេះ​ ស្រី​ៗ​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​អំពី​ថ្នាំ​ពន្យារ​កំណើត​ ឬ​ការ​ពន្យារ​កំណើត​ប្រភេទ​ផ្សេង​។

    ស្ងួតទ្វារមាស២

    ​៤. កង្វះ​ជាតិ​ទឹក​

    ​បញ្ហា​កង្វះ​ជាតិ​ទឹក​​ទូទៅ​ ក៏​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​។ កត្តា​នេះ​អាច​បណ្ដាល​មក​ពី​ការ​បែក​ញើស ឬ​នោម​ច្រើន​ ខណៈ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់។

    វិធី​ដោះស្រាយ​៖ កត្តា​ចម្បង​គឺ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​បាត់បង់​ជាតិ​ទឹក​ច្រើន​នៅ​រដូវ​ក្ដៅ អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ ឬ​នៅ​ពេល​តម​ចំណី​អាហារ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម