ប្រតិបត្តិការក្ដៅខ្លួនរួមបញ្ចូលខ្លួនប្រាណតែមួយរវាងប្រុស និងស្រី ទាមទារឲ្យមានការយល់ចិត្តគ្នា ព្រមទាំងបច្ចេកទេសផងដែរ ដើម្បីឲ្យស្រើបស្រាល រីករាយដល់កំពូល។ អំឡុងពេលធ្វើរឿងក្ដៅសាច់ ខាងប្រុស ឬស្រី អាចបង្កកំហុសតូចៗដោយអចេតនា នាំហេតុឲ្យដំណើរការមិនដូចការរំពឹងទុក ឬមិនដូចនឹងអ្វីដែលយើងបានមើលលើ YouTube។ ខាងក្រោមនេះ ជាកំហុសខ្លះរបស់ប្រុសៗឧស្សាហ៍មាន ពេលអីៗជាមួយដៃគូ៖
១- បន្ទាន់ៗ អត់យល់ចិត្តខាងស្រី
ស្រីៗត្រូវការពេល ដើម្បីបង្កើតអារម្មណ៍សិច (ស្រើបស្រាល) ហើយប្រុសៗភាគច្រើនគិតតែអារម្មណ៍ខ្លួនឯង ហើយអត់ដឹងទេថា ការឱប ថើប ឬបបោសអង្អែល អាចជួយឲ្យស្រីៗកាន់តែមានអារម្មណ៍ស្រើប។ ការបបោសអង្អែល ក៏ជួយឲ្យស្រីៗមានអារម្មណ៍សុវត្ថិភាព បង្កើនទំនុកចិត្ត និងសេរីភាពក្នុងពេលរួមភេទ។ បបោសអង្អែលត្រឹម ៣០ វិនាទី អាចជួយឲ្យអ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ចេញមកជួយបង្កើតអារម្មណ៍សិច។
ចង់មិនចង់ ស្រីៗភាគច្រើនបង្ខំចិត្តលាក់អារម្មណ៍ខ្លួនឯង ដោយបង្ហាញថាខ្លួនបានដល់កំពូល ពេលរួមភេទ ដើម្បីកុំឲ្យដៃគូអន់ចិត្ត។ ឯប្រុសៗវិញ បែរជាគិតថា ខាងស្រីពេញចិត្តហើយមើលទៅ ខណៈដែលការពិត ស្រីៗអាចមិនស្កប់ស្កល់។ បើពិតជាស្រលាញ់នាងមែន ហើយចង់នាងឈានដល់ឋានសួគ៌ដែរ ប្រុសៗត្រូវសួរនាងពីអ្វីអាចធ្វើឲ្យនាងមានសេចក្តីសុខពិតប្រាកដ។ សាកល្បងឲ្យនាងនិយាយពីអ្វីដែលចូលចិត្ត ឬមិនចូលចិត្តក្នុងពេលប្រតិបត្តិការម្ដងៗ។

៣- អត់អាប់ដេត
កាលណាបន្ទាន់ ឆាប់ចាត់ការ ប្រុសៗភាគច្រើនតែងបង្កើតកំហុសធំមួយ គឺប្រើបច្ចេកទេស ឬក្បាច់ដដែល។ ត្រូវដឹងថា បច្ចេកទេសដដែលៗមិនប្រាកដថាធ្វើឲ្យខាងស្រីមានអារម្មណ៍ពុះកញ្ជ្រោលនោះទេ។ អ៊ីចឹង ត្រូវបង្កើតបរិយាកាសថ្មី (រៀបចំបន្ទប់ ប្ដូរកន្លែង ជាដើម) ផ្លាស់ប្ដូរក្បាច់ ការថើបបបោសអង្អែលលើចំណុចផ្សេងៗនៃរាងកាយ ទើបអាចដាស់អារម្មណ៍ស្រីៗបាន។
៤- គិតថាពេលរួមភេទ គឺធ្វើឲ្យស្រីៗស្រើបស្រាលហើយ
ជាការយល់ច្រឡំរបស់ប្រុសៗ! ការស្រើបស្រាលរបស់ស្រីៗភាគច្រើន មិនមែនកើតឡើងអំឡុងពេលរួមភេទទេ។ ក្បាច់រួមភេទជាច្រើន មិនអាចរំញោចឲ្យស្រីៗដល់ចំណុចស្រើបស្រាលរបស់ស្រីៗ និងមិនអាចផ្តល់ក្តីសុខដូចអ្វីនាងចង់បាននោះឡើយ។ បើចង់ឲ្យអារម្មណ៍ស្រើបខ្លាំង ស្រីៗត្រូវការសកម្មភាពបបោសអង្អែលមុននឹងចាប់ប្រតិបត្តិការមែនទែន។