ក្រោយថ្ងៃមង្គល រឿងបន្ទាប់ដែលត្រូវពិភាក្សាគ្នា គឺផែនការគ្រួសារ ជាពិសេសរឿងយកកូន។ អ្នកខ្លះ ការភ្លាម បានកូនភ្លែត។ ខ្លះការរាប់ឆ្នាំហើយ នៅតែអត់កូនទៀត ទោះចង់បានខ្លាំងប៉ុនណាក៏ដោយ។ ក្រៅពីមានដោយចៃដន្យ បើចង់បានកូន គេមានបច្ចេកទេសដូចជា ពេលណាល្អបំផុតដែលរួមភេទទៅ មានឱកាសមានកូនខ្ពស់។
១- រួមភេទពេលណាល្អ?
គឺមុនអូវុលរបស់ស្រីៗផ្ទុះបែក ព្រោះមេជីវិតស្រីៗអាចរស់បានតែ ១ ថ្ងៃប៉ុណ្ណោះ ខណៈមេជីវិតបុរស អាចរស់នៅបាន ៣-៥ ថ្ងៃ។ បង្កើនលទ្ធភាព និងឱកាសមានកូនបាន គឺគួររួមភេទ មុន “អូវុល” ផ្ទុះ ដើម្បីឲ្យមេជីវិតញី-មេជីវិតឈ្មោលជួបគ្នាបង្កកំណើត។ បើមេជីវិតទាំងពីរអត់ជួបគ្នាទេ ព្យាយាមរួមភេទយ៉ាងណា ក៏មិនអាចបង្កកំណើតបានដែរ។
រឿងដែលពិបាកបំផុត គឺកំណត់ ឬដឹងច្បាស់ពីពេលវេលាអូវុលផ្ទុះបែក។ ប៉ុន្តែយើងអាចកំណត់ថ្ងៃ ឬចំណាំលើប្រតិទិនបាន។ ជាទូទៅ ស្រីៗមានវដ្ដរដូវ ២៨ ថ្ងៃ ហើយការផ្ទុះបែកអូវុល គឺនៅពាក់កណ្ដាលនៃវដ្ដរដូវ ឬមុន ២ អាទិត្យ មុនពេលវដ្ដរដូវថ្មីចាប់ផ្ដើម។ ផ្ទុយទៅវិញ បើស្រីៗមានវដ្ដរដូវ ៣៥ ថ្ងៃវិញ ថ្ងៃដែលផ្ទុះបែកអូវុលភាគច្រើន កើតឡើងនៅអាទិត្យទី ៣ នៃរដូវ មិនមែនពាក់កណ្ដាលនៅថ្ងៃទី ១៧ នៃវដ្ដរដូវទេ។
វដ្ដរដូវ ២៨ ថ្ងៃ ២- ធ្វើម៉េចដឹងថាអូវុលផ្ទុះបែក?
ទាល់តែយកចិត្តទុកដាក់មែនទែន ទើបដឹង។ ជាធម្មតា យ៉ាងហោចណាស់ ស្រីៗគួរអង្កេតលើវដ្ដរដូវ ២ ខែជាប់គ្នា។ ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលអាចកើតឡើង អំឡុងអូវុលផ្ទុះបែក៖
– មានទឹករំអិលពណ៌សអន្ធិលៗហូរចេញពីទ្វារមាសច្រើនជាងធម្មតា
– កម្ដៅខ្លួនឡើងបន្តិច។ ការតាមដានកម្ដៅក្នុងខ្លួន ២-៣ ខែជាប់គ្នា អាចងាយស្រួលនឹងស្វែងរកថ្ងៃដែលអូវុលផ្ទុះបែក។

បញ្ហាសុខភាព អារម្មណ៍តានតឹង តប់ប្រមល់ មានសម្ពាធ ហាត់ប្រាណធ្ងន់ៗ គីឡូឡើងស្រកខ្លាំង សុទ្ធតែអាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ។ វដ្តរដូវមិនទៀង ការកំណត់ថ្ងៃផ្ទុះបែករបស់អូវុលកាន់តែពិបាក។ រពិត ករណីរដូវមិនទៀង គេមានរូបមន្តគណនាថ្ងៃលទ្ធភាពមានកូន។ ឧទាហរណ៍ថា៖
– ខែទី១ វដ្ដរដូវមាន ២៨ ថ្ងៃ
– ខែទី២ វដ្ដរដូវមាន ២១ ថ្ងៃ
– ខែទី៣ វដ្ដរដូវមាន ៣២ ថ្ងៃ
អ៊ីចឹង ដើម្បីកំណត់ថ្ងៃលទ្ធភាពអាចមានកូន ពេលរួមភេទ គឺគេយកវដ្ដរដូវខ្លីបំផុត ដក ១៧ ចេញ និងវដ្ដរដូវវែងបំផុត ដក ១១ ចេញ។ ថ្ងៃដែលនៅសល់ចន្លោះនោះ គឺជាថ្ងៃដែលមានលទ្ធភាពមានកូន។
ក្នុងករណីរដូវមកមិនទៀង ឬបាត់លើសពី ៣៥ ថ្ងៃ កុំនៅដំអក់ ប្រញាប់ទៅជួបពេទ្យឯកទេសរោគស្ត្រីព្យាបាល ដើម្បីពិនិត្យរកមូលហេតុពាក់ព័ន្ធនឹងការរាំងរដូវ ដូចជា ជំងឺគីសទឹកក្នុងអូវែ (PCOS) ការស្រកគីឡូខ្លាំងពេក ជំងឺក្រពេញទីរ៉ូអ៊ីត ឬក៏កើនឡើងរបស់អ័រម៉ូនប្រូឡាក់ទីនក្នុងឈាម ជាដើម។
៤- ប្រើក្បាច់ស្រី
បើខ្ជិលរាប់ថ្ងៃ ឬអង្កេតតាមដានវដ្តរដូវ អ្វីដែលគួរធ្វើ គឺប៉ូវកម្លាំង ធ្វើម៉េចព្យាយាមរួមភេទយ៉ាងហោចណាស់ ២ ទៅ ៣ ដងរៀងរាល់សប្ដាហ៍។
ចំណុចសំខាន់
គួររួមភេទមុនអូវុលរបស់ស្រីៗផ្ទុះបែក ព្រោះមេជីវិតស្រីៗអាចរស់បានតែ ១ ថ្ងៃប៉ុណ្ណោះ ខណៈមេជីវិតបុរស អាចរស់នៅបាន ៣-៥ ថ្ងៃ។ បង្កើនលទ្ធភាព និងឱកាសមានកូនបាន គឺគួររួមភេទ មុន “អូវុល” ផ្ទុះ ដើម្បីឲ្យមេជីវិតញី-ឈ្មោលជួបគ្នាបង្កកំណើត។ បើមេជីវិតទាំងពីរអត់ជួបគ្នាទេ ព្យាយាមរួមភេទយ៉ាងណា ក៏មិនអាចបង្កកំណើតបានដែរ។