
ស៊ុតរបស់មេជីវិតញីត្រូវអ្នកសិក្សារកឃើញថាទំនងជាធ្វើការជ្រើសរើសមេជីវិតឈ្មោលណាមួយដែលខ្លួនពេញចិត្ត មិនមែនគ្រប់មេជិវិតឈ្មោលដែលបានទៅដល់ និងជួបស៊ុតញីអាចជ្រៀតចូលក្នុងស៊ុតបាននោះទេ។
ការសិក្សាតូចមួយដែលបានចុះផ្សាយនៅក្នុងវិបសាយWebmdកាលពីខែកក្កដា ឆ្នាំ២០២០ បានរកឃើញថាមេជីវិតញីក៏មិនខុសពីមនុស្សយើងដែរ គឺត្រូវការជ្រើសរើសដៃគូដែលខ្លួនពេញចិត្តដូចគ្នា។ តាមការសិក្សាថ្មីរកឃើញថាមេជីវិតញីមិនមែនចេះតែទទួលមេជីវិតឈ្មោលដោយមិនរើសមុខនោះទេ ដោយថាមេជីវិតញីនឹងផ្ដល់ព័ត៌មានទៅមេជីវិតឈ្មោលតាមរករលកសញ្ញាគីមីមួយប្រភេទ ដែលអ្នកស្រាវជ្រាវបានហៅការណ៍នេះថាជា «ការសន្ទនា»។

មុនពេលបង្កកំណើត អ្នកស្រាវជ្រាវបានរកឃើញថាមានសញ្ញាគីមីមួយបង្កើតជាទំនាក់ទំនងរវាងស៊ុតមេជីវិតញី និងមេជីវិតឈ្មោល។ នេះបើតាមការពន្យល់របស់សាស្រ្តាចារ្យJohn Fitzpatrick នៃសាកលវិទ្យាល័យ Stockholm ប្រទេសស៊ុយអែត។
សាស្រ្តាចារ្យរូបនេះពន្យល់ទៀតថាស៊ុតមេជីវិតញីបញ្ចេញសញ្ញាគីមីមួយដើម្បីឲ្យមេជីវិតឈ្មោលដូររបៀបហែលរបស់ខ្លួន ដោយឲ្យមេជីវិតឈ្មោលហែលត្រង់ និងឆ្ពោះទៅកាន់ស៊ុតតែម្ដង នៅពេលដែលមេជីវិតឈ្មោលបានទទួលសញ្ញាគីមីពីស៊ុត។ និយាយមួយបែបទៀតថា មេជីវិតញី ហាក់ដូចជាផ្ដល់សញ្ញាណែនាំដល់មេជីវិតឈ្មោលអ៊ីចឹងដែរ ដើម្បីរត់បានទៅដល់មេជីវិតញី និងអាចបង្កកំណើតបាន។
តាមរយៈការសិក្សាថ្មីនេះ មេជីវិតញីប្រើសញ្ញាទាំងនោះដោយចំពោះ ដើម្បីជ្រើសរើស និងទាក់ទាញបានមេជីវិតឈ្មោលជាក់លាក់មួយសម្រាប់ការបង្កកំណើត។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.webmd.com/infertility-and-reproduction/news/20200610/a-womans-egg-may-prefer-one-sperm-to-another#1
Infertility
https://my.clevelandclinic.org/health/diseases/16083-infertility
Infertility and Reproduction
https://hmri.org.au/research/research-program/infertility-and-reproduction/
កំណែប្រែបច្ចុប្បន្ន
20/12/2024
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ