គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់?

នែ៎​គ្នាយើង! ភ្លេច​ខ្លួន​អត់​ប្រើ​អាវ​ភ្លៀង​មួយ​ពេល មាន​អារម្មណ៍​ម៉េច​ដែរ? ភ័យ​ណាស់ មែន​អត់? បើ​មិន​ខ្លាច​​ឆ្លង​កាម​រោគ ក៏​ខ្លាច​មាន​ផ្ទៃពោះ​ដែរ។ ទុក​ការ​បារម្ភ​មួយ​ឡែក​សិន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ថា​ត្រូវ​ធ្វើ​ម៉េច។ មាន​វិធី​ការពារ​ច្រើន​ដែល​អាច​ជួយ​ដោះ​ស្រាយ​បាន។ ជាក់ស្ដែង ថ្នាំ​ការពារ​មាន​ផ្ទៃ​ពោះ​បន្ទាន់ ៧២ ម៉ោង ជា​ជម្រើស​ល្​អបំផុត បើ​យើង​រួមភេទ​ជាមួយ​ដៃ​គូ​អត់បាន​ការពារ។ វិធីសាស្ត្រមួយចំនួនទៀត អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​កាមរោគ។ ១- ថ្នាំ ៧២ ម៉ោង វា​ជា​ថ្នាំ​ពន្យារ​កំណើត​ករណី​បន្ទាន់ បង្ការ​ការ​ទម្លាក់​ស៊ុត​របស់​អូវែ ទប់​ស្កាត់​ការ​ឈាន​ទៅ​បង្ក​កំណើត​លើ​ភ្នាស​ស្បូន ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់ ក្រោយ​ប្រើ​ថ្នាំ​នេះ។ ក្រៅពី​ថ្នាំ​ការពារ​បន្ទាន់ យើង​អាច​ប្រើ​កង​ដាក់​ក្នុង​ស្បូន​តូច ហៅថា Copper IUD សម្រាប់​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ ប៉ុន្ដែត្រូវ​ជួប​ផ្ទាល់​ជាមួយ​ពេទ្យ អំឡុង​ពេល​ ៥ ថ្ងៃ​បន្ទាប់​ពី​រួមភេទ​ភ្លេច​ការពារ។ កង​ដាក់​ក្នុង​ស្បូន IUDs ធ្វើការ​ភ្ញោច​បង្កើន​ជាតិ​រំអិល​នៅ​ភ្នាស​ក​ស្បូន ការពារ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ឆ្លង​កាត់​បាន។ ចំណុច​ល្អ​របស់​កង គឺ​ពេល​ដាក់​វា​ចូល​ហើយ យើង​អាច​ប្រើ​បាន​រហូត​ដល់ ១០ ឆ្នាំ ឬ​ក៏​យូរ​ជាង​ហ្នឹង។ ២- ធ្វើតេស្ត សប្បាយ​មួយ​ពេល ភ្លេច​អស់​រឿង​លោកីយ៍ ប្រាកដ​ជា​ភ័យ​ញ័រ​ខ្លួន​មិន​ស្ទើរ​ទេ […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗចំណង់ផ្លូវភេទថយចុះ អាចមកពីមូលហេតុទាំងប៉ុន្មាននេះ

ចំណង់ផ្លូវភេទកើតមកពីកត្តាជីវសាស្ត្រ កត្តាផ្ទាល់ខ្លួន និងទំនាក់ទំនង វាជាផ្នែកមួយនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃ ពោរពេញដោយផាសុកភាព និងបទពិសោធ ប៉ុន្តែប្រុសៗគ្នាយើងខ្លះបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ ដោយមិនដឹងមូលហេតុ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ឈប់សង្ស័យ "Hello គ្រូពេទ្យ" នឹងស្រាយមន្ទិលទាំងនេះ ហើយវាអាស្រ័យលើមូលហេតុមួយចំនួន៖ ១- អ័រម៉ូនថយចុះ តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ "កត្តាអាយុ"។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។ ៣- គ្រឿងស្រវឹង ឬថ្នាំញៀន សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។ ៤- ស្ត្រេស ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន […]


គន្លឹះសុខភាពផ្លូវភេទ

សំណួរដែលសួរច្រើនបំផុត! បើចង់​​​បាន​​​កូន គួររួម​​​ភេទ​​​ពេល​​​ណា​​​​​​​​​ល្អ​​​?

ក្រោយថ្ងៃមង្គល រឿងបន្ទាប់ដែលត្រូវពិភាក្សាគ្នា គឺផែនការគ្រួសារ ជាពិសេសរឿងយកកូន។ អ្នកខ្លះ ការភ្លាម បានកូនភ្លែត។ ខ្លះការរាប់ឆ្នាំហើយ នៅតែអត់កូនទៀត ទោះចង់បានខ្លាំងប៉ុនណាក៏ដោយ។ ក្រៅពីមានដោយចៃដន្យ បើចង់បានកូន គេមានបច្ចេកទេសដូចជា ពេលណាល្អបំផុតដែលរួមភេទទៅ មានឱកាសមានកូនខ្ពស់។ ១- រួមភេទពេលណាល្អ? គឺមុនអូវុលរបស់ស្រីៗផ្ទុះបែក ព្រោះមេជីវិតស្រីៗអាចរស់បានតែ ១ ថ្ងៃប៉ុណ្ណោះ ខណៈមេជីវិតបុរស អាចរស់នៅបាន ៣-៥ ថ្ងៃ។ បង្កើនលទ្ធភាព និងឱកាសមានកូនបាន គឺគួររួមភេទ មុន “អូវុល” ផ្ទុះ ដើម្បីឲ្យមេជីវិតញី-មេជីវិតឈ្មោលជួបគ្នាបង្កកំណើត។ បើមេជីវិតទាំងពីរអត់ជួបគ្នាទេ ព្យាយាមរួមភេទយ៉ាងណា ក៏មិនអាចបង្កកំណើតបានដែរ។ គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ រឿងដែលពិបាកបំផុត គឺកំណត់ ឬដឹងច្បាស់ពីពេលវេលាអូវុលផ្ទុះបែក។ ប៉ុន្តែយើងអាចកំណត់ថ្ងៃ ឬចំណាំលើប្រតិទិនបាន។ ជាទូទៅ ស្រីៗមានវដ្ដរដូវ ២៨ ថ្ងៃ ហើយការផ្ទុះបែកអូវុល គឺនៅពាក់កណ្ដាលនៃវដ្ដរដូវ ឬមុន ២ អាទិត្យ មុនពេលវដ្ដរដូវថ្មីចាប់ផ្ដើម។ ផ្ទុយទៅវិញ បើស្រីៗមានវដ្ដរដូវ ៣៥ ថ្ងៃវិញ ថ្ងៃដែលផ្ទុះបែកអូវុលភាគច្រើន កើតឡើងនៅអាទិត្យទី ៣ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស