backup og meta

ចង់ឲ្យជីវិតផ្លូវភេទប្រសើរឡើង ទោះមានជំងឺរ៉ាំរ៉ៃ សាកតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2023

    ចង់ឲ្យជីវិតផ្លូវភេទប្រសើរឡើង ទោះមានជំងឺរ៉ាំរ៉ៃ សាកតិចនិកទាំងនេះ

    សម្រាប់​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ អាច​គិត​ថា​ការ​រួម​ភេទ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្មុគស្មាញ ​ពីព្រោះ​តែ​​មិន​អាច​ប្រតិបត្តិការ​ជាមួយ​​ដៃ​គូ​បាន​រលូន​ ឬ​មាន​អារម្មណ៍​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​រួម​ភេទ​។ ​យ៉ាង​ណា​មិញ​​ ​អ្នក​ជំងឺ​មួយ​ចំនួន​មិន​ហ៊ាន​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទាក់ទង​នឹង​បញ្ហា​សមត្ថភាព​ផ្លូវ​ភេទ​ថមថយ​​​នេះ​ឡើយ។

    ហេតុអ្វី​​ជំងឺ​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​មាន​​បញ្ហា​ផ្លូវ​ភេទ​?​​

    ​ពិត​ណាស់​ ការ​រួម​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​ជីវិត​។ ការ​ឈាន​ដល់​ចំណុច​កំពូល​អាច​រារាំង​ ឬ​កាត់​បន្ថយ​កម្រិត​ឈឺ​ចាប់​ចំពោះ​ស្ត្រី និង​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​អាច​ជួយ​សម្រាល​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត និង​ឈឺ​ខ្នង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​កាត់បន្ថយ​ស្រ្តេស​។ ប៉ុន្តែ បើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ វា​អាច​​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត ដោយ​សារ​តែ​​មុខងារ​នៅ​តំបន់​មួយ​ចំនួន​នៃ​រាងកាយ​ថយ​ចុះ​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនា BMI

    ទោះ​​ជា​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​និយាយ​ពី​អារម្មណ៍​ជុំវិញ​ការ​រួម​ភេទ ដែល​អាច​រួម​មាន​ការ​ព្រួយ​បារម្ភ​ និង​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រតិបត្តិការ​លើ​គ្រែ​ជា​ដើម​​។ ក្នុង​ករណី​ដែល​យើង​មិន​សូវ​មាន​សកម្មភាព​ផ្លូវ​ភេទ​ ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ចំណាប់​អារម្មណ៍​នឹង​រឿង​នេះ​ គួរ​និយាយ​ប្រាប់​ដៃគូ​​ ដើម្បី​កុំ​ឲ្យ​មាន​ការ​​ឈឺចាប់​ខាង​អារម្មណ៍​ ​ឬ​នៅ​ឆ្ងាយ​គ្នា​​ដោយ​ការ​យល់​ច្រឡំ។

    គន្លឹះ​ជួយ​ឲ្យ​ការ​រួម​ភេទ​ប្រសើរ​ឡើង​ ទោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​

    ប្រើ​​គំនិត​​ច្នៃ​ប្រឌិត​៖ ការ​ស្ទាប​អង្អែល​ ការ​ថើប ការ​ម៉ាស្សា និង​ឱប​​គ្នា​ អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ និង​ដាស់​អារម្មណ៍​បាន​កាន់​តែ​ប្រសើរ​។

    ទទួល​បទពិសោធន៍​ថ្មី​ៗ៖ គួរ​ស្វែង​រក​ឥរិយាបថ​​ណា​ដែល​ស័ក្ដិសម​សម្រាប់​យើង​ ដូចជា​គេង​ផ្អៀង​បែរ​មុខ​រក​គ្នា និង​ឥរិយាបថ​ដទៃ​ទៀត​ដែល​មិន​សូវ​ប្រើ​កម្លាំង​ខ្លាំង​ក្លា។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ប្រើ​ឥរិយាបថ​ជាក់លាក់ណាមួយ ​​​ល្អ​បំផុត​សម្រាប់​បុរស និង​ស្ត្រី​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​។ លើស​ពី​នេះ គួរ​សាកល្បង​ប្រតិបត្តិការ​នៅ​ម៉ោង​​ផ្សេង​ៗ​គ្នា​ ​ដើម្បី​ដឹង​ថា​ពេល​វេលា​ណា​មួយ​ដែល​ល្អ​ចំពោះ​យើង​។

    ផ្លូវភេទ៦

    រៀបចំ​ផែនការ​៖ ការ​កំណត់​ពេលវេលា​សម្រាប់​សកម្មភាព​លើ​គ្រែ​​ទុក​ជា​មុន​ មាន​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​យើង​អាច​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណា​មួយ​នៅ​​មុន​ពេល​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​ភាព​ឈឺចាប់​ និង​​ជួយ​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន​។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    អត្ថបទគួរអាន៖

    ជជែក​គ្នា​លេង៖ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​រក្សា​ទំនាក់ទំនង​អំឡុង​ពេល​រួម​ភេទ អាច​​ធ្វើ​ឲ្យ​ដៃ​គូ​ដឹង​ពី​អារម្មណ៍​របស់​យើង​ និង​ផ្ដល់​​មតិ​យោបល់។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​គួរ​​ជជែក​គ្នា​ក្រោយ​ប្រតិបត្តិការ​ផង​ដែរ​ អំពី​រក្សា​ភាព​ស្និទ្ធស្នាល​ ក៏​ដូចជា​អារម្មណ៍​ពុះ​កញ្ជ្រោល​​។

    ចំណុចសំខាន់

    គន្លឹះ​ជួយ​ឲ្យ​ការ​រួម​ភេទ​ប្រសើរ​ឡើង​ ទោះ​មាន​​ជំងឺ​រ៉ាំរ៉ៃ​
    • ប្រើ​គំនិត​ច្នៃ​ប្រឌិត​
    • ទទួ​ល​បទពិសោធន៍​ថ្មី​ៗ
    • រៀបចំ​ផែនការ​
    • ជជែក​គ្នា​លេង​

    ​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម