គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

រួមភេទអត់បានការពារ ត្រូវធ្វើរឿង ៣ យ៉ាងនេះជាបន្ទាន់

ដឹង​ហើយ​ នៅ​ពេល​អារម្មណ៍​រួម​ភេទ​កំពុង​ត្រេក​ត្រអាល​ខ្លាំង ឬ​ជិត​ឈាន​ដល់​ចំណុច​កំពូល អាច​ធ្វើ​ឲ្យ​យើង​ទាំង​ប្រុស ទាំង​ស្រី ភ្លេច​ភ្លាំង​ និង​ធ្វើ​ប្រហែស​មួយ​ភ្លែត នាំ​ឲ្យ​ភ័យ​ខ្លួន​នៅ​ពេល​ក្រោយ​ក៏​មាន។ រួម​ភេទ​មាន​សុវត្ថិភាព​បំផុត ដូច “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ហើយ គឺមាន​តែ​ការ​ប្រើស្រោម​អនាម័យ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន។ ​បើ​រួម​ភេទហើយ ធ្វើ​ឲ្យ​យើង​គិត​ថា​​គ្មាន​សុវត្ថិភាព ត្រូវ​ធ្វើ​រឿង ៣ យ៉ាង​នេះ ជា​បន្ទាន់។ ១- អ្វី​ចាត់​ទុក​ជាការ​រួម​ភេទ​គ្មាន​សុវត្ថិភាព? រួម​ភេទ​ដែល​គ្មាន​សុវត្ថិភាព គឺ​សំដៅ​លើ​ការ​រួម​ភេទ​ជា​ដៃ​គូទាំង​មិន​បាន​ការ​ពារ ធ្វើ​ឲ្យ​យើង​បារម្ភពីការ​ឆ្លង​​ជំងឺកាម​រោគ ​និង​អាច​មាន​កូន ទាំង​មិន​បាន​ត្រៀម​ទុក ដែលជា​ករណី​ឧស្សាហ៍​កើត​មាន​បំផុត។ ទោះ​បីរឿង​​ការ​ពារពេល​រួម​ភេទ ​ពិត​ជា​ចាំ​បាច់​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មាន​រឿង​តូច​ៗ​មួយ​ចំនួន អាច​នាំ​ឲ្យយើង​​មិន​បាន​ការ​ពារ​ត្រឹម​ត្រូវ មាន​ដូច​ជា៖ – រហែក​ស្រោម​អនាម័យអំឡុង​ពេល​រួម​ភេទ – លេប​ថ្នាំ​ពន្យារ​កំណើត​មិន​ត្រឹម​ត្រូវ​តាម​ពេល​កំណត់ – មិន​បាន​ត្រៀមខ្លួន​​គ្រប់​គ្រាន់​ មុន​ពេល​រួម​ភេទ – មិន​សូវ​ខ្វល់​ខ្វាយ​។ មូល​ហេតុ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺកាម​រោគ ឬ​ដៃ​គូ​ខាង​ស្រី មាន​កូន​ដោយ​មិន​បាន​ត្រៀម​ទុក​មុន។ អត្ថបទ​ពាក់​ព័ន្ធ៖ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ ២- រឿង​ចាំ​បាច់​បំផុត​ត្រូវ​ធ្វើក្រោយ​រួម​ភេទ​គ្មាន​សុវត្ថិភាព – សង្កេត​រក​មើល​សញ្ញា​មិន​ប្រក្រតី៖ បើ​យើងធ្លាប់​បាន​ប៉ះ​ពាល់​ជា​មួយ​មេរោគ​កាម​រោគ រោគ​សញ្ញាអាច​មិន​លេច​ឡើងភ្លាមៗ​នោះ​ទេ អាចនឹង​សម្ងំ​​ក្នុងខ្លួនយើង​បាន​យូរ ទម្រាំ​​ដឹង​បាន​ថា យើង​​មាន​មេរោគ​នេះ។ ប៉ុន្តែ​​បើប្រទះ​​ឃើញ​​សញ្ញា​ណា​មួយ​ដូច​ខាង​ក្រោម ​អាច​ប្រាប់​បាន​ថា​ យើង​ច្បាស់​ជា​មាន​អ្វី​មួយ​កើត​ឡើង ​បន្ទាប់​ពី​ការ​រួម​ភេទ​ហើយ។ ហូរ​ឈាម​ប្លែក៖ សញ្ញា​មួយ​នេះ អាចកើត​ឡើង​ចំពោះ​​មនុស្ស​ស្រី ច្រើន​ជាង​មនុស្ស​ប្រុស […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ

សុខភាព​ផ្លូវ​ចិត្ត ផ្លូវកាយ កត្តា​អាយុ អាច​ធ្វើចំណង់​ផ្លូវភេទ​ថយ​ចុះ ពិសេស​ស្រីៗ អស់​អារម្មណ៍​។ ប៉ុន្តែ បើ​ខានរួម​ភេទ​យូរ ឬឈប់​រួម​ភេទ ស្រីៗអាច​ជួប​បញ្ហា​សុខភាព​ច្រើន។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​វិបត្តិពេលស្រីៗ​ខាន​រួម​ភេទ​យូរ។ ១- ទ្វារមាសលែងតឹងណែន រួម​ភេទ​អាចជួយ​ដល់​សុខ​ភាព​ទ្វារ​មាសច្រើន​។ ដល់​​វ័យ​កណ្តាល​ទៅ អ័រម៉ូន​ភេទស្រីៗ​នឹង​ប្រែប្រួល​ ​ធ្វើឲ្យ​ទ្វារ​មាស​ស្ងួត​ និង​មិន​សូវ​តឹង​ដូច​មុន ប៉ុន្តែការ​រួម​ភេទ​​ជួយ​ឲ្យ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ទ្វារ​មាស​បាន​កាន់​តែ​ច្រើន ការ​ពារបញ្ហា​​ចុះ​ខ្សោយ​សាច់​ដុំ​ ជួយ​រក្សា​សភាព​តឹងណែន​របស់​ទ្វារ​មាស​។ ២- ជាតិ​រំអិលក្នុង​ទ្វារមាសថយចុះ ពេល​ទ្វារ​មាស​ស្ងួត ​​ធ្វើ​ឲ្យស្រីៗ​ពិបាក​ស្គាល់អ្វី​​សេចក្តី​សុខ​ស្រួលនៅ​ពេល​រួម​ភេទ ប៉ុន្តែ​ពេលស្រីៗ​​មានអារម្មណ៍​​រោល​រាល​ វា​នឹង​ទៅ​ភ្ញោច​ក្រពេញ​ប្រដាប់​ភេទ ឲ្យ​បញ្ចេញ​ទឹករំអិល​ ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ។ ហេតុនេះ​ បើ​គ្មាន​ការ​រំញោច​ផ្លូវ​ភេទ​វិញ ប្រដាប់​ភេទ​ស្រីៗ​ងាយ​នឹង​ស្ងួត ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ មាន​មូល​ហេតុ​​ច្រើន​ អាច​ធ្វើ​ឲ្យ​ស្រីៗស្ងួត​ទ្វារ​មាស តែ​ការ​រួម​ភេទ​ញឹក​ញាប់​ អាច​ជួយ​ការ​ពារយើង​ពី​បញ្ហា​នេះ​បាន​មួយ​ចំណែក​ធំ។ ៣- តានតឹងអារម្មណ៍ ពេល​ពិបាក​ចិត្ត យើង​​មិន​ចង់​រួម​ភេទ​ឡើយ តែ​ការ​រួម​ភេទ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​រីក​រាយ​ពិសេស។ ហេតុ​នេះ បើ​អត់​រួម​ភេទ ​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​យ៉ាប់យ៉ឺនជាង​មុន​ទៀត។ បើ​សិន​ជា​តាន​តឹង​អារម្មណ៍ គួរ​​បន្ធូរ​ចេញ​​​ខ្លះ។ ៤- សុខភាពបេះដូង ​រួម​ភេទ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​បេះដូង តែ​បើ​មានជំងឺ​បេះ​ដូង​វិញ​ ក៏​នឹង​មាន​បញ្ហា​ដល់​ការ​រួម​ភេទ​ ពិសេស​ពេល​ឈាន​ដល់​កំពូល ខណៈពេល​ខ្លះ​ទៀត ​អាច​នឹង​ធ្វើឲ្យ​​មិន​អាច​រួម​ភេទ​បាន​តែ​ម្តង។ ​ការ​សិក្សា​របស់​សមាគម​គ្រូពេទ្យ​ឯកទេស​បេះដូង​នៅ​អាមេរិក ផ្តោត​លើ​ទំនាក់​ទំនង​រវាង​ការ​មិន​សូវ​រួម​ភេទ​ និង​ការ​កើន​ឡើង​​ជំងឺបេះ​ដូង​ ដោយលទ្ធ​ផល​បង្ហាញថា រួម​ភេទ​​មាន​ប្រយោជន៍​ជួយ​ឲ្យ​​មាន​សុខ​ភាព​បេះ​ដូង​កាន់​តែ​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់? ៥- ប្រព័ន្ធការពារចុះខ្សោយ ​រួម​ភេទ​ធ្វើឲ្យ​យើង​​មាន​ភាព​ត្រេក​ត្រអាល​ រីក​រាយ បាត់​ស្រ្តេស​ ឬ​ភាព​តាន​តឹង​អារម្មណ៍​។ ចំណុច​​នេះ​ហើយ​ ជួយ​ឲ្យ​​ប្រព័ន្ធ​ការ​ពាររាងកាយ​យើង​​កាន់​តែ​រឹង​មាំ។ តែ​មិន​មែនមាន​​ន័យ​ថា រួម​ភេទ​អាច​ការ​ពារ​យើង​ពី​​ជំងឺបាន​​នោះទេ ផ្ទុយ​មក​វិញ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទសុខៗស្រាប់តែឈឺក្បាល អាចបណ្តាលមកពីមូលហេតុទាំងនេះ

រឿង​ឡើង​ឋាន​សួគ៌ អាច​ជួយ​គ្នាយើង​គេចផុត​ពី​បញ្ហា​ស្ត្រេស តប់ប្រមល់ ឈឺក្បាល ក៏​ពិត​មែន ប៉ុន្តែពេល​ខ្លះ អំឡុងពេល ឬក្រោយ​រួមភេទ​រួច ក៏​អាច​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​ថា​ឈឺ​ក្បាលបាន​ដូច​គ្នា​ ដោយ​ករណីនេះ​ គេ​ហៅថា ​ឈឺ​ក្បាល​ពេល​រួម​ភេទ។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់គ្នា​យើង​​ឲ្យ​បាន​ដឹង​​ច្បាស់ ក៏​ដូច​ជា​ដំណោះ​ស្រាយ បើ​មាន​ជួប​ប្រទះ​បញ្ហា​ឈឺ​ក្បាល​ពេលរួម​ភេទ។ ១- អ្វី​ទៅ​ជាបញ្ហា​ឈឺ​ក្បាល​ពេល​រួម​ភេទ? ឈឺ​ក្បាល​ពេល​រួម​ភេទ (​Sex headaches) ​កើត​ឡើង​ដោយ​សារ​ការ​រួម​ភេទ ពិសេស​ នៅ​ពេលយើង​​ឈាន​ដល់​ចំណុច​កំពូល។ អំឡុង​ពេល​កំពុង​ប្រយុទ្ធ ស្រើប​ស្រាល​ខ្លាំង ​អារម្មណ៍​រំភើប​ញាប់​ញ័រ​ យើង​​ក៏​​ប្រហែល​ជា​ចាប់​អារម្មណ៍ មាន​តឹង​កញ្ចឹង​ក ឬ​ឈឺ​ក្នុង​ក្បាល​កើត​ ​មក​ជា​មួយ​គ្នា ដោយ​​ពេល​ខ្លះ​ ​អាច​មានអាការៈ​ឈឺ​ក្បាល​ខ្លាំង​ភ្លាម​ៗ នៅ​មុន​ ឬ​ក្រោយ​ពេល​​ឈាន​ដល់ចំណុច​កំពូល ហើយ​អាការៈ​នេះ ភាគ​ច្រើន​កើត​ឡើង អាច​មាន​រយៈ​ពេល​ច្រើន​នាទី ច្រើន​ម៉ោង ឬ​អាច​ឈឺ​ដល់​ទៅ​ ២-៣​ ថ្ងៃ​ក៏​មាន។ ជា​ទូទៅ​ ឈឺ​ក្បាល​ពេល​រួម​ភេទ មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ ក៏​មិន​បង្ក​ឲ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​មុខ​ដែរ។ ប៉ុន្តែ​យើង​ ក៏​មិន​ត្រូវធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​នេះដូច​គ្នា ព្រោះ​ពេល​ខ្លះ ​ឈឺ​ក្បាល​នៅ​ពេល​រួម​ភេទ ​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ថា ​កំពុង​មាន​បញ្ហា​គ្រោះ​ថ្នាក់​ណា​មួយរួច​ទៅ​ហើយ ដូច​ជា ​បញ្ហា​សរសៃ​ឈាម​ ជា​ដើម […]


គន្លឹះសុខភាពផ្លូវភេទ

ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

នៅ​សុខ​ៗ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ បាត់​អស់​អារម្មណ៍​ត្រេក​ត្រអាល ពិសេស​ប្រុសៗ អាច​នឹង​បារម្ភ​ខ្លាំង ចង់​ដឹង​ហេតុ​អី​? ចង់​ទៅ​ពេទ្យ ខ្លាច​ខ្មាស់​ពេទ្យទៀត​ក៏​មាន។ កុំ​បែប​អ៊ីចឹងអី បញ្ហា​ផ្លូវ​ភេទ ជា​រឿង​ទូទៅ អ្នកណា​ក៏​ឆ្លង​កាត់​ដែរ បើ​ខ្មាស​ច្រើន មិន​ព្រម​រក​មើល​មូលហេតុ​ពិត អាច​នឹងធ្វើ​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ​បាន។ បាត់​ចំណង់​ផ្លូវ​ភេទ អាច​មក​ពី​កត្តា​ជាច្រើន សូម្បី​អាហារញ៉ាំមួយ​ចំនួន​ក៏ប៉ះពាល់​ដែរ “Hello គ្រូពេទ្យ” នឹងប្រាប់​ថា អាហារ​ណា​ខ្លះ​អាច​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ​យើង។ ១- ផលិតផលទឹកដោះគោ ការ៉េម ឈីស គឺ​សុទ្ធ​តែ​ប្រភេទ​អាហារ​យើង​​ញ៉ាំ​ស្ទើ​ររាល់​ថ្ងៃ ប៉ុន្តែ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​អស់​នេះ បើចង់​បន្ត​ស្និទ្ធ​ស្នាល​ជា​មួយ​ដៃ​​គូ​បាន​យូរ​អង្វែង។ អាស៊ីដ​ឡាក់​ទិច ​មាន​ក្នុង​ផលិត​ផល​ទឹក​ដោះ​គោ អាច​ធ្វើ​​ឲ្យ​កម្រិត​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ទស្សនាវដី្ត Fitness Magazine។ ផលិត​ផល​ពី​ទឹក​ដោះ​គោ​សុទ្ធ​ មាន​ផ្ទុក​​អ័រម៉ូន​សំយោគ​ជា​ច្រើន នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​យើង​ ពិសេស​ប្រុសៗ​​ធ្លាក់​ចុះ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ កាល់ស្យូម​ ក៏​​មាន​សារៈ​សំខាន់​ក្នុង​សុខ​ភាព​ផ្លូវ​ភេទ ដូច​នេះយើង​អាច​ញ៉ាំ​អាហារ​ប្រភេទ​ផ្សេង ដូច​ជា​ ផលិត​ផល​ទឹក​ដោះ​គោ​សម្បូរ​វីតាមីន ឬ​បន្លែ​បៃ​តង។ ២- អាហារបំពង អាហារ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ មិន​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ភេទ​ ដូច​អ្វី​យើង​ធ្លាប់​គិត​ទេ។ អាហារ​បំពង​ខ្លាញ់​ មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​បាត់​បង់​ចំណង់​ផ្លូវ​ភេទបាន។ ​ពេលយើង​ញ៉ាំ​អាហារ​មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ​ទាំង​នោះ វា​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹក​កាម​​ទៀត​ផង។ ​គួរ​តែ​ចៀស​វាង​ពពួក​អាហារ​បំពង​ ពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច ដោយ​សារ​អំឡុង​ពេល​នោះ គឺ​​ផ្ដល់​ផល​អាក្រក់​កាន់​តែ​ខ្លាំង​ដល់​សុខ​ភាព​ផ្លូវ​ភេទ​។ ៣- […]


គន្លឹះសុខភាពផ្លូវភេទ

"រួម​ភេទតាមមាត់" មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

​ការ​រួម​ភេទ​មាន​ច្រើន​ទម្រង់ យើង​អាច​រួម​ភេទ​តាម​ទ្វារ​មាស រន្ធគូទ និងបច្ចុប្បន្ន​ ​គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​រួម​ភេទ​តាម​មាត់​ ដោយ​ហៅ​ជា​ភាសា​បច្ចេក​ទេស Fellatio មាន​ន័យ​ថា ការ​ភ្ញោច​អារម្មណ៍​ផ្លូវភេទ​លើ​លិង្គ និង​យោនី​ ដោយ​ប្រើ​មាត់។ រួមភេទ​តាម​មាត់ គឺ​ជា​ទម្រង់​រួម​ភេទ ពេញ​និយម​ច្រើន ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ខ្លះ​ពាក់​ព័ន្ធគុណ​សម្បត្តិ និង​គុណ​វិបត្តិ​រួម​ភេទ​តាម​មាត់​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណ​ប្រយោជន៍រួម​ភេទ​តាម​មាត់ – បង្កើន​ទំនាក់​ទំនង ​និង​ចំណង់ផ្លូវ​ភេទ៖ អារម្មណ៍​ពិត​ និង​ភាព​ស្មោះ​ត្រង់​ នៃ​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ ​នឹង​កាន់​តែ​ស្និទ្ធ​ស្នាល ​ពេញ​លេញ​នៅ​ពេល​ដៃ​គូ​ទាំង​ពីរ​ប្រើ​វិធី​រួម​ភេទ​តាម​មាត់។ ដូច​នេះ ​នឹង​ជួយ​ឲ្យ​​ជីវិត​ផ្លូវ​ភេទ ​ក៏​ដូច​ជា​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​ល្អ​ប្រសើរ។ – បង្កើន​អារម្មណ៍​ និង​កាត់​បន្ថយ​​ស្ត្រេស៖ ទឹក​កាម​ មាន​ស្ពែមម៉ាតូសូអ៊ីត និង​ករ​ទីស៊ូល ដែល​គេ​ដឹង​ថា ​ជួយ​បង្កើន​អារម្មណ៍​ និង​អុកស៊ីហ្សែន ទៅ​កាន់​ខួរ​ក្បាល។ ដូច​នេះ វា​នឹង​បង្កើន​អារម្មណ៍​ រួម​នឹង​កាត់​​បន្ថយ​ស្ត្រេស ទាំង​យើង​ ​និង​ដៃ​គូបាន។ – កាត់​បន្ថយ​ការ​ឈឺ​ចាប់៖ អំឡុង​ពេល​រួម​ភេទ​ រួម​ទាំង​ការ​រួម​ភេទ​តាម​មាត់​ផង រាង​កាយ​នឹង​បញ្ចេញ អ័រម៉ូន Oxytocin អ័រម៉ូន Endorphins និង​សារធាតុ​ផ្សេង​ទៀត ជួយ​​រាង​កាយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ – ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ត៖ គុណ​ប្រយោជន៍​ខាង​លើ​ទាំង​អស់​នេះ អាច​ធ្វើ​អារម្មណ៍​ស្ត្រេស​ថយ​ចុះ កាត់​បន្ថយ​អាការៈឈឺ​ចាប់ […]


គន្លឹះសុខភាពផ្លូវភេទ

មនុស្ស ៤ ប្រភេទ​នេះ ហ៊ាន​តែ​ប្រើ​ថ្នាំ​សម្រើប​ងាយ​គ្រោះថ្នាក់​បំផុត

កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​បាន​ចេញ​ផ្សាយ​អត្ថ​បទពី​ការ​ជួយ​ខ្លួនឯង​ពេល​ត្រូវ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប តែ​ថ្ងៃនេះ​វិញ​យើង​សូម​បង្ហាញ​ពី​ក្រុម​មនុស្ស​ទាំង ៤ ពេល​​ប្រើ​ពពួក​ថ្នាំ​សម្រើប​ហើយ ងាយ​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គីម កាណែល។ ១- មនុស្ស​ចាស់ ចំពោះ​មនុស្ស​ចាស់ ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ខ្សោយ ហើយ​មុខងារ​ប្រព័ន្ធ​តម្រងនោម និង​ថ្លើម​ក៏​ខ្សោយ​ដូចគ្នា​ដែរ។ ដូចនេះ​នៅ​ពេល​ដែល​ប្រើ​ថ្នាំ​សម្រើប​​ទៅ ឥទ្ធិពល​របស់​ថ្នាំ​នឹង​កើន​ឡើង​ ជា​ហេតុ​នាំឲ្យ​ប្រឈម​​ផល​រំខាន​របស់​ថ្នាំ​ខ្លាំង​ជាង​មនុស្ស​ធម្មតា។ ផល​រំខាន​ថ្នាំខ្លាំង​ជាង​គេ​ពេល​ប្រើ​លើ​​មនុស្ស​ចាស់ គឺធ្វើឲ្យមាន​សម្ពាធ​ខ្លាំង​ទៅ​លើ​​បេះដូង​ អាច​ងាយ​គាំង​បេះដូង​។ ២- អ្នក​ជំងឺ​បេះដូង សម្រាប់​អ្នក​មាន​ជំងឺបេះដូង​​វិញ ក៏​មិន​គួរ​ប្រើ​ដែរ ពីព្រោះ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​ធ្វើឲ្យ​បេះដូង​ច្របាច់​ឈាម​ខ្លាំង ​ធ្វើឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​បញ្ហា​គាំង​បេះដូង​ក្រោយ​ថ្នាំ​បញ្ចេញ​ឥទ្ធិពល។ ៣- អ្នក​ប្រតិកម្ម​ជាមួយ​ថ្នាំ អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ ពុំ​គួរ​ប្រើ​ថ្នាំ​សម្រើប​​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​ប្រតិកម្ម​​ធ្ងន់ធ្ងរ​។ ៤- អ្នក​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ឈាម បើ​អ្នក​មាន​ជំងឺលើស​ឈាម​ដែល​កំពុង​ប្រើ​ពពួក​ថ្នាំ Alpha blockers មិន​គួរ​ប្រើ​ថ្នាំ​សម្រើប​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង ។ ក្រៅ​ពី​ក្រុម​មនុស្ស​ ៤ ប្រភេទ​ខាង​លើ​នេះ ថ្នាំ​សម្រើប​​ហាម​ប្រើ​ដាច់ខាត​ចំពោះ​​អ្នក​​មាន​​ជំងឺ​ ដែល​កំពុង​ប្រើ​ថ្នាំ​ពពួក​នីត្រាត និងអ្នក​ជំងឺ PVOD (​ជំងឺ​​កម្រ​​ដែល​​បណ្ដាល​​មក​​ពី​​ស្ទះ​​សរសៃវ៉ែន​​ក្នុង​​សួត)។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?

បញ្ហា​ផ្លូវ​ភេទ ពិសេស​លិង្គមិនឡើងវឹង បាត់ចំណង់ផ្លូវភេទ សុទ្ធតែ​អាច​ប៉ះពាល់​អារម្មណ៍​យើង​ទាំង​អស់​គ្នា ភាគ​ច្រើនលើ​ប្រុសៗ​តែម្តង ខ្លះ​សុទ្ធចិត្ត​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ ទាំង​មិន​ដឹង​ថា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​ក៏​មាន។ ចំពោះ​បញ្ហា​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ប៉ូវ​ប៉ុន្មាន​មុខ ប្រែ​អាច​ជួយ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ដូច​អាយុ ១៨ បាន។ ១- សូកូឡា​ខ្មៅ សូកូឡា​ខ្មៅ ​ប្រហែល​ជាពិបាក​ញ៉ាំ​បន្តិច ព្រោះ​រសជាតិ​ល្វីងខ្លាំង ​ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ជីវិត​ផ្លូវ​ភេទ​ឲ្យ​មាន​ពន្លឺ​ឡើង​វិញ។ ៧០% ក្នុង​​សូកូឡា​ខ្មៅ​ ផ្ទុក​ជាតិកាកាវ​ ដែល​សម្បូរ​ទៅ​ដោយ​អ័រម៉ូន​ដូប៉ាមីន (Dopamine) ​មាន​ន័យ​ថា​ បើ​​ញ៉ាំ​​កម្រិត​សូកូឡា​ខ្មៅ​គ្រប់គ្រាន់ អាច​បង្កើន​កម្រិត​អ័រម៉ូន​ដូប៉ាមីន​នៅ​ក្នុង​ខួរក្បាល ព្រោះ​អ័រម៉ូន​នេះ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយរីករាយ អាច​ជួយ​ភ្ញោច​ចំណង់​ផ្លូវ​ភេទ​យើង​បាន​កាន់​តែ​ប្រសើរ។ ២- ថ្នាំ​ប៉ូវ​យិនស៊ិន​ប៉ាណាក់ យោង​តាម​ការ​សិក្សា​ ស្រី​កំពុង​រង​គ្រោះ​លើ​ចំណង់​ផ្លូវ​ភេទអំឡុង​ពេល​អស់​រដូវ ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​គ្រាន់​តែ​​លេប​ថ្នាំ​ប៉ូវ​បញ្ហា​ផ្លូវ​ភេទ ៣​គ្រាប់​មាន​ចំណុះ​ ១​ក្រាម ​រាង​រាល់ថ្ងៃ​ រយៈ​ពេល ​២ ​សប្ដាហ៍។ បន្ថែម​ពី​នេះ​ទៀត​ យិនសិននេះ ​អាច​ធ្វើ​ឲ្យ​អសមត្ថភាព​ផ្លូវ​ភេទ ​ប្រសើរ​ឡើង ទាំង​ស្រីៗ ទាំងប្រុសៗ។ ទោះ​យ៉ាង​ណា​ ​ការ​ប្រើប្រាស់ បញ្ហា​ផ្លូវ​ភេទ ​អាច​ធ្វើ​ឲ្យ​គេង​មិន​លក់។ ក្រៅ​ពី​នេះ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ សម្រាប់​ដំបូន្មាន​ និង​ការ​ណែនាំ​មុន​ ប្រើប្រាស់​អាហារ​បំប៉ន​នេះ​ ដើម្បី​ចៀ​សវាង​ផល​ប៉ះពាល់​ជាយថាហេតុ​ ដូចជា​រដូវ​ឈឺ​ចាប់​ខ្លាំង ​ឬ​​រាក​រូសជាដើម។ ៣- […]


គន្លឹះសុខភាពផ្លូវភេទ

ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ

រៀបការ​រួច​ប្តី​ប្រពន្ធ​មួយ​ចំនួន​ចង់​បាន​កូន​ភ្លាមៗ ខណៈ​មួយ​ចំនួន​ទៀត​ចាំ ៣-៥ ឆ្នាំ​ក្រោយ ព្រោះ​ចង់​មាន​ពេល​វេលា​រកស៊ី ដើម្បី​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​បន្តិច។ ចំពោះ​ប្តី​ប្រពន្ធ​ដែល​ចង់​បាន​កូន​ឆាប់ តើ​មាន​តិចនិក​អ្វី​អាច​ជួយ​បាន? ប្រធាន​ផ្នែក​រោគស្រ្តី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ពន្យល់ថា ការ​ចង់​បាន​កូន មិន​មែន​ចង់​បាន​ពេល​ណា​បាន​ដូច​ចិត្ត​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​ផែនការ​គ្រួសារ សុខភាព​ភាគី​ទាំង​សង​ខាង និង​តិចនិករួមភេទ​មួយ​ចំនួនទៀត។ បើ​និយាយ​ពី​រឿង​សុខភាព គឺ​រាប់​បញ្ចូល​ទាំង កត្តា​អាយុ (បើ​ក្មេង​ពេក ឬ​ចាស់​ពេក​អាច​នឹងពិបាក​មាន​កូន) របប​អាហារ​ញ៉ាំ​រាល់​ថ្ងៃ ប្តី​ប្រពន្ធ​មាន​ជំងឺប្រចាំកាយ​អី​អត់? ស្មុគស្មាញ ឬ​ស្ត្រេស អត់? ចុះបារី ស្រាវិញ ញៀន​ទេ? បើ​អត់​មាន​បញ្ហា​ចោទទាំង​នេះ​​ទេ លោក​វេជ្ជបណ្ឌិតថា ​ផែនការ​យក​កូន​ក៏​មិន​ជួប​ឧសគ្គដែរ។ អត្ថបទពាក់ព័ន្ធ៖  អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី… ប្តី​ប្រពន្ធ​រៀបការ​១-២ឆ្នាំ​ហើយអត់​មាន​កូន​ គួរ​ឲ្យ​បារម្ភ​អត់? សុខភាព​អត់​បញ្ហា​ចោទ​មែន តែ​មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ប្តី​ប្រពន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នោះ គឺ​ការ​ជ្រើស​រើស​ពេល​វេលា​នៃ​ការ​រួមភេទ ឲ្យ​ចំ​ថ្ងៃ​មាន​កូន ថ្ងៃ​ដែល​មាន​មេជីវិត​ល្អ​ចេញ។ ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត​ថា ជា​ធម្មតា ១ខែ/ម្តង ស្រីៗ​តែង​មាន​វដ្ដ​រដូវ ហើយ​ពេល​ដែល​មេជីវិត​ញី​ធ្លាក់ គឺ​អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់​ពី​ថ្ងៃ​ស្រីៗ​មក​រដូវ។ ចំពោះ​ប្រុស​វិញ​ត្រូវ​តម​រួមភេទ ២-៣ថ្ងៃ ទើប​មាន​មេជីវិត​គ្រប់​គ្រាន់ ឯ​គុណភាព​មេជីវិត​ល្អ​ទៀត។ ក្នុង​ករណី​មាន​សំណួរ […]


គន្លឹះសុខភាពផ្លូវភេទ

នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ

“Hello គ្រូពេទ្យ” ធ្លាប់​ចេញផ្សាយ​អត្ថបទ​មួយពាក់ព័ន្ធ​បញ្ហា​ញៀន​រួមភេទ ឲ្យគ្នា​យើង​បាន​ដឹងរួច​មក​ហើយ។ សម្រាប់ពេលនេះ យើង​នឹង​ណែនាំពី​មូលហេតុ និងវិធីដោះ​ស្រាយបញ្ហាញៀន​​រួមភេទ​ឲ្យ​បាន​ដឹង​វិញ​ម្តង។ ១- និយម​ន័យ​ញៀន​រួម​ភេទ ញៀន​រួម​ភេទ ​ជាវិបត្តិ​​មួយ​នៅ​ពេលមនុស្ស​ម្នាក់​មានអារម្មណ៍​រួម​ភេទ​ខ្លាំង ហើយ​រួម​ភេទ​ញឹក​ញាប់​ និង​មិន​អាច​ខ្វះ​បាន​ទាល់​តែ​សោះក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ បញ្ហា​​ញៀន​រួម​ភេទ នាំ​ឲ្យ​មាន​ផល​អវិជ្ជមានច្រើន ទៅ​លើ​ជីវិតប្រចាំ​ថ្ងៃ​ ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ​មួយ ដើម្បីធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើង​វិញ។ ២- ​ញៀន​រួម​ភេទជះឥទ្ធិពលអ្វី​ខ្លះ​ដល់​ជីវិត​យើង? ជា​ការ​ពិត​ បញ្ហា​ញៀន​រួម​ភេទ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា៖ – បាត់​បង់​ទំនាក់​ទំនង ទាំង​ជាមួយ​ខ្លួន​យើង​ផ្ទាល់ មិត្តភក្តិ ក្រុម​គ្រួសារ ក៏​ដូចជាឃ្លាត​ឆ្ងាយ​ពី​សង្គម។ – ពិបាក​​ផ្ចង់​អារម្មណ៍​ធ្វើ​ការងារ ឬរៀន ដែលនាំ​ឲ្យ​ទទួល​បាន​​លទ្ធផល​ទាប។ – ងាយ​ឆ្លងជំងឺ​កាមរោគ ដូច​ជា ជំងឺ​អេដស៍ មេរោគ HPV រើម ប្រមេះ​ទឹក​ថ្លា (Clamydia) ដុះ​សាច់​លើ​ប្រដាប់​ភេទ (Genital warts) ជា​ដើម។ – សុខភាព​ទ្រុឌ​ទ្រោម – អាច​ខូច​មុខ​ងារ​ផ្លូវ​ភេទ។ ញៀនរួម​ភេទ អាច​​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត។ អ្នក​មាន​បញ្ហា​នេះ​ អាច​មាន​អារម្មណ៍​មិន​នឹង​ន ខ្មាសអៀន​ មាន​ទុក្ខ​ព្រួយ​។ ញៀន​រួម​ភេទ ក៏​​អាច​នាំ​ឲ្យ​កើតជំងឺ​ផ្លូវ​ចិត្ត ដូច​ជា បាក់​ទឹក​ចិត្ត ថប់​បារម្ភ ប្រើថ្នាំ​ញៀន […]


គន្លឹះសុខភាពផ្លូវភេទ

អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី...

វិបត្តិ​គ្មាន​កូន​របស់​ប្ដី​ប្រពន្ធ​ដែល​រៀបការ​យូរ​ឆ្នាំ​ហើយ​នោះ ​មាន​ច្រើន​ណាស់ តែ​ចំណែក​មូលហេតុ​អាច​មក​ពី​ខាង​ប្រុស និង​ខាង​ស្រី​ដូចគ្នា។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បញ្ជាក់​ថា ឥឡូវ​បញ្ហា​នេះអ្នក​ដែល​គ្មាន​លទ្ធភាព​មាន​កូន​មកពី​មនុស្ស​ប្រុស​ច្រើន​ជាង។ លោក​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី រូប​នេះ​បែងចែក​ពី​បញ្ហា​ធ្វើឲ្យប្តីប្រពន្ធ​​មិន​អាច​មាន​កូន​បានជា ២ ទី១ ដោយសារ​មនុស្ស​ស្រី បញ្ហា​មាត់​ស្បូន ដៃ​ស្បូន ឬ​មាន​ដុំ​សាច់​អ្វី​មួយ​នៅ​ស្បូន ការ​បង្ក​រោគ​នៅ​ស្បូន ស្បូន​ស្អិត ធ្លាក់​ស​ធ្វើឲ្យ​រលាក​ស្បូន ហើយ​កាលណា​តែ​ជិត​ផ្លូវ​នាំ​មេ​ជីវិត​ចូល​ទៅ គឺ​មិន​អាច​មាន​កូន​បាន​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ? ចំណែក​ភាគី​ខាង​បុរស​ដែល​អត់​កូន​វិញ មកពី​របប​អាហារ ស្ដ្រេស​ការងារ ជក់​បារី​ផឹក​ស្រា ធ្វើឲ្យ​គាត់​មិន​អាច​មាន​លទ្ធភាព​មាន​កូន​បាន៖ “មនុស្ស​ប្រុស​ដែល​អត់​មាន​កូន​មកពី​គាត់​ធ្វើការ​ហត់ និង​ស្រ្តេស អី​ជា​ដើម​នោះ ពិបាកមានកូន​ណាស់ ព្រោះ​គ្មាន​មេ​ជីវិត ឬ​មេជីវិតខ្សោយ​ ទោះ​ជា​ទឹក​កាម​មាន​ធម្មតា​ក៏​ដោយ តែ​គ្មាន​ស្ពែម៉ាតូសូអ៊ីត។ ខ្លះ​ទៀត​មាន​ហើយ តែ​មិន​គ្រប់​លក្ខណៈ អា​ហ្នឹង​ក៏​ជា​កត្តា​​សំខាន់ដែរ”។ អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន ទោះ​ជា​បែក​នេះ​ក្ដី លោក​គ្រូពេទ្យ​ថា​ការ​គ្មាន​កូន​មិន​អាច​ដាក់​បន្ទុក​ទៅ​ភាគី​ណា​មួយ​បាន​ឡើយ ត្រូវតែ​ពិភាក្សា និង​ស្វះស្វែង​គ្រូពេទ្យ ដើម្បី​ច្បាស់​​ថា តើ​មកពី​បញ្ហា​នៅត្រង់​ណា​ឲ្យ​ប្រាកដ។ ជាចុងក្រោយ​លោក​ក៏​បាន​ផ្ដល់​ជា​ដំបូន្មាន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ថា កាលៈទេសៈ​ណា​ដែល​អាច​មាន​កូន​បាន គួរតែ​យក​ឲ្យ​ហើយ​ក្នុង​វ័យ ២០ ជាង​ ទៅ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស