ឈឺ​នោម​​ពេល​រួម​ភេទ​ អាច​មក​ពី​មូលហេតុ​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ឈឺ​នោម​​ពេល​រួម​ភេទ​ អាច​មក​ពី​មូលហេតុ​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​ស្រីៗ​យើង​អាច​មាន​អារម្មណ៍​អៀនខ្មាស​​ ប្រសិនបើ​ខ្លួន​​មាន​អារម្មណ៍​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​។ ពិត​ណាស់​ ការ​ឈឺ​នោម​​​នៅ​ពេល​ប្រតិបត្តិការ​លើ​គ្រែ​កើត​ឡើង​ជា​ទូទៅ​ ហើយ​​វា​ក៏​អាច​​រំខាន​អារម្មណ៍​ដល់​ដៃគូ​របស់​យើង​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ តើ​អាការៈ​នេះ​គឺ​ជា​រឿង​ធម្មតា​ឬ​អត់​? ហើយ​យើង​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ដែរ​ទេ​?

    ​​ជា​ទូទៅ​ ​អារម្មណ៍​ចង់​នោម​ក្នុង​ពេល​រួម​ភេទ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ស្ត្រី ពីព្រោះ​ប្រតិកម្ម​ភ្លាម​ៗ​​នៃ​រាងកាយ​របស់​បុរស​ អាច​រារាំង​ពី​ការ​​ឈឺ​នោម​ នៅ​ពេល​ដែល​​លិង្គ​ឡើង​រឹង​។ តាម​ពិត​ទៅ​ ការ​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ប្រមាណ​៦០% នៃ​ស្ត្រី​តែងតែ​​មាន​អារម្មណ៍​បែប​នេះ។ មូលហេតុ​​ធ្វើ​ឲ្យ​​​យើង​ឈឺ​នោម​នៅ​អំឡុង​ពេល​រួម​ភេទ​ មាន​ដូច​ខាង​ក្រោម​។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ​​១. រួម​ភេទ​ពេល​ប្លោក​នោម​ពេញ​បាន​ពាក់​កណ្ដាល​

    យើង​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​​ថា​ ការ​នោម​ក្រោយ​រួម​ភេទ​រួច​ អាច​ការពារ​ខ្លួន​ពី​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម​ ប៉ុន្តែ​​គ្នា​យើង​​ក៏​គប្បី​នោម​មុន​ពេល​រួម​ភេទ​ដូច​គ្នា​ ប្រសិនបើ​យើង​មិន​ចង់​នោម​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​ទេ​នោះ​។ ទ្វារ​ទឹក​នោម​ និង​ប្លោក​នោម​នៅ​ជាប់​នឹង​​រន្ធ​ទ្វារ​មាស​ ហើយ​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ ​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​​កាន់​តែ​មាន​អារម្មណ៍​រាន់​នោម​ទ្វេដង​។​

    ២. ​ស្ងួត​ទ្វារ​មាស​

    ការ​ស្ងួត​ទ្វារ​មាស​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​រន្ធ​ទ្វារ​ទឹក​នោម​ ដែល​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​នោម​ភ្លាម​ៗ នៅ​អំឡុង​ពេល​រួម​ភេទ​។​ ដើម្បី​ការពារ​​បញ្ហា​ស្ងួត​ទ្វារ​មាស​ ឬ​ការ​រលាក​ យើង​អាច​ប្រើប្រាស់​​ទឹក​រម្អិល​ ពីព្រោះ​វា​អាច​ជួយ​​បញ្ចៀស​​ជាលិកា​ទ្វារ​មាស​​ពី​ការ​រលាក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​ទឹក​នោម ​និង​បង្ក​ជា​​​អារម្មណ៍​ឈឺ​នោម​។

    ៣. សាច់​ដុំ​បាត​អាង​ត្រគាក​ខ្សោយ​

    ប្រសិនបើ​យើង​មាន​បញ្ហា​បាត​អាង​ត្រគាក​ខ្សោយ​ ដោយ​សារ​តែ​ការ​សម្រាល​កូន ​ក្អក​រ៉ាំរ៉ៃ កណ្ដាស់​ ទល់​លាមក​ ឬ​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​មាន​ផល​ប៉ះពាល់​​​ខ្លាំង​ជា​ប្រចាំ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​នោម​ អំឡុង​ពេល​រួម​ភេទ​ដូច​គ្នា។​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​បាត​​អាង​ត្រគាក​ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​Kegel។​

    ៤. ប្លោក​នោមភ្ញោចខ្លាំង

    ការ​ឈឺ​នោម​អំឡុង​ពេល​រួម​ភេទ គឺ​ជា​រោគ​សញ្ញា​នៃ​ប្លោក​នោម​ភ្ញោចខ្លាំង ហើយ​វា​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ឈឺ​នោម​ញឹកញាប់​ និង​ភ្លាម​ៗ​ ដែល​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។​ វា​កើត​ឡើង​នៅ​ពេល​ដែល​ប្លោក​នោម​ព្យាយាម​បញ្ចេញ​ទឹក​នោម​ ទោះបី​ជា​វា​មិន​ទាន់​ពេញ​ក៏​ដោយ​។​ នៅ​ក្នុង​ករណី​ដែល​នោម​ញឹកញាប់​ ព្រម​ទាំង​សង្ស័យ​ថា​មាន​បញ្ហា​ប្លោក​នោម​ភ្ញោចខ្លាំង គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 15/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត