គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ពិតអត់ ប្រុសៗធាត់ពេក ជួបបញ្ហាខ្សោយលិង្គ?

ពេល​និយាយ​ដល់​រឿង​ធាត់ ជាទូទៅ​នឹង​មាន​ការ​ពិភាក្សា​ច្រើន​​ពី​ជំងឺ​ឧស្សាហ៍​កើត​មួយ​ចំនួន​លើ​អ្នក​ធាត់​ៗ​។ ជា​ទូទៅ​មនុស្ស​ធាត់​ ច្រើន​ជួប​បញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ បេះដូង ជំងឺ​គេង​បាត់​ដង្ហើម ឬ​លើស​កូលេស្តេរ៉ូល ជា​ដើម​។ ប៉ុន្តែ មនុស្ស​ធាត់​ក៏​មាន​បញ្ហា​មួយ​ទៀត ដែល​គេ​មិន​សូវ​និយាយ​ដល់ នោះ​គឺ​មនុស្ស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ​ មិន​ថា​ស្រី ឬ​ប្រុស​នោះ​ទេ​។ ចំពោះ​បុរស​បញ្ហា​ខ្សោយ​លិង្គ​អាច​ថា​មកពី​បញ្ហា​ផ្លូវចិត្ត និង​ការ​រំខាន​ផ្សេងៗ​ពី​អ័រម៉ូន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. កត្តា​ប្រឈម​ មនុស្ស​ប្រុស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​លិង្គ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា​ប្រហែល​ជា​៥៣​ភាគរយ​នៃ​មនុស្ស​​ប្រុស​វ័យ​ចន្លោះ​ពី​៤០​ទៅ​៧០ មាន​បញ្ហា​ខ្សោយ​លិង្គ​ក្នុង​កម្រិត​ណាមួយ​។ កត្តា​ប្រ​ឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​វ័យ​នេះ​ខ្សោយ​លិង្គ​ មាន​ដូច​ជា៖​ កត្តា​អាយុ ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​ ជក់បារី និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ជាមួយ​នឹង​របប​អាហារ​មិន​ត្រឹម​ត្រូវ និង​បែប​បថ​រស់​នៅ​មិន​ល្អ​។​ ដោយ​សារ​ការ​សិក្សា​ជា​ច្រើន​នៅ​តែ​មាន​លទ្ធ​ផល​ផ្ទុយ​គ្នា គេ​មិន​អាច​ដឹង​ច្បាស់​ទេ​ថា​កម្រិត​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់ និង​ធាត់ ជា​ដើម​ចម​នៃ​បញ្ហា​ខ្សោយ​លិង្គ​នោះ ឬ​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​កត្តា​ប្រឈម​។ អ្វី​ដែល​គេ​ដឹង​ច្បាស់ គឺ​ថា​ភាព​​ធាត់ លើស​ទម្ងន់​ជា​កត្តា​រួម​ផ្សំ​ ធ្វើ​ឲ្យ​ខ្សោយ​លិង្គ​។ ការ​ផ្លាស់​ប្ដូរ​បែប​បថ​នៃ​ការ​រស់​នៅ នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ​ គេ​ជឿ​ថា​បញ្ហា​ខ្សោយ​លិង្គ​អាច​ជួយ​កែ​ខៃ​វិញ​បាន​។​​ ជា​ធម្មតា ពេល​យើង​វ័យ​កាន់​តែ​ច្រើន ជា​ធម្មជាតិ នឹង​ធ្វើ​ឲ្យ​លិង្គ​ចុះ​ខ្សោយ​មួយ​កម្រិត​។ ជាមួយ​គ្នា​នេះ​ដែរ បើ​សិន​ជា​យើង​មាន​ជំងឺ​ផ្សេងៗ​ទៀត វា​នឹង​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់។ បញ្ហា​ខ្សោយ​លិង្គ […]


គន្លឹះសុខភាពផ្លូវភេទ

ថ្នាំViagra អាចមានផលរំខានទាំងនេះ ប្រុសៗគួរស្វែងយល់​

Viagraជា​ឈ្មោះ​​ថ្នាំ​មួយ​ប្រភេទ ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នក​មាន​បញ្ហា​ខ្សោយ​លិង្គ​ប្រើ​ប្រាស់​។ ថ្នាំ​ Viagraត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​​​ថា​ជា​ថ្នាំ​ជួយ​ដោះ​ស្រាយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ​មិន​មែន​ចេះ​តែ​ប្រើ​តាម​ចិត្ត​នឹង​ឃើញ​នោះ​ទេ វា​ត្រូវ​ប្រើ​​ទៅ​តាម​លក្ខខណ្ឌ​ច្បាស់​លាស់​មួយ ព្រោះ​ថា​ថ្នាំ​នេះ​អាច​ផ្ដល់​ផល​រំខាន​បាន​ដែរ​។ ផល​រំខាន​របស់​ថ្នាំ​នេះ​អាច​មាន​ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​។ ស្វែង​យល់​បន្ថែម​នៅ​ខាង​ក្រោម​នេះ។ ១. អ្វី​ជា​បញ្ហា​ខ្សោយ​លិង្គ ឬ​លិង្គ​មិន​ឡើង​រឹង​​? បញ្ហា​ខ្សោយ​លិង្គ ឬ​លិង្គ​មិន​ឡើង​រឹង​ អាច​កើត​មាន​រយៈពេល​វែង ឬ​ខ្លី ដែល​ជា​ស្ថាន​ភាព​មួយ​លិង្គ​មិន​អាច​រក្សា​ភាព​រឹង​បាន​។ ករណី​ខ្លះ លិង្គ​អាច​ឡើង​រឹង​បាន​មួយ​រយៈ​ខ្លី និង​មិន​អាច​នៅ​យូរ​បាន​រហូត​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ​។ ប្រុសៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ បើ​សិន​ជា៖ មនុស្ស​វ័យ​ចំណាស់​ មាន​បញ្ហា​សុខភាព កំពុង​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ អ្នក​លើស​ទម្ងន់ ឬ​ធាត់​ពេក​ អ្នក​ជក់​បារី​ អ្នកមាន​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មិន​ល្អ អ្នក​ជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ហើយ​ទុក​មិន​ព្យាបាល អាច​នឹង​វិវត្ត​ទៅ​ជា​បញ្ហា​ផ្សេងៗ​ដូច​ជា​មិន​អាច​បំពេញ​តម្រូវ​ការ​ផ្លូវ​ភេទ​បាន កើត​ជំងឺ​បាក់​ទឹក​ចិត្ត មិន​អាច​ធ្វើ​ឲ្យ​ដៃ​គូ​មាន​ផ្ទៃពោះ បាត់​បង់​អារម្មណ៍​ស្រើប​ស្រាល និង​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដៃគូ​មិន​សូវ​ល្អ​ ជាដើម​។ អត្ថបទគួរអាន៖ សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ២. ផល​រំខាន​របស់​ថ្នាំViagra ផល​រំខាន​របស់​ថ្នាំ​ប្រភេទ​នេះ​អាច​មាន​ដូច​ជា​ឈឺ​ក្បាល ធេងធោង ដោយសារ​តែ​សម្ពាធ​ឈាម​ចុះ​ទាប​។ ជា​ការ​ពិត​ផល​រំខាន​របស់​ថ្នាំViagra អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ដល់កម្រិត​គ្រោះ​ថ្នាក់​មួយ​។​ បញ្ហា​នេះ អាច​កើត​មាន​ឡើង​នៅ​ពេល​លេប​ជាមួយ​ថ្នាំ​ជាក់​លាក់​មួយ​ចំនួន ពិសេស​​ពពួក​ថ្នាំ​មាន​ជាតិ​នីត្រាត​។ នីត្រាត ជា​ធម្មតា​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ឈឺ​ទ្រូង​។ ផល​រំខាន​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​ដែរ​នោះ​គឺ លិង្គ​ឡើង​រឹង​រយៈពេល​យូរ​ពេក​។ ជា​ការ​ណែ​នាំ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិក​​ដោះស្រាយបញ្ហា​ឈឺចាប់​ទ្វារ​​​មាស​ក្រោយ​រួមភេទ​

​ពិត​ណាស់​ ក្រោយ​ប្រតិបត្តិការ​លើ​គ្រែ​ដ៏​ខ្លាំង​ក្លា​ជាមួយ​នឹង​ដៃគូ ស្រីៗ​គ្នា​យើង​អាច​ជួប​​ប្រទះ​បញ្ហា​ឈឺ​ទ្វារ​មាស​ ហើយ​បញ្ហា​នេះ​ក៏​អាច​កើត​ឡើង​សម្រាប់​អ្នក​ដែល​ទើប​តែ​រួម​ភេទ​ជា​លើក​ដំបូង​ដែរ។ ខណៈ​ពេល​ដែល​​ការ​រួម​ភេទ​ដ៏​ខ្លាំង​ក្លា​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង ហត់នឿយ​ និង​ឈឺចាប់​ ​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​ពិសេស ​ដោយ​ធ្វើការ​ព្យាបាល​តាម​វិធី​ខាង​ក្រោម​នេះ​។ ​​​​១. ស្អំ​ទឹកកក ការ​ស្អំ​ទឹក​កក​​ផ្ដល់​ភាព​ត្រជាក់​ស្រួល និង​ដោះស្រាយ​បញ្ហា​ឈឺចាប់​នៅ​បរិវេណ​ទ្វារ​មាស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ ស្រីៗ​យើង​​អាច​ស្អំ​ទឹក​កក​រយៈពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​មួយ​ដង​ និង​មិន​ត្រូវ​​ដាក់​ទឹកកក​​នៅ​លើ​​ទ្វារ​មាស​ដោយ​ផ្ទាល់​ឡើយ។ ២. ប្រើប្រាស់​ទឹក​រម្អិល​ មិន​ថា​យើង​ប្រើប្រាស់​ទឹក​រម្អិល​នៅ​អំឡុង​ពេល​រួម​ភេទ ឬ​អត់​ឡើយ​ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ទ្វារ​មាស​ ស្រី​ៗ​យើង​អាច​​លាប​វា​នៅ​បរិវេណ​តំបន់​ពិសេស​។ ទឹក​រម្អិល​អាច​ផ្ដល់​សំណើម​ និង​ជួយ​​ព្យាបាល​ការ​ឈឺ​ចាប់​នៅ​ត្រង់​ទ្វារ​មាស​បាន​យ៉ាង​ឆាប់​រហ័ស​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. ​ឈប់​ប្រើ​ខោ​ទ្រនាប់​បណ្ដោះអាសន្ន​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​នៅ​ផ្ទះ អាច​ជៀសវាង​ប្រើប្រាស់​ខោ​ទ្រនាប់​ជា​បណ្ដោះអាសន្ន​សិន​ និង​​ស្លៀក​រ៉ូប​ដែល​ផលិត​ពី​កប្បាស​ជំនួស​វិញ។ ជា​ទូ​ទៅ ខោ​ទ្រនាប់​តឹង​​​ពេក​អាច​ធ្វើ​បរិវេណ​​​តំបន់​ពិសេស​របស់​យើង​សើម​ រមាស់​ និង​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ផង​ដែរ​។ [embed-health-tool-ovulation] ៤. ជៀសវាង​​ការ​កកិត​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទ្វារ​មាស​ជា​សះ​ស្បើយ​ទាំង​ស្រុង​ ស្រី​ៗ​យើង​គប្បី​ជៀសវាង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ឬ​ការ​រួម​ភេទ​​មួយ​រយៈ​សិន​។ ​៥. ជៀសវាង​ភ្នាក់ងារ​បង្ក​ការ​រលាក និង​ការ​អេះ​ បន្ថែម​ពី​នេះ យើង​គប្បី​ជៀសវាង​ការ​ប្រើប្រាស់​ទឹក​អនាម័យ​​នៅ​បរិវេណ​ទ្វារ​មាស រហូត​ដល់​អាការៈ​បាន​ធូរ​ស្បើយ​ជា​មុន​សិន​។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​ផលិតផល​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​រលាក ឬ​ក្រហាយ​ទ្វារ​មាស​កាន់​តែ​ខ្លាំង ក៏​ដូចជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។ មួយ​វិញ​ទៀត ​យើង​​ក៏​មិន​គួរ​អេះ​​នៅ​បរិវេណ​នោះ​ដែរ ពីព្រោះ​វា​អាច​បង្ក​ជា​ស្នាម​ជាំ និង​ការ​ឈឺចាប់​ ជា​ពិសេស វា​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​​បាន​ដូច​គ្នា​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ […]


គន្លឹះសុខភាពផ្លូវភេទ

ទ្វារ​មាស​​មិន​មានទឹក​រម្អិល​ពេល​រួម​ភេទ​ ​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចេញ​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ​ អាច​ជួយ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​របស់​យើង​កាន់​តែ​រលូន​ និង​ពោរពេញ​ទៅ​ដោយ​ភាព​សុខ​ស្រួល​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​រាងកាយ​​មិន​ផលិត​ទឹក​រម្អិល​​ទេ​នោះ វា​អាច​ធ្វើ​ឲ្យ​យើង​ ក៏​ដូចជា​ដៃគូ​​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ។​ តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មិន​ចេញ​ទឹក​រម្អិល​? គួរ​ដោះស្រាយ​បែប​ណា​? ១. កង្វះ​ជាតិ​ទឹក​ កង្វះ​ជាតិ​ទឹក​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​។ ដោយ​សារ​តែ​កោសិកា​​របស់​យើង​ផ្សំ​ឡើង​ពី​ទឹក​ភាគ​ច្រើន​ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​​យើង​​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ វា​អាច​ជះ​ឥទ្ធិពល​ដល់​រាងកាយ​​ទាំង​មូល រួម​ទាំង​បញ្ហា​ទ្វារ​មាស​ស្ងួត​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​,៧​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ ២. អតុល្យភាព​អ័រម៉ូន ជា​ទូទៅ មូលហេតុ​ចម្បង​មួយ​នៃ​​បញ្ហា​ស្ងួត​ទ្វារ​មាស​គឺ​បណ្ដាល​មក​ពី​កម្រិត​អ័រម៉ូន​Estrogen​ថយ​ចុះ អំឡុង​ពេល​អស់​រដូវ ក្រោយ​សម្រាល​កូន​ ឬ​អំឡុង​ពេល​បំបៅ​ដោះ​។ យ៉ាង​ណា​មិញ ​ការ​ព្យាបាល​ជំងឺ​មហារីក​​ដោយ​ប្រើ​គីមី និង​វិទ្យុ​សកម្ម​ក្នុង​អាង​ត្រគាក​ក៏​អាច​នាំ​ឲ្យ​អ័រម៉ូន​estrogen និង​ទឹក​រម្អិល​ក្នុង​ទ្វារ​មាស​ថយ​ចុះ​ដូច​គ្នា​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. ប្រើប្រាស់​ថ្នាំ​ ថ្នាំ​ព្យាបាល​អាលែកហ្ស៊ី និង​ផ្ដាសាយ ក៏​ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​មួយ​ចំនួន​ អាច​បណ្ដាល​ឲ្យ​ស្ងួត​ទ្វារ​មាស ហេតុ​នេះ​ហើយ​ស្រី​ៗ​យើង​អាច​សាកល្បង​ប្រើប្រាស់​រូបមន្ត​ព្យាបាល​តាម​បែប​​ធម្មជាតិ​ជំនួស​វិញ​ ទើប​ជា​ការ​ប្រសើរ​។ [embed-health-tool-bmi] ៤. ស្រ្តេស​ វា​ជា​រឿង​ពិបាក​​មួយ​សម្រាប់​ស្រី​ៗ​យើង​ក្នុង​ការ​បញ្ចេញ​ទឹក​រម្អិល​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង និង​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ។ ដូច្នេះ​ហើយ​ យើង​គប្បី​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រ្តេស​​តាម​រយៈ​ការ​ធ្វើ​សមាធិ ហាត់ប្រាណ​ ស្ដាប់​តន្ត្រី ឬ​អាន​សៀវភៅ​ជាដើម​។ ៥. ជក់​បារី​ ជាមួយ​គ្នា​នេះ​ដែរ ភាព​ចាស់​ ការ​ជក់​បារី​ និង​កត្តា​ដទៃ​ទៀត​ ក៏​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស​ និង​កាត់បន្ថយ​សំណើម​ ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មិន​អាច​បញ្ចេញ​ទឹក​រម្អិល​​បាន​នៅ​អំឡុង​ពេល​រួម​ភេទ​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុស-ស្រី ចង់បានសកម្មភាពផ្លូវភេទល្អ កុំភ្លេចហាត់ប្រាណ

គ្នា​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ពុក​ឆ្អឹង​ជា​ដើម។ ប៉ុន្តែ​តាមពិត​ទៅ​ការហាត់​ប្រាណ​មាន​ប្រយោជន៍​លើស​ហ្នឹង​ទៅ​ទៀត គឺ​ការ​ហាត់​ប្រាណ​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​។ ១. ផល​ប្រយោជន៍​ហាត់​ប្រាណ​សម្រាប់​បុរស​ សម្រាប់​មនុស្ស​ប្រុស​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់​ ទំនង​ជា​ដូច​ទៅ​នឹង​ថ្នាំ​Viagra ធម្មជាតិ​។ វា​មាន​ទំនាក់​ទំនង​ទៅ​នឹង​បន្ថយ​ហានិភ័យ​​លើ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ការសិក្សា​មួយ​បាន​​រក​ឃើញ​ថា បុរស​វ័យ​កណ្ដាល​ដែល​មិន​សូវ​ធ្វើ​សកម្មភាព​រាង​កាយ តែ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ចូល​រួម​កម្មវិធី​លំហាត់​ប្រាណ​បែប​ខ្លាំង​ៗ រយៈពេល​ប្រាំ​បួន​ខែ​ជាប់គ្នា រក​ឃើញ​ថា​បុរស​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​មាន​សកម្ម​ភាព​ផ្លូវ​ភេទ​ច្រើន​ជាង​មុន​ដែរ​។ ការ​មាន​សកម្មភាព​ផ្លូវ​ភេទ​ច្រើន​ជាង​មុន​នេះ មាន​ទាំង​សកម្ម​ភាព​ផ្លូវ​ភេទ​ប្រសើរ​ជាង​មុន និង​ទទួល​បាន​ការ​ពេញ​ចិត្ត​នឹង​រឿង​លើ​គ្រែ​ជាង​មុន​ដែរ​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ហាត់​ប្រាណ​បាន​រាង​កាយ​មាំ​មួន​ល្អ នឹង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​កាន់​តែ​ល្អ​​។​ ២. ផល​ប្រយោជន៍​ហាត់​ប្រាណ​សម្រាប់​ស្រ្តី​ ការ​សិក្សា​លើ​ស្រ្តី​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន​ ក៏​ទទួល​បាន​ចំណង់​ផ្លូវ​ភេទ ភាព​ស្រើប​ស្រាល និង​ភាព​ពេញ​ចិត្ត​នឹង​រឿង​ផ្លូវ​ភេទ​ល្អ​ប្រសើរ​ជាង​ស្រ្តី​ដែល​មិន​សូវ​មាន​សកម្មភាព​រាង​កាយ​។ ការសិក្សា​មួយ​ទៀត បាន​រក​ឃើញ​ដែរ​ថា ស្រ្តី​ដែល​បាន​ជិះ​កង់​ហាត់​ប្រាណ២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បាន​មើល​ភាព​យន្ត​បែប​ស្រើប​ស្រាល​តាម​ក្រោយ ភាព​ស្រើប​ស្រាល​ទទួល​បាន​ពី​ការ​រួម​ភាព​ក៏​ល្អ​ប្រសើរ​ជាង​ស្រ្តី​ដែល​មិន​បាន​ហាត់​ប្រាណ​មុន​មើល​ភាព​យន្ត​បែប​ស្រើប​ស្រាល​​។ ៣. មូល​ហេតុ​ការ​ហាត់​ប្រាណ​ជួយ​សុខភាព​ផ្លូវ​ភេទ ​ការ​ហាត់​ប្រាណ​ជួយ​បង្កើន​លំហូរ​ឈាម​ក្នុង​រាង​កាយ នាំ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ល្អ​ប្រសើរ។ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​រូប​រាង​ប្រុសៗ​សមសួន ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ប្រសើរ​ដែរ។ ទាំង​ស្រ្តី និង​បុរស ដែល​បាន​ហាត់​ប្រា​ណ​ជាប្រចាំ ច្រើន​តែ​មាន​អារម្មណ៍​ល្អ​នឹង​រឿង​រួម​ភេទ ដែល​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​មួយ​ល្អ​ប្រសើរ​។ ​​​ដូច​គ្នា​ដែរ ការ​បញ្ចេញ​កម្លាំង​កាយ​ជា​ប្រ​ចាំ ពិសេស​អ្នក​ចូល​រួម​កម្មវិធី​ហាត់​ប្រាណ អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​លើ​បុរស និង​ស្រ្តី​។ ប៉ុន្តែ បើ​សិន​ជា​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ជ្រុល​ អាច​ទទួល​បាន​លទ្ធ​ផល​ផ្ទុយ​ទៅ​វិញ នាំ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ធ្លាក់​ចុះ​ទៅ​វិញ។ ការ​សិក្សា​ក៏​រក​ឃើញ​ដែរ​​ថា ប្រុសៗ​ដែល​ហាត់​ប្រាណ​ខ្លាំង​ៗ​ជា​ប្រចាំ​ ហាក់​មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ​។


គន្លឹះសុខភាពផ្លូវភេទ

កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ

​ការ​គេង​មាន​សារសំខាន់​ណាស់​ទាំង​ចំពោះ​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​ជីវិត​ដៃគូ​របស់​យើង​ដូច​គ្នា។​ នៅ​ពេល​ដែល​យើង​គេង​បាន​គ្រប់គ្រាន់​ យើង​នឹង​មាន​ថាមពល​កាន់​តែ​ច្រើន​ មាន​អារម្មណ៍​កាន់​តែ​ស្រស់ស្រាយ​ និង​អាច​​ប្រតិបត្តិការ​លើ​គ្រែ​កាន់​តែ​ញឹកញាប់​ជាង​មុន​។​ ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថប្រយោជន៍​នៃ​ការ​គេង​​​​​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​លើ​គ្រែ​។ ១. ជួយ​រក្សា​កម្រិត​អ័រម៉ូន​Testosterone ​​​អ័រម៉ូន​Testosterone ​មាន​គុណប្រយោជន៍​ក្នុង​ការ​បង្កើន​កម្លាំង ម៉ាស​សាច់​ដុំ ដង់ស៊ីតេ​ឆ្អឹង​ ហើយ​ប្រសិនបើ​អ័រម៉ូន​នេះ​មាន​កម្រិត​ទាប​ វា​ក៏​អាច​ធ្វើ​ឲ្យ​សុខុមាលភាព ​កម្លាំង​​ អារម្មណ៍​ ក៏​ដូចជា​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។ សម្រាប់​បុរស​ដែល​គេង​បាន​៤​ម៉ោង​ក្នុង​មួយ​យប់​មាន​កម្រិត​អ័រម៉ូន​Testosterone​នៅ​ពេល​ព្រឹក​ចំនួន​២០០ទៅ​៣០០ ខណៈ​អ្នក​ដែល​គេង​បាន​៨​ម៉ោង​ក្នុង​មួយ​យប់​មាន​កម្រិត​អ័រម៉ូន​នេះ​ដល់​ទៅ​៥០០​ទៅ​៧០០​។ ២. កម្ចាត់​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ភាព​​ធ្ងន់ធ្ងរ​នៃ​ការ​​គេងបាត់​ដង្ហើម ទាក់ទង​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ពិត​ណាស់​ អ្នក​ដែល​មាន​បញ្ហា​គេង​មិន​​ដក​ដង្ហើម​នេះ​​ក៏​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​កម្រិត​អ័រម៉ូនTestosterone​​ទាប ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ដក​ដង្ហើម​ប្រឆាំង​នឹង​ផ្លូវ​ដង្ហើម​បិទ ​ជា​ហេតុ​ធ្វើ​ឲ្យ​អ័រម៉ូន​អាដ្រេណាលីនសាយភាយ​​នៅ​អំឡុង​ពេល​យប់​។​ នៅ​ពេល​ដែល​យើង​ខ្វះ​អុកស៊ីសែន​ វា​នឹង​​បំផ្លាញ​ស្រទាប់​​សរសៃ​ឈាម​តូច​ៗ​ ដែល​បណ្ដាល​ឲ្យ​ងាប់​លិង្គ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. បង្កើន​អ័រម៉ូន​​​ក្ដី​ស្រលាញ់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​រួម​គ្នា​នៅ​លើ​គ្រែ​តែ​មួយ​ក៏​​អាច​ជួយ​បង្កើន​ទំនាក់ទំនង​ ដោយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ស្រ្តេស​ក័រទីសុលថយ​ចុះ​ និង​​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ក្ដី​ស្រលាញ់អុកសុីតូស៊ីន​​​កើន​ឡើង​។ សម្រាប់​ស្ត្រី​ ការ​គេង​ជាមួយ​ដៃគូ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​ ដោយ​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាង​ និង​មិន​ងាយ​ភ្ញាក់​ពី​គេង​ញឹកញាប់​ នេះ​បើ​ប្រៀបធៀប​នឹង​មនុស្ស​ស្រី​ដែល​នៅ​លីវ​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គន្លឹះសុខភាពផ្លូវភេទ

កត្តា​៤យ៉ាង ជះ​ឥទ្ធិពល​ខ្លាំង​ក្លា​​ដល់​ជីវិត​លើ​គ្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទ​របស់​យើង​ តួយ៉ាង​ដូចជា​​​ការ​ថប់​បារម្ភ​ ​​ឬ​ការ​ប្រើប្រាស់​ថ្នាំ​​។​ ដូច្នេះ​ហើយ​ ដើម្បី​​ឲ្យ​ជីវិត​ដៃគូ​ទទួល​បាន​ភាព​សុខ​ស្រួល និង​អារម្មណ៍​ជិតស្និទ្ធ​​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កត្តា​ផ្សេង​ៗ​ដែល​​រារាំង​ដល់​ប្រតិបត្តិការ​លើ​គ្រែ ក៏​ដូចជា​ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. អារម្មណ៍ ជាក់​ស្ដែង​ អារម្មណ៍​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​​ចំណង់​ផ្លូវ​ភេទ​ ភាព​ស្រើបស្រាល​ ​លិង្គ​ឡើង​រឹង​ និង​ការ​ឈាន​ដល់​ចំណុច​កំពូល​ ពីព្រោះ​​តំបន់​ខួរ​ក្បាល​​ផ្នែក​សំខាន់​ៗ​ និង​​បំពង់​សរសៃ​ប្រសាទ ​មាន​ការ​​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​យើង​គិត​ ក៏​ដូចជា​​មាន​អារម្មណ៍​។​ នេះ​ជា​មូលហេតុ​ដែល​អារម្មណ៍​ជះ​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវ​ភេទ​ ហើយ​​ជា​ទូទៅ​ ស្រ្តេស​ ការ​អស់​កម្លាំង​ និង​ការ​បាក់​ទឹក​ចិត្ត​អាច​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ ​បញ្ហាលិង្គ​មិន​ឡើង​រឹង​ ​ឬ​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​។ ដំណោះស្រាយ ការ​បាត់បង់​អារម្មណ៍​ផ្លូវ​ភេទ​ គឺ​ជា​សញ្ញា​ទូទៅ​នៃ​ស្រ្តេស​ ​ឬ​ការ​បាក់​ទឹក​ចិត្ត​សម្រាប់​បុរស​​។​ ដូច្នេះ​ហើយ​ យើង​គប្បី​​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​របស់​យើង​ឲ្យ​បាន​ច្រើន​។​ នៅ​ក្នុង​ករណី​​​ដែល​បញ្ហា​នេះ​មិន​ធូរ​ស្រាល​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ញៀន​នឹង​រឿង​​ក្ដៅ​សាច់​ ​​​​ជា​ទូទៅ​ ប្រុស​ៗ​ភាគ​ច្រើន​ចូលចិត្ត​មើល​រឿង​ក្ដៅ​សាច់​ជា​ញឹកញាប់​។​ យ៉ាង​ណា​មិញ ភាព​​មិន​អាច​គ្រប់គ្រង​លើ​​ខ្លួន​ឯង​​ក្នុង​ការ​ជៀសវាង​​មើល​រឿង​ប្រភេទ​នេះ​ ​ជាការ​​រំខាន​ដល់​ជីវិត​​របស់​យើង​ ឬ​​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ថប់ ​​ទាំង​នេះ​អាច​ជា​សញ្ញា​ដែល​យើង​ញៀន​នឹង​រឿង​​ក្ដៅ​សាច់។​ ​​​​​ដំណោះស្រាយ​ ប្រសិនបើ​យើង​ចំណាយ​ពេល​ច្រើន​ម៉ោង​មើល​រឿង​ក្ដៅ​សាច់​ ​យើង​គប្បី​កំណត់​ពេលវេលា​ និង​ចំនួន​ម៉ោង​​ឲ្យ​បាន​សម​ល្មម ទើប​ជា​ការ​ប្រសើរ​​​។ [embed-health-tool-bmr] ៣. ការប្រើប្រាស់​ថ្នាំ ការ​លេប​ថ្នាំ​ដើម្បី​​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​មាន​ភាព​​ប្រសើរ​ឡើង​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ​វា​ក៏​មាន​ផល​ប៉ះពាល់​ដូច​​ទៅ​នឹង​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ។​ ថ្នាំ​ទាំង​នេះ​មាន​ពាក់ព័ន្ធ​ដល់​ជីវិត​ផ្លូវ​ភេទ។ ​ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​សង្កេត​ថា​តើ​វា​​មាន​​ប៉ះពាល់​​លើ​ចំណង់​ផ្លូវ​ភេទ​ […]


គន្លឹះសុខភាពផ្លូវភេទ

ឈឺ​នោម​​ពេល​រួម​ភេទ​ អាច​មក​ពី​មូលហេតុ​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ស្រីៗ​យើង​អាច​មាន​អារម្មណ៍​អៀនខ្មាស​​ ប្រសិនបើ​ខ្លួន​​មាន​អារម្មណ៍​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​។ ពិត​ណាស់​ ការ​ឈឺ​នោម​​​នៅ​ពេល​ប្រតិបត្តិការ​លើ​គ្រែ​កើត​ឡើង​ជា​ទូទៅ​ ហើយ​​វា​ក៏​អាច​​រំខាន​អារម្មណ៍​ដល់​ដៃគូ​របស់​យើង​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ តើ​អាការៈ​នេះ​គឺ​ជា​រឿង​ធម្មតា​ឬ​អត់​? ហើយ​យើង​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ដែរ​ទេ​? ​​ជា​ទូទៅ​ ​អារម្មណ៍​ចង់​នោម​ក្នុង​ពេល​រួម​ភេទ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ស្ត្រី ពីព្រោះ​ប្រតិកម្ម​ភ្លាម​ៗ​​នៃ​រាងកាយ​របស់​បុរស​ អាច​រារាំង​ពី​ការ​​ឈឺ​នោម​ នៅ​ពេល​ដែល​​លិង្គ​ឡើង​រឹង​។ តាម​ពិត​ទៅ​ ការ​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ប្រមាណ​៦០% នៃ​ស្ត្រី​តែងតែ​​មាន​អារម្មណ៍​បែប​នេះ។ មូលហេតុ​​ធ្វើ​ឲ្យ​​​យើង​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​ មាន​ដូច​ខាង​ក្រោម​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ​​១. រួម​ភេទ​ពេល​ប្លោក​នោម​ពេញ​បាន​ពាក់​កណ្ដាល​ យើង​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​​ថា​ ការ​នោម​ក្រោយ​រួម​ភេទ​រួច​ អាច​ការពារ​ខ្លួន​ពី​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម​ ប៉ុន្តែ​​គ្នា​យើង​​ក៏​គប្បី​នោម​មុន​ពេល​រួម​ភេទ​ដូច​គ្នា​ ប្រសិនបើ​យើង​មិន​ចង់​នោម​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​ទេ​នោះ​។ ទ្វារ​ទឹក​នោម​ និង​ប្លោក​នោម​នៅ​ជាប់​នឹង​​រន្ធ​ទ្វារ​មាស​ ហើយ​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ ​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​​កាន់​តែ​មាន​អារម្មណ៍​រាន់​នោម​ទ្វេដង​។​ [embed-health-tool-ovulation] ២. ​ស្ងួត​ទ្វារ​មាស​ ការ​ស្ងួត​ទ្វារ​មាស​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​រន្ធ​ទ្វារ​ទឹក​នោម​ ដែល​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​នោម​ភ្លាម​ៗ នៅ​អំឡុង​ពេល​រួម​ភេទ​។​ ដើម្បី​ការពារ​​បញ្ហា​ស្ងួត​ទ្វារ​មាស​ ឬ​ការ​រលាក​ យើង​អាច​ប្រើប្រាស់​​ទឹក​រម្អិល​ ពីព្រោះ​វា​អាច​ជួយ​​បញ្ចៀស​​ជាលិកា​ទ្វារ​មាស​​ពី​ការ​រលាក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​ទឹក​នោម ​និង​បង្ក​ជា​​​អារម្មណ៍​ឈឺ​នោម​។ ៣. សាច់​ដុំ​បាត​អាង​ត្រគាក​ខ្សោយ​ ប្រសិនបើ​យើង​មាន​បញ្ហា​បាត​អាង​ត្រគាក​ខ្សោយ​ ដោយ​សារ​តែ​ការ​សម្រាល​កូន ​ក្អក​រ៉ាំរ៉ៃ កណ្ដាស់​ ទល់​លាមក​ ឬ​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​មាន​ផល​ប៉ះពាល់​​​ខ្លាំង​ជា​ប្រចាំ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​នោម​ អំឡុង​ពេល​រួម​ភេទ​ដូច​គ្នា។​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​បាត​​អាង​ត្រគាក​ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​Kegel។​   ៤. ប្លោក​នោមភ្ញោចខ្លាំង ការ​ឈឺ​នោម​អំឡុង​ពេល​រួម​ភេទ គឺ​ជា​រោគ​សញ្ញា​នៃ​ប្លោក​នោម​ភ្ញោចខ្លាំង ហើយ​វា​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ឈឺ​នោម​ញឹកញាប់​ និង​ភ្លាម​ៗ​ […]


គន្លឹះសុខភាពផ្លូវភេទ

មូលហេតុ​ ​៣​​ ​ស្រីៗ​រួមភេទមិន​ដល់​ចំណុច​កំពូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មាន​ឧបសគ្គ​​ជា​ច្រើន​ទាំង​ផ្នែក​រាងកាយ​ ផ្លូវ​ចិត្ត​ និង​បរិយាកាស​ដែល​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ ​ភាព​ពេញ​ចិត្ត​ខាង​ផ្លូវ​ភេទ​ និង​សមត្ថភាព​ដែលបណ្ដាលឲ្យ​​​រួមភេទមិន​ដល់​ចំណុច​កំពូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​ស្រីៗ​យើង​។​ ​មូលហេតុអ្វី​បាន​ជា​រួមភេទ​មិន​ដល់​ចំណុច​កំពូល? យើងនឹង​លម្អិត​បញ្ហា​ការ​រួមភេទ ​៣ ដែល​អាច​រារាំង​យើង​ពី​អារម្មណ៍​សុខ​ស្រួល។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ១. ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​ ​អារម្មណ៍​ភ័យ​ខ្លាច​ ​ខុស​ឆ្គង​ អាម៉ាស់​ ខឹង រង​របួស ​ឬ​​ស្រ្តេស​សុទ្ធ​តែ​​​អាច​រារាំង​យើង​ក្នុង​ការ​ទទួល​បាន​អារម្មណ៍​រីករាយ​ និង​ឈាន​ដល់​ចំណុច​កំពូល​។ ជាក់​ស្ដែង ស្រីៗ​យើង​ត្រូវការ​​អារម្មណ៍​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​​ដើម្បី​ឲ្យ​ប្រតិបត្តិ​លើ​គ្រែ​កាន់​តែ​​ដំណើរ​ការ​បាន​រលូត​។​ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បង្កើត​បរិយាកាស​សុវត្ថិភាព​​នៅ​រាល់​ពេល​រួម​ភេទ​​ជាមួយ​នឹង​ដៃគូ​។ ២. ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ​​​ទន្ទឹម​នឹង​អារម្មណ៍​សុវត្ថិភាព​ និង​ជៀស​ផុត​ពី​ការ​រំខាន​ផ្សេង​ៗ​ ការ​រួម​ភេទ​គួរ​តែ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​សុខ​ស្រួល​។​ ប៉ុន្តែ​ ប្រសិនបើ​​ស្រីៗ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ក្រហាយ​ ឬ​រលាក​ យើង​អាច​នឹង​មាន​ការ​ថប់បារម្ភ ឬ​លែង​ចង់​រួម​ភេទ​តទៅ​ទៀត។ មួយ​វិញ​ទៀត​​ យើង​អាច​​មាន​អារម្មណ៍​ស្រ្តេស​ និង​តានតឹង​ ដែល​ជះឥទ្ធិពល​​មិន​ល្អ​ក្នុង​ការ​ដាស់​​អារម្មណ៍​។ បញ្ហា​ទាំង​​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​ខ្ទង់​២០​ឆ្នាំ ​ដោយសារ​តែ​​អ័រម៉ូន​សំខាន់​ៗ​ជា​ច្រើន​ រួម​​ទាំង​DHEA​ធ្លាក់​ចុះ​ នៅ​ក្នុង​វ័យ​នេះ​​។​ បន្ថែម​ពី​នេះ​ អាការៈ​ស្ងួត​ទ្វារ​មាស​ក៏​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​pHអាច​នឹង​រង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​កាន់​តែ​ច្រើន​។​ ជា​ទូទៅ​ ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ អាច​កើត​មាន​​​ ដោយ​សារ​តែ​បង្ហួរ​នោម​​​ស្ដើង​​ និង​បាត់បង់​ភាព​យឺត​នៃ​កោសិកា​ទ្វារ​មាស ទើប​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មិន​អាច​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​ដៃ​គូ​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផល​ ​៤​យ៉ាង បង្ហាញ​ថា​​សមាធិ​​ជួយ​​ជីវិត​ផ្លូវភេទប្រសើរ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​រាល់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ការ​ធ្វើ​សមាធិ​ នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ ក៏​ដូចជា​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន​ផង​ដែរ​។​ ប៉ុន្តែ​ តើ​ការ​ធ្វើ​សមាធិ ពិត​ជា​​អាច​​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​យើង​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​? ជាក់​ស្ដែង​ ​​មាន​ការ​​សិក្សា​ជា​ច្រើន​អំពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​សមាធិ​ និង​បទពិសោធន៍​​ចំពោះ​រឿង​លើ​គ្រែ​​​​បាន​បង្ហាញ​ថា​ អ្នក​ដែល​ធ្វើ​សមាធិ​មាន​ចំណង់​ផ្លូវ​ភេទ​ និង​មុខងារ​ផ្លូវ​ភេទ​​ល្អ​ជាង​អ្នក​ដែល​មិន​ធ្វើ​សមាធិ​សោះ។​ ចំណែក​ឯ​ស្រីៗ​ដែល​​ធ្វើ​សមាធិ​អំឡុង​ពេល​រួម​​ភេទ​ ក៏​ចាប់ផ្ដើម​មាន​​អារម្មណ៍​ស្រើបស្រាល​​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ដែរ​។ ​​​​​ហេតុផល​ដែល​ការ​ធ្វើ​សមាធិ​ជួយ​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​កាន់​តែ​ប្រសើរ​ឡើង​​រួម​មាន​៖​ ១. បន្ថយ​ស្រេ្តស​ សមាធិ​ គឺ​ជា​ឧបករណ៍​កាត់បន្ថយ​ស្រ្តេស​ដ៏​មាន​ឥទ្ធិពល​​។​ ដូច្នេះ​ហើយ​ វា​​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ និង​​ការ​ប្រតិបត្តិការ​លើ​គ្រែ​ ដោយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​Cortisol និង​Adrenaline។ ​ពិត​ណាស់​ កម្រិតអ័រម៉ូន​ Cortisol​ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​ ហើយ​វា​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ដូច​គ្នា​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ថាមពល​ ​​ការ​អស់​កម្លាំង​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មិន​អាច​រួម​ភេទ​បាន​ច្រើន​ តាម​ដែល​​ខ្លួន​​ចង់​។ ​ជា​ទូទៅ​ ការ​ធ្វើ​សមាធិ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អស់​កម្លាំង​ និង​ការ​គេង​មិន​លក់​ ។ នៅ​ពេល​ដែល​យើង​ធ្វើ​សមាធិ​ រាងកាយ​របស់​យើង​នឹង​អាច​សម្រាក​បាន​ពេញលេញ ហើយ​កត្តា​នេះ​នឹង​ជួយ​ឲ្យ​យើង​​​មាន​ថាមពល​​ច្រើន​ជាង​មុន​សម្រាប់​ប្រតិបត្តិការ​លើ​គ្រែ​។ ៣. ​កាត់បន្ថយ​ការ​រំខាន​ខាង​អារម្មណ៍​ គ្នា​យើង​ភាគ​ច្រើន​​មាន​ការអភិវឌ្ឍខួរ​ក្បាល​​​ផ្នែក​ខាង​ឆ្វេង​ហួស​កម្រិត ដែល​មុខងារ​របស់​វា​គឺ​ពិនិត្យ​មើល​អតីតកាល​ និង​ស្រមៃ​ដល់​អនាគតកាល​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​យើង​ជាប់​គាំង​នៅ​ក្នុង​គំនិត​អតីតកាល និង​អនាគតកាល​ ព្រម​ទាំង​ធ្វើ​ឲ្យ​​យើង​បាត់បង់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​លើ​បច្ចុប្បន្ន​​ ​ដែល​ជា​ពេលវេលា​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។ ​​​​​​៤. យល់ពីចំណុចខ្វះចន្លោះ​​ខ្លួន​ឯង​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​មិន​ទម្លាប់​ធ្វើ​សមាធិ​​ទេ​​នោះ​ យើង​អាច​នឹង​​​មាន​អារម្មណ៍​ថា​ខ្វះ​​ចន្លោះ​ និង​ត្រូវការ​អ្នកណា​ម្នាក់​មក​បំពេញ​ចន្លោះ​​នោះ​។​ ​នៅ​ពេល​ដែល​យើង​រំពឹង​ថា​ដៃ​គូ​របស់​យើង​នឹង​​ធ្វើ​តួនាទី​នេះ​ យើង​អាច​នឹង​ខកចិត្ត​​ ពីព្រោះ​មិន​មាន​អ្វី​ផ្សេង​ដែល​អាច​ផ្ដល់​សេចក្ដី​សុខ​ដល់​យើង​ ជាង​យើង​ខ្លួន​ឯង​ឡើយ​។​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស