នែ៎គ្នាយើង! ភ្លេចខ្លួនអត់ប្រើអាវភ្លៀងមួយពេល មានអារម្មណ៍ម៉េចដែរ? ភ័យណាស់ មែនអត់? បើមិនខ្លាចឆ្លងកាមរោគ ក៏ខ្លាចមានផ្ទៃពោះដែរ។ ទុកការបារម្ភមួយឡែកសិន “Hello គ្រូពេទ្យ” នឹងប្រាប់ថាត្រូវធ្វើម៉េច។
នែ៎គ្នាយើង! ភ្លេចខ្លួនអត់ប្រើអាវភ្លៀងមួយពេល មានអារម្មណ៍ម៉េចដែរ? ភ័យណាស់ មែនអត់? បើមិនខ្លាចឆ្លងកាមរោគ ក៏ខ្លាចមានផ្ទៃពោះដែរ។ ទុកការបារម្ភមួយឡែកសិន “Hello គ្រូពេទ្យ” នឹងប្រាប់ថាត្រូវធ្វើម៉េច។

មានវិធីការពារច្រើនដែលអាចជួយដោះស្រាយបាន។ ជាក់ស្ដែង ថ្នាំការពារមានផ្ទៃពោះបន្ទាន់ ៧២ ម៉ោង ជាជម្រើសល្អបំផុត បើយើងរួមភេទជាមួយដៃគូអត់បានការពារ។ វិធីសាស្ត្រមួយចំនួនទៀត អាចជួយឲ្យចៀសផុតពីកាមរោគ។
១- ថ្នាំ ៧២ ម៉ោង
វាជាថ្នាំពន្យារកំណើតករណីបន្ទាន់ បង្ការការទម្លាក់ស៊ុតរបស់អូវែ ទប់ស្កាត់ការឈានទៅបង្កកំណើតលើភ្នាសស្បូន ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃនៃការរួមភេទដែលមិនបានការពារ។ ស្រីៗខ្លះអាចជួបប្រទះផលរំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺក្បាល និងឈឺសុដន់ ក្រោយប្រើថ្នាំនេះ។
ក្រៅពីថ្នាំការពារបន្ទាន់ យើងអាចប្រើកងដាក់ក្នុងស្បូនតូច ហៅថា Copper IUD សម្រាប់ការពារកុំឲ្យមានផ្ទៃពោះ ប៉ុន្ដែត្រូវជួបផ្ទាល់ជាមួយពេទ្យ អំឡុងពេល ៥ ថ្ងៃបន្ទាប់ពីរួមភេទភ្លេចការពារ។ កងដាក់ក្នុងស្បូន IUDs ធ្វើការភ្ញោចបង្កើនជាតិរំអិលនៅភ្នាសកស្បូន ការពារកុំឲ្យមេជីវិតឈ្មោលឆ្លងកាត់បាន។ ចំណុចល្អរបស់កង គឺពេលដាក់វាចូលហើយ យើងអាចប្រើបានរហូតដល់ ១០ ឆ្នាំ ឬក៏យូរជាងហ្នឹង។
២- ធ្វើតេស្ត
សប្បាយមួយពេល ភ្លេចអស់រឿងលោកីយ៍ ប្រាកដជាភ័យញ័រខ្លួនមិនស្ទើរទេ ពិសេសពេលមិត្តៗនិយាយរឿងធ្វើតេស្តរកកាមរោគ ប៉ុន្ដែនៅតែមានផ្លូវព្យាបាល និងដោះស្រាយស្ថានភាពនេះបាន។
បើរួមភេទមិនបានប្រើអាវភ្លៀង យើងត្រូវទៅធ្វើតេស្តរកមេរោគប្រមេះទឹកបាយ ក្លាំមីឌា ស្វាយ ហ៊ីវ និងមេរោគរលាកថ្លើម ប្រភេទ B និង C ចន្លោះពេល ២ សប្ដាហ៍។ មេរោគរលាកថ្លើម និងហ៊ីវ អាចប្រើរយៈពេលយូរសម្រាប់ពិនិត្យ បើទោះធ្វើតេស្តឈាមលើកទី១ លទ្ធផលអវិជ្ជមានក៏ដោយ ត្រូវធ្វើតេស្តឈាមក្រោយ ៦ ខែបន្ទាប់ ដើម្បីឲ្យប្រាកដ។ បើយើងគិតថាឆ្លងមេរោគហ៊ីវ យើងអាចប្រើថ្នាំ Antiretrovirals ប៉ុន្ដែករណីងាយនឹងឆ្លងបំផុត គឺករណីចាប់រំលោភ។
៣- សង្ស័យថាមានផ្ទៃពោះ
ការពារបន្ទាន់ ៧២ ម៉ោង មិនមានប្រសិទ្ធភាព ១០០% មិនឲ្យមានផ្ទៃពោះនោះទេ អ៊ីចឹងយើងត្រូវយកចិត្តទុកដាក់លើការប្រែប្រួលរាងកាយ ដោយសារថ្នាំពន្យារកំណើតប្រភេទនេះ អាចនាំឲ្យរដូវមិនទៀង ជាហេតុនាំឲ្យពិបាកស្មានរឿងមានផ្ទៃពោះ។
៤- អ្វីខ្លះមិនគួរធ្វើ ក្រោយរួមភេទអត់ការពារ?
ស្រីៗភាគច្រើនព្យាយាមលាងសម្អាតប្រដាប់ភេទ បន្ទាប់ពីរួមភេទលាត ដោយគិតថាអាចជួយសម្អាតទឹកកាម និងមេរោគផ្សេងៗ ប៉ុន្ដែការលាងសម្អាតនេះ មិនអាចការពារមិនឲ្យមានផ្ទៃពោះ និងជំងឺកាមរោគនោះទេ។ ផ្ទុយទៅវិញ បង្កគ្រោះថ្នាក់ឲ្យស្បូនយើងឆ្លងមេរោគ ព្រោះវាទៅបំប្លែងតុល្យភាពបាក់តេរីនៅក្នុងស្បូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
រហែកស្រោមអនាម័យ?គួរធ្វើបែបណា http://www.health.com/health/gallery/0,,20418342,00.html/view-all. Accessed May 18, 2017.
3 things to do after sex without a condom. http://www.thehealthsite.com/sexual-health/3-things-to-do-after-sex-without-a-condom/. Accessed May 18, 2017.a
កំណែប្រែបច្ចុប្បន្ន
08/02/2019
អត្ថបទដោយ យ៉ានណែត នីគែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ