backup og meta

កត្តា​៤យ៉ាង ជះ​ឥទ្ធិពល​ខ្លាំង​ក្លា​​ដល់​ជីវិត​លើ​គ្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 15, 2022

    កត្តា​៤យ៉ាង ជះ​ឥទ្ធិពល​ខ្លាំង​ក្លា​​ដល់​ជីវិត​លើ​គ្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទ​របស់​យើង​ តួយ៉ាង​ដូចជា​​​ការ​ថប់​បារម្ភ​ ​​ឬ​ការ​ប្រើប្រាស់​ថ្នាំ​​។​ ដូច្នេះ​ហើយ​ ដើម្បី​​ឲ្យ​ជីវិត​ដៃគូ​ទទួល​បាន​ភាព​សុខ​ស្រួល និង​អារម្មណ៍​ជិតស្និទ្ធ​​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កត្តា​ផ្សេង​ៗ​ដែល​​រារាំង​ដល់​ប្រតិបត្តិការ​លើ​គ្រែ ក៏​ដូចជា​ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    ១. អារម្មណ៍

    ជាក់​ស្ដែង​ អារម្មណ៍​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​​ចំណង់​ផ្លូវ​ភេទ​ ភាព​ស្រើបស្រាល​ ​លិង្គ​ឡើង​រឹង​ និង​ការ​ឈាន​ដល់​ចំណុច​កំពូល​ ពីព្រោះ​​តំបន់​ខួរ​ក្បាល​​ផ្នែក​សំខាន់​ៗ​ និង​​បំពង់​សរសៃ​ប្រសាទ ​មាន​ការ​​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​យើង​គិត​ ក៏​ដូចជា​​មាន​អារម្មណ៍​។​ នេះ​ជា​មូលហេតុ​ដែល​អារម្មណ៍​ជះ​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវ​ភេទ​ ហើយ​​ជា​ទូទៅ​ ស្រ្តេស​ ការ​អស់​កម្លាំង​ និង​ការ​បាក់​ទឹក​ចិត្ត​អាច​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ ​បញ្ហាលិង្គ​មិន​ឡើង​រឹង​ ​ឬ​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​។

    ដំណោះស្រាយ

    ការ​បាត់បង់​អារម្មណ៍​ផ្លូវ​ភេទ​ គឺ​ជា​សញ្ញា​ទូទៅ​នៃ​ស្រ្តេស​ ​ឬ​ការ​បាក់​ទឹក​ចិត្ត​សម្រាប់​បុរស​​។​ ដូច្នេះ​ហើយ​ យើង​គប្បី​​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​របស់​យើង​ឲ្យ​បាន​ច្រើន​។​ នៅ​ក្នុង​ករណី​​​ដែល​បញ្ហា​នេះ​មិន​ធូរ​ស្រាល​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ២. ញៀន​នឹង​រឿង​​ក្ដៅ​សាច់​

    ​​​​ជា​ទូទៅ​ ប្រុស​ៗ​ភាគ​ច្រើន​ចូលចិត្ត​មើល​រឿង​ក្ដៅ​សាច់​ជា​ញឹកញាប់​។​ យ៉ាង​ណា​មិញ ភាព​​មិន​អាច​គ្រប់គ្រង​លើ​​ខ្លួន​ឯង​​ក្នុង​ការ​ជៀសវាង​​មើល​រឿង​ប្រភេទ​នេះ​ ​ជាការ​​រំខាន​ដល់​ជីវិត​​របស់​យើង​ ឬ​​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ថប់ ​​ទាំង​នេះ​អាច​ជា​សញ្ញា​ដែល​យើង​ញៀន​នឹង​រឿង​​ក្ដៅ​សាច់។​

    ​​​​​ដំណោះស្រាយ​

    ប្រសិនបើ​យើង​ចំណាយ​ពេល​ច្រើន​ម៉ោង​មើល​រឿង​ក្ដៅ​សាច់​ ​យើង​គប្បី​កំណត់​ពេលវេលា​ និង​ចំនួន​ម៉ោង​​ឲ្យ​បាន​សម​ល្មម ទើប​ជា​ការ​ប្រសើរ​​​។

    ៣. ការប្រើប្រាស់​ថ្នាំ

    ការ​លេប​ថ្នាំ​ដើម្បី​​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​មាន​ភាព​​ប្រសើរ​ឡើង​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ​វា​ក៏​មាន​ផល​ប៉ះពាល់​ដូច​​ទៅ​នឹង​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ។​ ថ្នាំ​ទាំង​នេះ​មាន​ពាក់ព័ន្ធ​ដល់​ជីវិត​ផ្លូវ​ភេទ។ ​ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​សង្កេត​ថា​តើ​វា​​មាន​​ប៉ះពាល់​​លើ​ចំណង់​ផ្លូវ​ភេទ​ ​បញ្ហា​លិង្គ​មិន​​ឡើង​រឹង​ ឬ​ការ​​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​ នៅ​អំឡុង​ពេល​ប្រើប្រាស់​ដែរ​ឬ​យ៉ាង​ណា​​។

    ដំណោះស្រាយ​

    ការ​សង្កេត​ឃើញ​ការ​ប្រែប្រួល​បណ្ដោះអាសន្ន​មួយ​ចំនួន​ចំពោះ​ចំណង់​ផ្លូវ​ភេទ​​ ​ការ​ឡើង​រឹង​ ឬ​ការ​ឈាន​ដល់​ចំណុច​កំពូល​គឺ​ជា​រឿង​ធម្មតា​​ ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ថប់​បារម្ភ​ និង​​បាក់​ទឹក​ចិត្ត ប៉ុន្តែ​​នៅ​ពេល​ដែល​​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​​បន្ថយ​កម្រិត​ថ្នាំ​ក៏​មាន​ភាព​ចាំបាច់​ដូច​គ្នា​។​

    បញ្ហាផ្លូវភេទបុរស២

    ៤. ​​សម្ពាធ​នៅ​ពេល​ប្រតិបត្តិការ​

    ​មិន​ត្រឹម​តែ​ការ​ថប់​បារម្ភ​ និង​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ ដែល​ធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ សូម្បី​តែ​​​​តិចនិក​នៅ​ពេល​ប្រតិបត្តិការ​ ព្រម​ទាំង​កត្តា​​រូបរាង​​ក៏​ជិះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវ​ភេទ​​បុរស​ដែរ​។

    អត្ថបទគួរអាន៖

    ដំណោះស្រាយ​

    ប្រសិនបើ​យើង​​មាន​ការ​ព្រួយបារម្ភ​ពី​តិចនិក​ប្រតិបត្តិការ​ ឬ​រូបរាង​​​ខាង​ក្រៅ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ​ ​គ្នា​យើង​គួរ​តែ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​និយាយ​ទៅ​កាន់​ដៃ​គូ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​​​។ លើស​ពី​នេះ​ យើង​គប្បី​ទម្លាក់​​សម្ពាធ​ពី​ខ្លួន​​ និង​ផ្ដោត​លើ​ប្រតិបត្តិការ​លើ​គ្រែ​តែ​មួយ​មុខ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម